IMF ព្រមាន​កម្ពុជា​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ខណៈ​រដ្ឋាភិបាល​បាន​ចំណាយ​លើស​ចំណូល

ដោយ ម៉ៅ សុធានី
2017-10-24
អាស៊ីសេរី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី “ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ” នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ស្ដីពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា IMF បាន​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើនជាង​ប្រាក់ចំណូល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន គឺ​អត្រា ១,%។ បន្ថែម​ពី​នេះ​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស។

របាយការណ៍​ដដែល​បន្ត​ថា ចំណាយ​លើស​ចំណូល​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​ការ​ចំណាយ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ក្នុង​ឆ្នាំ​២០១៧ នេះ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF លើកទឹកចិត្ត​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ពង្រឹង​ការ​យក​ចិត្តទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើការ​កែទម្រង់​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​ឲ្យ​មាន​បរិយាកាស​ល្អ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម។

កំណើន​សេដ្ឋកិច្ច​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ គឺ​អត្រា​ប្រមាណ​ជា ៦% ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​មុន ថា​នឹង​អាច​មាន​កំណើន​សេដ្ឋកិច្ច ដល់​ទៅ ៦,%

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "IMF ព្រមាន​កម្ពុជា​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ខណៈ​រដ្ឋាភិបាល​បាន​ចំណាយ​លើស​ចំណូល"

  1. :( says:

    ពួកអានេះរស់ដោយសារខ្ចីលុយគេនឹងបើគេលេងអោយខ្ចីពិតជារត់រកព្រះធោហើយ

  2. ?? says:

    I knew that going to happen right at this moment it just only the beginning. but please believing me it will come worse then that the next can be devastation that it can come to a bloody situation. I cannot do any thing just wait and see what going to happen to our nation . I have no hope HUN SEN leadership can solve this problem . GOD bless Cambodia