នយោបាយ

រូបឯកសារ៖ លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ តស៊ូមតិជាមួយលោក Gary Marsh អំពីសេវាថែទាំសុខភាព កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (AP Photo/Eric Gay)
24 តុលា 2017
សុខ ខេមរា
វីអូអេខ្មែរ
នៅក្នុងលិខិតដដែលបានបញ្ជាក់ផងដែរពីការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ ការប៉ុនប៉ងបែងចែកអាសនៈរបស់គណបក្សជំទាស់ក្នុងរដ្ឋសភា ការបិទអង្គការ និងអង្គការព័ត៌មានឯករាជ្យ ការចាប់លោក កឹម សុខា ដាក់គុកមិនមែនគ្រាន់តែធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនង ស.រ.អា និងកម្ពុជាទេ គឺថែមទាំងលទ្ធិប្រជាធិបតេយ្យទៀត ទៅថ្ងៃអនាគត។
សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់ទៀតគឺលោក ថេត គ្រូហ្ស (Ted Cruz) ព្រមានពិចារណាបិទទិដ្ឋាការ VISA ចំពោះមន្ត្រីកម្ពុជាមួយចំនួន បើស្ថានការណ៍នយោបាយកម្ពុជាទាក់ទងនឹងក្រុមជំទាស់មិនត្រូវបានដោះស្រាយនៅក្នុងខែខាងមុខនេះទេ។
នៅក្នុងលិខិតរបស់លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Texas ផ្ញើជូនលោកឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជុំ ប៊ុនរ៉ុង ដែល VOA ទទួលបាននៅថ្ងៃនេះ លោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហើយមិនត្រូវរំលាយគណបក្សជំទាស់ ហើយនឹងអនុញ្ញាតឲ្យមានការចូលរួមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅពេលខាងមុខ។
លោកបានមានប្រសាសន៍ក្នុងខ្លឹមសារដើមថា៖
«ប្រសិនបើនាយករដ្ឋមន្ត្រីរបស់លោក មិនដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ វិច្ឆិកាទេ ខ្ញុំនឹងធ្វើកិច្ចការជាមួយសហការីរបស់ខ្ញុំនៅក្នុងសភា ហើយនឹងក្នុងរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដើម្បីពិនិត្យមើលចំពោះមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួនដែលទទួលខុសត្រូវពីទង្វើទាំងនោះ មិនឲ្យធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិកទេ»។
Senator @tedcruz calling on Cambodian government to release #KemSokha by November 9 or face consequences. #Cambodia #elections pic.twitter.com/xTzTZrak7V
— Monovithya Kem (@MNVKem) October 23, 2017
លោកថ្លែងយ៉ាងដូច្នេះ ដោយបានបញ្ជាក់បន្ថែមថា ការព្យាយាមធ្វើឲ្យអន្តរាយលើជំនឿចិត្តរបស់ពលរដ្ឋកម្ពុជាក្នុងដំណើរការប្រជាធិបតេយ្យ ត្រូវបញ្ឈប់ជាបន្ទាន់។
នៅក្នុងលិខិតដដែលបានបញ្ជាក់ផងដែរពីការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ ការប៉ុនប៉ងបែងចែកអាសនៈរបស់គណបក្សជំទាស់ក្នុងរដ្ឋសភា ការបិទអង្គការ និងអង្គភាពព័ត៌មានឯករាជ្យ ការចាប់លោក កឹម សុខា ដាក់គុកមិនមែនគ្រាន់តែធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងស.រ.អា និងកម្ពុជាទេ គឺថែមទាំងលទ្ធិប្រជាធិបតេយ្យទៀត ទៅថ្ងៃអនាគត។
មេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ពីបទក្បត់ជាតិ ដោយយោងតាមវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា បានបង្ហាញសារនយោបាយលោកក្នុងការប្រជែងយកឈ្នះដៃគូនយោបាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ តែគណបក្សជំទាស់ចាត់ទុកថា ជាការបង្ក្រាបក្រុមជំទាស់មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ និងការមិនហ៊ានប្រកួតប្រជែងតាមការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ៕
Cow boy style, sic!
Dear’ mr senator’ (ted-cruz) Please do the action to this beast regime’ ‘.Cambodian people been suffer for so long since communist king Si hak nouk and Veitcong P-M now went to marky forest 1969 and get help from communist china&north veitname ‘and killing all khmer people’ specially during killing field 3 million khmer die because of communist’ ‘.Now veitcong mafia dictator (hun-sen) former veitcong khmer rough killer still hold the power and killing more khmer people specially coup(1997) and hold power against the nation and cambodian people’s will .Now he become the longest dictator in Asea and rob all opposition M-P seats after jail opposition leader ‘ so this veitcong mafia dictator not serve the nation’ he serve his family and his mafia groups only ‘ so Please bane all top officials and freeze all asset of all the officials from cambodia’ because they are the corrupted officials who suck the blood from cambodian people ‘and please call international to pressure on this beast regime’too Thanks a lot’ mr senator’ GOD bless you&president donald trump ‘.GOD bless all cambodian people’
On Tue 24/Oct/2017
Dear Ted,
Every body clearly know that U.S. is a biger gangster on the world.
There are many camp of RADICALISM, TERRORISM, SPECIALIST MURDER, and others BAD BODY,………..act hidden under of CIA and FBI.
U put the trip ban in order to make a MASK on your face to hide your real .
But now a day,the hole world is clearly know U.S. is the bigger TERRORISM .
Please do not do BAD THINGS any more!.
Thank a lots.
Cambodian people all support America always.