សិទ្ធិមនុស្ស
រូបឯកសារ៖ លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើសន្និសីទព័ត៌មានអំពីការបែងចែកអាសនៈសភារបស់គណបក្សប្រឆាំងទៅគណបក្សដទៃទៀតនៅរដ្ឋសភា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)
02 កុម្ភៈ 2018
ហ៊ុល រស្មី
វីអូអេខ្មែរ
អ្នកការពារសិទ្ធិមនុស្សយល់ថា ឥរិយាបថរបស់លោក ឈាង វុន អាចបង្កផលអាក្រក់ទៅលើកិត្តិយសរបស់លោកខ្លួនឯង។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាន វុន បានថ្លែងច្រានចោលនូវការអធិប្បាយរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត បានផ្តល់ទីតាំងដល់ក្រុមឧទ្ទាមជួបជុំគ្នាជាការមិនត្រឹមត្រូវ។
កាលពីចុងខែមករានេះលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេសនៅរដ្ឋសភា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក តាមន័យដើមយ៉ាងដូច្នេះ៖
«ខ្ញុំបានឃើញអ្នកដែលបានប្រកាសគាំទ្រចលនាឧទ្ទាម ចេញចូលហាងលក់នំ បញ្ចុកនេះ ហើយខ្លះបានទាំងជួយជូតការ៉ូ ជូតតុ និងបម្រើភ្ញៀវទៀតផង។ បើទីនេះត្រូវបានប្រើប្រាស់ជាកន្លែងប្រមូលផ្តុំរងើកភ្លើងនោះ ពិតជាគ្រោះថ្នាក់ណាស់ សម្រាប់ Rozet ហើយមិនអាចអត់ឱនបានឡើយ»។
យ៉ាងណាក៏ដោយ កាលពីថ្ងៃច័ន្ទ លោក ឈាង វុន ដែលគេដឹងថា ជាអ្នកចូលចិត្ត ទៅបង្កបញ្ហាជាមួយកញ្ញា រ៉ូហ្សេត អតីតចៅសង្កាត់អូរចារក្នុងក្រុងបាត់ដំបង បានប្រាប់ VOA ថា លោកមិនបានចោទប្រកាន់ថា ហាងលក់នំបញ្ចុករបស់កញ្ញា រ៉ូហ្សេត ជាទីតាំងប្រមូលផ្តុំក្រុមឧទ្ទាម ដែលទំនងជាសំដៅដល់ក្រុមអ្នកគាំទ្រចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី។ លោកមានប្រសាសន៍ថា ការលើកឡើងរបស់លោក គឺសំដៅដល់ក្នុងករណី «បើសិន» តែប៉ុណ្ណោះ។
លោក ឈាង វុន បញ្ជាក់ប្រាប់ VOA ថា៖
«បើសិនជា ជាទីតាំងប្រមូលផ្តុំ រងើកភ្លើងឧទ្ទាម អាហ្នឹងមិនអាចអត់ឱនឲ្យបានទេ ហើយរ៉ូហ្សេត គាត់មានគ្រោះថ្នាក់ហើយ ខ្ញុំដែលចោទប្រកាន់ថា រ៉ូហ្សេត ជាអ្នកប្រមូលផ្តុំទេ មើលឲ្យមែនទែន អីចឹងហើយ កុំឲ្យ កុំឲ្យមើលស្រាល អក្សរសាស្ត្រខ្មែរណ៎ា!»។
ក៏ប៉ុន្តែ កញ្ញា រ៉ូហ្សេត បានចាត់ទុកការថ្លែងរបស់លោក ឈាង វុន ថា ជាការគំរាមកំហែង និងទទូចសុំឲ្យអ្នកតំណាងរាស្ត្ររូបនេះ ឈប់បង្កការរំខានដល់ជីវិតរកស៊ីរបស់កញ្ញា បន្ទាប់ពីកញ្ញាបានបាត់បង់តួនាទីជាចៅសង្កាត់។
«ចឹង ខ្ញុំសូមបញ្ជាក់ម្តងទៀត សូមឲ្យខ្ញុំរស់ផង បើមិនចង់ឲ្យខ្ញុំខ្មែរម្នាក់រស់ តើឲ្យខ្ញុំទៅរស់នៅឯណា គ្រាន់តែខ្ញុំប្រកបមុខរបរសាមញ្ញម្នាក់។ ហើយដូចគាត់ ការណ៍គាត់មកពិសារនំបញ្ចុក កន្លែងនាងខ្ញុំ ក៏គាត់និយាយ អំពីនយោបាយប្រាប់ខ្ញុំដែរ និយាយគាត់មាត់ចេះចុះចឹងទៅ។ ប៉ុន្តែយើងមិនទៅចាប់អារម្មណ៍ទេ ពីព្រោះខ្ញុំក្លាយទៅជាអ្នករកស៊ីហើយ អីចឹងរាល់ការបញ្ចេញមតិរបស់ភ្ញៀវ អាហ្នឹងជាសិទ្ធិសេរីភាពរបស់ភ្ញៀវ គេចង់និយាយថាម៉េច ថាទៅ តែកុំឲ្យ អ្វីណាដែលខុសច្បាប់រដ្ឋាភិបាល ប៉ុណ្ណឹងឯង»។
កាលពីចុងខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅបរទេសបានប្រកាសជាផ្លូវការ ដំណើរការចលនាសង្គ្រោះជាតិរបស់ខ្លួនក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយមានការចូលរួមពីក្រុមអតីតមន្រ្តីជាន់ខ្ពស់ តំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិមួយចំនួន។
លោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនទៀតដែលកំពុងស្ថិតនៅក្រៅប្រទេសចាប់ផ្តើមបង្កើតចលនាសង្រ្គោះជាតិ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយអះអាងថា ដើម្បីតស៊ូដោយសន្តិវិធី តាមរយៈការរៀបចំបណ្តាញរបស់ខ្លួននៅទូទាំងប្រទេស។ លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនានេះជាសាធារណៈ ដើម្បីធានាសុវត្ថិភាព និងធានាប្រសិទ្ធភាពការងាររបស់ចលនានេះ។
ចលនាសង្រ្គោះជាតិនេះ មិនត្រូវបានគាំទ្រដោយមន្រ្តីដែលមានអតីតភាពជាមួយគណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា នោះទេ។ លោក កឹម សុខា ផ្ទាល់ក៏បានប្រកាសមិនគាំទ្រចលនានេះដែរ។ លោក សម រង្ស៊ី អះអាងថា ឆ្នាំ២០១៨ ជាឆ្នាំផ្ដាច់ព្រ័ត្រនៃការប្រកួតប្រជែងដណ្តើមអំណាចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជាង ៣០ឆ្នាំមកហើយ។
នៅមុនការប្រកាសចលនាសង្គ្រោះជាតិនេះជាផ្លូវការ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃអង្គារនេះប្រកាសថា «ចលនាសង្គ្រោះជាតិ» ដែលបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺជាសកម្មភាពភេរវកម្ម និងប្រកាសត្រៀមបង្រ្កាបចលនានោះចោល។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គម Telegram ភ្លាមៗក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការថា ចលនាសង្គ្រោះជាតិ បានបញ្ជាក់ឲ្យដឹងពីទំនាស់ផ្ទៃក្នុងរវាងក្រុមនិយមលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារក្រោមបទចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ និងក្រុមនិយមលោក សម រង្ស៊ី ដែលកំពុងគេចពីការចាប់ឃុំខ្លួនដោយអាជ្ញាធរកម្ពុជា តាមបណ្តឹងជាច្រើនរបស់ក្រុមមេដឹកនាំកម្ពុជា។
លោក សុខ ឥសាន បានបន្ថែមថា ការប្រកាសបង្កើតចលនាណាមួយក្នុងគោលបំណងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺជាការដាក់បន្ទុកផ្លូវច្បាប់បន្ថែមលើក្រុមរបស់លោក សម រង្ស៊ី។
ទោះជាយ៉ាងណាក្តី កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត បានបញ្ជាក់ប្រាប់ VOA នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា កញ្ញាមិនបានផ្តល់ការគាំទ្រដល់ចលនាសង្គ្រោះជាតិ ហើយថា កញ្ញាក៏គ្មានបំណងចូលរួមជាមួយគណបក្សនយោបាយណាផ្សេងទៀត ក្រោយពីការរំលាយចោលគណបក្សសង្គ្រោះជាតិនោះដែរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថា អ្នកនយោបាយលោក ឈាង វុន គួរមានការប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយដែលហុចផលអាក្រក់មកលើលោកវិញ។
អ្នកតាមដានបញ្ហាសិទ្ធិមនុស្សរូបនេះពន្យល់យ៉ាងដូច្នេះថា៖
«គាត់ប្រើឥរិយាបថ បែបនេះ ទៅលើស្ត្រីវ័យក្មេងចេះតែបន្តហើយ បន្តទៀត យ៉ាងនេះយើងគិតថា បង្ហាញឲ្យសាធារណៈជនហ្នឹងមើលឃើញថា ការប្រើឥរិយាបថបែបនេះ ធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសខ្លួនគាត់ទៅវិញទេ ពីព្រោះអ្នកណាៗ គេអាចវិនិច្ឆ័យ ថាអ្ហូ៎អ្នកនេះក៏ជាជនមានអំណាចផង ហើយគាត់ទៅតតាំងជាមួយស្ត្រីក្មេងទន់ខ្សោយ ហើយការណ៍ដែលគាត់ចោទប្រកាន់របស់គាត់មិនមានមូលដ្ឋានអីដែលច្បាស់លាស់ក្នុងការចោទប្រកាន់ហ្នឹងទៅទៀត។ ហើយកាលណាការចោទប្រកាន់នរណាម្នាក់ដែលមិនមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ ផលដែលអវិជ្ជមានហ្នឹងគឺប៉ះពាល់ត្រឡប់មកវិញទៅលើខ្លួន លោកផ្ទាល់»។
កាលពីថ្ងៃទី២៩ ខែមករា កាសែត The Phnom Penh Post បានស្រង់ប្រសាសន៍លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានស្នើមន្ត្រីគណបក្សកាន់អំណាចមួយរូប ដែលលោកមិននិយាយចំឈ្មោះ តែគេត្រូវដឹងថាជា លោក ឈាង វុន ឈប់លួងលោម អតីតចៅសង្កាត់អូរចារនៃគណបក្សប្រឆាំង កញ្ញា រ៉ូហ្សេត ឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ស ខេង ត្រូវបានដកស្រង់សម្តីតាមន័យដើមថា៖
«ឈប់ព្យាយាមទាញ ស៊ីន រ៉ូហ្សេត ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់យើងទៀតទៅ។ ហេតុអ្វីបានជាលោកទៅហាងរបស់ រ៉ូហ្សេត ញឹកញាប់ម្ល៉េះ?»។
លោក ស ខេង បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ កាលពីខែមករា ឆ្នាំ ២០១៨៕

ប្រជាធិបតេយ្យស្រុកខ្មែរគឺជាប្រជាធិបតេយ្យក្លែងក្លាយបើនណាមិនគាំទ្របក្សខ្លួនអ្នកនោះជាខ្មាំង សត្រូវនិងតាមកំទេចគ្រប់រួបភាពទាល់តែដល់ទៅបញ្ចប់។ នេះហើយពួកអ្នកកំអែលកុំម្មុយនីស្ត៍ដែល បន្សល់ទុកដោយរបបយួនហូជីមុីញ។
ប្រសិនបើមនុស្សសុភាពម្នាក់នេះមកប្រទេសអឺរ៉ុបការងារតែមួយគត់ដែលគាត់អាចធ្វើបានគឺរើសយកលាមកសត្វឆ្កែ
if this gentleman comes to europe, the only job he can do is pick up the dog’s excrement
excrement
what did I tell you CHHEANG VON ???????????????????? left her alone>>>>>>>>>>>your asshole stop it now or else. if you stubborn it can come to the situation that you reserve to die. GOD bless Cambodia
You have problem with your fucking asshole mouth. If keep talking like dog shit, you will be getting your ass kick some day??? If I have son of the bitch like Chhieng Vonn, I would not having my face show up in public anywhere?
OMG ‘ my big mouth’ please do other job’ go to border of veit and look at illegal veit flowing to cambodia ‘not just come to step on litle victim mr big mouth you should have plenty to do to serve the country . GOD bless cambodian people’