លោក ហ៊ុន សែន ថាអ្នកស្លាប់ដោយសាររន្ទះនៅអារ៉ែងអាចមកពីចាញ់បារមីលោក

| |
https://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយកម្មករមកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ (២៣ ឧសភា ២០១៨) រូបភាព៖ FreshNews


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តលើកឡើងថា លោកមានបារមីខ្ពស់ ហើយថាអ្នកដែលជេរលោក អាចស្លា​ប់តាយ​ហោ​ង​​​​​គ្មា​​ន​​ដី​​កប់​ ដូចប៉ុល ពត និងបានប្រដូចករណីរន្ទះបាញ់សម្លាប់មនុស្សនៅអារ៉ែងថាអាចមកពីពួកគេជេរលោក ដោយ​សារ​មាន​និន្នា​​ការគាំទ្របក្សប្រឆាំង។

កាលពីសប្តាហ៍មុន ជនជាតិភាគតិច​ជងតំបន់​អារ៉ែង​ ៥នាក់ស្លាប់ ​ និង២នាក់ទៀតរងរបួស ក្រោ​យ​ពីមា​នបាតុភូតធម្មជាតិរន្ទះ ​បា​​នកើ​ត​ឡើ​​​ង នៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ខណៈពួកគេប្រមូល​ផ្តុំគ្នាជួយសាងស​ង់ផ្ទះថ្មីមួយ​ របស់​អ្នក​ភូ​មិ​នៅទីនោះ ។

ប៉ុន្តែលោក ហ៊ុន សែន ក្នុងពិធីជួបកម្មករ នៅខេត្តកំពង់ស្ពឺ នាថ្ងៃពុធនេះ បានបន្តលើកឡើងថា អ្នកដែលជេ​រលោកខ្លាំង​ជាងគេ​គឺប៉ុ​ល​ ពត តែលោកថាទីបំផុតប៉ុល ពត ស្លាប់គ្មានដីកប់។

លោ​ក ហ៊ុន សែន ថ្លែងទៀតថា មានការសន្ទនាតាមទូរស្ទ ពាក់ព័ន្ធនឹងរន្ទះបាញ់សម្លាប់មនុស្សនៅអារ៉ែង ដោយ​អ្នកសន្ទនាថា រន្ទះបាញ់សម្លាប់តែមនុស្សល្អ មិនសម្លាប់មនុស្សអាក្រក់។

មេដឹកនាំរូបនេះ ប្រតិកម្មថា អ្នកស្លាប់ដោយរន្ទះបាញ់នោះ ជា​ស​​ក​ម្ម​​ជនបក្សប្រឆាំង ហើយថា អាចមកពីពួកគេជេរលោក ទើប​​មា​​ន​បាបកម្ម​ពីបាតុភូតធម្មជាតិបែបនេះ ​។


<អ្នកគ្រូទេព្យខ្ញុំសុំផ្តាំទៅ ខ្ញុំស្លាប់ឮហើយ ការនិយាយគ្នានោះ ថាម៉ិចបានរន្ទះបាញ់ អ្នកនៅអារ៉ែង ព្រោះហ្នឹ​ងជា​សមា​​ជិកបក្សប្រឆាំងរន្ទះបាញ់ ។ ជួនកាលរាសីវាមិនដល់ វាអញ្ចឹងដែរណាស់ ហ៊ឺស!ជួនកាលជេរៗ ហ៊ុន សែន ស្រាប់តែភ្លូ​កឡា​ន​ងា​​ប់បាត់ទៅ ជួនកាលរន្ទះបាញ់ទៅ ជួនកាលខ្សែភ្លើងឆក់ ជួនកាលភ្លើងឆេះផ្ទះទៅ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា


អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក ប៉ា ច័ន្ទរឿន បង្ហាញការខកចិត្ត ទៅនឹងការលើកឡើង របស់មេដឹកនាំរដ្ឋាភិបាល នេះ ដោ​​យលោកថា មនុស្ស​ម្នា​ក់ៗ កើតមក តែងតែស្លាប់ទៅវិញ គ្រាន់តែថាអ្នកខ្លះស្លាប់ដោយបាតុភូតធម្មជាតិ ខ្លះស្លាប់ដោយជំងឺ និង​ខ្លះ​​ទៀត​ស្លា​ប់​ដោ​យប្រការផ្សេងៗ។ ប៉ុន្តែលោ​​ក​ថា​​ ក​រណី​ស្លាប់​សកម្មជនបរិស្ថា​ននៅតំបន់អារ៉ែ​ងជារឿងគួឲ្យសោកស្តាយ។


មនុស្សស្លាប់ទៅហើយទោះបីគេធ្វើទង្វើអ្វីក៏ដោយគួរតែអហោសកម្មឲ្យគ្នាទៅ ហើយគួរតែមានចិត្ត​អាណិ​តអា​សូ​ចំ​ពោះ​​​​ពួកគាត់ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសាច់ញាតិក្រុមគ្រួសាររបស់គេ។ យើងមិនគួរប្រើពា​ក្យអីដែ​លវា​ប៉ះពាល់​ដល់​អារ​ម្មណ៍​ ឬក៏សេចក្តីថ្លៃថ្នូរក៏ដូចជាតម្លៃនៃអាយុជីវិតអ្នកដែលបានស្លាប់នោះទេ

លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម


ទោះជាយ៉ាងណាក្នុងពិធីនោះ មេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឲ្យពល​រដ្ឋបោះឆ្នោត​គាំ​ទ្រ​​គ​ណ​ប​ក្ស​​ប្រជាជនកម្ពុជា ដោយសំអាងថា គណបក្សនេះបានកសាងប្រទេសចេញពីចំណុចសូន្យ រហូតមា​នការរី​កម្រើនដូចប្បន្ន​និង​បា​​ន​​​វាយបកថា បក្សប្រឆាំងពេលបាន ក្លាយជាសាកសពកប់ក្នុងដីបាត់ទៅហើយ មិនអាចមក​ចូ​​​ល​រួ​ម​បោះ​​ឆ្នោ​តបាន​ទៀត​ទេ​ ហើយ​ថា ​មានតែលោកមួយគត់ ដែលអាចការពារសន្តិភាពបាន។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

11 Responses to "លោក ហ៊ុន សែន ថាអ្នកស្លាប់ដោយសាររន្ទះនៅអារ៉ែងអាចមកពីចាញ់បារមីលោក"

  1. Chourn says:

    មេដឹកនាំប្រទេសផ្សេងគឺគេចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះដល់អាយុជីវិត អស្ចារ្យតែមេដឹកនាំ ស្រុកខ្មែរមិនចួលរួមរំលែកទុក្ខក្រួសារសពបែជាទៅនិយាយភាសាអសុរស់ដល់សាកសពទៅវិញ។
    សូមមុជទឹកដុះក្អែលហើយឆ្លុះកញ្ចក់មើលខ្លួនឯងឡើងវិញថាក្នុងនាមជាមេដឹកនាំប្រទេសតើ ប្រទេសណាខ្លះ គេសើចចំអរដល់ប្រជាជនខ្លួនដែលបាត់បង់ជីវិតដោយគ្រោះធម្មជាតិដូចមេដឹក នាំខ្មែរ?

  2. ?? says:

    YES……. the curly tail’s dog is still curly no matter what un less you cut it off then it has no more tail to swing to cover his ass. HASS……….. sorry I just laugh my ass off what a wonderful Cambodian PRIME MINISTER whit the golden speak. sorry he is not even a piece of some one shit shame on you Mr. I’m wonder this evil ‘s time is just about over but his evil word are still come out . I gest it is the sing to say good by and make some kind of a big celebration in Cambodia. GOD bless Cambodia and all innocent Cambodian

  3. Bob says:

    Wow what kind of leader is that ?

  4. Free Cambodia says:

    Hun Sen must have learned from Donald Trump when last week he called those undocumented immigrants,”animals.”

  5. Sam says:

    Yes he is the strong believer of lightning strike. That’ s why he never dares to go out during dark cloud or rainy days since so many people cursed him.

    Who know what out there waiting for him during the rainy day?

  6. Anonymous says:

    Hun Sen can only make the sky cloudy, he never know how to make the sunshine.
    He is representing the pure evil in mind. He tried to show the evil power; if we don’t scare him,
    His power will be defeated or disappeared.
    ???????

  7. people says:

    One day the lightning will strike dictator ‘ because the world and GOD never forgive dictators ‘

  8. Rayuth says:

    នេះមិនមែនជាសម្តីថ្នាក់ដឹកនាំ ដែលនានសីលធ៌ម និងមនុស្សធ៌ម។ ពួកគាត់បានស្លាប់យ៉ាងអណោចអធមណាស់។ ហេតុអីអ្នកត្រូវឬចាំបាច់ប្រមាថដល់ពួកគាត់ បើមិនបានសម្តែងនូវចិត្តអាណិត? តើ លោក ជាជនជាតិខ្មែរឬអត់? គ្មាននរណាម្នាក់ដែលរស់នៅលើចក្រវាឡ និងក្រោមមេឃនេះមានជីវិតអមតះ និងគេចផុតពីស្លាប់នោះទេ។ បើមិនអាណិតដល់ពួកគាត់ទេ សូមកុំនិយាយអ្វីដែលបង្ហាញពីការប្រមាថអី។

  9. so socheath says:

    បើនិយាយពីការប្រមាថ គឺពួកអាពូជឆ្កែ បក្សក្បត់ជាតិសង្គ្រោះផេះហ្នឹងហើយទៅបន្ទោសអ្នកណាទៀត ?
    គ្មានភ្លើង វាគ្មានផ្សែងទែ ។ វាទាល់តែឆ្កែបានមិនយល់ពីបញ្ហនេះ !

  10. Vannarith says:

    ពិតជាចង្រៃ សួម្បីតែគោក្របីក៏ជេរហ៊ុនសែនដែរ ពីព្រោះរន្ទះបាញ់គោក្របីស្លាប់ជាច្រើន។

  11. Anonymous says:

    ជាធម្មតាអ្នកតូចតាចឬប្រជាជនសាមញ្ញមិនដែលហ៊ានទៅរំលោភបំពានអ្នកធំឬអ្នកមានអំណាចនោះទេ។ ប្រជាជននៅអារ៉ែងគ្រាន់តែជាងអ្នកការពារសហគមន៏ ព្រៃឈើ សម្បត្តិធម្មជាតិ កុំឲ្យអ្នកធំឬអ្នកមានអំណាចទៅរំលោភទន្ទ្រានបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិនៅទីនោះតែប៉ុណ្ណោះ។ បំណងរបស់អ្នកមានអំណាចទុច្ចរិតមិនអាចសម្រេចបាន ក៏ចាត់ទុកប្រជាជននៅអារ៉ែងថាជាអ្នកប្រឆាំងឬជាសត្រូវ។ ដូច្នេះ មូលហេតុដើម អ្នកណាជាជនបង្ករឿង? អ្នកណាជាអ្នកបង្កាត់ភ្លើងឲ្យឆេះទៅជាផ្សែង? តើប្រជាជនដែលខំការពារសហគមន៏ សម្បត្តិធម្មជាតិ ខុសដែរឬអី? យើងជឿថា បើគ្មានប្រជាជនខំ ការពារសម្បត្តិធម្មជាតិដ៏មានតម្លៃជាកេរមរតកពីដូនតាដែលបន្សល់ទុករាប់ពាន់ឆ្នាំនៅទីនោះទេ ច្បាស់ជានៅតំបន់នោះក្លាយជាទីវាលវិនាសហិនហោចជាក់ជាមិនខាន។