ដោយ មួង ណារ៉េត
2018-05-24
RFA

អគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេសស៊ុយអ៊ែត អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជា អ្នកស្រី អ៊ឹង កន្ថាផាវី នៅរាជធានីភ្នំពេញ នៅខែតុលា ឆ្នាំ២០១៧។ Photo courtesy of Embassy of Sweden in Phnom Penh’s Facebook page
អ្នកវិភាគមើលឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដូចពេលបច្ចុប្បន្ននេះ នឹងមិនអាចបន្ទន់ចិត្តឲ្យរដ្ឋាភិបាលស៊ុយអែត ប្ដូរចិត្តមកបន្តផ្ដល់ជំនួយ ដល់របបលោក ហ៊ុន សែន តទៅទៀតនោះទេ។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាច អះអាងថា ស្ថានភាពនយោបាយខ្មែរមិនអាក្រក់នោះទេ និងស្នើកុំអាលវាយតម្លៃសភាពការណ៍ទុកមុនដូច្នេះ ត្រូវរង់ចាំមើលបន្តិចសិន។អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា រដ្ឋាភិបាលស៊ុយអែត ច្បាស់ជាមិនបន្តផ្តល់ជំនួយដល់របបលោក ហ៊ុន សែន ក្នុងស្ថានភាពនយោបាយអាក្រក់បែបនេះនោះឡើយ។ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ ខែ ឧសភានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការណ៍ដែលលោកហ៊ាននិយាយថា រដ្ឋាភិបាលស៊ុយអែត នឹងមិនប្ដូរចិត្ត រឿងឈប់ផ្តល់ជំនួយដល់កម្ពុជានេះ គឺមកពីរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងស្របច្បាប់ ដែលមានអាសនៈក្នុងរដ្ឋសភា។
ការលើកឡើងបែបនេះ គឺស្របពេលដែលមន្ត្រីជាន់ខ្ពស់ការបរទេសស៊ុយអែត កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយ នៅថ្ងៃទី២៤ ខែឧសភានេះ អំពីវត្តមានរបស់អគ្គនាយកទទួលបន្ទុកកិច្ចសហការអភិវឌ្ឍអន្តរជាតិ នៃក្រសួងការបរទេសស៊ុយអែត លោក ចូហាណេស អូលីលុន (Johannes Oljelund) ដែលបានធ្វើដំណើរទៅដល់ប្រទេសកម្ពុជា នៅថ្ងៃនេះ។ លោក ចូហាណេស អូលីលុន បញ្ជាក់ថា ការចុះទៅប្រទេសកម្ពុជានេះ គឺដើម្បីស្វែងយល់ អំពីការវិវត្តផ្នែកនយោបាយនៅកម្ពុជា និងពិនិត្យមើលគោលនយោបាយផ្នែកអភិវឌ្ឍរបស់រដ្ឋាភិបាលស៊ុយអែត។ លោកអះអាងថា នេះជាដំណាក់កាល ដែលរដ្ឋាភិបាលស៊ុយអែត ត្រូវពិនិត្យមើលឡើងវិញ នូវគោលនយោបាយអភិវឌ្ឍរបស់ស៊ុយអែត និងថាតើយើងត្រូវបន្តជួយកម្ពុជា តទៅទៀតឬយ៉ាងណា ក្រោយដំណាក់កាលយុទ្ធសាស្ត្រក្នុងការផ្ដល់ជំនួយនេះ ត្រូវបញ្ចប់នៅឆ្នាំនេះ៖ «ទស្សនកិច្ចនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់រដ្ឋាភិបាលស៊ុយអែត ក្នុងការពិចារណា ថាតើត្រូវបន្តចូលរួមឲ្យបានស៊ីជម្រៅ យ៉ាងដូចម្ដេចតទៅទៀត ក្នុងប្រទេសកម្ពុជា ព្រោះមានមូលហេតុជាច្រើន ដែលយើងព្រួយបារម្ភ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជានេះ។ រឿងនេះ យើងត្រូវយកចិត្តទុកដាក់ យ៉ាងប្រយ័ត្នប្រយែងបំផុត។ យើងចង់បន្តជួយដល់សង្គមកម្ពុជា រួមមានជំនួយដល់អង្គការសង្គមស៊ីវិល និងតួអង្គដែលជួយកិច្ចការសង្គមដទៃទៀត»។
រដ្ឋាភិបាលស៊ុយអែត កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចផ្ដាច់ជំនួយមួយចំនួន ដែលធ្លាប់ផ្ដល់ឲ្យប្រទេសកម្ពុជា ដោយសារមិនពេញចិត្ត ទៅនឹងចំណាត់ការរបស់របបលោក ហ៊ុន សែន ដែលបំបិទសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សាយឯករាជ្យ។ ជំនួយដែលប្រទេសស៊ុយអែត កាត់ផ្ដាច់ទាំងនោះ គឺទុកតែជំនួយផ្នែកវិស័យអប់រំ និងស្រាវជ្រាវប៉ុណ្ណោះ។ រដ្ឋាភិបាលស៊ុយអែត ចាត់ទុកចំណាត់ការរបស់របបលោក ហ៊ុន សែន ថាជាការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហេតុដូច្នេះហើយទើបប្រទេសស៊ុយអែត មិនអាចបន្តជំនួយផ្នែកការកែទម្រង់ផ្នែកវិមជ្ឈការ ក្នុងស្ថានភាពបែបនេះនោះឡើយ។
តាំងពីពេលដាក់ទណ្ឌកម្មដំបូងមក មានរយៈពេលពេលជាង ៥ខែហើយ និងដល់ពេលឆ្នាំសារពើពន្ធ ដែលរដ្ឋាភិបាលស៊ុយអែត ត្រូវពិនិត្យឡើងវិញ ថាតើត្រូវបន្តជំនួយ ឬត្រូវបន្តផ្តាច់ជំនួយផ្នែកនេះតទៅទៀត។
ទោះបីពេលវេលាកន្លងផុតទៅ ជិតកន្លះឆ្នាំទៅហើយក្តី ក៏ស្ថានការណ៍រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យបច្ចុប្បន្ន គ្មានភាពប្រសើរឡើងនោះឡើយ។ មិនតែប៉ុណ្ណោះ វារឹតតែអាក្រក់ ថែមទៀត ដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានផាត់ចេញពីបញ្ជីឈ្មោះគណបក្សនយោបាយទាំង២០ ដែលទទួលស្គាល់ដោយគ.ជ.ប សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ។
ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា សុខ ឥសាន មើលមិនឃើញថា ស្ថានការណ៍នយោបាយស្រុកខ្មែរបច្ចុប្បន្ន អាក្រក់ដូចអ្នកដទៃមើលឃើញនោះទេ។ លោក សុខ ឥសាន ថាកម្ពុជាស្វាគមន៍មន្ត្រីការបរទេសស៊ុយអែត ក្នុងការចុះមកពិនិត្យស្ថានភាពជាក់ស្ដែង ដោយខ្លួនឯងផ្ទាល់ ដើម្បីងាយស្រាយស្រួល ក្នុងការវាយតម្លៃសភាពការណ៍ពិត ដោយលោកអះអាងថាល្អ។ ទោះជាយ៉ាងនេះក្តីលោក សុខ ឥសាន មិនទាន់ហ៊ានថាស៊ុយអែត នឹងបន្តជំនួយដល់កម្ពុជាទៀត ឬយ៉ាងណានោះដែរ ដោយទុកអ៊ុតមើល ក្រោយចប់ទស្សនកិច្ចរបស់មន្ត្រីស៊ុយអែតរូបនេះ៖ «យើងមិនអាចនឹងសន្និដ្ឋាន សម្រេចចិត្តជំនួសម្ចាស់បានទេ។ យើងទុកឲ្យគាត់សម្រេចចិត្ត និងវាយតម្លៃយ៉ាងណា បន្ទាប់ពីគាត់បានមកពិនិត្យសភាពការណ៍ជាក់ស្ដែងនៅកម្ពុជា ព្រោះសភាពការណ៍នៅកម្ពុជានេះ យើងមិនមានអ្វីជាការលាក់បាំង ឬបំបិទដោយប្រការណាមួយនោះឡើយ»។
គ្រាន់តែរយៈពេលជាងប្រាំឆ្នាំចុងក្រោយនេះ ពោលគឺនៅមុនប្រកាសផ្ដាច់ជំនួយ ប្រទេសស៊ុយអែត បានផ្តល់ជំនួយដល់កម្ពុជា គិតជាទឹកប្រាក់ប្រមាណ ១០០ លានដុល្លារ។ ប៉ុន្តែ ប្រទេសស៊ុយអែត មានភាពសកម្មក្នុងការដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។ កាលពីខែមីនា កន្លងទៅនេះ ប្រទេសស៊ុយអែត បានចូលរួមជាមួយប្រទេស ៤៤ ផ្សេងទៀត ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ថ្កោលទោសរបបក្រុងភ្នំពេញ រឿងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ៕
With or less help, we go on!
Cambodia today is totally different from the last decades. We have new roads and bridges. The infrastructure of each city is much better improved. The crime rate has been reduced.
The new investor is coming to invest in the country by hundreds. Factories and manufacture are creating daily. Shopping malls are being built continually. 133 story twin building is being constructed.
Millions of us have jobs and better standard of living. We are satisfied.
Why are these foreigners trying to break us none stop?
Who knows the country better than us living in it? This is our home and we will defend it.
That’s,right. Any choice for the Hun Sen government to choose. Only option left is to drag self onward. Forget about China used to help Khmer Rouge and brush aside Hun Sen used to accuse China was above “all devils known” when he was flesh blood sharing bed with VN brotherhood in arm. China now is the best comrade in arm at the time of desparation and need. It is called the marriage-of-convenience.
Who will be next bed sharing fiancee with him? Only next time?
has!has អាអ្នកវិភាគស្រាថ្នាំ ក្លែមស្រីបោយដៃ តាមច្រកឌៀងហែម ឡៅម៉ុងហៃ ឆ្កួតសុទ្ធ !
អ្ហែងហានភ្នាល់និងអញទេ ? សុតអែត គេមិនយកកេរ្តិ៍ឈ្មោះប្រទេសគេ មកដូរជាមួយជនក្បត់ជាតិ
អែង ដូចជាអាក្បត់ជាតិ សមរង្សី កឹមសុខា និងបក្សពួកបក្សសាងគ្រោះជាតីទែ អាល្ងង់ !
The beast regime start to have spread bad smell around the world now’ It will be isolate soon after that the U N seat will be FREE” and let them kneel down with communist china and veitcong who used to killed khmer republic ‘.May all the world punish this beast regime and the power of GOD punish dictator who have a lot of crimes ‘ .GOD bless all good people
អាឆ្កែឆ្កួតមួយនេះចេញម៉ោឡប់ទៀតហើយអាឡប់ !
រស្សី+ចិន វាយ៉ាងម៉េចអ្ហា ? អាមេរិកមិនមែនចេះតែធ្វើអ្នីដោយមិនពិចារណានោះទេ ។
អាមេរិកក៏ស្អប់ជនក្បត់ជាតិ ដូចតែខ្មែរដែរហ្នឹង ។ ជាមួយដូណាល់ ត្រាំស្មោះអាល្អង់ !
(មើល ឲ្យច្បាស់ អាកញ្ចាស់ ឡៅ ម៉ុងហៃ កុំភ្លើពេក )
*******
ស៊ុយអែត កោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ !
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ ឯ/ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយក បានសម្ដែងនូវការកោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
កិច្ចជំនួបពិភាក្សាការងារខាងលើនេះ ផ្តោតលើគម្រោង ដើម្បីជំរុញបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក ចូហាណេស អូលជេលុន Johannes Oljelund មកបំពេញបេសកកម្មការងារ នៅក្នុងកម្ពុជា។
បន្ទាប់ពីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់លោក ចូហាណេស អូលជេលុន Johannes Oljelund មកកាន់កម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានបំពេញតួនាទីយ៉ាងសកម្ម ចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។
ដោយផ្តោតជាក់ស្តែង ទៅលើការកែទម្រង់គន្លឺះជាសារវ័ន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) និង កម្មវិធី កែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (D&D Reform) ជាដើម។
ឯ/ឧអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបភាគីមិត្ត ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើន សេដ្ឋកិច្ចរឹងមាំក្នុងរង្វង់ ៧% ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
ក្នុងនោះដែរ, រដ្ឋបាលសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ, គណនេយ្យភាព និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាមុន។ ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេស ការដាក់ចេញឲ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក៏ដូចជាយុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ និង ស៊ីជម្រៅផ្សេងៗទៀត ផងដែរ។
ជាមួយគ្នានេះដែរ, ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិបន្ត, ដោយការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, កម្ពុជា កំពុងចំរបៀបវារៈ គោល នយោបាយរបស់ រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផ្សេងទៀត ក្នុងការជំរុញឲ្យមានការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត សំដៅលើកកម្ពស់កំណើន, បង្កើតការងារ, ធានាការ បែងចែកដោយសមធម៌ និងការលើកកម្ពស់ប្រសិទ្ធិភាពនៃអភិបាលកិច្ច នៅក្នុងពេលខាងមុខបន្តទៀត។
របៀបវារៈគោលនយោបាយបន្តនោះ នឹងផ្តោតលើការបន្តកសាង អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងវិជ្ជាជីវៈ, លើកតម្កើងភាពប្រកួតប្រជែងរបស់កម្ពុជា និងការចូល រួមពីវិស័យឯកជនកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍។ លោក ចូហាណេស អូលជេលុន Johannes Oljelund បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់ កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
លោកក៏បានបញ្ជាក់បន្ថែមថា ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ (Strategy for Sweden International Cooperation in Cambodia 2014-2018) នឹងត្រូវចប់អាណត្តិជាពេលខាងមុខ, ស៊ុយអែត ក៏គ្រោងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលបន្ទាប់ (២០១៨-២០២២) តាមរយៈការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ហើយយុទ្ធសាស្រ្តនោះ នឹងស្របគ្នាជាមួយកម្មវិធីជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ, លោក ក៏បានបង្ហាញពីការបន្តការគាំទ្រដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត បន្ថែមទៀត។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលតែងតែ ផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការ នេះ ឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ៕
I knew your country is a riches country in the whole world but please do not bagging for help any more. do whatever you always wanted Mr I do not care any more . I knew that was the attitude of those animal when they have no food they are bagging for ,too bad when their stomach full they are trying to kill who ever gave them . keep go on in two moth I will see what going on . I may have a change to go there when Cambodian need help . GOD bless Cambodia
ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ ខែ ឧសភា លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការណ៍ដែលលោកហ៊ាននិយាយថា រដ្ឋាភិបាលស៊ុយអែត នឹងមិនប្ដូរចិត្ត រឿងឈប់ផ្តល់ជំនួយដល់កម្ពុជានេះ គឺមកពីរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងស្របច្បាប់ ដែលមានអាសនៈក្នុងរដ្ឋសភា។ (????)
has ! has តើគួរហៅអ្ហែង ថាអាថោកជាងឆ្កែទេ អាឡៅម៉ុងហៃ
********
ស៊ុយអែត ជាប្រទេសដែលប្រកាសផ្ដាច់ជំនួយ មកកម្ពុជាមុនគេ ក្រោយពីអាជ្ញាធរកម្ពុជា បានចាប់ខ្លួន កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ដាក់ពន្ធនាគារក្រោម បទចោទ
ឮប្រកាន់ ជាប់ពាក់ព័ន្ធបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលមានបរទេស នៅពីក្រោយខ្នង ប៉ុន្តែឥឡូវនេះ
រដ្ឋាភិបាលស៊ុយអែត បានប្រកាសឡើងវិញ ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការជួយកម្ពុជា ជាបន្តទៀត ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈការធ្វើបច្ចុប្បន្នភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ។
សូមរំលឹកថា ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ប្រទេសស៊ុយអែត សហគមន៍និងសហរដ្ឋអាមេរិក ប្រកាសផ្ដាច់ជំនួយ ខណៈប្រទេសចិន និងជប៉ុននៅតែផ្ដល់
ជំនួយមកកម្ពុជា ។
លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយកនៃក្រសួងការបរទេស ស៊ុយអែត បានបង្ហាញពីការបន្តការគាំទ្រ ដល់ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត ឱ្យបានកាន់តែ ខ្លាំងក្លាបន្ថែមទៀត ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង សេដ្ឋកិច្ចលោក
ចូហាណេស អូលជេលុន Johannes Oljelund បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិ ការនេះ
ឱ្យកាន់តែស្អិត រមួតបន្ថែមទៀត ដើម្បីជាឧត្តម ប្រយោជន៏ សម្រាប់ប្រទេស និងប្រជា ជន
នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។
លោក អគ្គនាយកបានបន្ថែមថា ថ្វីត្បិតតែកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍
អន្តរជាតិ របស់ស៊ុយអែត សម្រាប់កម្ពុជាឆ្នាំ ២០១៤-២០១៨ នឹងត្រូវ ចប់អាណត្តិ
ជាពេលខាងមុខ ប៉ុន្តែស៊ុយអែត ត្រៀមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត ។
ឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស៊ុយអែតដែលបានបំពេញ តួនាទីយ៉ាងសកម្មចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដោយផ្តោតជាក់ស្តែងទៅលើការកែ ទម្រង់គន្លឹះជាសារវ័ន្ដ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជាកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់
ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិជាដើម ។
ចូហាណេស អូលជេលុន បានលើកឡើង ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋ កិច្ចថ្មីនៅអាស៊ី ។
ទន្ទឹមនេះ រដ្ឋបាលសាធារណៈ កាន់តែខិតទៅជិត ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ គណនេយ្យភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរ
ឡើងជាងមុន ។
ចូហាណេស អូលជេលុន ថា ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំ របស់រាជរដ្ឋាភិបាល
កម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសការ ដាក់ចេញឱ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ក៏ដូចជាយុទ្ធសាស្រ្ត កែទម្រង់សំខាន់ៗ និងស៊ីជម្រៅផ្សេងៗទៀតផងដែរ ៕