ដោយ ជាតិ ចំណាន
2018-05-17
RFA

សកម្មភាពពលរដ្ឋមានជម្លោះដីធ្លីនៅក្នុងស្រុកស្នួល ខែត្រក្រចេះ តវ៉ាបិទផ្លូវជាតិលេខ៧៧អា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។ Photo courtesy of Fresh News
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូមេមត់រស់នៅស្រុកស្នូលខេត្តក្រចេះ ជាង ៤រយនាក់ បានមកដាក់ញត្តិ និងតវ៉ានៅរាជធានីភ្នំពេញរយៈពេល ៣ថ្ងៃជាប់គ្នា ដើម្បីស្នើឲ្យអាជ្ញាធរពន្លឿនដោះស្រាយវិវាទដីធ្លី និងបញ្ឈប់ការដាក់កម្លាំងប្រដាប់អាវុធគំរាមកំហែងដល់ពួកគាត់។
ពលរដ្ឋរងគ្រោះវិវាទដីធ្លី ដោយសារការបង្ក្រាបដោយបង្ហូរឈាមពីសំណាក់កងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ កាលពីដើមខែមីនាកន្លងទៅ អស់សង្ឃឹម ក្នុងការពន្យារពេលស្វែងរកដំណោះស្រាយវិវាទដីធ្លីរបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បង្កឲ្យពួកគេខ្វះខាតទីជម្រក កុមារជាច្រើនបោះបង់ការសិក្សា និង ជីវភាពធ្លាក់ចុះដុនដាប។ ពួកគាត់ត្អូញថា អាជ្ញាធររាជធានីភ្នំពេញបានដាក់សម្ពាធឲ្យព្រះចៅអធិការវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា ឈប់ទទួលពួកគាត់ឲ្យស្នាក់នៅក្នុងបរិវេណវត្តបន្តទៀត និងយករថយន្តជាង១០គ្រឿង ដឹកពួកគាត់ត្រឡប់ទៅលំនៅឋានវិញនៅល្ងាចថ្ងៃទី១៦ ឧសភា។
ពលរដ្ឋថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី១៦ ឧសភាថា អ្នកភូមិជាង ៤រយនាក់ (៤៤០)បានមកស្នាក់នៅក្នុងបរិវេណវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា អស់រយៈពេល ៣ ថ្ងៃមកហើយ ដើម្បីសុំឲ្យស្ថាប័នថ្នាក់ជាតិអន្តរាគមន៍ទៅក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូមេមត់ អនុញ្ញាតឲ្យពួកគាត់ចូលទៅរស់នៅកន្លែងដើមវិញ។ លោកថា អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ខាន់ ចំរើន មកជូនដំណឹងឲ្យពលរដ្ឋរំសាយការតវ៉ានោះ និងសន្យាថា អាជ្ញាធរខេត្តនឹងដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋនៅពេលឆាប់ៗនេះ។ «»
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំពីរធ្នូ ស្រុកស្នូល ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះត្អូញថា ក្រោយពីអាជ្ញាធរខេត្តក្រចេះ ដុតផ្ទះសម្បែងពួកគាត់ បង្កឲ្យគ្រួសារលោកស្រី ខ្វះទីជម្រករស់នៅ ហើយបច្ចុប្បន្នគ្រួសារលោកស្រី សុំផ្ទះអ្នកជិតខាងស្នាក់នៅបណ្ដោះអាសន្ន។ ចំណែកកូនរបស់លោកស្រី ៤នាក់ មានអាយុចាប់ ៦ឆ្នាំ ដល់ ១៥ឆ្នាំ បានបោះបង់ការសិក្សាទាំងអស់ព្រោះតែវិបត្តិដីធ្លីនេះ។ លោកស្រីថា ប្តីរបស់លោកស្រីពិការជើងម្ខាង ព្រោះតែតវ៉ារឿងដីធ្លី ត្រូវសមត្ថកិច្ចវាយនឹងស្វៃកាំភ្លើង បណ្ដាលឲ្យប្រះឆ្អឹង។ «»
ស្ត្រីដដែលបន្ថែមថា គ្រួសារលោកស្រីបានខ្ចីប្រាក់គេ ធ្វើដំណើរមកតវ៉ានៅភ្នំពេញ និងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធជាថ្មីទៀត ដោយរំពឹងថា ពួកគេនឹងទទួលបានដំណោះស្រាយឆាប់ៗ តែផ្ទុយទៅវិញ អាជ្ញាធរនៅតែអូសបន្លាយពេលដោះស្រាយបញ្ហានេះ។ លោកស្រីថា ពួកគាត់ចង់វិលទៅរស់នៅលើដីរបស់ខ្លួនវិញ ក៏ប៉ុន្តែត្រូវសមត្ថកិច្ចរបស់ក្រុមហ៊ុនបានយាមយ៉ាងតឹងតែងមិនឲ្យពួកគេចេញចូលលើដីដែលធ្លាប់អាស្រ័យផលនោះទេ។ «»
កាលពីថ្ងៃទី០៨ មីនា ពលរដ្ឋជាង ២រយនាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ ៧៦ បំណងស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ការឈូសឆាយផ្ទះសម្បែង និងផលដំណាំ តែត្រូវអាជ្ញាធរខែត្រក្រចេះ ភាគច្រើនជាយោធារាប់រយនាក់ ប្រដាប់អាវុធគ្រប់ដៃបាញ់រះមកលើពលរដ្ឋ។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងអភិបាលខេត្តក្រចេះដែលទើបឡើងកាន់តំណែង លោក វ៉ន ថន ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី១៦ ឧសភា។
ចំណែកមេឃុំពីរធ្នូ លោក ប៉ឹង វិន បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦ ឧសភា។ យ៉ាងណា លោកធ្លាប់លើកឡើងថា ដំណោះស្រាយវិវាទដីធ្លីនៅតំបន់នោះធ្វើឡើង សម្រាប់តែអ្នកមានឈ្មោះទទួលបានដីសម្បទានសង្គមកិច្ចជាង ២រយគ្រួសារ (២៣២) ប៉ុណ្ណោះ។ ចំណែកពលរដ្ឋដែលនៅសេសសល់ សុទ្ធសឹងជាពលរដ្ឋចំណាកស្រុកទើបតែមកតាំងទីលំនៅ និងចាប់ដីរស់នៅក្នុងបរិវេណក្រុមហ៊ុន។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា នៅគ្រាដែលពលរដ្ឋ កើតទុក្ខមិនសុខចិត្ត អាជ្ញាធរពាក់ព័ន្ធគួរតែប្រញាប់ដោះស្រាយ មិនត្រូវបណ្ដែតបណ្ដោយ និងរឹតត្បិតសិទ្ធិសេរីភាពពួកគាត់នៅពេលតវ៉ានោះទេ។ លោកថា អាជ្ញាធរគួរតែចូលឲ្យកៀកពលរដ្ឋ និងស្រង់យកការសំណូមពររបស់ពួកគាត់ដោះស្រាយឲ្យទាន់ពេលវេលា ចៀសវាងអូសបន្លាយពេលនាំឲ្យខាតប្រយោជន៍សងខាង។ «»
ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលឈ្មោះចម្ការកៅស៊ូ មេមត់ របស់ក្រុមគ្រួសាររបស់លោកហ៊ុន សែន ទទួលសិទ្ធិវិនិយោគដំណាំឧស្សាហកម្មកៅស៊ូតាំងពីឆ្នាំ២០០៨ លើផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥៥) នៅក្នុងស្រុកស្នួល ខែត្រក្រចេះ រយៈពេល ៥០ឆ្នាំ។ រហូតមកទល់ពេលនេះ ដីនៅតំបន់នេះ ជាតំបន់ព្រៃនៅឡើយ ហើយតំបន់ខ្លះត្រូវបានឈូសឆាយ និងពលរដ្ឋបានចូលទៅកាប់ទន្ទ្រាន។ ម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈ្មោះ គឹម សុខលាប ត្រូវជាក្មួយបង្កើតរបស់អ្នកស្រី ប៊ុន រានី ហ៊ុន សែន។ មុនឆ្នាំ ២០០៦ ដីនៅតំបន់នោះជាតំបន់ដែនជម្រកសត្វព្រៃស្នូល ហ៊ុមព័ទ្ធដោយព្រៃស្រោង និងជាជម្រកសត្វព្រៃរស់នៅជាប់ខេត្តមណ្ឌលគិរី៕
HAS…. I do not believe it bagging people to vote for him and at the same time trying to hurt them . all Cambodian should understand that after this election if HUN SEN can has his powers back he will hurt them even more. Cambodian knowing themselves they are in jail that have no fan they have no freedom at all. my question is how many people has HUN SEN been kill I do not think just one or two it can be many thousand . another question is>> do we Cambodian trust the killer like HUN SEN. no way if the guy used to kill he always want to kill more if any one facing whit him. as I used to say the killer are still at large we can see HUN SEN’s supporter comment on the media their attitude are not deference from HUN SEN . I can see at this situation if all Cambodian rising up take all these killer out they may have a chance to live and having peace as another nation. but if they are not trying to kick this killer out they are will get kill by those guy. GOD bless Cambodia and all Cambodia