លោក ឡៅ ម៉ុងហៃ ថាកិច្ចព្រមព្រៀងក្រុងប៉ារីសមិនទាន់ស្លាប់

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 2:33 PM
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)


អ្នកនយោបាយជើងចាស់ម្នាក់លើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជា ជាភាគីហត្ថលេខីនោះ គឺនៅមានជីវិត មិនដូចការលើកឡើងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន នោះទេ។

ក្នុងកិច្ចប្រជុំពិភាក្សាមួយ​ កាលពីថ្ងៃម្សិលមិញ លោក ឡៅ ម៉ុងហៃ លើកឡើងថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស២៣តុលា ដែលកម្ពុជា ជាភាគីហត្ថលេខីដែរនោះ គឺនៅរស់រានមានជីវីត និងនៅមានសុពលភាព ដែលថា អាចចាប់បង្ខំកម្ពុជា ឲ្យគោរពតាមកិច្ចព្រមព្រៀងនេះ។

លោក ពន្យល់ថា កម្ពុជា មិនដែលផ្ញើលិខិតណាមួយទៅភាគីហត្ថលេខី​ ឬ អតីតសហប្រធានសន្និសីទក្រុងប៉ារីស ដើម្បីបញ្ជាក់ថា ខ្លួននឹងឈប់គោរពតាមកិច្ចព្រមព្រៀងហើយនោះទេ និងថា កិច្ចព្រមព្រៀងនេះ ក៏មិនបញ្ជាក់ថេរវេលា ថាតើ នឹងអស់សុពលភាពនៅពេលណាដែរ។ បន្ថែមលើសនេះ លោកថា ថ្មីៗនេះ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ថែមទាំងបានយោងលើមាត្រាមួយចំនួន នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដោយហាមមិនប្រទេសដទៃ លូកដៃ ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។

លោកថា៖ «ប៉ុន្ដែនេះ នៅរស់ ហេតុអ្វីខ្ញុំថា នៅរស់ ថ្មីៗនេះ មុននឹងសម្ដេចនាយកមានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្លាប់នោះ គឺឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានយោងកិច្ចកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីហាមឃាត់ ឬព្រមាន ប្រទេសទាំងឡាយ ដែលចេះ តែធ្វើអត្ថាធិប្បាយ ឬអន្ដរាគមន៍ អំពីការរំលោភសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។ ទី២ អត់មានចែងនៅក្នុងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស អត់មានចែងថា បញ្ចប់សព្វគ្រប់ នៅថ្ងៃណានោះទេ»

ក្នុងប្រជុំនេះដែរ ក្រុមអង្គការសង្គមស៊ីវិលយល់ថា កម្ពុជា ហាក់ប្រាស់ចាកពីគោលការណ៍មួយចំនួន ដែលមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងការគំរាមកំហែងជាបន្ដបន្ទាប់ លើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សាព្វផ្សាយឯករាជ្យ នៅមុនការបោះឆ្នោតឆ្នាំ២០១៨។

ពួកគេ ក៏អំពាវនាវ ដល់ម្ចាស់ហត្ថលេខី និងអតីតសហប្រធានសន្និសីទក្រុងប៉ារីស រួមមាន ប្រទេសបារាំង និងឥណ្ឌូនេស៊ី ឲ្យកោះប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា បន្ទាប់ពីបានចុះហត្ថលេខា អស់រយៈពេល២៦ឆ្នាំមកហើយ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានស្លាប់ទៅហើយ និងថា ការប៉ុនប៉ងជំរុញឲ្យមានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា មិនអាចទៅរួចនោះទេ។

លោកថ្លែងថា៖ «សុំកុំស្រមើស្រម៉ៃថា កោះប្រជុំសន្ធិសីទប៉ារីស ឡើងវិញនោះ។ ព្រោះ សន្ធិសីទអន្តរជាតិប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយ ក្លាយជារដ្ឋ មិនដឹងប៉ុន្មាននោះ។ សូម្បីតែ ប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ដែរ វាមាននៅសល់អីទៀតៗ»។

ប៉ុន្ដែ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ អាចធ្វើទៅរួច ប្រសិនបើភាគីហត្ថលេខី និងអតីតសហប្រធានសន្និសីទ យល់ថា កម្ពុជាបានបំពានធ្ងន់ធ្ងរ ទៅនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស និងការដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ។

លោក ឡៅ ម៉ុងហៃ ព្រមានថា​ ប្រសិនបើស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ នៅមុនការបោះឆ្នោត លោកថា សហគមន៍អន្ដរជាតិ នឹងបន្ថែមគំនាប ឬដាក់ទណ្ឌកម្ម លើកម្ពុជាជាក់ជាមិនខាន។

លោកថា៖ «ដូចសព្វថ្ងៃអញ្ចឹង ដូចជាប្រទេសកម្ពុជាសន្យាថា អនុវត្តលទ្ធិប្រជាធិបតេយ្យ ឥឡូវនេះ លទ្ធិប្រជាធិបតេយ្យ វាអត់មានដំណើរការ ដូចការគោរពសិទ្ធិមនុស្ស គឺអត់មានដំណើរការនេះទេ ដូច្នេះ គឺប្រទេសហត្ថលេខី អាចប្រជុំគ្នា ពីរឿងសិទ្ធិមនុស្ស។ ខ្ញុំថា អាចទៅរួច ខ្ញុំមានសង្ឃឹម បើសិនតែគេ ទី១ យល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យល់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា និងទំនោរទៅរកអំណាផ្ដាច់ការ នៅក្នុងប្រទេសកម្ពុជា ហើយនិងផលវិបាកទាំងឡាយ នៅក្នុងរបបផ្ដាច់ការ»។

អស់រយៈពេល២៦ឆ្នាំហើយ ចាប់ពីតាំងពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស កាលពីថ្ងៃទី២៣ តុលា ១៩៩១ ដែលមានភាគីហត្ថលេខីចំនួន១៨ប្រទេស រួមទាំងប្រទេសមហាអំណាចចំនួន៥ផង បានទទួលដឹងឮ ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងកសាងសន្ដិភាពពិតប្រាដកនៅកម្ពុជា។ ប៉ុន្ដែ ក្រុមអ្នកតាមដានសង្គម និងអង្គការអន្ដរជាតិ យល់ថា កម្ពុជា ហាក់មិនសូវអើពើ និងអនុវត្តតាមកិច្ចព្រមព្រៀងនេះ ឲ្យបានពេលលេញនោះទេ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ឡៅ ម៉ុងហៃ ថាកិច្ចព្រមព្រៀងក្រុងប៉ារីសមិនទាន់ស្លាប់"

  1. Anonymous says:

    The 23 October is not died but it is Crazy.

  2. Khmers (1) says:

    កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានសារៈសំខាន់ណាស់ស្មើអាយុជីវិតប្រជាជាតិខ្មែរ។ ប្រជារាស្រ្តខ្មែរសង្ឃឹមថា នឹងរស់នៅក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែ ក្តីសង្ឃឹមនេះមិនបានក្លាយទៅជាការពិតឡើយ ព្រោះថា ជាង20 ឆ្នាំក្រោយពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ខ្លឹមសារសំខាន់ៗដែលមាននៅក្នុងកិច្ចព្រមព្រៀងពុំត្រូវបានអនុវត្តឡើយ ពោលគឺ មានតែនៅលើក្រដាស់។ មានមូលហេតុជាច្រើនដែលធ្វើឲ្យ កិច្ចព្រមព្រៀងមិនត្រូវបានគោរពឲ្យបានពេញលេញនិងត្រឹមត្រូវ។
    ខ្មោចស្តាច់ងាប់កាលពី6ឆ្នាំមុន ក៏ជាអ្នកបំផ្លាញដោយប្រយោលនូវកិច្ចព្រមព្រៀងសន្តិភាពនេះដែរ។ ស្តេចនោះក៏ជាដើមចមនៃការមិនគោរពពេញលេញកិច្ចព្រមព្រៀងសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ ពេលវេលាដែលបានចំណាយ(ជាង10ឆ្នាំ) កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើ ធនធានដែលបានបរិច្ចាគជាង2ពាន់លានដុល្លារ សមិទ្ធិដែលសំរេចបាន ការតស៊ូបូជាពលិកម្មដើម្បីរំដោះជាតិ ដោយប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ បានក្លាយជាអាសារឥតការ រលាយសាបសូន្យ ក៏ដោយសារតែខ្មោចស្តាច់នេះដែរ។
    បានសេចក្តីថា អ្វីៗហាក់ដូចជាបានប្រព្រឹត្តទៅតាមការព្រមព្រៀងគ្នាស្ងាត់ៗរវាងឥសីវង្វេងអាស្រមនិងសត្វខ្លា ៉អញដេញUNTAC ចេញ ប្រោះខ្លាងាប់អែងអោយរស់ឡើងវិញ អញធ្វើស្តាច់ ហែងធ្វើនាយករដ្ឋមន្រ្តី មិនចាំបាច់រវីរវល់គោរពកិច្ចព្រមព្រៀងសន្តិភាពនោះអីទេ មិនចាំបាច់គោរពឆន្ទះរាស្រ្តម្ចាស់ឆ្នោតឆ្នាំ1993 អីនោះទេ គោរពកិច្ចព្រមព្រៀងនោះសើៗ លំៗ តិចៗ ទៅបានហើយ។ កាលៈទេសៈណាត្រូវប្រើកំលាំងគឺត្រូវប្រើកំលាំង ដើម្បីរក្សាអំណាច ការពារបល្ល័ង្ក, អញជួយឯង ឯងជួយអញ, ok? ok ៉ (វប្បធម៌អញជួយឯង ឯងជួយអញ ប្រហែលមានតាំងពីពេលនោះមក តែពុំទាន់មាននរណាចាប់អារម្មណ៏ ដល់ឥឡូវគេនិយាយពេញៗមាត់តែម្តង) ។
    ការនិយាយគ្នាស្ងាត់ៗនេះគឺប្រហាក់ប្រហែលទៅនឹងការនិយាយគ្នាស្ងាត់ៗរវាងស្តាច់ងាប់នេះជាមួយនិងមេយៀកកុងហូជីមិញ ដែលថា ៉សុខចិត្តជួយយៀកកុងវាយអាមេរិក ដើម្បីបានកម្ពុជាក្រោមមកវិញ នៅពេលយៀកកុងឈ្នះអាមេរិក៉។ ល្បែងនយោបាយដ៏ប្រថុយប្រថាននិងដ៏គ្រោះថ្នាក់នេះ បានធ្វើអោយស្តេចចំកួតសឹងតែអស់អាយុជីវិតខ្លួនឯង ធ្វើអោយប្រទេសជាតិបែកបាក់ហែកហួរដោយភ្លើងសង្គ្រាម ធ្វើអោយរាស្រ្តខ្មែរនិរាសព្រាត់ប្រាសគ្រួសារ បាត់បង់ជីវិត រងទុក្ខវេទនារកទីបំផុតគ្មាន។ ថាចាញ់បោកមេយៀកកុងវាអន់ណាស់ទៅហើយ តែដល់ទៅចាញ់បោកកូនយៀកកុង អាយ៉ងយៀកកុង វាកាន់តែយ៉ាប់ណាស់ទៅទៀត រាស្រ្តខ្មែរជួយលែងបានហើយ ព្រះធរណីក៏ជួយទ្រលែងកើតដែរ ។ សេពគប់ជាមួយយៀកកុង បានត្រឹមអស់លីអូ សឹងតែអស់អាយុជីវិតទៀត នៅតែមិនរៀងចាល (នេះជាពាក្យសំដីរបស់យាយតា អ៊ំុចាស់ៗដែលបានតាមដានស្ថានការណ៏នយោបាយស្រុកទេសចាប់ពីទសវត្សទី៥០មក) ។ រាស្រ្តខ្មែរមិនអាចកាត់ទោសបាន ទុកឲ្យធម្មជាតិជាអ្នកកាត់ទោសទៅចុះ (Good bye Cambodia !)។
    នៅពេលឱកាសហុចឲ្យ សត្វខ្លាកំណាចចាំសីលបានខាំសីុតាឥសី កូនសិស្សតាឥសី និងប្រជារាស្រ្តខ្មែរ ។
    អោយងាប់តៃហោងអពា្ចឹងទៅ ស្តាច់ចង្រៃបំផ្លាញជាតិខ្មែរ។ បើរស់នៅកាន់តែយូរ ជាតិខ្មែរកាន់តែ រងទុក្ខវេទនាកាន់តែយូរ នឹងឈានទៅរកក្តីវិនាសសាបសូន្យនៅទីបំផុត។ គ្រាន់តែងាប់ភ្លាម បក្សយួនបាត់បង់សសរជន្ទល់ដ៏ធំមួយ និងកំពង់រង្គោះរង្គើឈានទៅដួលរលំបាត់បង់អំណាចនៅពេលខាងមុខនេះ ព្រោះកំលាំងស្នេហាជាតិងើបឡើងរួបរួមគ្នាសង្រ្គោះប្រទេសជាតិ ។ ផលវិបាកបន្សល់ទុកដោយស្តាច់វង្វេងជាតិមួយនេះ មានទំហំធំធេងណាស់ ដែលយើងទាំងអស់គ្នាជាខ្មែរកំពង់ឃើញ កំពង់ទទួលរង សំរាប់ខ្មែរជំនាន់នេះ និងជាច្រើនជំនាន់ទៀត។
    បើនិយាយពីស្នាដៃវិញ ស្តាច់នេះចេះរិះរកវិធីមន្តអាគមន៏បំពេរអារម្មណ៏សន្តំព្រលឹងអោយលង់លក់ហោះហើរក្នុងសុបិន្តឋានសួគាតាមរយៈវិស័យសិល្បៈ (ចំរៀង កុន ល្ខោនរីកស្គុះស្គាយ) អោយខ្មែរមួយចំនួនសប្បាយភ្លេចខ្លួន ស្រលាញ់ស្តាច់ផ្កាប់មុខ ហើយមានអារម្មណ៏គិតថា សម្តាច់ឪល្អណាស់ អ្វីក៏ត្រូវដែរអោយតែសម្តាចឪធ្វើ។
    ទោះជាបានកសាងផ្លូវ សាលារៀន រោងចក្រ គ្រាន់ទុកបោកភ្នែករាស្រ្ត បិទបាំងអំពើអាក្រក់របស់ខ្លួនក្តី (នគរថ្កើនប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម) មានស្នាដៃកសាងសង្គមខ្លះៗក្តី កំហុសធ្ងន់ធ្ងរជាប្រវតិ្តសាស្ត្រដែលស្តាច់នេះបានប្រព្រឹត្ត រួមមានះ
    1-ជួយក្រពើ
    2-ជួយខ្លា
    1-ជួយក្រពើ ចិព្ចឹាមក្រពើ
    ពេលក្រពើយួនកំពង់ឆេះរោលដោយភ្លើងសង្រ្គាមជាមួយអាមេរិក មិនទៅវ៉ៃថែម ឬក៏នៅឲឆ្ងាយកុំលូកលាន់ក្នងសង្រ្គាមនោះ តែបែរជាទៅជួយអោយទឺកដីធ្វើជាមូលដ្ឋានយោធាយៀកកុង អោយបាយទឹក អោយអាវុធយុទ្ធភ័ណ្ឌគ្រប់បែបយ៉ាង ថែមទាំងជួយនយោបាយ ការទូតទៀតផង។ ព្រោះជឿពាក្យយួនសន្យាថា៉ពេលឈ្នះអាមេរិក វាអោយទឹកដីកម្ពុជាក្រោមមកវិញ ៉។ អុញ ស្តាចនេះអត់មើលប្រវតិ្តសាស្រ្តខ្មែរទេរឺ? ដូនតាម៉ែឪបង្រៀនអោយជួយយួនអពា្ជឹងរឺ? រឺមួយក៏ជាពាក្យសំរាប់កុហកខ្លួនឯង និងកុហករាស្រ្តខ្មែរ។ តាំងពីពេលនោះមក មិនដែលឮមិនដែលឃើញ ស្តាច់អង្គនេះចេញមកសុំទោសចំពោះរាស្ត្រខ្មែរ នូវកំហុសរបស់ខ្លួនឡើយ រឺមួយអាងថា ៉ អញស្តាច់ អញធ្វើអីស្រាច់តែអញ ៉។ បើយួនវាចង់អោយកម្ពុជាក្រោមមែននោះ វាមិនទៅភ្លើ ចាំបាច់ខំចំណាយធនធាន អាយុជីវិតគ្នាវាធើអី នោះវានឹងនិយាយថា ៉ ទៅវ៉ៃយកកម្ពុជាក្រោមខ្លួនឯងទៅ ៉។
    កាលនៅរស់ចុងទស្សវត្តទី 60 សម្តេចសង្ឃជួន ណាតក៏បានជួយនិយាយ ក្រើនរំលឹក ខ្លះៗដែរ តែត្រូវទទួលរងការគំរាមទៅវិញ។
    ប៉ុន្តែ បន្ទាប់ពីពេលក្រពើយួនឈ្នះសង្រ្គាមអាមេរិក បង្រួបបង្រួមខាងជើងខាងត្បួង ទទួលបានឯករាជ្យពេញលេញ វាបែរជាមកឈ្លានពានខ្មែរសំលាប់ខ្មែរទៅវិញ (សៀមមិនចោលក្បួន យួនមិនចោលពុត)។
    ជាការឆ្លើយតបទៅនឹងលិខិតរបស់ស្តាច់ដែលស្នើឲក្រពើវង្វេងបឹងយួន ៉ដកទ័ពចេញពីកម្ពុជា ៉ ពេលកំពង់ត្រួតត្រាកម្ពុជាក្នុងរវាងទស្សវត្តទី80 មេដឹកនាំយួនបានសរសេរលិខិតយ៉ាងខ្លីផ្ញើទៅឲអ្នកយកអាសារក្រពើថា ៉សភាពការណ៏នៅកម្ពុជាមិនអាចប្រែក្រឡាស់បានឡើយ៉ ។ ចប់ ទៅណាល្បែងនយោបាយ !
    ត្រង់នេះយើងអាចឲនិយមន័យសំរាប់ពាក្យថា ៉នយោបាយ ៉ គឺថា ៉ នយោបាយគឺជាល្បែងចាក់ជិវិតខ្លួនឯងនិងជីវិតប្រទេសជាតិ ៉។
    2-ជួយខ្លា ចិព្ចឹាមខ្លា
    ទោះជាយ៉ាងនេះក្តី ក៏ប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ នៅតែផ្តល់ឪកាសអោយស្តាច់នេះកែកំហុសខ្លួន។ តែមានទៅកែខ្លួនឯណា មានតែប្រព្រឹត្តកំហុស១ដងទៀត កាន់តែធ្ងន់ថែមទៀត។ នោះគឺ នៅឆ្នាំ1993 ក្រោមកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស 23តុលា1991 ពេលរាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ ព្រួតគ្នាវាយខ្លាឡើងសន្លប់ធំទៅហើយ បែរជាមានឥសីវង្វេងអាស្រមដដែលនោះ ចេញមកប្រោះខ្លាអោយរស់ឡើងវិញ។ ។ នេះជាការបំផ្លាញលើកទីមួយនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ក្រោយពីបានរស់រានមានជីវិតឡើងវិញ និងមានកំលាំងកំហែងស្រួលបួលវិញហើយ ខ្លានោះបានដើរខាំសុីរាស្រ្តខ្មែររួមទាំងឥសីវង្វេងអាស្រមនោះផងដែរ រហូតមកដល់សព្វថ្ងៃនេះ។
    កំហុសទី២នេះហើយ ដែលធ្វើអោយកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីសមិនត្រូវបានគោរពពេញលេញនិងត្រឹមត្រូវនោះ មានជាអាទិ៖
    – អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា៖ ត្រូវគេរំលោភទាំងខាងកើតទាំងខាងលិច ទាំងដែនទឹកទាំងដែនគោក។
    – ប្រជាធិបតេយ្យ៖ មានតែប្រជាធិបតេយ្យក្លែងក្លាយ មានតែប្រជាធិបតេយ្យសំបកក្រៅ។
    – សិទ្ធិមនុស្ស៖ បាតុករអហិង្សាត្រូវអាជ្ញាធរវាយសំពង បាញ់សំលាប់យ៉ាងសាហាវ ។សកម្មជនសិទ្ធិមនុស្ស ការងារ ដីធ្លី ផ្ទះសំបែង បរិស្តាន ព្រៃឈើសហគមន៏ត្រូវគេគំរាមកំហែង វាយសំពង សំលាប់។
    កំហុសទី២នេះហើយ ដែលធ្វើអោយយើងទាំងអស់គ្នាជួបប្រទះបពា្ហាសព្វបែបយ៉ាង ទុក្ខវេទនា ការឈឺចាប់នៃប្រជាជាតិខ្មែរចាប់តាំងពីអាណត្តិទី១រហូតដល់សព្វថ្ងៃនេះ។ រាជានិយមរួមទាំងរាជបល្លង្កក៏ត្រូវគេចាប់ញាត់ទ្រុង ចាប់ពីឆ្នាំ1997មក។
    ចាប់តាំងពីពេលនោះមក លែងមាន ៉ អញជួយឯង ឯងជួយអញ ៉ទៀតហើយ មានតែ ៉ឯងត្រូវស្តាប់អញ បើមិនស្តាប់អញ ប្រយត្ន័លែងមានរាជានិយម៉។ ពីព្រោះ តាឥសីដែលប្រោះខ្លាឲ្យរស់វិញនោះ មិនអាចធ្វើជាម្ចាស់ខ្លាបាន មិនអាចគ្រប់គ្រងខ្លាបានទេ។
    និយាយអោយខ្លី កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣តុលា ត្រូវខ្លាខាំហែកកំទេចចោលខ្ទេចខ្ទីអស់ទៅហើយ។
    សរុបសេចក្តីមក កំហុសទាំងពីរនេះជាកំហុសធ្ងន់ធ្ងរណាស់មានលក្ខណស្លាប់រស់ដល់អាយុជីវិតប្រទេសជាតិ សំរាប់ប្រវត្តិសាស្រ្តខ្មែរសម័យទំនើប ដែលប្រព្រឹត្តដោយស្តាច់វង្វេងជាតិមួយនេះ។ ប្រជារាស្រ្តខ្មែរមិនអាចអនុគ្រោះឲ្យបានឡើយ ។
    អោយងាប់ឈរអពា្ចឹងទៅ បានសមមុខ (អត់ទទួលខុសត្រូវ អត់បានកែកំហុស ដោះស្រាយបពា្ហាខ្លួនបន្តិច ណាសោះ មុននឹងងាប់)។ ងាប់របៀបនេះបិទភ្នែកមិនជិតទេ មិនចាំបាច់ខំប្រឹងបិទទេ។ ជាតិខ្មែរកំពង់ទទួលរងទុក្ខវេទនា កំពង់ធ្លាក់ក្នុងជ្រោះមរណៈ ដោយសារកំហុសធំៗទាំង២របស់ស្តាច់ចំកួតហ្លួងនេះឯង។
    ដោយបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដល់ម្លឹងហើយ សមណាស់ស្តាច់នេះ (មេដឹកនាំនយោបាយ) ចេញមកទទួលខុសត្រូវ ទទួលកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត រឺបើនៅក្នុងសង្គមដែលមានសីលធម៌ខ្ពស់ (ជប៉ុន កូរ៉េ អឺរ៉ុប អាមេរិក) មនុស្សរបៀបនេះគេសុំលាលែង រឺ ធ្វើអត្តឃាតខ្លួនបាត់ទៅហើយ ដើម្បីកុំអោយគេឃើញមុខតទៅទៀត និងដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរពូជពង្សវង្សត្រកូលកូនចៅជំនាន់ក្រោយ។
    គ្រាន់តែឮថាស្តាច់នោះងាប់ភ្លាម ប្រជារាស្រ្តខ្មែរទូទៅ និស្សិតបពា្ញាវន្ត អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ មានចិត្តសប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំងឥតឧបមា រកអ្វីមកប្រៀបផ្ទឹមពុំបាន នៅក្នុងចិត្ត ព្រោះថា នេះជាការបើកផ្លូវឲ្យមានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិពិតប្រាកដ បើកផ្លូវឲ្យមានការគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសពេញលេញត្រឹមត្រូវ បើកផ្លូវឲ្យសហគមន៏អន្តរជាតិអាចជួយរាស្រ្តខ្មែរវាយខ្លាម្តងទៀត បើកផ្លូវឲ្យប្រជាជាតិខ្មែរមានច្រកចេញដើម្បីរស់ ពីព្រោះឥសីវង្វេងអាស្រមនោះប្រោះខ្លាឲ្យរស់ និងការពារខ្លាសំរាប់ការពារបល្ល័ង្ក តែខ្លានោះខំធ្វើជាអាយ៉ងបរទេសទៅវិញ។ ប្រជារាស្រ្ត និស្សិត បពា្ញាវន្ត អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិត្រូវបានទទួលរងទុក្ខទោស ត្រូវស្លាប់អស់យ៉ាងច្រើនរួមទាំងអ្នកដង្ហែរតាមផងដែរ ក្នុងអំឡុងទស្សវត្តទី50 ទី60 ទី70 ទី80 ទី90 ទី2000 និងដើមទី2010 ។ ៧ទស្សវត្ត នៃអំណាចផ្តាច់ការ សង្រ្គាមសុីវិល ការកាប់សំលាប់គ្នា ភាពច្របូកច្របល់ សត្រូវជាមិត្ត មិត្តជាសត្រូវ និង៧ទស្សវត្ត នៃការមិនទទួលខុសត្រូវរបស់មេដឹកនាំខ្មែរ ពោលគឺ៧ទស្សវត្តនៃឈាម ទឹកភ្នែក ការឈឺចាប់ ច្រើនជាងស្នាមញញឹម ។
    ទោះជាយ៉ាងណាក្តី ក៏ប្រជារាស្រ្តខ្មែរទូទៅមានការសោកស្តាយ អាឡោះអាល័យចំពោះការបាត់បង់ស្តាច់ម្នាក់ ដែលចេះសព្វគ្រប់អ្វីៗទាំងអស់ ដូចជា មានប្រពន្ធច្រើន នយោបាយ កសិកម្ម ចេះមន្តអាគមន៏ប្រោះខ្លា ចិពឹា្ចមសត្វ(ក្រពើ ខ្លា) ចេះធ្វើបុណ្យ ចេះយកអាសារ(ក្រពើ ខ្លា) សង្គមកិច្ច សិល្បៈ កសាង បំផ្លិចបំផ្លាញ ។ល។ ព្រោះថា ចាប់ពីពេលនេះទៅ ប្រហែលជាលែងមានស្តាច់ណាចេះថតចំរៀង ថតការាអូខេ ថតកុន ឲ្យប្រជារាស្រ្តខ្មែរទុកគ្រាន់កំសាន្តទៀតហើយមើលទៅ។
    ក្នុងនាមជាមនុស្ស ជាខ្មែរកាន់ព្រះពុទ្ធសាសនា យើងមានចិត្តអាណិតអាសូរតាឥសីនោះយ៉ាងពន់ពេកណាស់ ឃើញក្រពើនៅកណ្តាលភ្លើងក្រៀមស្រកា ឃើញខ្លាត្រូវគេវាយសន្លប់ធំ បានជួយយកអាសារ ជួយប្រោះបានរស់ស្រួលបួលឡើងវិញ តែត្រូវក្រពើនិងខ្លាខាំសុីយ៉ាងឆ្ងាញ់មាត់ទៅវិញ។ បើក្រពើនិងខ្លាខាំសុីតែបុគ្គលតាឥសីម្នាក់ វាមិនសូវជាបព្ហាាអីប៉ុន្មានទេ ប៉ុន្តែក្រពើនិងខ្លាខាំសុីរាស្រ្តដ៏ទៃទៀត ខាំសុីជាតិខ្មែរទាំងមូល។ សុភាសិតខ្មែរមួយឃ្លាពោលថា ៉ចំណេះជាអាហារ ប្រាជា្ញជាអាវុធ៉។ តើតាឥសីមានប្រើប្រាជ្ញារឺទេ ? រឺ តាឥសីឆ្កួត? សប្បុរសធម៌ចំពោះសត្វសាហាវ២ក្បាល និងអាយុជីវិតប្រជាជាតិមួយ តើយើងគួរជ្រើសរើសយកមួយណា ? តើបងប្អូនយល់យ៉ាងម៉េចដែរ ?
    ដោយមានគំនិតចង់ឲ្យគេចាត់ទុកខ្លួន(និងចាត់ទុកខ្លួនឯង) ជាស្តាច់អាទិទេព ( Dieu Roi) ដូចសម័យអង្គរ និងស្តាច់អវតារ (Avatar-ចុតិនៃទេពពីភពមួយទៅភពមួយ) ដើម្បីបានធ្វើស្តាច់ (ធ្វើធំ) រហូត (មេសង្គមរាស្រ្តនិយម មេតស៊ូខ្មែរក្រហម មេកម្ពុជាប្រជាធិបតេយ្យ មេ FUNCINPEC មេចលនាតស៊ូត្រីភាគី មេSNC និងជាស្តាច់ព្រះរាជាណាចក្រទី២) និង ដោយធ្លាប់យកគំនិតនេះទៅប្រើប្រាស់បានជោគជ័យ ក្នុងការបង្រួបបង្រួមនិងគ្រប់គ្រងចលនាតស៊ូអ្នកស្នេហាជាតិជាច្រើនក្នុងទស្សវត្តទី៨0 ដូចជា ចលនាសេរីការជាតិកម្ពុជា ចលនាឃ្លាំងមឿង ចលនាឧត្តរទិស ។ល។ ដើម្បីបង្កើតបានជារណសិរ្ស FUNCINPEC រួចក៏ក្លាយជាគណបក្ស FUNCINPEC នៅឆ្នាំ1993 ស្តាច់វង្វេងជាតិមួយនេះភ្លេចអស់មេរៀនជាមួយមេយៀកកុង នោះក៏គិតស្មានថា ខ្លួនអាចបង្រួបបង្រួមនិងគ្រប់គ្រង FUNCINPEC និង បក្សយៀកកុង បានដូចកាលលើកមុនទៀត។ តែមានដូចបំណងឯណា ម្តងនេះបែកភ្នែកដោយសារអាយ៉ងកូនយៀកកុងម្តង។ កំពង់ឈរភ្លេចខ្លួន គេលបចាក់មួយកាំបិតស្នៀត (poignardé) ពីក្រោយខ្នង (បានសេចក្តីថា មនុស្សក្នុងក្រុមក្បត់គ្នា) ។ ស្រែកក៏ស្រែកអត់ចេញ ហៅគេមកជួយក៏មិនហ៊ានហៅ ព្រោះអី UNTACទើបនឹងមកជួយឆ្នាំ1993ថ្មីៗ ក៏ដេញ UNTACចេញទៅវិញទាំងតក់ក្រហល់ លោក Akashi វេចបង្វិចឡើងយន្តហោះសឹងពុំទាន់។ FUNCINPEC ក៏រលាយខ្ទេចនៅឆ្នាំ1997 ដោយរដ្ឋប្រហារបង្ហូរឈាម។ រាជានិយមនិងរាជបល្លង្ក ត្រូវគេចាប់ញាត់ទ្រុង។ ស្តាច់អត់ហ៊ានថ្កោលទោសរដ្ឋប្រហារនោះទេ ធ្វើមិនដឹងមិនឮ។ សុខចិត្តកាត់សាច់បោះឲ្យខ្លាដើម្បីបានសុខឬ ? (អាចធ្វើបានមួយគ្រា មិនអាចធ្វើបានជារៀងរហូតទេ ហើយក៏មិនមែនជាដំណោះស្រាយល្អនោះដែរ ឬក៏អាចថាជាដំណោះស្រាយមួយគ្រាសំរាប់មនុស្សទាល់ច្រកប៉ុណ្ណោះ ចុះបើខ្លាត្រូវការសីុរាល់ថ្ងៃ កាត់បោះ កាត់បោះ ឲ្យខ្លារាល់ថ្ងៃទៅអព្ចឹាង? ) ឬមួយគិតថា ៉ចិត្តមិនដាច់ធ្វើស្តាច់មិនបាន ៉? នេះជាការឃុបឃិតផ្សំគំនិតបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមួយលើកទៀត យ៉ាងច្បាស់ឥតប្រកែកបានឡើយ ។ និងមានបពា្ហាសង្គមជាច្រើនទៀតដែលស្តាច់នោះមិនខ្ចីរវល់អើពើ។ យើងមិនចាំបាច់លើកយកមកនិយាយនៅពេលនេះទេ។ ការនេះប្រៀបដូចធ្វើអត្តឃាដរាជានិយម ដូចធ្វើអត្តឃាដជីវិតនយោបាយខ្លួនព្រះអង្គឯង។ ចាប់ពីឆ្នាំ1993មក ទោះបីនៅក្រៅឆាកនយោបាយក៏ដោយ ក៏នៅមានឥទ្ធិពលខ្លះៗទាំងក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ទុកគ្រាន់ជានិមិត្តរូបនៃខ្មែរតែប៉ុណ្ណោះ។ ប៉ុន្តែ ព្រះកិត្តិនាម កិត្តិយស បានចុះស្រអាប់បន្តិចម្តងៗ លែងភ្លឺចិព្ចែាងចិព្ចាាចដូចមុនទៀតហើយ។ ព្រោះប្រជារាស្រ្តខ្មែរនិងអន្តរជាតិកាន់តែច្រើនបានស្គាល់គំនិតមាយាទស្តាច់នោះអស់ទៅហើយ។ ចាប់ពីឆ្នាំ1997 មក ទាំងស្តាច់ ទាំងរាជានិយមក៏ចាប់ផ្តើមជីវិតនយោបាយផ្សងព្រេងមួយលើកទៀត (ជីវិតផ្សងព្រេងលើកទី២។ ជីវិតនយោបាយផ្សងព្រេងលើកទី១ពី1970-1979 ជាមួយយៀកកុង ខ្មែរក្រហម) ដោយអនាគតមិនច្បាស់លាស់មិនដឹងទៅជាយ៉ាងណា ឯប្រជាជាតិខ្មែរវិញក៏ធ្លាក់ក្នុងមាត់ក្រពើមួយសារទៀតដែរ ។ ស្តាច់អាទិទេព ស្តាច់អវតារលើកនេះអស់ក្រឡាដើរហើយ មិនអាចរកភពថ្មីដើម្បីចុតិទៀតបានឡើយ ក្រៅតែពីទៅសុំអង្វរលន់តួចិនឲ្យជួយតែប៉ុណ្ណោះ ប៉ុន្តែចិនមិនអាចចូលអន្តរាគម(ដូចលើកមុនក្នុងឆ្នាំ1979) រហូតដល់ថ្នាក់ធ្វើឲ្យខូចប្រយោជន៏ខ្លួននៅកម្ពុជាបានឡើយ។ អ្នកខ្លះបានប្រមើលឃើញថា ការឲ្យបក្សយួនចាញ់ឆ្នោតមកចូលរួមជាមួយ FUNCINPEC ក្នុងរដ្ឋាភិបាលចំរុះនៅឆ្នាំ1993នោះ គឺមិនខុសពីយកខ្លា(ដែលទើបបានប្រស់រស់វិញ) មកដាក់ក្នុងទ្រុងជាមួយគោឡើយ។ ខ្លាសីុគោម្តងមួយៗ រហូតខ្ទេចអស់គោមួយក្រោល រួចដេញសីុទាំងម្ចាស់ទៀត ដូចយើងបានសង្កេតឃើញរហូតដល់សព្វថ្ងៃនេះ ។
    រាស្រ្តខ្មែរដែលរស់នៅឆ្លងកាត់ច្រើនជំនាន់ចាប់ពីសម័យសំដាច់ឪ ស្រលាញ់ស្តាច់ផ្កាប់មុខ ក៏ចាប់ផ្តើមភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃ ខកចិត្ត អស់សង្ឃឹម អស់ជំនឿលើស្តាច់កំហូចនោះ ។ ហើយមានអ្នកខ្លះទៀតជេរស្តីទាំងស្តាច់ឪ ទាំងស្តាច់កូន ក៏មិនតិចដែរ ឃើញមុខក្នុងទូរទស្សន៏សឹងអាចម៏នោមដាក់បោកទូរទស្សន៏ចោល ឮក្នុងRadio សឹងបោក Radio ចោល។ ពីព្រោះកាលពីអំឡុងទស្សវត្តទី80 ពួកគាត់ត្រូវតស៊ូលំបាកវេទនាម្តងទៀតបន្ទាប់ពីរបបប៉ុល ពត ត្រូវគេធ្វើទុក្ខបុកម្នេញ ជិះជាន់សង្កត់សង្កិនគ្រប់បែបយ៉ាង ណាមួយលក់ស្រូវជូនរដ្ឋទើបស្នេហាជាតិ ណាមួយខ្លាចគេថា351(ជនជាតិចិននៅខ្មែរ) ណាមួយគេចាប់ទាហ៊ាន ណាមួយគេចាប់បព្ជូានទៅក5 ខ្លះរស់ ខ្លះពិការ ខ្លះស្លាប់ អស់ប្តី អស់ប្រពន្ធ អស់ឪ ពុក អស់ម្តាយ អស់កូន អស់ចៅ អស់បង អស់ប្អូន អស់សាច់ញាតិ អស់មិត្តភក្ត (ទៅជិះឡាន មកវិញជិះចាន)។ ចូលដល់ទស្សវត្តទី90 ឃើញសំដាច់ឪមកវិញនាំយកកិច្ចព្រមព្រៀងសន្តិភាពមកជាមួយ រាស្រ្តខ្មែរភាគច្រើនមានក្តីរំភើបសប្បាយរីករាយ អរណាស់ ដូចបានរស់ម្តងទៀត មានសង្ឃឹមឡើងវិញ ព្រោះបានរួចផុតពីមាត់ក្រពើ ហើយសុខចិត្តលះបង់ម្តងទៀត បានចូលរួមជាមួយ FUNCINPEC ចំណាយពេលវេលា កំលាំងកាយ កំលាំងចិត្ត ធនធានផ្ទាល់ខ្លួន(អស់លុយ អស់ដី អស់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗ) ដើម្បីជួយ FUNCINPEC។ នៅរដូវបោះឆ្នោត 1993 ពួកគាត់ខិតខំតស៊ូពុះពារ ជំនះការភ័យខ្លាច ការគំរាមកំហែង បំភិតបំភ័យ លូនក្រាបក្រោមគ្រាប់រំសេវកាំភ្លើង មានអ្នកខ្លះបាត់បង់អាយុជីវិត ដើម្បីបានសន្លឹកឆ្នោតថ្វាយព្រះរាជបុត្រដ៏ឆ្នើម។ ពោលគឺ រាស្រ្តខ្មែរហ៊ានបូជា ពលិកម្ម អ្វីៗគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ព្រោះតែសម្តេចឪ។ រាស្រ្តខ្មែរភាគច្រើនគិតថា ពេលសមដាច់ឪមកវិញ ស្រុកសាន្តត្រានសំបូរសប្បាយដូចសម័យសង្គមរាស្រ្តនិយមអពឹ្ចាង លែងភ័យព្រួយបារម្ភទៀតហើយ ចង់បានអីបាននឹង។ ត្រូវមែន ចង់បានអីបាននឹង បានលើសនឹងថែមទៀត ! ។ ក៏ប៉ុន្តែ ក្រោយពីបានឈ្នះឆ្នោតឡើងកាន់អំណាចឆ្នាំ1993 FUNCINPEC រួមជាមួយបក្សយួនបានធ្វើបាបរាស្រ្តម្តងទៀត បំផ្លាញជាតិ បំផ្លាញធនធានធម្មជាតិ ខ្ទេចខ្ទីស្ទើរគ្មានសល់ ព្រមទាំងបានបង្កើតនិង បន្សល់ទុកនូវបព្ហាាសង្គមរាប់រយរាប់ពាន់ជំពូកសំរាប់ខ្មែរដូចយើងបានឃើញសព្វថ្ងៃនេះស្រាប់ ។ ខុំ្ញមិនចាំបាច់រៀបរាប់ច្រើនទៀតទេ ទោះជាខំសរសេរអស់ទឹកខ្មៅស្មើបឹងទន្លេសាប ក៏មិនអាចពណ៌នាការលំបាក ទុក្ខសោកវេទនា កំហឹងឈឺចាប់ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត របស់ប្រជារាស្រ្តខ្មែរម្នាក់ៗឲ្យអស់បានដែរ។ ដូចកំណាព្យអុិន តាំ មួយឃ្លាថា ៉អំពិលអំពែកផ្លឹបផ្លែតលើចុងព្រឹក្សា នាំគ្នាគិតស្មានថាភ្លឺ ឬស្សីឥតថ្នាំងរគាំងឥតឮ …” ។ (សម័យខ្មែរក្រហមប៉ុល ពត និងខ្មែរក្រហមមិនមែនប៉ុល ពត)។
    សូមរំឮករឿងដើមបន្តិច។ បន្ទាប់ពីបានរត់ភៀសខ្លួនទៅដល់ទល់ដែនខ្មែរ-ថៃ ក្នុងអំឡុងពេលមានរដ្ឋប្រហារខែកក្កដា ឆ្នាំ1997 អន្តរជាតិខាងលោកសេរីបានទៅនិយាយជាមួយព្រះរាជបុត្រដ៏ឆ្នើមនិង លោ

  3. Khmers (2) says:

    កញឹក ប៊ុនឆៃ ថានឹងជួយឧបត្ថម្ភដល់ការតស៊ូទប់ទល់រដ្ឋប្រហារនៅភ្នំពេញ ។ តែព្រះរាជបុត្រដ៏ឆ្នើម និង ញឹក ប៊ុនឆៃ មិនព្រមកាន់អាវុធប្រឆាំងរដ្ឋប្រហារវិញទេ ដោយសារឪមិនឲ្យភ្លើងខៀវ។ ចប់បាត់។ បើអព្ចឹាងដដែល ចាំបាច់ព្រះរាជបុត្រដ៏ឆ្នើមរត់ទៅក្រៅប្រទេសសុំជំនួយអន្តរជាតិធ្វើអី? ចាំបាច់ញឹក ប៊ុនឆៃរត់ទៅទល់ដែនខ្មែរ-ថៃខំពួនក្នុងពាងផ្អកប្រហុក ធ្វើអី? ចុះបើបានចេញទៅហើយ ត្រឡប់មកវិញធ្វើអី? ឬគ្រាន់តែដើម្បីលួងចិត្តអ្នកគាំទ្របានមួយគ្រាសិន។ គួរឲ្យអាសូរអ្នកស្លាប់រស់ អ្នកគាំទ្រ អ្នកខកចិត្តជាមួយព្រះអង្គ ជាមួយ Funcinpec ក៏ចាប់ផ្តើមចែកផ្លូវគ្នា ខ្លះទៅចូលរួមជាមួយCPP (មួយចំនួនតូចដែលបានបុណ្យសក្តលាភសការៈ-ថ្នាក់លើ) ខ្លះទៅចូលរួមជាមួយសម រង្សី (អ្នកគាំទ្រនៅថា្នក់មូលដ្ឋាន-ថ្នាក់ក្រោម) ព្រោះខ្លាច ៉ងាប់អត់អំបិលប្រលាក់ ៉ (ងាប់អត់ន័យ អត់បានការ) ដូចអ្នកមុនៗទៀត។ (តស៊ូតាំងពីបាតដៃទទេរហូតដល់អស់ម្រាម)។ ភ្លឹបភ្លែតៗមួយសារទៀតទៅ ។
    មនុស្សគំនិតមាយាទថោក រាស្រ្តខ្មែរមិនអោយតំលៃមនុស្សរបៀបនេះទេ។ ជោគវាសនាពលរដ្ឋ ជោគវាសនាប្រទេសជាតិមិនអាចយកទៅផ្ញើជាមួយមនុស្សរបៀបនេះទៀតទេ។ បើយកជោគវាសនាទៅផ្ញើជាមួយមនុស្សរបៀបនេះទៀត គឺមិនខុសពីយកពងមាន់ទៅផ្ញើនឹងក្អែកឡើយ ។ ចាញ់បោកឬខុសលើកទី១ ថាយើងមិនដឹងអីទៅចុះ ព្រោះស្គាល់មនុស្សតិចពេកមិនទាន់ច្បាស់ ។ បើចាញ់បោកឬខុសលើកទី២ គេថាយើងមនុស្សភ្លើ។ ហើយបើចាញ់បោកឬខុសលើកទី៣ គេថាយើងមនុស្សឆ្កួត។ រាស្រ្តខ្មែរប្រាកដជាមិនទៅប្រថុយផ្សងព្រេងជាមួយ Funcinpec ឬ បក្សរាជានិយមដ៏ទៃទៀតឡើយ។ រាស្រ្តខ្មែររៀងចាលហើយ។
    សូមបើកវង់ក្រចកបន្តិច
    មុន1953ៈ រាស្រ្តតស៊ូប្រឆាំងអាណានិគមបារាំង-ពលិកម្មមួយសារទៅ។
    1953-1970ៈ ជួយយកអាសារក្រពើយួន ឲ្យយៀកកុងចូលពេញស្រុក ដូចយកភ្លើងមកដុតផ្ទះខ្មែរ។ រាស្រ្តមួយចំនួនសប្បាយភ្លេចខ្លួន រាស្រ្តមួយចំនួនទៀតមើលឃើញគ្រោះថ្នាក់ ជួបគ្រោះថ្នាក់។
    1970-75ៈ ៉កូនចៅចូលព្រៃម៉ាគី(Maquis) វាយលន់ ណុល-អាមេរិក៉៉ជយោ សំដាច់ឪ អាណាមិនទៅបាញ់ចោល/កាប់ចោល/ដុតផ្ទះចោល !៉ ខ្មែរសំលាប់ខ្មែរ-ពលិកម្មមួយសារទៀត។
    1975-79ៈ ខ្មែរក្រហមសំលាប់ខ្មែរខៀវ- ខ្មែរសំលាប់ខ្មែរពេញទំហឹង។ មេធាវីនួន ជា ៉សំដាច់សីហនុជាអ្នកចេញបព្ជាាឲ្យសំលាប់ហ៊ូ នឹម ហ៊ូ យន់៉។
    1979-91ៈ ខ្មែរយួន ខ្មែរតស៊ូសំលាប់គ្នា-ខ្មែរស្លាប់មួយសារទៀត។ ជាតិខ្មែរក្នុងមាត់ក្រពើ។ តែខ្មែររស់មានសេចក្តីសង្ឃឹម ដោយសារមានចលនាតស៊ូនៅតាមទល់ដែនខ្មែរ-ថៃ។
    1991-93ៈ សម័យUNTAC សហគមន៏អន្តរជាតិមកជួយខ្មែរ ក្រោមកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស 23 តុលា 1991 ។ ជាតិខ្មែររស់ក្នុងក្តីសង្ឃឹមរួចផុតពីចង្កូមខ្លា ផុតពីមាត់ក្រពើ។
    1993-សព្វថ្ងៃៈ 1993 ក្រោយបោះឆ្នោត ឥសីប្រោះខ្លាឲ្យរស់វិញ(របត់នយោបាយ 90អង្សារ)។ រដ្ឋប្រហារ1997 របត់នយោបាយ 90អង្សារទៀត។ សរុបរបត់នយោបាយ 180អង្សារ បានសេចក្តីថា ជាតិខ្មែរដើរត្រឡប់ទៅក្រោយ ទៅរកស្ថានការណ៏ដូមុនUNTACចូល គឺដូចគ្នាទៅនឹងស្ថានការណ៏ក្នុងទសវត្សរ៏ទី80។ ជាតិខ្មែរធ្លាក់ក្នុងចង្កូមខ្លា ខ្លាក្នុងមាត់ក្រពើ មួយលើកទៀត ។ ខ្មែរទាំងអស់គ្នា (ទាំងខ្មែរខ្លា ទាំងខ្មែរខ្មែរ) កំពង់ធ្លាក់ក្នុងជ្រោះមរណៈ ស្លាប់បន្តិចម្តងៗ ដោយសារ ខ្លាខ្មែរ ក្រពើយួន ។ តើខ្មែររស់សព្វថ្ងៃ មានក្តីសង្ឃឹមថា អាចរើបំរាស់រួចផុតពីមាត់ក្រពើបានដែរឬទេ ?
    ខ្មែរក្រហមប៉ុល ពត បានយកសមដាច់ឪមកប្រើដើម្បីបានឈ្នះលន់ ណុល ឆ្នាំ1975 (ភ្លឹបភ្លែតៗមួយសារទៅ) ។ និងខ្មែរក្រហមមិនមែនប៉ុល ពត ក៏បានយកសមដាច់ឪមកប្រើ ដើម្បីបានកាន់អំណាច 4អាណត្តិ( ភ្លឹបភ្លែតៗមួយសារទៀតទៅ)។ តែចាប់ពីអាណត្តិទី5ទៅ ពលរដ្ឋខ្មែរលែងដេញតាមខ្មោចអំពិអំពែកភ្លឹបភ្លែតៗនោះទៀតហើយ ។ ព្រោះកន្លងមក កាន់តែដើររត់តាមណាស់កាន់តែយ៉ាប់ណាស់ ខ្លះបុកគ្នា ខ្លះជាន់គ្នា ខ្លះបុកដើមឈើ ខ្លះចូលគុម្ពចេក ខ្លះធ្លាក់ស្រែ ខ្លះចូលព្រៃឬស្សី ខ្លះធ្លាក់ទឹក ខ្លះធ្លាក់ រណ្តៅ ខ្លះខ្លាសុី ខ្លះក្រពើសីុ ។ ទាល់ដល់ភ្លឺឡើង បានឃើញ ដេកស្តូកស្តឹងពេញភូមិ ពេញព្រៃ ពេញស្រែ ខ្លះងាប់ ខ្លះរស់ ។
    នៅដើមទសវត្តទី80 ក្នុងរវាងឆ្នាំ1982 ពេលឡើងចងកំហឹង ប៉ុល ពត ក្នុងថ្នាក់រៀន នៅថ្ងៃទី21ឧសភា សិស្សក្នុងថ្នាក់រៀន បានឡើងរៀបរាប់អំពីទុក្ខវេទនា ដែលយើងបានឆ្លងកាត់ក្នុងរបបប៉ុល ពត ។ ប៉ុន្តែ អ្វីដែលខ្ញុំនៅចងចាំបាន គឺ កុមារកំព្រារស់នៅតាមមណ្ឌលកុមារកំព្រា (កុលាបទី1 ទី2,,,) បាននិយាយថា ឪពុកម្តាយខ្លួនស្លាប់ក្នុងរបបប៉ុល ពត ដោយសារអាតាហ្នឹង ។
    នៅរង្វង់ឆ្នាំ2003 គេបានប៉ាន់ប្រមាណឃើញថា មានពលរដ្ឋខ្មែរប្រហែលពី10%ប៉ុណ្ណោះដែលដឹងថា សំដាច់ឪជាស្តេចអាក្រក់ជួរជាតិ ។ ទាល់ដល់អស់ដី អស់ព្រៃ អស់ស្រែចំការ កសិផលអត់ទីផ្សារ ឈឺអត់ពេទ្យមើលត្រឹមត្រូវ កំលាំងពលកម្មរត់ចោលស្រុកដល់ស្ងាត់ភូមិទៅធ្វើខ្ញុំគេក្នងក្រៅប្រទេស អត់ប្រាក់ខែសមរម្យ បូរណភាពទឹកដីត្រូវគេរំលោភទាំងខាងកើតទាំងខាងលិច -ល- បានពលរដ្ឋម្នាក់ៗភ្ញាក់ខ្លួន ។
    ជាសរុប ក្រោយពីរលាកខ្លួន ហើយភ្លើងសង្រ្គាមក៏ឆេះរាលដាលចូលក្នុងស្រុកក្នុងទស្សវត្តទី60 និងគ្រប់គ្រងពួកយៀកកុងអត់បាន ក៏ឲ្យលន់ ណុលរៀបចំឆាកល្ខោនលេងរឿងរដ្ឋប្រហារទៅ។ លោកលន់ ណុល បានសុំឲ្យស្តាច់ឪចូលស្រុកវិញមកទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ព្រោះសភាពការណ៏កាន់តែដុនដាប ពួកយៀកកុងចូលកាន់តែជ្រៅ កាន់តែច្រើន តែស្តាច់ឪមិនព្រមត្រឡប់មកវិញ ដោយយកលេសថា ទៅបំពេញទស្សនកិច្ច ព្យាបាលជំងឺនៅសូវៀត ។ គ្រាន់តែទៅទស្សនកិច្ច យកប្រពន្ធកូន បងប្អូន ដឹកជព្ជូានរបស់របរឥវ៉ាន់មានតំលៃចេញពីក្នុងវាំងស្ទើរគ្មានសល់ ដូចជាចំលែក គួរឲ្យសង្ស័យនិងគួរឲអស់សំណើចដែរ។ រហូតដល់ល្ងាចថ្ងៃទី17 មិនា លោកលន់ ណុល មិនដឹងថាត្រូវធ្វើអ្វីផង។ ដោយនៅពីមុខចុងកាណុងរបស់ទ្រង់សិរីមតះ ការសំរេចចិត្តភ្លាមៗទាំងបង្ខំតែ១យប់ រៀបចំឆាកល្ខោន សំដែងរឿងរដ្ឋប្រហារថ្ងៃទី18 មិនា 1970 ធ្វើឲ្យលោកលន់ ណុល ចាញ់បោកឪ ដូចចូលទទួលរងថ្មបាក់ ជួយរំដោះគ្រោះ និងដូចធ្វើជាស្ពានឲ្យស្តាច់ដើរឆ្លងទៅត្រើយម្ខាងបានយ៉ាងស្រួល (ពិធីប្រែធាតុពីស្តាច់សមកស្តាច់ក្រហមចេញមុខ តាមពិតក្រហមតាំងពីដើមទសវត្សរ៏ទី60មកម្លេះ គ្រាន់តែលាក់មុខ) និងមានមុខមានមាត់ចាប់ដៃជា មួយមេខ្មែរក្រហម មេយៀកកុង និងលោកកុំមុយនិស្ត បានយ៉ាងពេញលេញ ដោយមិនចាំបាច់លាក់លៀមដូចមុនទៀត។ ក្រោយពីបានឆ្លងពិធីប្រែធាតុហើយ សំដាច់ឪបានកៀងគរ អំពាវនាវ ឲ្យខ្មែរធ្វើសង្រ្គាមសំលាប់ខ្មែរ យួនក៏ឆ្លៀតឱកាសសំលាប់ខ្មែរថែម ឲ្យខ្មែរដើរក្នុងផ្លូវនយោបាយខុសរបស់ខ្លួន ផុងខ្លួនកាន់តែជ្រៅទៅៗដល់ថា្នក់រើខ្លួនលែងរួច ចាប់តាំងពីទសវត្សរ៏ទី60 រហូតដល់ Good bye Cambodia (4ឆ្នាំមុន)។
    បើរាស្រ្តខ្មែរធ្លាប់មានមេរៀនយ៉ាងដូច្នេះទៅហើយ តើឲ្យពួកគាត់ទៅដង្ហែរតាមទៀតយ៉ាងម៉េចនឹង កើត? (សុភាសិតបារាំងមួយឃ្លាថាៈ Le chat échaudé a peur de l’eau froide ឆ្មាធ្លាប់រលាកទឹកក្តៅ ខ្លាចទឹកត្រជាក់ បានសេចក្តីថា បទពិសោធន៏ជាមេរៀនសំរាប់ឲ្យយើងត្រិះរិះពិចារណាមុននឹងសំរេចចិត្តធ្វើអ្វីមួយ) លើកលែងតែពួកលេមលើម ហៃអើ ហៃអើ បានបុណ្យសក្តិលាភសក្ការៈប៉ុន្មាននាក់ នោះចេញ។ លទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តទី៥ឆ្នាំ2013 កន្លងទៅបានបង្ហាញថា ទាំងគណបក្សFuncinpec ទាំងគណបក្សរាជានិយមដ៏ទៃទៀត មិនបានជាប់អសនៈនៅក្នុងសភាទេ សូម្បីតែ១កៅអីក៏គ្មាន។ នេះសមដូចពាក្យចាស់មួយឃ្លាពោលថា ៉ស្រលាញ់ប៉ុណ្ណា ស្អប់ប៉ុណ្ណឹង៉។ ពលរដ្ឋខ្មែរឈប់គាំទ្រ លែងត្រូវការរាជានិយមទៀតហើយ ។ សំនួរសួរថា តើរាជានិយមសព្វថ្ងៃមានន័យដែរឬទេ? តើរាជានិយមសព្វថ្ងៃនៅស្ថិតស្ថេរបានដល់ថ្ងៃណា ? តើមេដឹកនាំនយោបាយគិតយ៉ាងម៉េចដែរ ?
    ឯប្រជាជាតិខ្មែរវិញ បានងើបឡើងរួចពីជង្ហុកអាណានិគមបារាំង ក៏ធ្លាក់ក្នុងរណ្តៅខ្មែរក្រហម(មាត់ខ្លា) រួចពីរណ្តៅក៏ធ្លាក់ក្នុងជ្រោះមរណៈយួន(មាត់ក្រពើ) ដោយសារព្រះរាជតំរិះនយោបាយលីលារបស់ព្រះអង្គ (បំរើយួន?) ។ តើខ្មែរចប់ត្រឹមនេះឬ ? តើខ្មែរទាំងអស់គ្នាសុខចិត្តស្លាប់ក្នុងមាត់ក្រពើ រឺ រួមគ្នាប្រឹងរើបំរាស់ឲ្យរួចផុតពីមាត់ក្រពើ ? ដើម្បីរស់ជាខ្មែរតទៅទៀត។

    សូមបព្ជាាក់ថា ក្នុងទ្រឹស្តីកុំមុយនិសលទ្ធិម៉ាកលេនីន មិនអនុញាតឲ្យមានស្តាច់ មិនអនុញាតឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី និងមិនអនុញាតឲ្យមានសាសនាទេ ។ ហេតុអ្វីបានជាស្តាច់ដើរផ្លូវកុំមុយនិស នាំខ្លួនឯងទៅរកផ្លូវទាល់ច្រក នៅទសវត្សទី60 ទី70 ? ដូចធ្វើអត្តឃាដនយោបាយខ្លួនឯង។ ឬ អត់មានជំរើសផ្សេងក្រៅពីនេះ ? ព្រោះបើងាកទៅខាងលោកសេរី ស្តាច់បានបិទផ្លូវខ្លួនឯងរួចបាត់ទៅហើយ។ បើងាកទៅរកក្រុមប្រទេសចលនាមិនចូលបក្សសម្ពន្ធ័ មានតែឈ្មោះ មិនអាចជួយអ្វីធំដុំជាក់ស្តែងបាន។ នេះបានសេចក្តីថា ស្តាច់ចាប់ផ្តើមជីវិតនយោបាយផ្សងព្រេង(នយោបាយផ្សងព្រេងលើកទី១) ជាមួយក្រពើយួន ជាមួយខ្មែរក្រហមយ៉ាងពេញទី ដោយយកចិនជាបង្អែក។ ដូច្នេះ ជីវិតប្រជាជាតិខ្មែរក៏ផ្សងព្រេងទៅតាមហ្នឹងដែរ។
    ឬមួយ ស្តាច់នោះគិតពីសេណារ្យូ (Scenario)មួយថា លើពិភពលោកយើងនេះ របបកុំមុយនិស្តឈ្នះរបបមូលធននៅក្នុងសមរភូមិសង្រ្គាមត្រជាក់(Cold War) រវាង Block ខាងកើតនិង Block ខាងលិច ដែលមានអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិកជាមេ បានជាព្រលែងដៃ កាត់ផ្តាច់ទំនាក់ទំនងជាមួយលោកខាងលិច។ ពីព្រោះទ្រឹស្តីកុំមុយនិស្តលទ្ធិម៉ាកលេនីន ចែងល្អណាស់ថា ៉ខិតខំធ្វើការទៅសមមិត្ត (Tavarish) ក្នុងដំណាក់កាលសម័យអន្តរកាលនិងក្នុងរបបសង្គមនិយម យើងបំពេញការងារតាមសមត្ថភាព ទទួលផលតាមកំលាំងពលកម្ម ពេលឈានចូលដល់របបកុំមុយនិស្ត យើងបំពេញការងារតាមសមត្ថភាព ទទួលផលតាមតំរូវការ (ចង់បានអី បានហ្នឹង)៉។ មួយឃ្លាចុងក្រោយនេះមានន័យថា មានតែរបបកុំមុយនិស្តទេដែលអាចនាំមនុស្សលោកទៅដល់ឋានសួគ៌ទាំងរស់។ ប្រហែលជាសំដាច់ឪចង់នាំរាស្រ្តខ្មែរទៅកាន់ឋានសួគ៌ទាំងរស់ដែរទេដឹង? ប៉ុន្តែ រដ្ឋស្ថាបនិកមេរបបកុំមុយនិស្តអតីតសហភាពសូវៀតបានដួលរលំនៅចុងទសវត្សរ៏ទី៨០ បន្ទាប់ពីបានចាប់កំនើតនិងរស់នៅមិនដល់មួយសតវត្សផងនោះ (បដិវត្តខែតុលា1917-1989)។ ហើយសង្រ្គាមត្រជាក់ក៏ត្រូវបានបិទបព្ចាប់ដែរ។
    ក្រោយពេលសហភាពសូវៀតបានដួលរលំ យួនបានបាត់បង់បង្អែក ក៏បង្ខំចិត្តងាកមករកលោកសេរី សុខចិត្តបន្ធូរ (មិនព្រលែងទាំងស្រុងទេ នៅមានឥទ្ធិពល នៅមានគំនាប) របបដែលខ្លួនលើកបន្តុបឲ្យព្រមទទួលយកកិច្ចព្រមព្រៀបសនិ្តភាពក្រុងប៉ារីស1991ទៅ ។ មិនមែនបានមកដោយសារសីហន-ហុន សែន ស្អីនោះទេ ។
    ទោះជាសូវៀតដួលរលំក៏ដោយ ក៏ចិនតែឯងមិនអាចធ្វើឲសំរេចបានកិច្ចព្រមព្រៀបសនិ្តភាពក្រុងប៉ារីសឆ្នាំ 1991បានដែរ ។ ដូច្នេះ មានតែរត់រកលោកសេរីទៅជាន់ទឹកដីលោកសេរីម្តងទៀត ដើម្បីសំរេចបានកិច្ចព្រមព្រៀងសនិ្តភាព ។ បើមហាអំណាចទាំង3មិនត្រូវរ៉ូវគ្នាទេ នោះកិច្ចព្រមព្រៀងសនិ្តភាពក៏មិនលេចចេញជារូបរាងបានដែរ ។ សហគមន៏អន្តរជាតិជាពិសេស ប្រទេសអាសាន អង្គការសហប្រជាជាតិបានខិតខំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីជួយខ្មែរ មិនមែនជួយសីហន ហុន សេន សឺន សាន ប៉ុល ពត ទេ។ ឯសូវៀត និងចិន គ្រាន់តែយល់ព្រមតែប៉ុណ្ណោះ ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ។

    រាស្រ្តខ្មែរខ្លះគិតថា ស្តាច់នោះភ្លើ តែធើចេះ មើលស្រាលស្ថានការណ៏ វាយតំលៃសភាពការណ៏ឆ្នាំ1993ខុស មិនគិតពីជំនាញការយួនរាប់មឺុននាក់បង្កប់ក្នុងបក្សប្រជាជនយួន ក្នុងស្ថាប័នរដ្ឋ និងក្នុងមូលដ្ឋានភូមិឃុំ។ នៅពីក្រោយនិងជុំវិញបក្សនោះ គឺជំនាញការយួនដែលពួនសំងំលាក់ខ្លួនសម្លឹងមើលឪកាស និងចាំតែចេញបពា្ជា រាយការណ៏ទៅក្រុងហាណូយ (Behind the devil is witch នៅពីក្រោយបិសាចមានមេធ្មប់) ។ ឯរាស្រ្តខ្មែរខ្លះទៀតគិតថា ការប្រស់ខ្លាឲ្យរស់វិញនោះ ជាទង្វើប្រកបដោយចេតនានយោបាយ ព្រោះចង់រក្សា ការពាររាជបល្លង្កឲ្យនៅគង់វង្ស ដោយមិនបានគិតដល់ កិច្ច ព្រមព្រៀងក្រុងប៉ារីស និងមិនគិតពីគ្រោះថ្នាក់ដល់ប្រទេសជាតិដែលអាចកើតមានឡើយ។ ប្រជារាស្រ្តខ្មែរស្រលាញ់ព្រះអង្គ តែព្រះអង្គអត់ស្រលាញ់រាស្រ្តផង ព្រះអង្គស្រលាញ់តែរាជបល្លង្ក !
    ( វិទ្យុអាសីុសេរីបានសំភាសលោកថាច់ ង៉ុកថាច់? ប្រធានសហពន្ធខ្មែរក្រោម កាលពីឆ្នាំ 2012 តែលោកគ្រាន់តែហាននិយាយត្រឹមតែ ៉រាស្រ្តខ្មែរស្រលាញ់ព្រះអង្គ តែព្រះអង្គអត់ទទួលយកសេចក្តីស្រ លាញ់របស់រាស្រ្ត ៉។ តាមពិតលោកចង់និយាយថា ៉រាស្រ្តខ្មែរស្រលាញ់ព្រះអង្គ តែព្រះអង្គអត់ស្រលាញ់រាស្រ្តផង ព្រះអង្គស្រលាញ់តែរាជបល្លង្ក !៉។ តែមិនហាននិយាយឲចំៗ ព្រោះមានលក្ខណវាយប្រហាររិះគន់ខ្លាំងពេក ក្នុងរយពេលកាន់ទុក្ខខ្មោចងាប់។)
    សុភាសិតខ្មែរមួយឃ្លាពោលថា ៉មនុស្សនិងប្រាក់ យក្សនិងសាច់ ឆ្កែនិងអាចម៏ ស្តាច់និងរាជ ៉ ។
    ដោយមានឈាមជ័រពូជពង្សតាត្រសក់ផ្អែម ទើបរឿងរ៉ាវដែលកើតឡើងក្នុងសករាជសីហនុ ប្រហាក់ប្រហែលគ្នាទៅនឹងរឿងរ៉ាវកើតឡើងក្នុងសករាជតាត្រសក់ផ្អែមដែរ ដូចជាៈ
    -៉ត្រសក់តាហ្នឹងផ្អែមឆ្អាញ់ណាស់ គិតសាកលួចចូលចំការតាហ្នឹងសិន…“ (តាមពិតមន្រ្តីក្នុងវាំងឃុបឃិតគ្នាធ្វើគត់ស្តេច ដើម្បីដណ្តើមរាជបល្លង្ករួចលើកបន្តុបតាម្ចាស់ចំការត្រសក់) (ចុងសម័យអង្គរ)
    – “ ខំជួយយៀកកុងទៅ ដល់វាឈ្នះអាមេរិក វាឲ្យកម្ពុជាក្រោមវិញ ” (បើថាជួយអត់មានអ្វីជាថ្នូរ ខ្លាចរាស្រ្តអស់ជំនឿ រាស្រ្តស្គាល់ក្រយៅ)។ (ដើមទសវត្សទី60)
    – “ តែទុកឲ្យវានៅទៀត ខ្លាចអាមេរិកយកយន្តហោះB52 មកចុះតាមផ្លូវជាតិលេខ4 “ (តាមពិតចង់បិទស្ថានទូតអាមេរិក ខ្លាចអាមេរិកយកពត៌មានពីយោធាយៀកកុងក្នុងទឹកដីខ្មែរ ។ និងចូលរួមលើកទឹកចិត្តយៀកកុងតាមការទូត ព្រោះគ្មានស្ថានទូតអាមេរិកនៅយួនខាងជើង)។ (ដើមទសវត្សទី60)
    – “ បើមិនចែកអំណាច វាទៅបង្កើតតំបន់អបគម“ (បើអព្ចឹាងដដែល ចាំបាច់ឲ្យUNTACមកធ្វើអី? ចាំបាច់បោះឆ្នោតឆ្នាំ1993ធ្វើអី?)។ (1993)
    – នៅឆ្នាំ1997 ខុមហ្វ្រែល បានស្នើសុំយាងសដាច់ឪមកគង់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ (សដាច់ឪស្ងាត់ឈឹង)។
    – “ សដាច់ឪធ្វើប្រធានគណៈកម្មាការព្រំដែន “ (រាស្រ្តខំតែអរ ស្មានថាសដាច់ឪធ្វើមែនទែន តាមពិតធ្វើលេងៗសោះ ប៉ុន្មានថ្ងៃក្រោយមក សដាច់ឪឈប់ធ្វើប្រធានវិញ អ្នកស្នេហាជាតិប៊ិះចូលអន្ទាក់ម្តងទៀត)។ (2002?)
    តាមពិត ទាំងអស់នេះជារឿងប្រឌិត ជាលេស ជាពាក្យភូតកុហក ត្រូវបានគេប្រើដើម្បីបិទបាំងឧបាយកល ឬ អំពើអ្វីមួយ ក្នុងគោលបំណងបង្វែងដានការចាប់អារម្មណ៏ ឬ ដើម្បីបោកបព្ឆាាតសាធារណៈជន តែប៉ុណ្ណោះ។ ភ្លឹបភ្ែលតៗដូចអំពិលអំពែក តើមាននរណាហានដើរតាមទៀត ?
    កំណាព្យក្រមង៉ុយមួយឃ្លាថា ៉សប្បុរសពេកថយធន មុទុរជនថយរាសី ប្រពន្ធល្អច្រើនអាប់ប្តី ពាក្យអប្រិយចាញ់អាត្មា ៉។ និយាយពាក្យអប្រិយ ពាក្យអាក្រក់ ពាក្យមិនពិត ពាក្យភូតកុហកយូរៗទៅ គេលែងជឿ គេលែងស្តាប់ ចាញ់ខ្លួនឯង ។

    នៅមានរឿងរ៉ាវជាច្រើនទៀតដែលបងប្អូនបានតាមដាន សង្កេតមើល និងបានចងចាំ និយាយតៗគ្នា ចាប់តាំងពីទសវត្សទី60មក។
    តើមានអ្វីនៅពីក្រោយទង្វើដ៏អាក្រក់ដូចបិសាចរបស់ស្តាច់បិសាចនេះចំពោះប្រជាជាតិខ្មែរ? សុភាសិតអង់គ្លេសមួយឃ្លាថា ៉Behind the devil is witch៉ (នៅពីក្រោយបិសាចមានមេធ្មប់)។ ជាង7ទសវត្សកន្លងទៅនេះ រាស្រ្តបានតាមដាននិងសង្កេតឃើញថា ហេតុអ្វីបានជាស្តាចបិសាចបានជួយយួន ការពារយួនយ៉ាងច្រើនទោះជាដោយផ្ទាល់ក្តី ដោយប្រយោលក្តី ដោយចេញមុខក្តី ដោយលួចលាក់ក្តី ដូចបានរៀបរាប់ខាងលើ? ចម្លើយប្រហែលជាមិនពិបាកឆ្ើ្លយទេសំរាប់ពលរដ្ឋទូទៅ ៉ដេកអោបស្រីយួនរាល់ថ្ងៃ បើមិនជួយយួន ទៅជួយអ្នកណា? ៉ ។ បិសាចឪបានវិនាសអន្តរធានពីលោកនេះទៅហើយ ហើយក៏លេចចេញបិសាចកូនមកម្តង តែមេធ្មប់នៅដដែល។ កូនបិសាចនិងមេធ្មប់មិនអាចធ្វើអ្វីស្រេចតែចិត្តបានដូចមុនទៀតឡើយ ព្រោះសកលលោកសព្វថ្ងៃមានពន្លឺភ្លឺថ្លាអាចមើលធ្លុះពីម្ខាងទៅម្ខាងបាននៅគ្រប់ទីកន្លែង។ បិសាចនិងមេធ្មប់អាចធ្វើសកម្មភាពបានតែនៅទីងងឹតតែប៉ុណ្ណោះ ។ មេធ្មប់នោះហើយជាអ្នកនិពន្ធរឿងផង ជាអ្នកដឹកនាំរឿងផង ជាសមិទ្ធិករផង គឺមនុស្សតែម្នាក់។ ឯតួសំដែងវិញ មានច្រើននាក់ ។
    ពេលជជែកគ្នាលេងពីការងារ ពីស្ថានការណ៏ស្រុកទេស ខ្ញុំនៅចាំសំដីអ៊ំប្រុសម្នាក់ធ្វើការអ៊ុនតាក់ជាមួយគ្នាខាងរៀបចំការបោះឆ្នោតឆ្នាំ1992-93 ដែលបាននិយាយថា ៉តែអាតាហ្នឹងនៅ ខ្មែរទៅណាអត់រួចទេ ៉។ តែខ្ញុំហាក់ដូចអត់ជឿសំដីគាត់ ព្រោះខ្ញុំគិតថា អន្តរជាតិខិតខំចំណាយធនធាន ពេលវេលា យ៉ាងច្រើនសន្ធឹកសន្ធាប់ រឿងអីមិនអាចជួយខ្មែរបាន មិនអាចផ្លាស់ប្តូរបាន ។ ដល់ពេលនេះទើបដឹងថា ចាប់តាំងពីអាណត្តិទី១មក(ជាង20ឆ្នាំ) ខ្មែរមិនត្រឹមតែទៅណាអត់រួចទេ ថែមទាំងកំពង់ស្លាប់បន្តិចម្តងៗទៀតផង ។ មានការផ្លាស់ប្តូរដែរ តែផ្លាស់ប្តូរតែសំបកក្រៅ(Apparence) ឯសារជាតិពិត (Substance) នៅដដែល ឬអាក្រក់លើសដើម ព្រោះគេអាចបំផ្លាញស្របច្បាប់ កំទេចស្របច្បាប់ សំលាប់ស្របច្បាប់ (មកពីសភាស្របច្បាប់ រដ្ឋាភិបាលស្របច្បាប់ ហើយអ្វី្ៗទាំងអស់ត្រូវតែស្របច្បាប់ទៅតាមនឹងដែរ)។
    ខ្ញុំនៅចាំបានថា ពេលខ្ញុំបើកស្តាប់វិទ្យុUNTAC ក្នុងរង្វង់ដើមទសវត្សរ៏ទី90 លោក Boutros Boutros Gali (អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពេលនោះ) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលការងារអ៊ុនតាក់ និងបានជួបជាមួយមេSNC (Supreme National Council) លោកបាននិយាយថាៈ ៉ប្រជារាស្រ្តខ្មែរមានសំណាងណាស់ ដោយមានសំដាច់សីហនុ៉។ ពាក្យមួយឃ្លានេះស្តាប់មួយភ្លែត ហាក់ដូចជាធម្មតា មិនមានអ្វីគួរឲ្យចាប់អារម្មណ៏ឡើយ តែបើយើងគិតឲ្យបានល្អិតល្អន់ គឺមានអត្ថន័យមិនធម្មតាឡើយ។ ប្រហែលជាលោកចង់មានន័យជ្រៅជាងនេះទៅទៀត គឺ ៉ប្រជារាស្រ្តខ្មែរមានសំណាងអាក្រក់ណាស់ ដោយមានសំដាច់សីហនុ៉។ ប៉ុន្តែ លោកមិនអាចនិយាយឲ្យត្រង់ៗចំៗដូច្នេះបាននៅចំពោះមុខអ្នកកាសែត ពីព្រោះលោកជាអ្នកកាទូត ត្រូវប្រើភាសាកាទូត។
    ម្យ៉ាងទៀត នៅក្នុងសុន្ទរកថាបិទបព្ចាប់អាណត្តិUNTACនៅកម្ពុជា លោក Yasushi Akashi (ប្រមុខ UNTAC) បានថ្លែងយ៉ាងច្រើនអំពីការងាររបស់ UNTAC ចាប់តាំងពីបេសកកម្ម UNAMIC ការរៀបចំការបោះឆ្នោត ការប្រកាសលទ្ធផល រហូតដល់ការប្រជុំដំបូងសភាធម្មនុញ្ញ ។ ប៉ុន្តែ ខ្ញុំនៅចាំសំដីរបស់លោកមួយឃ្លាដែលបាននិយាយថា ៉គេមិនអាចសង់វិមាននៅលើដីខ្សាច់បានទេ៉។ សំដីមួយឃ្លានេះ ប្រៀបដូចសំពងមួយដំបងយ៉ាងដំណំចំកណ្តាលព្រះកេសរបស់ស្តាច់ងាប់ ឈឺទៅដល់បក្សចាញ់ឆ្នោតលាំប៉ា ហើយមួយឃ្លានេះក៏មានន័យផងដែរថាៈ ពេលវេលាដែលបានចំណាយ កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើ ធនធានដែលបានបរិច្ចាគ(ជាង2ពាន់លានដុល្លារ) សមិទ្ធិដែលសំរេចបាន ការតស៊ូបូជាពលិកម្មដើម្បីរំដោះជាតិពីអំពើឈ្លានពានបរទេស ដោយប្រជារាស្រ្តខ្មែរនិងសហគមន៏អន្តរជាតិ បានក្លាយជាអាសារឥតការ រលាយសាបសូន្យ ដោយសារការបែងចែកអំណាចឲ្យបក្សចាញ់ឆ្នោត(ដូចប្រស់ខ្លាឲ្យរស់ឡើងវិញ) ក្រោមព្រះរាជតំរិះរបស់សំដាច់ឪ ឲ្យព្រះរាជបុត្រដឆ្នើមធ្វើតាម។ ហើយលោក Akashi វេចបង្វេចឡើងយន្តហោះសឹងពុំទាន់។
    ជាធម្មតា មនុស្សយើងតែងតែមានគុណសម្បតិ្ត គុណវិបត្តិ ធ្វើអ្វីតែងតែមានល្អមានអាក្រក់ ។ ហើយយើងជាពលរដ្ឋក៏ត្រូវចេះតាមឃ្លាំមើល រាល់ទង្វើរបស់អ្នកដឹកនាំនយោបាយ ត្រូវចេះថ្លឹងថ្លែងឲបានត្រឹមត្រូវ និងត្រូវចេះគិតគូរឲបានគ្រប់ជ្រុងជ្រោយ មុននឹងវិនិច្ឆ័យថា តើនរណាល្អ នរណាអាក្រក់។ ដូចជា គេខោក10ក្រញ៉ គេអង្អែល2ក្រញ៉ ។គេធ្វើ ល្អ2 ធ្វើអាក្រក់10។ នោះមិនពិបាកយល់ទេ បើគ ណនាតាមក្បួនគណិតវិទ្យាៈ +2 – 10 = -8 ដល់ទូទាត់សីុសងទៅ ឃើញថា គេធ្វើអាក្រក់ 8។
    នៅទសវត្សរ៏ទី60 មេយៀកកុងសន្យាឲ្យកម្ពុជាក្រោមវិញ ដល់ទសវត្សរ៏ទី90 (1993) អាយ៉ងកូនយៀកកុង សន្យាការពាររាជបល្លង្ក ចុះដល់ទសវត្សរ៏ក្រោយៗទៀត អាយ៉ងចៅយៀកកុងសន្យាធ្វើអីឲ្យទៀត?
    បើស្តាច់នោះមិនទាន់ងាប់ ស្មានថាកែរដ្ឋធម្មនុញ បានរឺ? ស្មានថា កែគជប បានរឺ? ស្មានថាអន្តរជាតិហ៊ានចូលមកជួយកែគជបបានរឺ? បើមិនចេញមកសំរបសំរួល រួចខ្ទេចដូច FUNCINPECទៀត បើមិនបក្សប្រជាជនយួនជិះសេះលែងដៃទៀត ។
    បើគិតពីថ្ងៃងាប់វិញ ស្តាច់នោះចេះរើសថ្ងៃងាប់ចំថ្ងៃធំនៃបុណ្យភ្ជុំបិណ្ឌ 15 តុលា 2012 (ថ្ងៃចុងក្រោយបែបថ្ងៃហុងសុយ) ដែលជាថ្ងៃរាស្រ្តខ្មែរត្រូវតែទៅវត្តដោយខានពុំបាន ទោះបីថ្ងៃកាន់បិណ្យពុំបានទៅខ្លះក៏ដោយ។ នៅតាមគ្រប់វត្តអារាមនានា មានមនុស្សម្នាក្មេងចាស់ ប្រុសស្រីយ៉ាងច្រើនកុះករបានយកម្ហូបអាហារនំចំណីទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិពា្ញាណខណ្ឌបុព្វការីជន អ្នកស្នេហាជាតិ ញាតការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក។ ការរើសយកចំថ្ងៃធំនេះ ប្រហែលចង់ឲ្យអ្នកផងទាំងពួង និងយមរាជ យមបាលយល់ច្រលំថា ប្រជារាស្រ្តបានមកធ្វើបុណ្យឲ្យខ្លួន(ស្តាច់) ខ្លួនជាអ្នកមានបុណ្យ។
    នៅព្រឹកថ្ងៃទី 15 តុលា 2012 ស្រាប់តែមានអព្ភូតហេតុយ៉ាងចំឡែកបានកើតឡើង នៅវត្តពោធិចិនតុង ដែលខ្ញុំបានទៅចូលរួមបុណ្យភ្ជុំបិណ្ឌ។ គ្រាន់តែក្រោយពេលគណៈកម្មាការវត្ត ប្រកាសពីការចូលទីវង្គតស្តាច់នោះចប់ភ្លាម ក៏ស្រាប់តែមានភ្លៀងមួយមេធំបង្អុរមកយ៉ាងខ្លាំង ។ ឧបាសកឧបាសិការកកន្លែងជ្រកសឹងពុំទាន់។ អព្ភូតហេតុនេះចង់បព្ជាាក់ប្រាប់ប្រជារាស្រ្តខ្មែរថា ទំព័រប្រវត្តិសាស្រ្ត សក្ករាជសីហនុ បានបិទបព្ចាប់ហើយ។ ទំព័រប្រវត្តិសាស្រ្តថ្មី សក្ករាជថ្មីត្រជាក់ត្រជុំជាងមុន បានចាប់ផើ្តមបើកហើយ។
    ពេលខ្មែរបាន សុខសាន្ត រុងរឿងក្នុងទស្សវត្តទី50-60 (សករាជមាស Golden age) ខ្មែរមិនរីកទឹកដីទេ សប្បាយតែសំរាប់មនុស្សមិនដល់កន្លះជំនាន់ផង(១៧ឆ្នាំ) ។ តែពេលខ្មែរជួបគ្រោះ ខ្មែរសំលាប់គ្នា ខ្មែរបាត់បង់ទឹកដីទៅប្រទេសជិតខាង(ដោយសារកំហុសធ្ងន់ធ្ងរទាំង២របស់ខ្មោចស្តាច់នោះ) ដូចយើង បាននិងកំពង់ឃើញសព្វថ្ងៃនេះ ចាប់តាំងពីឆ្នាំ1970មក (44ឆ្នាំនៃខ្មែរសំលាប់ខ្មែរ ប្រទេសជិតខាងទន្រ្ទានលេបទឹកដីខ្មែរ)។
    ដល់ត្រង់នេះមានសំណួរសួរថា បើខ្មោចបិសាចស្តាច់នោះបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តចំពោះប្រជាជាតិខ្មែរយ៉ាងដូច្នេះទៅហើយ ហេតុអ្វីបានជាគេគោរពសក្ការៈខ្មោចបិសាច និងមេធ្មប់ជាងព្រះពុទ្ធទៅវិញ ? ចង់ឲខ្មែររលត់រលាយឬ ?
    ស្តាច់ (មេដឹកនាំនយោបាយ) គ្រាន់តែជាអ្នកប្រព្រឹត្តកំហុសប៉ុណ្ណោះ តើនរណាជាអ្នកទទួលផលវិបាក? គឺប្រជាជាតិខ្មែរទាំងមូលជាអ្នកទទួលរងផលវិបាកថ្មបាក់ ទទួលរងគ្រោះថ្នាក់ដល់អាយុជីវិត (ទាំងអាយុជីវិតរាស្រ្តខ្មែរម្នាក់ៗទាំងអាយុជីវិតប្រទេសជាតិ) ។ ឬមួយបិសាចស្តាច់ងាប់នោះគិតថា ៉អញស្តាច់ អញធ្វើអីស្រេចអញ កុំចេះ !៉ ។ រាស្រ្តខ្មែរជាពិសេសយាយតា មាមីងដែលបានរស់ឆ្លងកាត់ច្រើនជំនាន់ មានការយល់ដឹងអំពីបពា្ហាកំហុសទាំងនេះដែរតែមិនដឹងធ្វើយ៉ាងម៉េច បើងាកទៅរកតុលាការ តុលាការមិនឯករាជ្យ បើងាកទៅរករដ្ធាភិបាល រដ្ធាភិបាលក៏មិនឯករាជ្យ (អាយ៉ងបរទេស) មិនការពាររាស្រ្ត។ ដូចនេះ ជំរើសចុងក្រោយរបស់គាត់ គឺសុំសហគមន៏អន្តរជាតិមកជួយ និង ចូលរួមកំលាំងជាមួយគណបក្សដែលគាត់សង្ឃឹមថា អាចជួយសង្រ្គោះ ការពារពួកគាត់និងប្រទេសជាតិបាន។
    សូមបងប្អូនជនរួមជាតិជួយគិតពិចារណា

    សូមអរគុណ