លោក ហ៊ុន សែន លើកឡើងជាបន្តបន្ទាប់ថាពលរដ្ឋមិនខ្វល់ពីអ្នកណា «ជាប់គុកទេ»

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨​ | ម៉ោង 6:21 PM
http://vodhotnews.com

នយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងតាមវេទិកាជាញឹកញាប់មួយរយៈកាលចុងក្រោយនេះថា ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយភាពរីកចម្រើន​ និងសន្តិភាពរបស់ប្រទេសហើយថា ពួកគេមិនខ្វល់ពីអ្នកជាប់ពន្ធនាគារ ឬ ការរំលាយគណបក្សនោះទេ។​

ពេលថ្លែងសុន្ទរកថាក្នុងកម្មវិធីនានារយៈពេលចុងក្រោយនេះ ដូចជាសម្ពោធសមិទ្ធផលផ្សេងៗ និងពេលចុះជួបជាមួយកម្មករជាដើម លោក ហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋមិនចាប់អារម្មណ៍ចំពោះការរំលាយគណបក្សនយោបាយ ឬ អ្នកនយោបាយជាប់ពន្ធនាគារ ពាក់ព័ន្ធករណីក្បត់ជាតិ ឬ គ្រឿងញៀននោះទេ។​

លោកបន្ថែថា«ឥលូវហ្នឹងប្រជាពលរដ្ឋរបស់យើងអត់ខ្វល់ថា អ្នកណាជាប់គុក អ្នកណាជាប់ច្រវ៉ាក់នោះទេ ក្បាលអ្នកណាសក់អ្នកនោះហើយឥលូវនេះ គាត់និយាយអញ្ចឹងម៉ង សក់អ្នកណា ក្បាលអ្នកនោះ រឿងអីបានជាអ្នកឯងទៅធ្វើទំពីទំពាសអញ្ចឹង អាអ្នកលក់គ្រឿងញៀនហ្នឹងវាជាប់គុករឿងវាទៅ អាហ្នឹងវាបង្កើតស្ថានភាពខ្លួនវា អ្នកដែលក្បត់ជាតិអាហ្នឹងវាទៅតាមវីរៈនៃរឿងក្បត់ជាតិរបស់វាទៅ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មើលឃើញថា ចាប់តាំងពីឆ្នាំ២០១៣មក ពលរដ្ឋខ្មែរបានតាមដាន និងយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហានានាក្នុងសង្គមជាពិសេសរឿងនយោបាយ ដោយថា ចាប់តាំងពីពេលនោះមក ពលរដ្ឋបានសកម្មទៅប៉ោះឆ្នោត និងតាមដានសន្លឹកឆ្នោតរបស់ពួកគេ។

លោកបន្តថា ប្រសិនជាពលរដ្ឋមិនខ្វាយខ្វល់ជាមួយបញ្ហាសង្គមជាពិសេសរឿងនយោបាយនោះទេ វានឹងធ្វើឲ្យ ប៉ះពាល់ដល់​សង្គម និង ខ្លួនឯងផ្ទាស់តែម្តង។

លោកបន្ថែមថា«អាចមានបញ្ហាច្រើនដូចជាបញ្ហាខ្វះការងារ អាចរើសមេដឹកនាំដែលមិនល្អ ពុករលួយ ផ្តាច់ការជាដើមអាហ្នឹងនៅពេលដែលយើងមិនខ្វល់ពីបញ្ហាសង្កម និងនយោបាយ ទី២គាត់តាមបត់ទាន់អ្នកនយោបាយទេ បើទោះជាអ្នកនយោបាយនោះអាក្រក់យ៉ាងម៉េច? ខូចយ៉ាងម៉េច?ធ្វើយ៉ាងម៉េចក៏គាត់តាមអត់ទាន់ដែរ ចំណុចទី៣ នៅពេលដែលគាត់មិនចាប់អារម្មណ៍ពីរឿងនយោបាយវាធ្វើឲ្យខាតប្រយោជន៏គាត់ច្រើនខាតប្រយោជន៍ខ្លួនឯងផង ប្រយោជន៍ជាតិទាំងមូល ដូចសម័យមុនៗដោយ សារយើងមិនចាប់អារម្មណ៍រឿងនយោបាយ យើងជឿទៅលើពួកខ្មែរក្រម យើងជឿទៅពួកគុម្មុនិស្តផ្តាច់ការយើងស្លាប់មនុស្សអស់ជាង៣លាននាក់»។

បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន​សំឡេង​គាំ​ទ្រ​​ប្រហែល៣​លាន​នាក់ ហើយគណបក្សនេះត្រូវ បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពីខែ​វិច្ឆិកា​ឆ្នាំមុន និងអតីតមន្ដ្រីបក្ស​ប្រឆាំង​​ចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំខណៈប្រធានគណបក្សនេះ គឺ​លោក កឹម សុខា កំពុងជាប់​ក្នុង​ពន្ធនាគារក្រោម​ការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន លើកឡើងជាបន្តបន្ទាប់ថាពលរដ្ឋមិនខ្វល់ពីអ្នកណា «ជាប់គុកទេ»"

  1. Chipmonk says:

    Stay put, and be quiet, alright, if you don’t want to get kill or go to jail.
    Let me tell the world, you don’t care, OK. Got it.

  2. ?? says:

    this guy acting no one know any thing at all even the kid they know the whole wold is shaking . only Cambodian in HUN SEN cage that their mouth are shutting up can not even say one word. as we knew some one already in jail or get kill without finding any murder . the only Cambodian over sea that HUN SEN can not doing any thing to them he can only threatening nothing to them . who care about HUN SEN he can not become BINLADEN the cross border killer. try it HUN SEN will see it soon or he can go hell soon. GOD bless Cambodia and all Cambodian

  3. people says:

    Ah kuk veitcong mafia dictator will be punished soon’