ដោយ វណ្ណ សុគន្ធា
28/01/2018
RFI

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (@សហការី)
បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៨ខែមករានេះ ចលនាសង្គ្រោះជាតិរបស់លោកសម រង្ស៊ី នឹងត្រូវប្រកាសបង្កើតឡើងជាផ្លូវការហើយ បើទោះមានការគំរាមកម្ទេចចោលពីសំណាក់មន្ត្រីជាន់ខ្ពស់ផ្នែកយោធាកម្ពុជា ។ មុនការប្រកាសជាផ្លូវការមួយថ្ងៃ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានជាមុនដល់មន្ត្រីអតីតបក្សប្រឆាំងទាំង១១៨នាក់ដែលត្រូវហាមធ្វើនយោបាយ កុំឲ្យចូលពាក់ព័ន្ធនឹងចលនានេះឲ្យសោះ បើមិនចង់មានបញ្ហាដល់ខ្លួន។
ជាការឆ្លើយតបមួយទៅនឹងគម្រោងប្រកាសបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅថ្ងៃអាទិត្យនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចដែលបានហៅចលនានេះពេញៗមាត់ថា អង្គការឧទ្ទាមនោះ បានរំលឹកដល់មន្ត្រីអតីតបក្សប្រឆាំងទាំង១១៨នាក់ឲ្យជៀសឆ្ងាយពីចលនាសង្គ្រោះជាតិ។ មន្ត្រីទាំង១១៨នាក់នេះ គឺត្រូវបានតុលាការកំពូលកម្ពុជាបង្កកសិទ្ធិធ្វើនយោបាយ៥ឆ្នាំ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការគោរព និងអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូលមិនមែនត្រឹមតែសាម៉ីខ្លួនទេ តែសមត្ថកិច្ចក៏ត្រូវគោរពនិងអនុវត្តដែរ ។ សម្រាប់លោកសុខ ឥសាន បើពួកគេគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ គឺមិនមានបញ្ហាអីទេ ហើយលោកក៏បានចង្អុលបង្ហាញដែរថា កុំឲ្យតែទៅទាក់ទងជាមួយចលនាសង្គ្រោះជាតិ នោះនឹងគ្មានបញ្ហាដល់ខ្លួនឡើយ។
តាមគម្រោងចលនាសង្គ្រោះជាតិ នឹងត្រូវប្រកាសបង្កើតជាផ្លូវការនៅក្រៅប្រទេសនៅថ្ងៃទី២៨ មករា។ ប៉ុន្តែមុនឈានដល់ថ្ងៃប្រកាសនេះ មន្ត្រីគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ជាពិសេសមន្ត្រីកំពូលផ្នែកយោធាកម្ពុជាជាច្រើននាក់ សុទ្ធតែគម្រាមកម្ទេចចលនានេះឲ្យខ្ទេចខ្ទីចោលតែម្តង ព្រោះពួកគេចាត់ទុកចលនានេះថា ជាអង្គការរចាត់តាំងឧទ្ទាមខុសច្បាប់។ ទោះជាយ៉ាងណានេះក្តី ស្ថានិកចលនាសង្គ្រោះជាតិបានអះអាងថា ចលនានេះត្រូវតែដើរទៅមុខមិនរាថយឡើយ។ ចលនាសង្គ្រោះជាតិ ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយលោកសម រង្ស៊ី លោកស្រីជូឡុង សូមូរ៉ា លោកអេង ឆៃអ៊ាង និងលោកស្រីមួរ សុខហួរ ជាដើម ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។
កាលពីចុងសប្តាហ៍មុន លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារបានប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិនេះទេ។ ប៉ុន្តែលោក សម រង្ស៊ី ដែលជាស្ថានិកចលនានេះថា នោះដោយសារតែលោកកឹម សុខា បារម្ភពីសុវត្ថិភាពរបស់ខ្លួន។ ហើយថានេះមិនមែនជាបញ្ហារាំងខ្ទប់ដល់ដំណើរការចលនាសង្គ្រោះជាតិឡើយ។ សម្រាប់លោកសម រង្ស៊ី ចលនាសង្គ្រោះជាតិ និងអតីតគណបក្សសង្គ្រោះជាតិគឺដូចគ្នា ព្រោះចលនានេះមានទិសដៅធ្វើសកម្មភាពជួយស្វែងរកផ្លូវរស់ឡើងវិញសម្រាប់អតីតបក្សប្រឆាំង និង ទាមទារឲ្យមានការដោះលែងលោកកឹម សុខា។
សម្រាប់គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នវិញ លោកសុខ ឥសាន បានអះអាងថា អតីតគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិដែលទើបបង្កើតឡើងនេះ គឺខុសច្បាប់ដូចគ្នា។ ខុសច្បាប់ដូចគ្នា ដោយសារទីមួយ បក្សសង្គ្រោះជាតិត្រូវតុលាការសម្រេចរំលាយចោលទៅហើយៗទីពីរលោកសម រង្ស៊ី ជាទណ្ឌិត ដូច្នេះចលនាសង្គ្រោះជាតិបង្កើតដោយលោកសម រង្ស៊ី ក៏ជាអង្គការចាត់តាំងខុសច្បាប់ដែរ។ បើតាមលោកសុខ ឥសាន សម្រាប់ចលនានេះ ទោះធ្វើសកម្មភាពអ្វីមួយ ក៏ចាត់ទុកថា ខុសច្បាប់ដូចគ្នា៕
ផ្តាច់ការ១០០ភាគរយម៉ង។ លើលោកនេះមានតែអញ។ លេខ១
what are you saying Mr SOK ESAN I do not understanding what you mean. the whole world know all about your leadership . your leadership is over kill those who did not like the way this dictator leaded their own nation. in what so ever the more you trying to hurt them the more they will rising up. remember this is human being they are not animal the only you is having animal brain . the person like you there will be no mercy if your boss lost powers those people who have been hurt by you will come to hunt you at last. GOD bless Cambodia and all Cambodian
I wonder why this San guy shows off too much against international community in behalf of Cambodian government. Did he forget what happened to Lon nol government in after April 1975? It will happen again in the near future. Nothing is more complex and difficult to rise against the Khmer rouge but it collapses just 5 years later. It would be wise for him to stay quiet.
Nothing on this planet will last forever
You can run but you can’t hide, one by one we will bring you and allies to justice. Ah traitor ?