លោក ហ៊ុន សែន ថានឹងបន្តកាច់ដៃកាច់ជើងក្រុមក្បត់ជ្រកក្រោមស្លាកសិទ្ធិមនុស្ស

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា នឹងបន្តកាច់ដៃ កាច់ជើង មនុស្សមួយក្រុមទៀត ក្រៅពីប​ក្សប្រ​ឆាំង ដែលលោកថា កំពុងជ្រកក្រោមស្លាកសិទ្ធិមនុស្ស បង្កើតជាអង្គការចាត់តាំង ចង់ផ្តួល​រំលំរ​ដ្ឋា​ភិបា​​ល ​ដើម្បីបម្រើ​​មហិច្ឆតាបរទេស។

លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ខែតុលានេះ ថ្លែងមិន​បញ្ចេ​ញ​ឈ្មោះ​ថា កន្លងទៅក្រុមទាំងនោះ បានព្យាយាមអូសទាញកម្មករ ធ្វើជាឈ្នាន់នយោបាយ សម្រាប់​ធ្វើ​បដិវត្ត​ព​ណ៌​ ដើម្បីចង់ផ្តួ​​​ល​រំ​លំរដ្ឋាភិបាល ប៉ុន្តែលោកថា ការប៉ុនប៉ងនេះ ត្រូវបានបរាជ័យដោយរដ្ឋាភិបាល ទប់ស្កាត់បានទាន់ពេលវេលា។

លោក ហ៊ុន សែន ថ្លែងទៀតថា រដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាត់វិធានការនេះ ដែល​លោក​ហៅ​ថា ​ជាយុទ្ធសាស្ត្រកាត់ស្មៅក្រោមជើង ដើម្បីកំចាត់អ្នកបង្កើតអង្គការចាត់តាំង ជ្រកក្រោ​មស្លាក​សិទ្ធិ​ម​នុស្ស។

 

លោក ហ៊ុន សែន ថ្លែងបែបរំឭកទៅស្ថាប័នជំនាញថា នឹងមិនត្រូវអត់ឱនដល់ក្រុមនេះឡើង។

 

បើទោះបីជាលោកនាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការ លើក្រុមអង្គការសង្គមស៊ីវិល​មិនបញ្ចេញឈ្មោះ​ក៏​ដោ​យ ប៉ុន្តែកន្លងទៅសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ក្រសួងមហាផ្ទៃ បានដាក់ក្រុម​អង្គការសង្គ​មស៊ី​​វិលជា​តិ និ​ងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន សរុបជាង៣០០ ស្ថិតក្រោមការឃ្លាំមើលដោយថា អាចជាប់ពាក់​ព័ន្ធនឹ​​ងបដិវត្តពណ៌។

ចំពោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា សារប្រមានរបស់រដ្ឋាភិបាលនេះ លោកថា អាចជាលេសមួយទៀត ឈានទៅបិទអង្គការសង្គមស៊ីវិល ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស។ ប៉ុន្តែលោ​កថា ​​​ចំណាត់ការនេះ ហាក់បង្ហាញថា រដ្ឋាភិបាលកំពុងដើរចេញពីរបបប្រជាធិបតេយ្យ។

 

លោក ឡៅ ម៉ុងហៃ វិភាគដែរថា បើរដ្ឋាភិបាលចាត់វិធានការនេះដូចការគំរាមមែន លោកថា ភាពផុ​យស្រួ​យ នៃការបែកបាក់ជាតិ បានឈានមកដល់ និងថា វិបត្តិសង្គមនឹងអាចកើតមានឡើង ។

ទោះជាយ៉ាងណា ក្នុងពិធីនោះដែរ លោក ហ៊ុន​ សែន ក៏បានព្រមានថ្មីទៀតថា អង្គការចាត់តាំង របស់គ​ណ​ប​ក្សប្រ​ឆាំង នឹង​ត្រូវ​រំ​លាយនៅពេលខាងមុខ និងបានអះអាងថា បើតំណាងរាស្ត្រ និងមន្ត្រីឃុំសង្កាត់ ស្ម័គ្រចិត្តម​ករួមរស់​ជាមួ​យបក្សកាន់អំណាចវិញ លោកថា ពួកគេនឹងត្រូវ​រក្សាតំណែ​​ងឲ្យនៅដដែល។

ប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ថ្លែងកាលពីថ្ងៃទី២៣ខែតុលា គំរា​មវិ​ញ​ថា​បើរំលាយគណបក្សឆាំងលោកថា កម្ពុជានឹងជួបវិបត្តិ ដោយថា សហគមន៍​អន្តរជាតិនឹងមិន​ទទួល​ស្គា​ល់​ល​ទ្ធផលបោះឆ្នោត ហើយថា គណបក្សនេះ ​នឹងនៅតែមានផែនការយុទ្ធសាស្ត្រ ដើរទៅមុខ​តាមឆ​ន្ទៈរាស្ត្រ។

 

ទោះជាយ៉ាងណា ស​ហគមន៍អ​ន្តរជាតិ និងប្រទេសលោកសេរីជាច្រើន មានសហរដ្ឋអាមេរិក សហភាពអឺរុប និងអង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសផងនោះ បានគំរា​មដាក់ទណ្ឌ​កម្ម ដោយថា បើបក្ស​ប្រឆាំ​ងដ៏ដំមួយនៅកម្ពុជា ត្រូវបានគេរំលាយមែននោះ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថានឹងបន្តកាច់ដៃកាច់ជើងក្រុមក្បត់ជ្រកក្រោមស្លាកសិទ្ធិមនុស្ស"

  1. ?? says:

    HUN SEN is a stubborn evil man he never care about his own nation . HUN SEN rather die if he can not stay in powers even those his country is in a major problem. this former Khmer RUE the jungle fighter is insane he will never listening to the request of all Cambodian and international community. we are Khmer national that escaped from the dangers during the killing field we saw the danger of our nation and we are trying so hart to convincing HUN SEN to come back to our nation. but so sad we knew and international community knew Cambodian is under Vietnamese policy of taking over this poor nation that right we hop the PARIS peace agreement can get our poor nation out of Vietcong intention. after PARIS peace talked we was so happy that our nation is free from our predator but our hoped was gone away by HUN SEN the VIETCONG poppet . up until now this evil destroy our nation just about come to the end . to all Cambodian we are the unfortunate nation I knew this reason situation is very intent it is live and dead situation . if HUN SEN give up and come back to our nation it will be ok if not that will be the end of our poor nation. GOD bless Cambodia and it’s people

  2. Anonymous says:

    Hun Sen totally Criminal people in Cambodia