ដោយ តាំង សារ៉ាដា
2018-01-28
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ Photo: RFA
![]()
ចលនាសង្គ្រោះជាតិថ្មីរបស់លោក សម រង្ស៊ី នឹងប្រកាសសម្ពោធដំណើរការរបស់ខ្លួន នៅក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា នៅល្ងាចថ្ងៃអាទិត្យនេះ។ ចលនាសង្គ្រោះជាតិថ្មីនេះ មានការចូលរួមពីក្រុមតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ មួយចំនួនដែលមាននិន្នាការគាំទ្រ លោក សម រង្ស៊ី។ សមាសភាពរបស់ចលនាថ្មីនេះ រួមមានលោក សម រង្ស៊ី ភរិយា របស់លោក សមរង្ស៊ី គឺអ្នកស្រី ជូឡុង ស៊ូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក តុ វ៉ាន់ចាន់ លោក ជា គឹមលី និងសកម្មជនរបស់លោក សម រង្ស៊ី នៅក្រៅប្រទេសមួយចំនួនទៀត។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ នេះធ្លាប់ប្រកាសថា ចលនាសង្គ្រោះជាតិថ្មីនេះ នឹងបន្តការតស៊ូរបស់ខ្លួនដោយសន្តិវិធីក្នុងការជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោះលែងអ្នកទោសនយោបាយទាំងអស់ និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត នៅខែកក្កដាខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលគាំទ្រ លោក កឹម សុខា ភាគច្រើនបានបដិសេធមិនចូលរួមនៅក្នុងចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នោះទេ។
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិម្នាក់ គឺលោក យ៉ែម ប៉ុញ្ញឫទ្ធិ បានប្រកាសថា អះអាងថាចលនាថ្មីរបស់លោក សម រង្ស៊ី មិនត្រូវប្រើពាក្យសង្គ្រោះជាតិនោះទេ ហើយថា ចលនាថ្មីនេះមិនមែន ជាកម្មសិទ្ធិរបស់គណបក្សសង្គ្រោះជាតិនោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី ធ្លាប់អះអាងថា ការបង្កើតចលនាថ្មីនេះ គឺជាការបង្រួបបង្រួមក្រុមអ្នកស្នេហាជាតិ និងអ្នកដែលចង់សង្គ្រោះប្រទេសពីការដឹកនាំរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក សម រង្ស៊ី ធ្លាប់អះអាងថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ក្រោយពីលោក ហ៊ុន សែន រំលាយរួចមក គឺពុំមានរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនោះទេ ដូច្នេះហើយមានតែចលនាថ្មីនេះប៉ុណ្ណោះដែលអាច បន្តដំណើរការស្វែងរកដំណោះស្រាយនយោបាយបាន។
ទោះជាយ៉ាងណាក៏ដោយអ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានប្រាប់សារព័ត៌មាន ដោយអះអាងថា គណបក្សសង្គ្រោះជាតិកន្លងមក បានបង្កើតគណៈកម្មការចំពោះកិច្ចរបស់ខ្លួននៅក្រៅប្រទេស ដែលមានក្បាលម៉ាស៊ីនគ្រប់គ្រាន់សម្រាប់បន្តដំណើរការ គណបក្សមួយនេះបាន។ ចំណែកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងនោះ បានផ្ញើសារតាមរយៈមេធាវីរបស់លោក ពីពន្ធនាគារ ដែរថា លោកមិនគាំទ្រ និងមិនចូលរួមចលនាថ្មីរបស់លោកសម រង្ស៊ី នោះឡើយ៕
quand Sam touche quelque chose les affaires sont plombés IL ET LOURD CE MEC
CNRP’s leadership must continue to look for way to put pressure on Mr. Hun Sen. You cannot realize on the political game plays by Mr. Hun Sen. Don’t you see Hun Sen is saling your country into a Mafia state. He lets his corruption system continue to destroy the value and dignity of the Cambodia society. He lets his gangsters continue to destroy the natural resource, the forest, the minerals,…, he opens the gambling casino all over the country, he close his eye on the drug traffic through the country, many students and younger people become drug addiction and only increase every week, not month or year. He sales his people to become slave labor at his neighbor countries. What has he done best is to increase the well and power of his family and a small group of his crorny.
Because of family struggle to make every day living, because of poor education, because of limite opportunity, many youngth Cambodia girls are manipulated by the corrupted system and sale into the prostitute and to served the Hun Sen’s Mafia gangster. Don’t you see all of these unfold National distruction. What else do you wait to see before you act and stand up against this monster?
Sam me fait rire! Quel imbécile