ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧ | ម៉ោង 5:55 PM
http://vodhotnews.com

សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលនឹងបើកផ្លូវឲ្យដកហូតអាសនៈសភារបស់គណបក្សប្រឆាំង ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា និងដាក់ឲ្យប្រើប្រាស់យ៉ាងប្រញ៉ាប់ នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យនិងយល់ព្រម។
ច្បាប់ចំនួន៤ ដែលបើកផ្លូវឲ្យដកហូតអាសនៈបក្សនយោបាយណា ដែលត្រូវរំលាយនោះរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កាលពីសប្តាហ៍មុន រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជាទាំង បានប្រជុំអនុម័តនិងសម្រេចយល់ព្រមយ៉ាងឆាប់រហ័ស លើសេចក្តីស្នើកែច្បាប់ចំនួន៤នេះ ហើយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញឯកភាពទាំងស្រុងកាលពីម្សិលមិញ។
ក្នុងព្រះរាជក្រមចំនួន៤ ចុះថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចឡាយព្រះហស្ថលេខា និងដាក់ឲ្យប្រើប្រាស់ច្បាប់បោះឆ្នោតចំនួន៤នេះ តាមការបង្គំថ្វាយដោយនាយករដ្ឋមន្ត្រី។ ហើយ បើតាមព្រះរាជក្រម សេចក្តីស្នើកែច្បាប់ទាំង៤នេះ ក៏នឹងត្រូវបានដាក់ឲ្យអនុវត្តន៍នៅថ្ងៃទី២៥ខែតុលានេះតែម្តង។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៥តុលានេះ។
ចំពោះមន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា ធ្លាប់ប្រាប់វីអូឌីថា ប្រសិនជាច្បាប់ទាំងនោះចូលជាធរមាន ហើយគណបក្សសង្រោ្គះជាតិ ត្រូវរំលាយមែន នឹងធ្វើឲ្យមានភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតជូនបក្សប្រឆាំងមួយនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់រំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះពាល់សិទ្ធិនយោបាយ និង សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថា ជាការដើរថយក្រោយ នៃអនាគតលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ដោយឡែក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ខែតុលា ក៏បានបង្ហាញក្តីបារម្ភចំពោះការ អនុម័តការធ្វើវិសោធនកម្មច្បាប់ ដើម្បីបែងចែកអាសនៈគណបក្សប្រឆាំង ដោយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញពីទង្វើរនេះ។
ទាក់ទងនឹងរឿងនេះដែរ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីទី១៨ខែតុលា និង នៅចំពោះមុខសហភាពអន្តរសភា (IPU) ដែលមានសមាជិកមកពីប្រទេស១៧៣ប្រទេស តំណាងកម្ពុជា ថា លោក មិនទាន់ទទួលបានព័ត៌មាន ពីការធ្វើវិសោធនកម្មច្បាប់ ដើម្បីរំលាយគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងសភានោះទេ ខណៈអ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថា ពិភពលោកគ្មានស្តង់ដាររួមនៃប្រជាធិបតេយ្យនោះទេ ហើយការអនុវត្តន៍នៅកម្ពុជា ជាការអនុវត្តន៍ប្រជាធិបតេយ្យរបស់ខ្លួន៕
I don’t understand his majesty intentional of signing these amendments????
This is the Youn-king’ his mother is youn-spy’ who happy to destroyed all khmer and promoted Youn-hanoi’. Since his mother met Ah bey sach Si hak nouk cambodia fell in the war’ because this Youn-spy ask ah communist king si haknouk to kneel down in front of ah ho chi minh then let veitcong to spread the war to cambodia and killing khmer 3 million’ after that ah bey sarc si hak nouk kick U N out 1993 make way for ah kwark do the coup and killing more khmer’ now his son gave Tral island to youn and do anything to destroyed khmer people and khmer nationalists so all kon khmer must think Is he Youn king or khmer king’?? GOD bless all cambodian people’
ព្រះមហាក្សត្រលោកបានបំពេញបំណងយើងហើយលោកមិនចាំបាច់គេចទៅចិនទៀតទេព្រះអង្គរុញទូកបណ្ដោយទឹក បើវាខ្លាំងអោយវា(ហ៊ុន សែន)ធ្វើចុះអ្វីៗនិងដល់ទីបញ្ចប់អោយបានលឿនព្រះអង្គហត់នឿយក្នុងការគេចវេះច្រើនលើកច្រើនសារហើយ។ព្រះមហាក្សត្រលោកយល់ថា ហ៊ុន សែន កែលេងឡើងហើយបើឯងចង់ធ្វើអីធ្វើចុះទុកអោយពិភពលោកគេជួយម្ដង។មហាជនខ្មែរសូមអរគុណព្រះអង្គដែលបានយល់ពីសភាពការណ៌ពេលនេះ។
នេះស្តេចកូនង៉ា។