ដោយ លោក លី វេហា | ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨
http://vodhotnews.com

រូបភាពអ្នកស្រី Nikki-Haley-អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក ៨រូប បានប្រាប់ទៅអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យជំរុញទៅដៃគូ និងតំណាងនៃប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ឲ្យដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ បន្ទាប់ពីការបង្ក្រាបរដ្ឋាភិបាលទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំមុន។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះ បានជំរុញបែបនេះ នៅក្នុងលិខិតមួយផ្ញើទៅអគ្គរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley កាលពីថ្ងៃទិ២៥ ខែមករានេះ។
ក្នុងលិខិតនោះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានប្រាប់ទៅអ្នកស្រី Nikki Haley ថា រដ្ឋាភិបាលកម្ពុជាបានបង្ក្រាបទៅលើគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលការបង្ក្រាបទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយនៅកម្ពុជា។
ក្នុងលិខិតដដែលនោះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយលោក Benjamin Cardin និងមានលោក Jonh McCain បានជំរុញទៅអ្នកស្រី Nikki Haley ឲ្យប្រើឥទ្ធិពលអ្នកស្រីនៅអង្គការសហប្រជាជាតិ ជំរុញឲ្យមានការដាក់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យនៅឯកោ ដើម្បីកុំឲ្យទទួលបានភាពស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយមិនសេរី និងមិនយុត្តិធម៌នៅខែកក្កដាខាងមុខ។
ជាមួយគ្នានោះក្នុងលិខិតដដែលក្រុមសមាជិកព្រឹទ្ធសភាទាំងនោះក៏ ស្នើអ្នកស្រី Niki Haley អំពាវនាវទៅដៃគូ និងសម្ព័ន្ធមិត្ត នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឲ្យលើកអំពីបញ្ហាកម្ពុជាក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលខាងមុខ និងពិភាក្សាជាមួយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលផង។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានជំរុញទៅអ្នកស្រី Nikki Haley ឲ្យធ្វើការជាមួយរដ្ឋាភិបាលប្រទេសដទៃទៀត ដើម្បីអនុម័តសេចក្ដីសម្រេចដ៏ខ្លាំងក្លាមួយ ដែលដាក់រដ្ឋាភិបាលកម្ពុជា ឲ្យស្ថិតនៅក្រោមការឃ្លាំងមើលនៅលើឆាកអន្តរជាតិ។
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុន សែន រងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ជុំវិញការឃុំខ្លួនប្រធានបក្សប្រឆាំង ការរំលាយគណបក្សសង្គ្រោះជាតិ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការធ្វើទុក្ខបុកន្នេញលើសង្គមស៊ីវិល ប៉ុន្តែ រដ្ឋាភិបាលអះអាងថា ករណីទាំងនោះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា៕
congratulation HUN SEN you got what you asking for . now do you know what is the problem facing your leadership . Cambodia under HUN SEN right now is on the world stage among north KOREA , the other world problem have been calm down but Cambodia have rising up to be No 2 after north KOREA. too bad Cambodia can not threatening AMERICKANG whit your BM 21 in another hand HUN SEN have been destroy just about all forest in Cambodia there will be no place for you to hide any more. if you really want to waging war again whit your enemy AMERICKANG that mean you choose to suicide yourself. HUN SEN is a very stubborn guy all I want to say to him is >> let facing the willing of GOD ***************GOD bless Cambodia and it poor people
It’s show time, happy hour for HUN’ s family.
ហ៊ុន សេន ប្រុងប្រយ័ត្ន ។ ប្រទេសកម្ពុជាមានឈ្មោះមិនសូវល្អទេនៅលើឆាកអន្តរជាតិ ។
Fake democracy of this government will be reveal in the future by U N ‘so this beast regime will be bleed slowly under U N isolate hun-sen government ‘. GOD bless all cambodian people’