ដោយ មួង ណារ៉េត
2017-11-24
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធានគណបក្សសង្គ្រោះជាតិ។ Photo: RFA
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានវាសនាមិនខុសពីអតីតប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) ដែលត្រូវបានទម្លាក់ពីតំណែង កាលពីពេលថ្មីៗនេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន រ៉យទ័រ (Reuters) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅនេះ លោក សម រង្ស៊ី ដែលទើបប្រកាសវិលចូលជាសមាជិកគណបក្សសង្គ្រោះជាតិវិញ បានលើកឡើង ថាប្រទេសកម្ពុជាឈានដល់របត់នៃការផ្លាស់ប្ដូរធំមួយហើយ ដោយសារប្រជាពលរដ្ឋ បានធុញទ្រាន់ និងឆ្អែតឆ្អន់ទៅនឹងលោក ហ៊ុន សែន។ លោកបន្ត ថាអ្វីដែលកំពុងកើតមានទៅលើមេដឹកនាំផ្ដាច់ការ ដែលក្រាញអំណាចយូរជាងគេនៅលើពិភពលោកនេះ គឺលោក រ៉ូប៊ើត មូហ្គាបេ នេះ គឺកាន់តែលើកទឹកចិត្ត ឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា លោក សម រង្ស៊ី ដែលលោក ហ៊ុន សែន បបួលច្រើនសា ឲ្យវិលត្រឡប់មកចូលគុកនៅស្រុកខ្មែរវិញឲ្យឆាប់ៗ កុំនៅចាំយូរនោះ លើកឡើងថា ឥឡូវនេះលោក មូហ្គាបេ ធ្លាក់ចេញពីតំណែងហើយ។ ហើយមិនយូរមិនឆាប់ នឹងដល់វេនរបស់លោក ហ៊ុន សែន ម្ដង។
លោក សម រង្ស៊ី មិនបានបញ្ជាក់ អំពីថាតើលោក ហ៊ុន សែន នឹងត្រូវទម្លាក់ចេញពីតំណែង ដោយរបៀបណានោះទេ។ ក៏ប៉ុន្តែ លោក មូហ្គាបេ ដែលដឹកនាំតាមរបៀបផ្ដាច់ការ អស់រយៈពេលជាង ៣៧ឆ្នាំ ត្រូវបានកងកម្លាំងយោធាហ្ស៊ីមបាវ៉េ ទម្លាក់រូបលោកតាមរយៈរដ្ឋប្រហារយោធា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
នៅលើពិភពលោក មេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុត នៅសល់តែលោក ហ៊ុន សែន មួយប៉ុណ្ណោះ បន្ទាប់ពីលោក មូហ្គាបេ ធ្លាក់ចេញពីអំណាច។ លោក ហ៊ុន សែន កាន់អំណាចអស់រយៈពេលជាង ៣២ ឆ្នាំមកហើយ គិតមកត្រឹមថ្ងៃនេះ។ មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ និងជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា៕
We are Cambodian people love Sam Rainsy.
ពាក្យសំដីឌឺដងបែបនេះមិនបាននាំមកនូវផ្លែផ្កាអ្វីទេ
រកមធ្យោបាយយ៉ាងណាក៏ដោយ ឲ្យតែវាបានធ្លាក់ចេញពីអំណាច បើមិនដូច្នោះទេប្រទេសខ្មែរ និងកូនខ្មែរប្រាកដជាធ្លាកក្នុងរណ្តៅអស់ជាមិនខានឡើយ
Sam Rainsy is dreaming. Hun sen is smarter thn Mugabe, who fails to pay respect to the military connection. Hun sen allows his generals to do whatever as their pleases as long as they support him. His generals like him.
អ្នកអានអនាមិកៈ ចង់បានផ្លែផ្កា ទាល់តែអ្នកដឹកនាំគោរពឆន្ទៈពលរដ្ឋ និង គោរពច្បាប់។ បើហ៊ុនសែនរំលោភច្បាប់អស់ទៅហើយនោះ អ្វីៗក៏ហ៊ុនសែនក្តាប់ក្នុងដៃរួមទាំងប្រះមហាក្សត្រផងដែរ ដូចឆាវឆាវ ក្នុងរឿងសាមកុកអញ្ចឹង រាស្រ្តរស់នៅគ្មានសេចក្តីសុខទេ ប្រទេសអាប់មុខមាត់ ទៅទីណាឮតែគេជេរ និងថ្កោលទោស ហ៊ុនសែន។ គណបក្សប្រឆាំងដែលពលរដ្ឋគាំទ្រ បែជាវារំលាយបាត់ ឲ្យយើងត្រជាក់ចិត្តយ៉ាងម៉េចទៅ? ម៉េចក៏ថោកទាបម្ល៉េះ? ម៉េចក៏គ្មានការខ្មាសអៀនអ្វីបន្តិចសោះអញ្ចឹង? ខ្លាចចាញ់គេម្លឹងៗ ចាំបាច់រៀបចំបោះឆ្នោតធ្វើអី? ថ្ងៃក្រោយ វានឹងរំលាយទៀត ឲ្យតែគណបក្សនោះមានពលរដ្ឋគាំទ្រខ្លាំង ហើយពលរដ្ឋគាំទ្រខ្លាំងទាល់តែគណបក្សនោះប្រឆាំងនឹងនយោបាយធ្វើទុក្ខបុកម្នេញពលរដ្ឋ និងបំផ្លាញជាតិរបស់ហ៊ុនសែន។