មនុស្ស ២នាក់របួស និងផ្ទះជិត៥០០ខ្នងខូចខាត់ដោយសារភ្លៀងលាយខ្យល់កន្រ្តាក់នៅកំពង់ចាម

| |
https://vodhotnews.com

រូបភាពពី ក្រសួងធនធានទឹក


យ៉ាងហោចណាស់មនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជិត៥០០ ខ្នង ទៀតនៅខេត្ត​កំពង់ចាម រងការខូចខាត់ដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីម្សិលមិញ។

បើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាកាល​ពីយប់ថ្ងៃទី ២៦ ខែ​ឧសភា ម្សិលមិញមានករណីភ្លៀងលាយជាមួយខ្យល់កន្រ្តាក់បានកើតឡើង ក្នុងឃុំចំនួន ២ គឺឃុំ​សណ្តែក និងឃុំត្រប់ ស្រុក បាធាយ ខេត្តកំពង់​ចាម បណ្ដាលឲ្យ ឲ្យ​មនុស្ស​រងរបួសធ្ងន់ និង​ស្រាល​ចំនួន ០២ នាក់។

តាមការចុះផ្សាយដដែលបន្តថាករណីនោះក៏បង្កឲ្យមានការខូចខាត ដំណាំ និងផ្ទះរបស់ពលរដ្ឋចំនួន ៤៥១​ខ្នង​ផងដែរ ​ ។

ទាក់ទងនឹងករណីនេះដែរកាលពីខែមីនារបាយការណ៍អាជ្ញាធរខេត្ដឧត្ដរមានជ័យបានអោយដឹងថា លំនៅ​ឋាន​ប្រជា​ពលរដ្ឋចំនួន ១១៧ ខ្នងបានដូលរលំ និងប៉ើងដំបូល និងជញ្ជាំង ហើយ​ក្នុងនោះក៏​មានលំនៅដ្ឋាន ខ្មែរ​ឥស្លាម ដែលទើបសងថ្មីមានចំនួន៤៤ខ្នងផងដែរ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "មនុស្ស ២នាក់របួស និងផ្ទះជិត៥០០ខ្នងខូចខាត់ដោយសារភ្លៀងលាយខ្យល់កន្រ្តាក់នៅកំពង់ចាម"

  1. Anonymous says:

    now all Cambodian should know this storm that happen because of . >>> Cambodia became an open sea the storm and the lightning is more likely come whit the rain . all of that cam from no forest every thing so dry small lake, pond, and canal no water from dry air if the forest still there it give some moister and feed the water into those lake, pond, canal. GOD bless Cambodia and all Cambodian people