បក្សប្រឆាំងប្រកាសគោរពការសម្រេចចិត្តរបស់មន្ត្រីដែលចង់ចាកចេញ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

អនុប្រធា​ន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ប៉ុល ហំម


អនុប្រធាន​គណបក្ស​ប្រឆាំង​ថ្លែងថា ​គណបក្សគោរពលើការសម្រេចចិត្តរបស់មន្ត្រី​ក្នុងការចាកចេញទៅចូលរួមជាមួយគណបក្សផ្សេងទៀត ហើយលោកថាមិនធ្វើឲ្យប៉ះពាល់ដល់គណបក្សនោះទេ ព្រោះពលរដ្ឋនៅតែគាំទ្រ។​

កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៧ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​មេដឹកនាំ​តាម​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង​​ ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​ពួកគេ​ចង់​រក្សា​តំណែង​របស់​​ពួកគេ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ត្រូវរំលាយ។ បន្ទាប់​ពី​មាន​ការ​ថ្លែង​បែប​នេះ​គេ​ឃើញ​មាន​លិខិត​ចុះ​ចូល​ជា​បន្ត​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​នោះ​ក៏​មានតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​ផង​ដែរ។

ឆ្លើយ​​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មានកាល​ពី​​ថ្ងៃ​ទី​២៣ តុលា​ម្សិល​មិញ អនុប្រធា​ន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ប៉ុល ហំម មានប្រសាសន៍​ថា​គណបក្សលោក​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​មន្ត្រី​បក្ស​ខ្លួនក្នុង​ការ​ចាក​ចេញ តែ​លោក​ថា​តម្លៃ​នៃ​ការ​គាំ​ទ្រគណបក្ស​សង្គ្រោះ​ជាតិ​​មិន​ស្ថិត​លើការ​ចាក​ចេញ​របស់​មន្ត្រី​ទាំង​នោះ​ទេ។

លោក​ថា៖ «អ្នក​តំណាង​រាស្ត្រ​ក្តី​ ក្រុម​ប្រឹក្សា​ក្តី​ គឺ​ជា​តំណាង​សំឡេង​របស់​ប្រជា​ពល​រដ្ឋ គាត់អាច​ទៅ​ ប៉ុន្តែប្រជា​ពល​រដ្ឋ​គាត់​អត់​ទៅ ​គាត់​នៅ​ហ្នឹង​ដដែល អត់​មាន​បញ្ហា​អី​ទេ​រឿង​ហ្នឹង! អ្នក​ណា​ក៏​ចង់​ទៅ​ៗ អ្នក​ណាចង់​នៅ​ៗ​ទៅ» ។ ​

សហរដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង និង​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ដោយ​ឥត​លក្ខខណ្ឌ​ និង​ជា​បន្ទាន់​ នូវ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ទោះជាយ៉ាងណា រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​ប្រកាន់​ទាំង​នេះ ហើយ​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដោយ​ចោទ​លោក កឹម សុខា ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

3 Responses to "បក្សប្រឆាំងប្រកាសគោរពការសម្រេចចិត្តរបស់មន្ត្រីដែលចង់ចាកចេញ​"

  1. PHKA says:

    ពេល”អាស័ន្ន”នេះជាពេល ដែលរាស្រ្តាអាចមើលឃើញ អ្នកតំណាងមួយណាដែលមានឩត្តមគតិជាតិប្រាកដ បើអ្នកតំណាង ដាក់”មេ ផាញ”រត់ទៅលុតជង្គង់សំពះសំុទានសំទោស ដើម្បីរស់ស្រួលម្នាក់ឯង ដូចស្វារត់រកចេកសីុ នេះជាអ្នកនយោបបរហើយ វាលែងមានតំលៃហើយ អោយគាត់ចេញសីុចេកទៅល្អជាង។

  2. PHKA says:

    ពេល”អាស័ន្ន”នេះជាពេល ដែលរាស្រ្តាអាចមើលឃើញ អ្នកតំណាងមួយណាដែលមានឩត្តមគតិជាតិប្រាកដ បើអ្នកតំណាង ដាក់”មេ ផាញ”រត់ទៅលុតជង្គង់សំពះសំុទានសំទោស ដើម្បីរស់ស្រួលម្នាក់ឯង ដូចស្វារត់រកចេកសីុ នេះជាអ្នកនយោបបរហើយ វាលែងមានតំលៃហើយ អោយគាត់ចេញសីុចេកទៅល្អជាង។!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  3. ?? says:

    this is the time that every one know who is having true hart toward their nation. every one should know how evil HUN SEN was . HUN SEN ‘s action was clear that he was the only problem maker. this dumb guy was so dumb by doing his evil act in an open field and though no one can see it. in every speak this uneducated guy speaking in bad manor no sense of hummer . this animal was so dumb and he acted like he the only one who having smart ass of all Cambodian. this evil not just made our nation so cheap but the worse then that is he will destroy this nation also. the question is will all Cambodian let him do that???? the answer is no we have to kicking this evil out of powers in the near future. I myself wonder how is this evil though of his evil act to his nation. I think he though no one Cambodian is having brain like him. I tell you what…… if I make a comparison to our young generation he is nothing close to them . one more I’m really image that one person from KAMPOUCHEA will be in the bad history of it’s own nation and the world in this century. GOD bless Cambodia and it’s people