27/01/2018
RFI

ការតវ៉ាប្រឆាំងការបញ្ជួនពលរដ្ឋខ្មែរមកកម្ពុជាវិញ (@IKARE)
មន្រ្តីក្រសួងការបរទេសកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបចោលការបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក ដោយសារតែបញ្ហាជនភៀសខ្លួនខ្មែរ។ ការអំពាវនាវនេះ ធ្វើឡើង ស្របពេលដែលចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក បានផ្អាកការបណ្តេញជនជាតិខ្មែរជិត១០០នាក់ ចេញពីសហរដ្ឋអាមេរិកភ្លាមៗ ដោយយល់ថា ជនជាតិអាមេរិកដើមកំណើតខ្មែរទាំងនោះគួរមានសិទ្ធិតតាំងក្តីនៅចំពោះមុខតុលាការ ប្រឆាំងនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ មុននឹងត្រូវបណ្ដេញចេញ។
ជាមួយនឹងការប្រកាសស្វាគមន៍ទៅនឹងចំណាត់ការរបស់តុលាការអាមេរិកនៅពេលនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបចោលបំរាមរបស់ខ្លួនដែលបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក។ ជាទណ្ឌកម្មដែលអាមេរិកដាក់ចេញដោយសារតែរដ្ឋាភិបាលកម្ពុជាកន្លងទៅ មិនព្រមទទួលយកជនជាតិអាមេរិកដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យមករស់នៅកម្ពុជាវិញ។
យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់របស់តុលាការអាមេរិកនេះថា បានផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរតាមច្បាប់របស់អាមេរិក និងតម្លៃមនុស្សធម៌តាមគោលការណ៍សិទ្ធិមនុស្ស ហើយថាការរិតត្បិតទិដ្ឋាការរបស់រដ្ឋាភិបាលអាមេរិក កាលពីខែកញ្ញាឆ្នាំ២០១៧លើមន្រ្តីកម្ពុជានោះ ធ្វើឡើងមិនមានមូលដ្ឋាន។
បើតាម លោក ជុំ សុន្ទរី ប្រសិនបើ អាមេរិកដកចេញបំរាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជានោះគឺជាការត្រួសត្រាយផ្លូវ បើកឲ្យមានកិច្ចសហប្រតិបត្តិការឡើងវិញ លើការរុករកអដ្ឋិធាតុទាហានដែលស្លាប់នៅកម្ពុជាសម័យសង្រ្គាម។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
ប៉ុន្តែចៅក្រមសហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនអាចបញ្ជូនជនជាតិភាគតិច ៩២ នាក់ពីសហរដ្ឋអាមេរិកភ្លាមៗ ដោយមិនអនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការតវ៉ារឿងក្តីនៅក្នុងតុលាការជាមុននោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦មករា។
ប្រជាជនខ្មែរដែលភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅគ្រាមានសង្រ្គាមស៊ីវិលនោះ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសពីបទព្រហ្មទណ្ឌជាច្រើនករណី ហើយត្រូវបានគេបណ្តេញចេញក្រោយពីទទួលទោសរួចរាល់នៅលើទឹកដីអាមេរិក។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកប្រជាជនខ្មែរអាមេរិកធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែក្រោយមកបានយល់ព្រមទទួលយកដោយភ្ជាប់លក្ខខណ្ឌស្ម័គ្រចិត្ត ខណៈអាមេរិកបិទទិដ្ឋាការដល់ការទូតរបស់កម្ពុជាមួយចំនួននោះ។ បើគិតចាប់ពីឆ្នាំ ២០០២ មក មានពលរដ្ឋខ្មែរ ប្រមាណជាង ៥០០នាក់ហើយ ដែលអាមេរិកបានបញ្ជូនមកកម្ពុជាវិញ៕
it come to the situation that I already knew what going to happen to Cambodia. HUN SEN leadership have to responsible for their action . do not blame to any one Mr if HUN SEN still stubborn not listening to the request of US and EU the consequent will be put to all Cambodian and this poor nation. I knew HUN SEN leadership did not care because they are riches they have a lot of money. but I also understand that when the pressure from international community come harder Cambodian will rising up again HUN SEN leadership at that time any thing can happen . please give up for the sage of your own nation do not depending on CHINA or VIETNAME to help you that much they will let you take care of the problem yourself when the pressure come too high . at that time your tear will come without knowing why . the best solution is Khmer and Khmer have to come together talking to find the way out. I knew CPP officers not all of them are having the same idea as HUN SEN and his families . I understood if HUN SEN go Cambodian can talk and at last it will be together and save this poor nation from harm . GOD bless Cambodia and it’s nation
Please accept to khmer deported can come back home to join his family?
Many thank!