សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សារទរ​ការ​ដាក់​បំរាមទិដ្ឋការ​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ

អន្តរជាតិ

សមាជិក​ព្រឹទ្ធសភា​លោក Ted Cruz កំពុង​ចេញ​ពី​អង្គសភានៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕


09 ធ្នូ 2017
VOA News
វីអូអេខ្មែរ

សមាជិក​ព្រឹទ្ធ​សភា​ ស.រ.អា នៃ​គណបក្ស​សាធារណរដ្ឋ ដ៏​មាន​ឥទ្ធិ​ពលមួយ​រូប មក​ពី​រដ្ឋ​ Texas លោក​ Ted Cruz ​បាន​អប​អរ​សារទរលោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Rex Tillerson ​ដែល​បាន​ចេញ​សេចក្តី​ប្រកាស​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរ​ការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រម្សិល​មិញ លោក Ted Cruz បាន​និយាយថា៖ «នេះ​ជា​ជំហាន​ទីមួយ​យ៉ាងល្អ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យឡើង​វិញក្នុង​ប្រទេស​កម្ពុជា និង ជា​ការ​ឆ្លើយ​តបមួយ​ដែល​ត្រូវ​ការយ៉ាង​ខ្លាំងដើម្បី​ទប់​ទប់​ឥទ្ធិពលចិន ដែល​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ»។

លោក​ Ted Cruz ​បាន​បន្ត​ទៀត​ថា៖ «លោក ហ៊ុន​សែន ប្រឈម​និង​ជម្រើស​យ៉ាង​សាមញ្ញ​មួយ គឺ​ដោះ​លែង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដាក់​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ លប់បំបាត់​ការ​ហាម​ប្រាម​របស់​លោក ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ចំហរ និង សិទ្ធិសេរីភាព​ក្នុង​ការ​និយាយ​ស្តី បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ស.រ.អា​ថែម​ទៀត»។

នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​សម្តែង​នូវ​«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ពុំ​ពិចារណា​លើ​អង្គហេតុ​ និង​អង្គច្បាប់​ជុំវិញ​ការ​វិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​‍»។ មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ VOA ​មិន​ទាន់​អាចទាក់​ទង​សុំ​ប្រតិកម្ម​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សេចក្តី​ថ្លែង​ការ​ថ្មី​របស់​សមាជិក​ព្រិទ្ធ​សភាស.រ.អា លោក Ted Cruz នៅ​ឡើយ​ទេ​។ យើង​នឹង​ផ្សាយ​ជូន​លោក​អ្នក​ស្តាប់​នៅ​ពេល​ណា​ដែលយើងទទួល​បាន​ការ​ឆ្លើយ​តប៕

What Next?

Recent Articles

2 Responses to "សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សារទរ​ការ​ដាក់​បំរាមទិដ្ឋការ​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ"

  1. Phan Phan says:

    ខ្ញុំបានឃើញក្រសួងការបរទេសកម្ពុជាបានសម្តែងនូវ ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ដែលបានប្រកាសបិទទិដ្ឋាការដល់មន្រ្តីហ៊ុនសែន និង ក្រុមគ្រួសារ ដែលមានការពាក់ក្នុងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មិនឲ្យជាន់ទឹកដីអាមេរិក។ គ្រាន់តែគេបិទទិដ្ឋាការសោះ មិនទាន់បានបង្កកទ្របសម្បត្តិផង តាំងចេះស្រែក ក្រែងពួកលោកឯងមួយចំនួន រួមទាំងហ៊ុនសែនផងដែរ ធ្លាប់ស្រែកថា មិនបានជាន់ទឹកដីអាមេរិក ក៏មិនងាប់ដែរ នោះអី ម៉េចឥឡូវចេះស្រែក ម៉េចមិនស្រែកអបអរសាទរដូចហ៊ុនសែនទៅ។ ចុះពួកឯងរំលាយគណបក្សប្រឆាំងដែលមានពលរដ្ឋគាំទ្រកន្លះប្រទេស ហើតតាមធ្វើបាបធ្វើទុកបុកម្នេញសមាជិកក្រុមប្រឹក្សាឃុំ ស្រុក ខេត្តរបស់គណបក្សសង្គ្រោះជាតិ ឲ្យរត់ចោកផ្ទះសម្បែងរត់ចោលគ្រួសារ គេមិនឈឺចាប់ទេអី? ហេតុអីចាំបាច់សាបព្រោះបណ្តុះបណ្តាល វប្បធ៌ម៍ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីធ្វើអី? នេះជាវប្បធ៌មពួកល្មោភអំណាច និងវប្បធ៌មពួកជនពាលបាតផ្សាទេ បើពួកលោកមិនមែនពួកល្មោភអំណាច មិនពួកជនពាលបាតផ្សាទេ គួរអនុញ្ញាតិឲ្យគេរស់នៅបានសេចក្តីសុខផងទៅ ហេតុអ្វីយកសុខតែគ្រួសារ និង បក្សពួកខ្លួនឯង ហើយធ្វើបាបគេឯង ធ្វើឲ្យប្រទេសខូចកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកយ៉ាងនេះអញ្ចឹង?

  2. people says:

    So happy’ so please to see U S stop visa for the corrupted government ‘and we wish U S do more ‘because it won’t affect the ordinary people ‘only mafia groups who associated with dictator are rich and transfer money to outside cambodia ‘ so U S must do more ‘freeze all their money ,properties and Thanks a lot mr president trump. GOD bless all cambodian people’