Fri, 8 December 2017
Andrew Nachemson and ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មេធាវីកងយោធពលខេមរភូមិន្ទពីម្សិលមិញបានដាក់ពាក្យប្តឹងចោទប្រកាន់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ពីបទញុះញង់ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធបានថ្លែងថានឹងប្តឹងគូប្រជែងនយោបាយយូរអង្វែងរបស់លោកទៅកាន់តុលាការពីបទ «ក្បត់ជាតិ»។
លោក វង្ស ភក្តី មេធាវីរបស់កងយោធពលខេមរភូមិន្ទបានប្រាប់អ្នកយកព័ត៌មានថាលោកបានដាក់ «ពាក្យប្តឹងលោក សម រង្ស៊ី ពីបទញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធដើម្បីបង្កអសន្តិសុខដល់រដ្ឋ»។
ថ្លែងនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញលោក ភក្តី បានបញ្ជាក់ថា ពាក្យបណ្តឹងនេះកើតចេញពីការធ្វើអត្ថាធិប្បាយនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍កន្លងទៅដែលក្រោយមកត្រូវបានបង្ហោះជាវីដេអូក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃអង្គារ។
នៅក្នុងវីដេអូអមដោយសំណេរនោះគឺលោក សម រង្ស៊ី បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធកុំឱ្យ «បាញ់ប្រហារ និងសម្លាប់ពលរដ្ឋស្លូតត្រង់» ទោះបីមានបញ្ជាឲ្យធ្វើក៏ដោយ។
បន្ទាប់ពីដឹងរឿងនេះលោក ហ៊ុន សែន បានហៅការអត្ថាធិប្បាយនោះថាជា៖ «ការប្រកាសសង្គ្រាម»។
ប៉ុន្តែលោក ភក្តី បានថ្លែងថាពាក្យបណ្តឹងនេះគឺពាក់ព័ន្ធនឹង «បទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យកងកម្លាំងកុំឲ្យស្ដាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់»។
ពាក្យបណ្តឹងនោះបានចោទប្រកាន់លោក សម រង្ស៊ី ថាបានគំរាមកំហែងដល់សន្តិសុខជាតិ ប៉ុន្តែពាក្យថាក្បត់ជាតិមិនមាននៅក្នុងឯកសារនោះទេ។
ពាក្យបណ្ដឹងបានសរសេរថា៖ «ខ្ញុំបាទសូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថាកាលពីអំឡុងដើមខែធ្នូឆ្នាំ ២០១៧ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំងកុំឲ្យស្ដាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទព្រមទាំងធ្វើឲ្យខូចទឹកចិត្តកងទ័ពដែលអំពើនេះធ្វើឲ្យប៉ះពាល់សន្ដិសុខនៃរដ្ឋ» ដោយបានបន្ថែមថា «សកម្មភាពរបស់លោក សម រង្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរដ្ឋ»។
លោក ភក្តី បន្ថែមថា៖ «យើងសង្ឃឹមថាតុលាការនឹងចាត់វិធានការបន្ទាន់»។
លោក សម រង្ស៊ី បាននិរទេសខ្លួនចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីចៀសពីការផ្តន្ទាទោសពីរឿងនយោបាយ។ រីឯលោក កឹមសុខា ដែលជាអ្នកស្នងតំណែងរបស់លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិដែលពួកគេបានបង្កើតឡើងនោះ ពេលនេះ កំពុងរង់ចាំការកាត់ក្តីពីបទក្បត់ជាតិដែលថាលោកបានទទួលដំបូន្មានពីសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ គណបក្សសង្គ្រោះជាតិគឺជាគូប្រជែងដ៏ធំបំផុតមួយរបស់គណបក្សប្រជាជនជាយូរមកហើយ ប៉ុន្តែគណបក្សប្រឆាំងមួយនេះត្រូវបានរំលាយកាលពីខែមុនដោយការសម្រេចរបស់តុលាការកំពូល។
ទោះបីជាមានពាក្យបណ្តឹងថ្មីនេះក៏ដោយ ក៏អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថាវានៅតែជាជំហររបស់រដ្ឋាភិបាលដែលថាលោក សម រង្ស៊ី បានប្រព្រឹត្តក្បត់ជាតិ។
លោកបានបញ្ជាក់ថា៖ «យើងមិនយកច្បាប់ដាក់ក្នុងដៃរបស់យើងទេ»។ លោកបានពន្យល់ថាវាអាស្រ័យលើតុលាការថាតើត្រូវចោទគាត់ឬក៏អត់?»។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ បានថ្លែងថា ការចោទពីបទក្បត់ជាតិនេះគឺជាការក្លែងបន្លំទាំងស្រុង។
លោកស្រីបញ្ជាក់ថាកង្វះពាក្យបណ្តឹងជាក់លាក់ទាក់ទងទៅនឹងបទក្បត់ជាតិគឺវាបានបង្ហាញកាន់តែច្បាស់ថាពួកគេមិនមានរឿងក្តីនេះទេ។ លោកស្រីបន្តថា៖ «ពួកគេមិនអត់ឱនចំពោះអ្នករិះគន់ណាម្នាក់ទេ»។
អ្នកវិភាគនយោបាយលោក មាស នី បានថ្លែងថាលោក សម រង្ស៊ី អាចនឹងត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ប្រសិនបើរដ្ឋាភិបាលចង់ធ្វើ។ លោក នី ថ្លែងថា៖ «វាអាស្រ័យលើរដ្ឋាភិបាល…ប្រសិនបើរដ្ឋាភិបាលចង់ធ្វើសកម្មភាពយ៉ាងណាក៏ដោយ វានឹងកើតឡើង»។
ប៉ុន្តែខណៈលោក សមរង្ស៊ី កំពុងនៅក្រៅប្រទេសគឺប្រទេសបារាំងនោះលោក នី ឆ្ងល់ថាតើបណ្តឹងនេះគឺដើម្បីអ្វី?
លោក មាស នី ថ្លែងថា៖ «តើពួកគេអាចធ្វើអ្វីបានដល់លោក សមរង្ស៊ី? លោក សមរង្ស៊ី អាចត្រូវបានហ៊ុមព័ទ្ធដោយពាក្យបណ្តឹង ១០០ ករណីនៅតុលាការ»។ លោកបានបន្ថែមថា លោកគិតថាការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី និងការឆ្លើយតបរបស់លោក ហ៊ុន សែន ទាំង ២ គឺត្រូវបានជំរុញដោយកំហឹងផ្ទាល់ខ្លួន។
លោកបានបញ្ជាក់ថា៖ «ពួកគេវាយប្រហារគ្នាទៅវិញទៅមកជាបុគ្គលជាជាងគណបក្ស»។
ដោយហៅការអំពាវនាវរបស់លោក សម រង្ស៊ីថាបានធ្វើឱ្យប៉ះពាល់ដល់កងកម្លាំងប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនោះលោក នី បានថ្លែងថាជម្លោះរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន គឺគ្មានអ្វីដែលអាចជួយប្រទេសនេះឲ្យចាកចេញពីភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ននេះបានទេ»។
ទោះជាយ៉ាងណាលោក សមរង្ស៊ី បានថ្លែងការពារមតិរបស់លោកថាគ្រាន់តែដើម្បីគាំទ្រ «លទ្ធិប្រជាធិបតេយ្យ និងមនុស្សជាតិ» ប៉ុណ្ណោះ៕
Contact authors: Andrew Nachemson and ម៉ិច ដារ៉ា

again this word NHOS NHOUNG is still hunting this nation never ending . I really hated this word my question is how many people will be hurt from this word . I guest this HUN SEN leadership is only know how to use this kind of word. this poor nation will never be a peace nation unless all this dump older generation gone from this tiny country. I guest HUN SEN himself never learn the history of his own nation . HUN SEN himself pointing finger to some who was the former official as a nation traitor my question is how do he knew it . sorry from my understanding HUN SEN is the same age to me but from my knowledge he only knew from some prediction word . I do not know how to tell to our young what is HUN SEN ‘s capable to lead this nation in any degree. but all I know HUN SEN is the lowest grade of all in our generation . beside that I knew for sure HUN SEN was a good jungle fighter that all . at this moment I know that this jungle fighter is so strong he is not just fighting whit his opponent but the sad problem is he also fighting whit international community. too bad so sad the consequent is come as all of us seeing. GOD bless Cambodia and all Cambodian