តុលាការគ្រោងសួរចម្លើយលោក កឹម សុខា ជាថ្មីនៅក្នុងសប្ដាហ៍នេះ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧​ | ម៉ោង 5:20 PM
http://vodhotnews.com

នយោបាយ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា (ហ្វេសប៊ុកលោក កឹម សុខា)


តុលាការគ្រោងសួរចម្លើយមេដឹកនាំបអតីតក្សប្រឆាំង លោក កឹម សុខា ជាថ្មីម្ដងទៀត នៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំតែម្ដង។ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី សួរចម្លើយពេញមួយម្ដងរួចមកហើយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប៉ុន្តែ ព័ត៌មានលម្អិតនៃការសួរចម្លើយនោះ មិនត្រូវបានគេដឹងនោះឡើយ។

លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី គ្រោងនឹងសាកសួរកូនក្ដីរបស់លោកជាថ្មីម្ដងទៀត នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ។

មេធាវីរូបនេះ បានប្រាប់ថា នេះជាលើកទី២ហើយ បន្ទាប់ពីសាកសួរនៅលើកទី១ អស់រយៈពេលជាច្រើនម៉ោង នៅចំពោះមុខចៅក្រមស៊ើបសួរ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

ការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានជំរុញឲ្យមានការថ្កោលពីសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស ដោយទុកថា ជាចេតនានយោបាយ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles

One Response to "តុលាការគ្រោងសួរចម្លើយលោក កឹម សុខា ជាថ្មីនៅក្នុងសប្ដាហ៍នេះ"

  1. people says:

    This veitcong court waiting to see how international reacted ‘ if international too soft it will sentence mr so kha and accuse mr so kha anything they can but this veitcong court will see if U S put more pressure they will release and keep mr so kha in the cage then when international abit soft and U S and EUROPE become soft they will jail mr so kha again and maybe kill opposition people ‘so never trust this court’ and this beast regime. GOD bless all cambodian people’