ដោយ វ៉ា សំណព្វ
22/05/2018
RFI
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អណ្តូងរ៉ែនិងថាមពល
© សុវណ្ណារ៉ា
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមកអះអាងថា ករណីពុលមនុស្សស្លាប់នៅក្នុងខេត្តក្រចេះ គឺបណ្តាលមកពីថ្នាំពុលសម្លាប់សត្វល្អិត មិនមែនមកពីសារធាតុ ស្យានីត នោះទេ។ ការចេញមកអះអាងបែបនេះ គឺផ្ទុយពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានលើកឡើងថា ករណីពុលស្លាប់នៅក្នុងខេត្តក្រចេះ គឺបណ្តាលមកពីសារធាតុស្យានីត (Cyanide) ដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាស។
តាមរយៈកាសែតក្នុងស្រុក នៅថ្ងៃទី ២២ ឧសភានេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមកអះអាងថា ករណីពុលស្លាប់នៅក្នុងខេត្តក្រចេះ គឺមិនមែនបណ្តាលមកពីសារធាតុស្យានីត (Cyanide) ដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាស ដូចអ្វីដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ បានអះអាង កាលពីថ្ងៃទី ១៧ ឧសភានោះទេ។
សម្រាប់លោក ស៊ុយ សែម ករណីពុលនេះ គឺបណ្តាលមកពីថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងករណីមួយចំនួនទៀត គឺបណ្តាលមកពីពុលស្រា ដូចអ្វីដែលក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាផ្លូវការរួចមកហើយ។ អំណះអំណាងថ្មីចុងក្រោយនេះ គឺលោករដ្ឋមន្ត្រីបានផ្អែកលើលទ្ធផលនៃការធ្វើតេស្តឈាមរបស់អ្នកស្លាប់ដែលធ្វើឡើងដោយក្រសួងបរិស្ថាននៅឯប្រទេសសិង្ហបុរី។ លទ្ធផលនៃការធ្វើតេស្តឈាមរបស់សពជនរងគ្រោះនោះ គឺគេរកមិនឃើញឡើយ នូវសារធាតុគីមី ស្យានីត នៅក្នុងឈាមរបស់សពជនរងគ្រោះ។
គួរជំរាបជូនថា តាមរយៈការថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៧ ឧសភា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវនិងធ្វើពិសោធន៍មក ក្រសួងនេះបានរកឃើញថា ប្រជាជនមួយចំនួនបានពុលដោយសារទឹកទន្លេព្រែកតេ នៅខេត្តក្រចេះ ដែលហូរចាក់មកពីខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី ដែលមានការធ្វើអាជីវកម្មរ៉ែមាស ដោយប្រើប្រាស់សារធាតុ «ស្យានីត» សម្រាប់លាងសម្អាតរ៉ែមាស ដោយរក្សាទុកមិនបានត្រឹមត្រូវ ដែលបណ្តាលឲ្យសារធាតុនេះហូរចូលទឹកទន្លេព្រែកតេ។ កាលណោះ លោក ចម ប្រសិទ្ធ បានគូសបញ្ជាក់ទៀតថា ទឹកទន្លេព្រែកតេ មានសារធាតុ «ត្យានីត» ខ្ពស់ បណ្តាលឲ្យពុលស្លាប់មនុស្សតែម្តង។ ប៉ុន្តែលោក ស៊ុយ សែម បានបញ្ជាក់តាមទំព័រសារព័ត៌មានក្នុងស្រុកនៅថ្ងៃនេះថា ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះនោះ នៅមិនទាន់បានធ្វើអាជីវកម្មនៅឡើយទេ។ ដូច្នេះ ក្រុមហ៊ុនមិនទាន់បានប្រើប្រាស់សារជាតិ ស្យានីត ដែលគេបានលើកឡើងនោះនៅឡើយទេ។
គួររំលឹកជូនថា យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់បានស្លាប់ និងជិត២០០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីមានករណីពុល នៅក្នុងភូមិចំនួន ៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីដើមខែឧសភាកន្លងទៅ។ សេចក្តីសន្និដ្ឋានបឋមរបស់ក្រសួងសុខាភិបាលបានអះអាងថា ករណីពុលខាងលើ គឺបណ្តាលមកពីពុលស្រា និងមួយចំនួនទៀត សង្ស័យថា ពុលទឹកព្រែក ដែលប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
យ៉ាងណាក៏ដោយ ការអះអាងផ្ទុយគ្នាបែបនេះ កំពុងបង្កើតជាចំងល់ដល់មហាជនជាទូទៅថា តើករណីពុលស្លាប់នៅក្នុងខេត្តក្រចេះនេះ បណ្តាលមកពីអ្វីឲ្យពិតប្រាកដ ខណៈមានមនុស្សច្រើនសន្ធឹកសន្ធាប់ស្លាប់ និងសម្រាកពេទ្យ និងមានការចាកចោលលំនៅដ្ឋាន រហូតធ្វើឲ្យភូមិស្ងាត់ជ្រងំ?
they are gangs of incompetent to make blood test the other jerk has to send to Singapore Proof that cambodia is headed for thirty years by a one-eyed but blind minds Despite everything he knows how to count the dollar
we can not say by honesty intellectual bravo HUN SEN
No responsibility, they want their power only. Hun Sen must see his own eye, no one exaggerated the fact.
May God blesses all innocent people.
Natural caused does not kill that many. Don’t just consider on the blood result. An investigation team must trace the water from its source. These ministers must take immediate action instead of contradicting each other. Or they must be fired and replaced them with the competent and educated persons.
There are many of us can take over this job now.
This government must compensate to the victims ‘ must responsibility ‘
If they can’t find the root cause of this problem, how can they take care the whole country ? it’s completely defected ministers and should be replaced. there are a lot of young and talented Cambodian that are very brilliant and much more educated than these people. It’s also this is the time that our current government proves what they can do to protect us and can they bring justice to those innocent victims? The upcoming election is in Hun Sen hand but we have to think why he still wastes his time to talk about it. why don’t he use his power to prove Cambodian people that his party deserves to be elected by effectively solving this case, rejecting Vietnam request to use our land for growing their vegetable etc…May be he is showing us the type of person he is.