រូបភាព៖ លោក ទេព នីថា អគ្គលេខាធិការ គជប
មន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា ស្ថាប័នខ្លួនបានដាក់លិខិតជាផ្លូវការហើយទៅក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ចាត់វិធានការទៅលើអ្នកដែលបានអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានសរសេររិះគន់ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ីថា ជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែលោក សម រង្ស៊ី បានអំពាវនាវម្តងហើយម្តងទៀត លើទំព័រហ្វេសប៊ុក របស់លោកកុំឲ្យពលរដ្ឋទៅបោះឆ្នោតបើចង់ផ្លាស់ប្តូរ។
នៅថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាលថា ដើម្បីកុំឲ្យគណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតការបោះឆ្នោត ព្រួយបារម្ភពីការអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនេះ លោកថា គជប បានស្នើក្រសួងមហាផ្ទៃរួចហើយ ឲ្យជួយសហការ ចាត់វិធានការច្បាប់។
មិនមែនមានតែលោក សម រង្ស៊ី ទេ ដែលបានអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក៏បានសរសេរសារអំពាវនាវបែបនេះដែរ និងខ្លះទៀតសរសេរពាក្យស្លោកថា«នៅផ្ទះឈ្នះឯង» ខណៈគណបក្សសង្គ្រោះជាតិគ្មានឈ្មោះចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។
អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ថា បើពិនិត្យទៅលើស្មារតីរដ្ឋធម្មនុញ្ញ ការអំពាវនាវ ជាសេរីភាពបញ្ចេញមតិ ប៉ុន្តែលោកថា ករណីនេះ អ្នកអំពាវនាវអាចប្រឈមផ្លូវច្បាប់បើ គជប ប្តឹង។
ជាការកត់សម្គាល់ សង្គ្រាមពាក្យសម្តីរបស់អ្នកនយោបាយ បានបង្កឲ្យពលរដ្ឋក្លាយជាជនរងគ្រោះពីរទ្រួត ទី១បើពួកគេមិនទៅបោះឆ្នោត ពួកគេត្រូវបានអ្នកនយោបាយកាន់អំណាច ផាត់ពណ៌ថា ជាអ្នកគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ ប៉ុន្តែបើពួកគេទៅបោះឆ្នោតវិញ ត្រូវបានគេលាភពណ៌ថា គាំទ្រឲ្យរបបដឹកនាំបែបផ្តាច់ការ បន្តដឹកនាំតទៅទៀត។
This guy is the bunch of robber ‘ he used to rob the vote and help veitcong mafia dictator so this guy is the criminal ‘ he can’t do anything against the people’will ‘ it no law ‘ to shut people up ‘ and no law from parliament to treat people likt shit’ .