ដោយ អាស៊ីសេរី
2018-05-28

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្រោយបិទបញ្ចប់កិច្ចប្រជុំស្ដីពីស្ថានភាពពន្ធនាគារ នាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៦។ Photo: RFA
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួននៅតែប្រកាន់ជំហរបន្តធ្វើយុទ្ធនាការបង្ហោះសារ ក្នុងហ្វេសប៊ុក (Facebook) ដោយមិនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា បើទោះបីជាលោក ស ខេង បានបញ្ជាឱ្យសមត្ថកិច្ចតាមដាននឹងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលអំពាវនាវនេះក៏ដោយ។ អ្នកគាំទ្របក្សប្រឆាំងយល់ឃើញថា សារអំពាវនាវនេះ គឺជាការបញ្ចេញមតិដោយពុំខុសច្បាប់នោះឡើយ។
អ្នកគាំទ្រគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ លោក នីវ ចំរើន ឱ្យដឹងនៅថ្ងៃទី២៨ ឧសភា ថា លោកមិនត្រូវការរបបគ្រប់គ្រងបែបផ្ដាច់ការនោះទេ ព្រោះរបបនេះបានគំរាមកំហែងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោក នីវ ចំរើន អះអាងទៀតថា ដូច្នេះដើម្បីឱ្យប្រទេសមានប្រជាធិបតេយ្យ ត្រូវមានការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ហើយត្រូវមានគណបក្សប្រឆាំងចូលរួមបោះឆ្នោតមិនមែនដូចសព្វថ្ងៃ មានតែគណបក្សកាន់អំណាចនិងគណបក្សតូចៗដែលគ្មានកៅអីនៅក្នុងរដ្ឋសភានោះទេ។ លោកចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតក្លែងក្លាយ ហើយលោកនៅតែបន្តធ្វើយុទ្ធនាការបង្ហោះសារក្នុងហ្វេសប៊ុក អំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតនៅខែកក្កដាខាងមុខ។ «»
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ផ្ដល់សម្ភាសន៍ឱ្យអ្នកសារព័ត៌មានក្រោយពេលបញ្ចប់កិច្ចប្រជុំដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោតនៅរាជធានី ភ្នំពេញនៅព្រឹកថ្ងៃទី២៨ ឧសភា ថា អ្នកដែលរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាអំពើខុសច្បាប់ ហើយលោកក៏បានបញ្ជាឱ្យសមត្ថកិច្ចត្រៀមចាត់វិធានការទៅលើជនទាំងនោះមកផ្ដន្ទាទោសតាមច្បាប់។ «»
យុទ្ធនាការបង្ហោះសារតាមហ្វេសប៊ុកនេះ ដោយសារថ្មីៗនេះ ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋខ្មែរ នៅក្រៅប្រទេស ទូរស័ព្ទប្រាប់សាច់ញាតិនៅក្នុងស្រុក កុំឱ្យនាំគ្នាទៅបោះឆ្នោត ព្រោះគ្មានបក្សប្រឆាំងចូលរួម និងចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏បានព្រមានម្ដងរួចមកហើយដែរថា ក្រសួងមហាផ្ទៃ នឹងប្ដឹងអ្នកឃោសនា មិនឱ្យពលរដ្ឋទៅបោះឆ្នោត ទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ជនទាំងនោះ។ លោកថា មូលហេតុ ដែលប្ដឹងរឹបអូសទ្រព្យសម្បត្តិបែបនេះ ព្រោះក្រុមអ្នកធ្វើសកម្មភាពនេះគឺ កំពុងនៅក្រៅប្រទេស។ ប៉ុន្តែ ការព្រមានបែបនេះ ត្រូវបានអ្នកច្បាប់ និងអ្នកធ្វើការងារទាក់ទងនឹងការបោះឆ្នោត យល់ថា គឺជាការនិយាយហួសពីច្បាប់ចែង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស លើកឡើងថា ការអំពាវនាវដោយការបង្ហោះសារនៅក្នុងហ្វេសប៊ុក គឺគ្រាន់តែជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលមិនមានឥទ្ធិពលដល់អ្នកបោះឆ្នោតទេ ព្រោះការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាសិទ្ធិសម្រេចរបស់ពលរដ្ឋផ្ទាល់។ «»
ក្រោយពីលោក ស ខេង បានបញ្ជាឱ្យសមត្ថកិច្ចត្រៀមចាត់វិធានការទៅលើអ្នកធ្វើឱ្យរាំងស្ទះដំណើរការបោះឆ្នោតភ្លាម អ្នកគាំទ្រគណបក្សប្រឆាំងបានបង្ហោះសារនៅក្នុងហ្វេសប៊ុក ធ្វើពហិការចូលរួមបោះឆ្នោតកាន់តែច្រើន ដោយសារខ្លះថា មិនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខទេ ព្រោះគ្មានគណបក្សដែលខ្លួនស្រលាញ់ ខ្លះថាមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ និងខ្លះទៀតថានៅថ្ងៃទី២៩ កក្កដា នៅដេកផ្ទះឈ្នះឯងជាងដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកគាំទ្របក្សឆាំងចាប់ផ្ដើមធ្វើយុទ្ធនាការមិនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
-
បក្សកាន់អំណាចថាការស្នើព្រះមហាក្សត្រអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោតជានយោបាយទាល់ច្រក
-
លោក ស ខេង គំរាមដាក់ទោសអ្នកដែលអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត
-
អ្នកវិភាគថាការបោះឆ្នោតនីតិកាលទី៦នេះគ្មានស្ថាប័នឯករាជ្យឃ្លាំមើលឡើយ
-
លោក សម រង្ស៊ី បន្តអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោតទោះរងការគំរាមរឹបអូសទ្រព្យសម្បត្តិ
-
“ការគំរាមកំហែងនឹងកាន់តែធ្វើឱ្យយុវជនខឹងសម្បាខ្លាំងហើយកាន់តែមិនទៅបោះឆ្នោត”
-
អង្គការឃ្លាំមើលការបោះឆ្នោត ប្ដូរមកសង្កេតការណ៍ ខាងក្រៅការិយាល័យវិញ
-
លោក សម រង្ស៊ី អំពាវនាវជាថ្មីកុំឱ្យពលរដ្ឋទៅបោះឆ្នោតជាតិខែកក្កដាខាងមុខ
-
ពលរដ្ឋរងគ្រោះដីធ្លីព្រមានមិនទៅបោះឆ្នោតខណៈឈ្មួញធំៗបង្ហោះសារគាំទ្រការបោះឆ្នោត
-
បក្សប្រឆាំងស្នើជប៉ុនឈប់គាំទ្រគ.ជ.បនិងអំពាវនាវឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលឆ្នោត
–>
Samdach Kralar Phom stop arguing
They have a law to dissolve opposition party(cnrp) and people lost the M-P they trust so why go to vote for?? people must have their own law too’ don’t need to go to vote because all parties are the robbers and thugs of mafia dictator ‘
Go or no go is our choice, no one can force us.
The election is meaningless, why do we need to vote for????????
Shame on your dictatorship!!!!!⚡️???⚡️
We need free and fair election. Without CPP and CNRP, 2018 election is nonsense.
People should stay home to let dictator ? wins by himself.