EU ពិចារណាកាត់ជំនួយគាំទ្រការរៀបចំការបោះឆ្នោតនៅកម្ពុជា

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ


សហភាពអឺរ៉ុបកំពុងពិចារណាសើរើទំនាក់ទំនងជាមួយកម្ពុជា និង ការពិនិត្យលើការ​កាត់ជំនួយដែលគាំទ្រលើ​ដំណើរ​​​ការ​​រៀបចំការ​បោះឆ្នោតនៅ​កម្ពុជានាពេលខាងមុខ។

លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar បានថ្លែងនៅ​ក្នុងសន្និសីទ​សារព័ត៌មានខ្លីមួយ​កាលពីថ្ងៃសុក្រថា បានៅ​​រយៈពេលប៉ុន្មានថ្ងៃខាងមុខ សហភាពអឺរុបនឹង​បង្ហាញលទ្ធផល​មួយអំពីការសើរើទំនាក់​ទំនង​ជា​មួយ​កម្ពុជា ជាពិសេស​គឺជុំវិញ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ នាឆ្នាំ២០១៨។

លោក George Edgar បានបន្ថែមថាគណៈកម្មការអឺរ៉ុប​កំពុងធ្វើការសម្រេច​ចិត្តថា​តើ នឹងបន្តផ្តល់ជំនួយដល់​ គ.ជ.ប ទៀតឬយ៉ាងណា បន្ទាប់ពីសមាជិក គ.ជ.ប ៣រូប មកពីអតីតបក្សសង្គ្រោះជាតិលាលែង ពីតំណែងក្រោយ​ ​បក្ស​​ប្រឆាំងធំនេះត្រូវបានរំលាយ ហើយអ្នកថ្មី ៣រូបត្រូវបានតែងតាំងជំនួស។

លោក George Edgar បានថ្លែងថាលទ្ធផល​ដែលនឹងចេញនោះ ​បាន​មក​ពីកិច្ច​ពិភាក្សា ក្នុងស្នាក់ការ​ធំ ទីក្រុងព្រុយ​សែល ពាក់​ព័ន្ធ​នឹង​​ដំណើរការ​អនុវត្តរបស់រដ្ឋាភិបាលកម្ពុជាដែលឃ្លាតពីគន្លង​លទ្ធិ​ប្រជាធិបតេយ្យ ដូចបានចែង​នៅ​​ក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា ហើយត្រូវបានគាំទ្រដោយដៃគូអន្តរជាតិរួមទាំងសហភាពអឺរ៉ុបផងដែរ។

ការលើកឡើងពីការសើរើពីទំនាក់ទំនងនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មទិដ្ឋាការលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមគ្រួសារ។

ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានហៅការដាក់ទណ្ឌកម្មនេះថាជាការលូកដៃចូលក្នុងអធិបតេយ្យភាព និងការ​ចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគេអះអាងថាការអនុវត្តទៅលើបក្សប្រឆាំងគឺជាការ​សម្រេច របស់តុលាការ មិនមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះទេ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

One Response to "EU ពិចារណាកាត់ជំនួយគាំទ្រការរៀបចំការបោះឆ្នោតនៅកម្ពុជា"

  1. people says:

    Please do the action to this beast regime sir’ because this country is leaded by former veitcong khmer rough killer never respected international or constitution ‘or people’s will’ or democracy’ all they rule like mafia law ‘and they feed their groups and used all soldiers and police to press all people and NGO so this beast regime deserve to be punished ‘. This beast regime keep cambodian people in their cage and they used people to borrow everything for their benefit only so don’t listen to them and do more action because it been so long to ignore international. GOD bless all cambodian people’