ដោយ ឈាង បុប្ផា
14/01/2018
RFI

កញ្ញា កឹម មនោវិទ្យា និងអ្នកតំណាងរាស្រ្តរបស់បក្សសង្រ្គោះជាតិជួបប្រជាជនខ្មែរ និងសមាជិករបស់ខ្លួននៅស្រុក Croissy Beaubourg ជាយក្រុងប៉ារីសនៅថ្ងៃសៅរ៍ទី១៣មករា ២០១៨ (©Chheang Bopha)
នៅប្រទេសបារាំង ប្រជាជនខ្មែរដែលគាំទ្រគណបក្សសង្រ្គោះជាតិបានជួបជុំគ្នា នៅល្ងាចថ្ងៃសៅរ៍ម្សិលមិញ នៅទីក្រុងក្រ័ស៊ី បូបួរ ជាយក្រុងប៉ារីស។ តាមឈាង បុប្ផា អ្នកយកព័ត៌មានរបស់យើងពីប្រទេសបារាំង ប្រជាជនខ្មែរប្រុសស្រីជិត២០០នាក់បានទៅជួបជុំគ្នាដើម្បីចូលរួមស្តាប់ការពន្យល់របស់អ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ហើយនិងកញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោកកឹម សុខា។ ចាប់ពីថ្ងៃចន្ទទី១៥មករា កញ្ញាកឹម មនោវិទ្យា សមាជិករបស់គណៈកម្មការចំពោះកិច្ច នឹងផ្តើមយុទ្ធនា មួយជុំនៅអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាល បារាំង អង់គ្លេស អាល្លឺម៉ង់ ហើយនិងសហភាពអឺរ៉ុប ឲ្យចូលរួមដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកហ៊ុន សែន ក្នុងរឿងរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ដាក់ពន្ធនាគារ មេបក្សប្រឆាំងគឺលោកកឹមសុខា។ នៅក្នុងការជួបប្រជុំពិភាក្សា អ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែលមានតាំងពីលោកយ៉ែម បុញ្ញរិទ្ធិ ឡុងបុត្តា លឹម គឹមយ៉ា ទូតឃឿត ម៉ែន សុថាវរិន្ទ បានអំពាវនាវឲ្យប្រជាជនខ្មែរនៅបរទេសបន្ត គាំទ្រគណបក្ស និងធ្វើបាតុកម្ម ដើម្បីបរិហាររិះគន់រដ្ឋាភិបាលក្រុងភ្នំពេញ។ ចំណែកកញ្ញាកឹម មនោវិទ្យាបានរៀបរាប់ប្រាប់ប្រជាជនខ្មែរនៅប្រទេសបារាំង ដែលចង់ដឹងពីលទ្ធផលដែលសមាជិករបស់បក្សសង្រ្គោះជាតិបានទទួលពីយុទ្ធនាការតស៊ូមតិ នៅសហរដ្ឋអាមេរិក។
Congratulation to ur delegation, in Paris. GoodVisit in France, country of liberty & fraternity.
I’m staying in Mulhouse/ Strasbourg.
We’re 5-6 thousand franco-khmers.