បក្ស​កាន់​អំណាច​ថា​បក្ស​ប្រឆាំង​កំពុង​ប្រើប្រាស់​សេចក្ដី​​សុខ​ពលរដ្ឋ​ជា​ចំណាប់​ខ្មាំង

ដោយ អាស៊ីសេរី
2017-11-25

(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA


គណបក្ស​ប្រជាជន​កម្ពុជា ថ្កោល​ទោស​ប្រឆាំង​គណបក្ស​សង្គ្រោះជាតិ ដោយ​ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ថា កំពុង​ប្រើប្រាស់​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​ចំណាប់​ខ្មាំង។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា របស់​គណបក្ស​កាន់​អំណាច បាន​សរសេរ​ថា ខ្លួន​បដិសេធ និង​ថ្កោលទោស​ដាច់​អហង្ការ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ដែល​កាន់​អំណាច​ប្រមាណ ៣០ឆ្នាំ​មក​នេះ បាន​ចាត់​ទុក​ថា គណបក្ស​ប្រឆាំង កំពុង​បំផ្លាញ​សេចក្ដី​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ធ្វើ​ជា​ចំណាប់​ខ្មាំង​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​បំផ្លាញ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា តាមរយៈ​ការ​កៀរគរ សំឡេង​បរទេស​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​លើ​រដ្ឋាភិបាល ដែល​កំពុង​អនុវត្ត​យ៉ាង​មុតមាំ ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ដែល​បាន​បញ្ញត្តិ​រួច​ហើយ។

ប្រតិកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​បក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៤ ខែ វិច្ឆិកា។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​រំលាយ​បក្ស​របស់​ខ្លួន​ថា នេះ​ជា​ការ​លួច​អាសនៈ​ទាំង ៥៥​អាសនៈ​ទៅ​ចែក​ឲ្យ​តូច​ៗ ទាំង​កម្រោល។ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ប្រកាន់​ជំហរ​ថា តំណាងរាស្ត្រ​ទាំង​អស់ នៅ​តែ​ជា​តំណាងរាស្ត្រ​ស្រប​ច្បាប់ និង​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត។ តុលាការ​កំពូល ដែល​ភាគ​ច្រើន​ជា​សមាជិក​បក្ស​កាន់​អំណាច បាន​រំលាយ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "បក្ស​កាន់​អំណាច​ថា​បក្ស​ប្រឆាំង​កំពុង​ប្រើប្រាស់​សេចក្ដី​​សុខ​ពលរដ្ឋ​ជា​ចំណាប់​ខ្មាំង"

  1. Phan Phan says:

    ពួកវារំលាយគណបក្សសង្គ្រោះជាតិដែលមានប្រជាពលរដ្ឋកន្លះប្រទេសគាំទ្រហើយ តាមព្យាបាទសមជិកក្រុមប្រឹក្សាដែលនៅក្នុងប្រទេសថែមទៀត ហើយពួវាបន្តចោទគណបក្សសង្គ្រោះជាតិបន្ថែមទៀត ថាបំផ្លាញសេចក្តីសុខពលរដ្ឋ។ ហ៊ឹះ អាពួកតិរច្ឆានអស់នេះ! មិនព្រមកែខ្លួនអ្វីបន្តិចទាល់តែសោះ បើពួកវានៅតែកាន់អំណាច ពលរដ្ឋពិតជាគ្មានសេចក្តីសុខទេ ពួកវាបំផ្លាញអស់ហើយការខិតខំប្រឹងប្រែងរបស់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ ដែលបានខិតខំកសាងសេចក្តីសុខ និង រីកចំរើនរបស់ប្រទេសជាតិ រយៈពេលជាង២០ឆ្នាំមកនេះ។ យើងជាពលរដ្ឋកម្ពុជាស្រឡាញ់សេរីភាព ប្រជាធិបតេយ្យ និង ទឹកដី សូមឲ្យអន្តរជាតិមេត្តាជួយពួកយើងផង ពួកយើងនៅក្នុងស្រុក មិនអាចធ្វើអ្វីបានទេបច្ចុប្បន្ននេះ។

  2. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    កើតនិយាយទៅរួច ចោរស្រែកចាប់ចោរ ចំជាពយកបាតផ្សាមែន។