ដោយ អ៊ឹង ប៊ុនថន
28/05/2018
RFI

កិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
@facebook/moi
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ត្រៀមបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរដ្ឋាភិបាលចាត់ទុកថា ជាការរារាំង និងចង់បំផ្លិចបំផ្លាញដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ ការដាក់បទបញ្ជារបស់ក្រសួងមហាផ្ទៃបែបនេះ គឺខណៈដែលមានការអំពាវនាវម្តងហើយម្តងទៀត របស់លោក សម រង្ស៊ី កុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយសារតែមិនមានវត្តមានគណបក្សសង្រ្គោះជាតិ។
ការដាក់បទបញ្ជារបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃចន្ទនេះ។ ជាកិច្ចប្រជុំដែលមានការចូលរួមពីគ្រប់ស្នងការនគរបាល និងមេបញ្ជាកងរាជអាវុធហត្ថ មកពីទូទាំងប្រទេស។
បើតាម លោក ស ខេង ការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចជារាល់ឧបាយកលពិសពុល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតនេះ គឺសំដៅធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា។
ទោះជាយ៉ាងណា លោក ស ខេង ក៏បានសង្កត់ធ្ងន់ថា គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវសមភាពចំពោះមុខច្បាប់ និងការផ្ដល់នូវសេវាសន្ដិសុខ ជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត រាប់ទាំងតំណាងគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិផងដែរ។
សូមជម្រាបថា ការដាក់បទបញ្ជារបស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការអំពាវនាវម្តងហើយម្តងទៀតពីសំណាក់ លោក សម រង្ស៊ី កុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយសារតែមិនមានវត្តមានគណបក្សសង្រ្គោះជាតិ។
បើតាមអតីតប្រមុខបក្សប្រឆាំងធំជាងគេនៅកម្ពុជានេះ ការធ្វើពហិការមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពលរដ្ឋដោយមិនមានច្បាប់ណា មកចាប់ដាក់ទោសទណ្ឌនោះទេ។
ប៉ុន្តែនៅក្នុងសុន្ទរកថារបស់លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ដើម្បីធានាការឃោសនារបស់គណបក្សនយោបាយឲ្យបានត្រឹមត្រូវ និងគ្មានការគំរាមកំហែងគឺខ្លួនអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចប្រកាន់ជំហរអព្យាក្រឹត្យ ហើយទប់ស្កាត់រាល់សកម្មភាពដែលគ.ជ.បចាត់ទុកថា«ជាល្បិចកលចង់បំផ្លាញការបោះឆ្នោត»។ លើសពីនេះទៀត គ.ជ.ប ក៏ស្នើឲ្យចាត់វិធានការលើប្រព័ន្ធព័ត៌មានណាដែលផ្សព្វផ្សាយក្នុងបំណងមិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬរំខាន ដល់ការបោះឆ្នោតជាដើម។
តែបើតាមរដ្ឋាភិបាលកម្ពុជាវិញ ខ្លួនបានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ សម្រាប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខ ខណៈមានគណបក្សចូលរួមរហូតដល់២០គណបក្ស៕
be careful people’ because the bunch of robbers are making the mafia law and jail people’
អា សម រង្ស៊ី មិនមែនជាអ្នកស្នេហាជាតិដូចវាអួតទេ។
អា ជនក្បត់ជាតិនេះ មានចរិកក្បត់ជាតិ តពូជ គឺពីឪដល់កូន ។
ឯអាក្បត់ជាតិ កឹមសុខា ក៏ឡប់និងអំនួតដូចអាក្បត់ជាតិសមរង្សីដែរ ។
ចាប់តាំងពីការប្រឡូកក្នុងឆាកនយោបាយអាក្បត់ជាតិទាំងពីរក្បាលនេះ វោហាស័ព្ទរបស់ពួកវា មានតែការជេរប្រមាថ និយាយគ្មានការពិត ភូតកុហក ញុះញង់បង្កើតឱ្យមានការរើសអើងស្អប់ ខ្ពើម ប្រកាន់ពូជសាសន៍ និយាយរួមអាក្បត់ជាតិទាំងពីរក្បាលនេះអសមត្ថភាពក្នុងស្ថានភាពនយោបាយពិត ដើម្បីបំរើសេចក្តីត្រូវការពិត ក្នុងសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។
អាក្បត់ជាតិសម រង្ស៊ីក្តី អាក្បត់ជាតិកឹមសុខាក្តី ជានិច្ចកាលវាលើកខ្លួនវាជាតួឯកក្នុងលទ្ធិប្រជាធិបតេយ្យ ជាតួឯកគោរពសិទ្ធិមនុស្សនៅកម្ពុជា តែការពិតអាក្បត់ជាតិទាំងពីរក្បាលនេះ វាបានយកឈាមនិងទឹកភ្នែកជនដែលចាញ់ឧបាយកលវា មកក្រាលដើម្បីដណ្តើមអំណាច ដូចក្នុងព្រឹត្តិការបាតុកម្ម ដណ្តើម
អំណាចក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ជាសក្ខីកម្មស្រាប់ ។
និយាយដោយត្រង់ អាពីរក្បាលនេះ ជាជនបំផ្លាញជាតិដោយយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមក
ធ្វើជាឡប់ឡែបិទបាំងការពិត ដោយវាមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឡើយ ដូចដែលស្តែងឲ្យឃើញ តាមរយៈផែនការបដិវត្តន៍ពណ៌របស់ពួកវា ហើយដែលត្រូវកម្ទេចតាម
ច្បាប់ជាតិស្រាប់ ។