លោក មឿន តុលា បានចូលទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅរបស់ចៅក្រមស៊ើបសួរ នៅថ្ងៃនេះកាលពីម៉ោង ៨:៣០នាទីព្រឹក (២៥ ឧសភា ២០១៨)
សាលាដំបូងរាជធានីភ្នំពេញបានបន្តសាកសួរលោក មឿន តុលា បន្តទៀតបើទោះបីជាមានការស្នើសុំឲ្យទម្លាក់ចោលការចោទប្រកាន់លើរូបលោកពីរដ្ឋាភិបាលក៏ដោយ។
នៅព្រឹកថ្ងៃទី២៥ ឧសភា នេះតុលាការក្រុងភ្នំពេញបានបន្តសាកសួរលោក មឿន តុលា ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភ លើទំនុកចិត្ត ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦កន្លងមក ក្នុងរឿងបច្ច័យបុណ្យសពលោកកែម ឡី ដែលបានប្តឹងដោយប្រធានបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់។
កាលថ្ងៃទី៤ខែមករាឆ្នាំ២០១៨ លោក មឿន តុលា និងគណកម្មការបុណ្យលោកកែម ឡី ២រូបទៀតគឺលោក ប៉ា ងួនទៀង និងព្រះតេជគុណប៊ុត ប៊ុនតិញ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងស្នើឲ្យឃុំខ្លួនបណ្តោះអាសន្ន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការសាកសួរនៅព្រឹកថ្ងៃសុក្រនេះ លោក មឿន តុលា បានឲ្យដឹងថា តុលាការមិនទាន់សម្រេចទម្លាក់ចោលការចោទប្រកាន់លើរូបលោកនៅឡើយទេ តែបានអនុញ្ញាត្តិឲ្យលោកត្រលប់ទៅផ្ទះវិញ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថាតុលាការគួរតែពិចារណាទម្លាក់ចោលការចោទប្រកាន់ចំពោះករណី លោក មឿន តុលា ក៏ដូចជាបុគ្គលពីររូបទៀតរបស់គណកម្មការបុណ្យលោកកែមឡីដោយថាតាមការសង្កេតគឺពុំឃើញមានបទល្មើសដូចការចោទប្រកាន់នោះទេ។
លោកបន្ថែមទៀតថាករណីរបស់លោក មឿន តុលា គឺមានសង្ឃឹមច្រើនដោយសាររដ្ឋាភិបាលបានប្រកាសថាខ្លួនបានចាត់នីតិវិធីតាមផ្លូវតុលាការដើម្បីលើកលែងការចោទប្រកាន់លើរូបលោកផងដែរ។
កាលពីថ្ងៃទី២៧ ខែមេសា ក្រសួងការងារបានប្រកាសថាដើម្បីធានាដល់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ រាជរដ្ឋាភិបាលបានចាត់វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ លោក មឿន តុលា។
កាលពីថ្ងៃទី១៩ កុម្ភៈ អង្កការសមាគមអន្តរជាតិជាង៣០ស្ថាប័នដែលរួមមាន Human right Watch សម្ព័ន្ធសិទ្ធិការងារអន្តរជាតិ កម្មករសំណង់ និងឈើអន្តរជាតិ អង្គការសេវាកម្មសាធារណៈអន្តរជាតិជាដើម បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទទៅលើលោក មឿន តុលា និងបុគ្គល២រូបទៀតនៃគណកម្មាការបុណ្យលោកកែម ឡី ដោយអង្គការទាំងនោះលើកឡើងថា តុលាការកម្ពុជាជាស្ថាប័នមួយដែលមិនឯករាជ្យ និងត្រូវបានប្រើប្រាស់តាមការចង់បានរបស់គណបក្សប្រជាជន ហើយការចោទប្រកាន់អ្នកទាំងបីនោះទៀតសោតជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងធ្វើឡើងក្រោមហេតុផលនយោបាយ៕
ហាស! ហាស
ថោកទាប ច្រាសច្រំលុយខ្មោច មិនមែនស្រួលប៉ុន្មានទេអាវ៉ា !
អូហូ ! បើអញវិញ ទោះអត់ងាប់ ក៏អញមិនប៉ះពាល់លុយខ្មោចដែរ ។
ភាពស្មោះត្រង់មិនចេះអត់បាយទេអាវ៉ា !
The donated money was clearly missing, only the question is who took it and why?
This question is easy to solve, “follow the money.”
Instead of questioning him, the court needs to subpoena the financial statement because any transaction always has the paper trail that can be easily traced.
The court needs hard evidence, not hearsay.
The Ministry of Labor is displaying incompetent and therefore these charges should be dropped.