អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានអះអាងថា ពួកគេសម្រេចមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់នាពេលខាងមុខនេះទេ ដោយបន្ទោសទៅលើការព្រមានពីសំណាក់រដ្ឋាភិបាល ដែលជំរុញឲ្យក្រុមអ្នកសង្កេតការណ៍ព្រួយបារម្ភ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចាប់ផ្ដើមទទួលចុះឈ្មោះក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចាប់តាំងពីថ្ងៃទី២៣ ខែមេសា រហូតទៅដល់ថ្ងៃទី២៥ ខែកក្កដាខាងមុខ សម្រាប់ការចុះសង្កេតការណ៍ការបោះឆ្នោតជាតិនៅឆ្នាំនេះ។
ប៉ុន្តែ មន្ត្រីឃ្លាំមើលនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស បានប្រាប់វីអូឌីនៅកាលពីល្ងាចម្សិលមិញថា អង្គការសង្គមស៊ីវិលឃ្លាំមើល និងសង្កេតការណ៍ការបោះឆ្នោតមួយនេះ បានសម្រេចមិនចូលរួមក្នុងការសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះឡើយ ដោយលោកថា រដ្ឋាភិបាលបានព្រមានទៅលើបន្ទប់ស្ថានការណ៍ ដែលជំរុញឲ្យក្រុមអ្នកសង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលនានាមានក្ដីបារម្ភ។
លោក សាវាង្ស ប្រាប់វីអូឌីតាមបណ្ដាញសង្គមថា៖ «យើងមិនដាក់អ្នកសង្កេតការណ៍ដោយការចុះឈ្មោះទៅស្ថាប័ន គ.ជ.ប. ទេ ដោយសារទី១ បន្ទប់ស្ថានការណ៍មិនត្រូវបានអនុញ្ញាតឲ្យបង្កើតឡើងវិញដោយរដ្ឋាភិបាល។ ទី២ កន្លងមក ស្ថាប័ន NGO មួយចំនួនដែលធ្វើការក្នុងបន្ទប់ស្ថានការណ៍ហ្នឹង ត្រូវបានកំណត់ចូលក្នុងសៀវភៅស ដែលជាសៀវភៅមួយនិយាយអំពីការចូលរួមក្នុងបដិវត្តន៍ពណ៌»។
អង្គការខុមហ្វ្រែលបានសម្រេចបែបនេះកាលពីថ្ងៃទី១៤ ឧសភា ចំថ្ងៃដែល គ.ជ.ប. បានបិទបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឆ្នាំនេះ ដោយមិនមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំដែលត្រូវបានរំលាយចោលដោយតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំមុន។
ប៉ុន្តែ លោក សាវាង្ស ប្រាប់ថា អង្គការរបស់លោកសម្រេចចិត្តបែបនេះ មិនផ្អែកទៅលើថា គណបក្សណាមួយត្រូវបានអនុញ្ញាឲ្យចូលរួម ឬមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតនោះឡើយ។ ផ្ទុយទៅវិញ លោកនៅតែអះអាងថា ក្រុមអ្នកសង្កេតការណ៍របស់លោកព្រួយបារម្ភ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យតាមដានបន្ទប់ស្ថានការណ៍។
បន្ទប់ស្ថានការណ៍ ដែលប្រមូលផ្ដុំទៅដោយអង្គការសង្គមស៊ីវិលជិត ៤០ស្ថាប័ន ត្រូវបានក្រសួងមហាផ្ទៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ឲ្យពិនិត្យមើលផ្លូវច្បាប់ ដើម្បីចាត់វិធានការលើបណ្ដុំអង្គការសង្គមស៊ីវិល ដែលលោក ហ៊ុន សែន ហៅថា មូលដ្ឋានបញ្ជាឲ្យមាន «បដិវត្តន៍ពណ៌»។
នៅពេលសួរថា ប្រសិនបើស្ថានភាពនយោបាយបានល្អប្រសើរនាពេលខាងមុខនៅមុនការបោះឆ្នោតជាតិ តើខុមហ្វ្រែលនឹងសម្រេចចិត្តចូលរួមសង្កេតការណ៍ ឬយ៉ាងណានោះ មន្ត្រីសង្គមស៊ីវិលរូបនេះ ប្រាប់ថា ខុមហ្វ្រែលនឹងជជែកជាមួយក្រុមអ្នកសង្កេតការណ៍របស់ខ្លួនបន្ថែមទៀត ។
នេះជាលើកដំបូងហើយដែលអង្គការមួយនេះ បដិសេធចូលរួមក្នុងដំណើរការសង្កេតការណ៍ការបោះឆ្នោត ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានចូលរួមសង្កេតការណ៍ការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៨មក។
បើតាមតួលេខរបស់ គ.ជ.ប. ក្រុមអង្គការសង្គមស៊ីវិលចំនួន ២១ស្ថាប័ន បានដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍របស់ខ្លួនដល់ទៅ ៧៤ ៦៧១នាក់ នៅអំឡុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧កន្លងមក ក្នុងនោះខុមហ្វ្រែលបានដាក់ពង្រាយអ្នកសង្កេតការណ៍របស់ខ្លួនជិត ១៥ ០០០នាក់ ខណៈអ្នកសង្កេតការណ៍អន្តរជាតិមានចំនួនជិត ៤០០នាក់៕
ចូលមិនចូលជារឿងផស់ពូកអាឆ្កែក្រៅរបងអស់អែងហ្នឹងទេ អត់មានអ្នកណាបង្ខំឡើយ ។
ព្រោះថាក្រៅតែពីរួមដៃជាមួយពួកអាក្បត់ជាតិបក្សសង្គ្រោះជាតិ បំផ្លាញជាតិ បំផ្លាញសេចក្តីរស់នៅ
សុខសាន្តរបស់ប្រជាជន ពួកអ្ហែងបានធ្វើស្អីខ្លះទៅសម្រាប់ជាប្រយោជន៏ដល់ជាតិ និងប្រជាជន ?
ពួកអាចៃសង្គម យ៉ាប់មែន អាថោកជាងឆ្កែ !