“ការ​បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជា​នយោបាយ​ប្រជាភិថុតិ​និង​បំភ័ន្ត​ភ្នែក”

ដោយ ទីន ហ្សាការីយ៉ា
2017-10-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ព្រួយ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប ហើយ​ប្រើ​ល្បែង​នយោបាយ​ប្រជាភិថុតិ បំភ័ន្ត​ភ្នែក​មហាជន​ដោយ​ឥត​អៀនខ្មាស ដោយ​គំរាម​និង​សន្យា ពី​ការ​រក្សា​តួនាទី ដែល​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់ របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​នោះ ថា លោក​ជា​អ្នក​ផ្ដល់​ជូន​ទៅវិញ បើសិនជា​អ្នក​ទាំងនោះ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកវិភាគ​ពន្យល់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ភ្លេច​ថា តួនាទី​តំណាងរាស្ត្រ និង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ពលរដ្ឋ​ជា​អ្នក​ផ្ដល់​ជូន​តាមរយៈ​ការបោះឆ្នោត​នោះ​ទេ បើសិនជា​លោក​អាច​ផ្ដល់​តួនាទី​ឲ្យ​បាន​គ្រប់គ្នា​នោះ ប្រហែលជា​លោក មិនបាច់​ខំប្រឹង​ធ្វើ​អ្វីៗ សព្វ​បែប​យ៉ាង ទោះ​បី​ជា​បំពាន​ច្បាប់​ជាតិ អន្តរជាតិ ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់គុក និង​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ។

ចំណែក អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បាន​បញ្ចេញ​ប្រតិកម្ម​ភា្លមៗ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ដែល​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចុះចូល​ជាមួយ​រដ្ឋាភិបាល​នោះ​ថា ជា​រឿង​ជាន់​ឈ្លី​ប្រជាធិបតេយ្យ។

អ្នកស្រី អះអាង​ថា ការ​ប្រឹងប្រែង​អូសទាញ​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​តួនាទី​ស្រាប់ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន មាន​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​តំណាងរាស្ត្រ​នោះ គឺ​ដើម្បី​ឲ្យ​ទៅ​ជួយ​បិទបាំង​ភាព​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​អ្នកស្រី មូរ សុខហួរ អំពី​ជំហរ​របស់​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“ការ​បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជា​នយោបាយ​ប្រជាភិថុតិ​និង​បំភ័ន្ត​ភ្នែក”"

  1. ?? says:

    we knew it for so long ago. I do not understand this evil walking naked in the public and how dumb he think no one can see his ass . that is my question to this dumb evil . only the no brainer and the wealth searcher is following this evil person. HUN SEN will destroy this nation in very near future if Cambodian not rising up again his evil act. I would like to advice to our Cambodian inside the country >>> be prepare for the bad situation in the next two week . the situation will getting hot and hotter if no one can stop it on time it will be explode soon. GOD bless Cambodia and it’s people