2019-03-09
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។ AFP PHOTO/Brendan SMIALOWSKI
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បញ្ជាក់ជាថ្មីថា លោក ហ៊ុន សែន មិនអាចបំបែកលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ និងលោកបាននោះទេ។ ការបញ្ជាក់បែបនេះដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជាប្រាប់ទៅក្រុម កឹម សុខា និយម និងកូនស្រីលោក កឹម សុខា ឱ្យឆាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក សម រង្ស៊ី លើកឡើងថា ទោះជាលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាប់យកធ្វើជាចំណាប់ខ្មាំងនយោបាយ និងឃុំខ្លួនក្នុងផ្ទះយ៉ាងណាក៏ដោយក៏លោក កឹម សុខា នៅតែស្មោះត្រង់ចំពោះគណបក្ស សង្គ្រោះជាតិ ដដែល។
លោកបន្តថា ក្រោមសម្ពាធអន្តរជាតិ ដែលជាការដាក់ទណ្ឌកម្មពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងធ្វើឱ្យរបបទីក្រុងភ្នំពេញដោះលែង កឹម សុខា ក្នុងពេលឆាប់ៗ នេះហើយអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ នេះបើការសរសេររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុករបស់លោកថ្ងៃទី៩ ខែមីនា។
លោកប្រាប់ទៅមន្ត្រីគណបក្ស សង្គ្រោះជាតិ ដែលជាប់បម្រាមទាំងអស់មិនចាំបាច់ទៅសុំសិទ្ធិធ្វើនយោបាយពីរបបក្រុងភ្នំពេញទេ ព្រោះពួកនឹងទទួលបានសិទ្ធិនេះជាស្វ័យប្រវត្តិក្នុងពេលឆាប់ៗ នេះ។
លោកចោទប្រកាន់ថាព្រមានថា ការទៅសុំសិទ្ធិពីលោក ហ៊ុន សែន ដើម្បីធ្វើនយោបាយឡើងវិញក្នុងកាលៈទេសៈ ដែលលោក កឹម សុខា នៅជាប់ឃុំឃាំង និងគណបក្ស សង្គ្រោះជាតិ មិនទាន់បានដំណើរការឡើងវិញបែបនេះ គឺជាការចុះចូលជាមួយលោក ហ៊ុន សែន។ ការលើកឡើងរបស់លោកសម រង្ស៊ី ជាការឆ្លើយតបទៅនឹងមន្រ្តីគណបក្សកាន់អំណាច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សរសេរនៅលើប្រពន្ធតេឡេក្រាមថា នៅពេលនេះជាឱកាសសម្រាប់ក្រុម កឹម សុខានិយម ជាពិសេសកូនស្រី កឹម សុខា ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកបន្តថា លោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ព្រោះលោក សម រង្ស៊ី តែងជាន់ពន្លិចលោកលោក កឹម សុខា។
សកម្មជនគណបក្ស សង្គ្រោះជាតិ ម្នាក់ដែលកំពុងនិរទេសខ្លួននៅបរទេសលោក ស្រី មាស លក្ខិណា មានប្រសាសន៍ថា ប្រសិនបើគណបក្ស សង្គ្រោះជាតិ រូបណាទៅសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន គឺមានន័យថា គេទទួលស្គាល់ថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្ស សង្គ្រោះជាតិ ថា ស្របច្បាប់៖ «អ្នកចូលរួមសុំសិទ្ធិដោយយកលេសថា ដើម្បីបង្រួបបង្រួមជាតិខ្ញុំគិតថា នេះលេសដោះសារប៉ុណ្ណោះ អ្នកនោះ គឺជាមនុស្សគ្មានតម្លៃទេអន់ជាងសកម្មជនជាន់ក្រោមទៀត»។
មកទល់ពេលនេះមានអតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ ៣រូប បានចុះធ្វើនយោបាយឡើងវិញ។ ពីរនាក់ក្នុងចំណោម ៣នាក់នោះធ្លាប់រិះគន់គណបក្ស សង្គ្រោះជាតិ។ អ្នកស្គាល់មនុស្សពីរនាក់នោះច្បាស់អះអាងថា ពួកគេសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ ដើម្បីអាចលក់ដី។
អ្នកវិភាគនយោបាយលោកដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ យល់ថាគណបក្សប្រឆាំងត្រូវពង្រឹងវិន័យផ្ទៃក្នុងរបស់គណបក្ស ហើយធានាថា បក្សនេះដើរលើបន្ទាត់តែមួយ គឺរួមគ្នាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា ដើម្បីទប់ស្កាត់មិនឱ្យមន្ត្រីគណបក្ស សង្គ្រោះជាតិ រត់ទៅសុំសិទ្ធិធ្វើនយោបាយពីរបបក្រុងភ្នំពេញលុះត្រាណាមេដឹកនាំកំពូលនៃគណបក្សនេះចេះធ្វើការជាមួយគ្នាដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៖ «ប្រជាធិបតេយ្យណាក៏ដោយ ត្រូវមានវិន័យបើអត់វិន័យទៅជាអនាធិបតេយ្យទៅជាការបង្ហាញទៅជាជម្លោះបែកបាក់ហើយម៉្លោះហើយ ត្រូវមានវិន័យផ្ទៃក្នុងឱ្យច្បាស់ហើយវិន័យផ្ទៃក្នុងហ្នឹង គឺផ្ដើមចេញពីការជជែកគ្នាក្នុងផ្ទៃក្នុងកំណត់ផ្ទៃក្នុងឱ្យច្បាស់»។
ក្រោយការយុទ្ធនាការរបស់របបលោកហ៊ុន សែនរំលាយបក្ស សង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មក យ៉ាងហោចណាស់ក៏មានមន្ត្រីបក្សប្រឆាំងប្រមាណជិត ៨០នាក់ បានភៀសខ្លួនទៅលាក់ខ្លួននៅទីសុវត្ថភាព ដើម្បីជៀសពីការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាច និងរបបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Send to facebook
ផលវិជ្ជមាន នៃ ឧបាយកល ល្បិចកលពិសពុលរបស់ក្រុមប្រឆាំងក្រៅច្បាប់
បានត្រឹមតែធ្វើឲ្យមហាជន ប្រជាជនឱ្យស្អប់ខ្ពើមតែប៉ុណ្ណោះ !
—————-
ឧបាយកល ល្បិចកលពិសពុលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលបាននិងកំពុងបំផ្លើស
ស្ថានការណ៍ពិត របស់កម្ពុជា ក្នុងគ្រាបច្ចុប្បន្ន គឺពួកគេ កំពុងផ្តោតការនិយាយ ពីសិទ្ធិ សេរីភាព ប្រជាធិបតេយ្យរបស់ពលរដ្ឋ និងយកភាពអសកម្មខ្លះរបស់ក្រុមមន្ត្រីជើងល្មៀតមួយចំនួននៅ
ក្នុងសង្គមជាតិ សំដៅបំផុសញុះញង់បោកបញ្ឆោត មហាជន ប្រជាជនឱ្យស្អប់ខ្ពើមនិងលែងមាន
ជំនឿទុកចិត្តលើរដ្ឋអំណាចសព្វថ្ងៃ សំដៅប៉ុនប៉ងផ្លាស់ប្តូររបបនយោបាយ តាមរយៈបដិវត្តន៍ពណ៌ដោយយកលំនាំតាមចលនា បះបោរគ្មានលក្ខណៈប្រជាធិបតេយ្យ ដែលបានកើតឡើងកន្លងទៅ ក្នុងប្រទេសខ្លះនៅមជ្ឈឹមបូព៌ា នៅអឺរ៉ុបខាងកើត ដូចជាអ៊ុយក្រែនជាដើម។
ទោះបីក្រុមប្រឆាំងក្រៅច្បាប់កំពុងប្រើប្រាស់មហិច្ឆតានយោបាយបែបនេះរបស់ពួកគេក្តី ពួកគេតែងតែជួបនូវភាពបរាជ័យ តាមរយះចលនាប្រជាធិបតេយ្យ ក្លែងក្លាយរបស់ពួកគេជានិច្ច
បើទោះបីជាពួកគេ ខិតខំប្រើលេសដដែលនៃរបស់ដែលហៅថា ការផ្លាស់ប្តូរជាវិជ្ជមានក្នុងឆ្នាំ២០១៩
ដោយអំពាវនាវយ៉ាងងងើល អត់អៀនខ្មាសឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រោកឈរ
ឡើងប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
របស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅទូទាំងប្រទេសក្តី ។
សម្រាប់រឿងរ៉ាវរបស់កឹមសុខា ដែលសមរង្ស៊ីអះអាងថា កឹម សុខា ត្រូវបានលោក ហ៊ុន សែន
ចាប់យកធ្វើជាចំណាប់ខ្មាំងនយោបាយ និងឃុំខ្លួនក្នុងផ្ទះយ៉ាងណាក៏ដោយក៏លោក កឹម សុខា នៅតែស្មោះត្រង់ចំពោះគណបក្ស សង្គ្រោះជាតិ ដដែលនោះ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានបញ្ជាក់ហើយថា កឹម សុខា មិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្នទេ គឺដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់
ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ ។ ពីព្រោះថា កឹម សុខា ត្រូវបានចៅក្រម
ស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែនៅថ្ងៃទី០៩
ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បាន សម្រេចដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការនៃការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ
តាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់ កឹម សុខា នោះគឺការអនុវត្តដោយអនុលោម
តាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា២២៣ ដល់មាត្រា២៣០។
ការសម្រេចរបស់ចៅក្រមស៊ើបសួរដែសម្រេចដាក់ឲ្យ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បានចង្អុលបង្ហាញនូវការតព្វកិច្ចមួយចំនួន ឲ្យ កឹម សុខា អនុវត្ត ក្នុងនោះចៅក្រមស៊ើបសួរបានកំណត់បរិវេណ
ព្រំប្រទល់ដែនដីមួយដែលអនុញ្ញាតឲ្យ កឹម សុខា ធ្វើដំណើរបាន ដែលបរិវេណនេះ ពុំមែនមាន
ទំហំត្រឹមតែគេហដ្ឋាន កឹម សុខា នោះទេ ។ ហេតុនេះ កឹម សុខា អាចធ្វើដំណើរចេញពីគេហដ្ឋានរបស់លោកបាន។
ត្រង់ថា កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់គាត់ គឺជាសិទ្ធិរបស់គាត់ ហើយតាមច្បាប់កម្ពុជា ការឃុំខ្លួនត្រូវធ្វើនៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែតែប៉ុណ្ណោះ ។
វិញ្ញាសាសាកល្បងដើម្បីការពារខ្លួន របស់សមរង្ស៊ីនៅពេលនេះ បានបង្ហាញឱ្យឃើញច្បាស់ថា បានទទួលនូវភាពបរាជ័យដោយសារប្រជាពលរដ្ឋ មិនជឿមិនស្តាប់តាមការបំផុសបំផុលអុចអាល
របស់មេឧទ្ទាមប្រឆាំងក្រៅច្បាប់សមរង្ស៊ីនេះទេ។
ការការពារ ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ បានចម្រើនរុងរឿងបាន វាអាស្រ័យលើកត្តាស្លាប់រស់
ដែលមិនអាចខ្វះបានគឺសុខសន្តិភាព និងស្ថេរភាពក្នុងសង្គម។ គ្មានសុខសន្តិភាព និងស្ថេរភាពក្នុងសង្គម ដំណើរការពង្រឹងស្ថាប័នប្រជាធិបតេយ្យ នឹងការពង្រឹងនីតិរដ្ឋមិនអាចមានដំណើរការទៅមុខ
ដោយល្អនោះឡើយ ។
ហេតុនេះទោះបីសមរង្ស៊ី និងបក្សពួក ខិតខំប្រឹងប្រែងដើម្បីបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាយ៉ាងណាក្តី ក៍មិនអាចទៅរួចនោះទេ ព្រោះថាប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពក្នុងសង្គមដែលមិនអាចខ្វះបាននេះ ៕
Send to facebook
ឱ !លោកប៉ាធាន ដ៏មហិមា
………….
ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
-អ្ហែងភ្លើណាស់ អាភ្លើ !
គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
តែម្តង ។
អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
-វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
-អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
-គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
អ៊ាងនិយាយថា
-សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
-តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
ស្តាប់ចប់អ៊ាងនិយាយតប
-សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង វាមានទៅទាក់
ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ
ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
-អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំតែច្រឡោត ប៊ិះបែកការណ៍។
មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
-អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
ថាសុទ្ធតែពួកល្ងង់ដូចគោ ៕
Send to facebook
រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
……………….
រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
ជាតិដែលបានលើកឡើង ។
ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
ដែរ ។
គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ៕