ដោយ ថន ថារ៉ូ
2019-03-09
RFA

លោក ហ៊ុន សែន ថ្លែងក្នុងពិធី “ទិវាជាតិទីក្រុងស្អាត” នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ កុម្ភៈ។ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
អ្នកវិភាគថា មេដឹកនាំរបបក្រុងភ្នំពេញគ្មានឆន្ទៈស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋដោយពិតប្រាកដនិងផ្ដល់ដំណោះស្រាយជូនពលរដ្ឋដែលមានបញ្ហាគ្រប់ទីកន្លែងនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីលោកហ៊ុន សែន ប្រកាសថា លោកនឹងបន្តស្វែងយល់ពីសុខទុក្ខពលរដ្ឋដោយផ្ទាល់គ្រប់ទីកន្លែង។
អ្នកវិភាគ និងសង្គមស៊ីវិលយល់ថា ការចុះជួបប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីនៅតាមរោងចក្រកន្លងមករបស់លោក ហ៊ុន សែន គឺមិនបានផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិនោះទេ ប៉ុន្តែលោក ហ៊ុន សែន បានចំណាយពេលវេលាឥតប្រយោជន៍យ៉ាងច្រើន ដើម្បីនិយាយរឿងដដែល ពាក់ព័ន្ធនឹងអតីតកាល និងនិយាយវាយប្រហារគណបក្ស សង្គ្រោះជាតិ។
មន្ត្រីគម្រោងមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក ហេង គឹមហុង យល់ថា លោក ហ៊ុនសែន គួរតែចំណាយពេលខំដោះស្រាយបញ្ហាប្រឈមធំៗ របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចជា ដោះស្រាយបញ្ហាកុំឱ្យសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAនិងដោះស្រាយបញ្ហាតម្លៃកសិផល រួមទាំងដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាដើម៖ «បញ្ហាចាស់ៗ ដែលមិនទាន់ដោះស្រាយបាន ដូចជា បញ្ហាពុករលួយនៅតែមានតួលេខខ្ពស់សម្រាប់កម្ពុជា។ កម្ពុជា ក៏នៅតែជាប្រទេស ដែលមិនមានសេរីភាពសារព័ត៌មានពិតប្រាកដ។ ខ្ញុំគិតថា លោក ហ៊ុន សែន គួរតែយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិរដ្ឋ ឬក៏អនុវត្តច្បាប់ ដែលមានស្រាប់ ប្រសើរជាជាងបង្កើតយន្តការផ្សេងៗ ហើយយន្តការខ្លះមានហើយមិនដើរ និងយន្តការខ្លះទៀត បង្កើតឡើងនាំឲ្យមានវិវាទជាមួយយន្តការផ្សេងៗ»។
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន សរសេរសារនៅលើទំព័រហ្វេសប៊ុកថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោកត្រូវបន្តពិនិត្យតាមដាន និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដើម្បីឱ្យបានដឹងពីសុខទុក្ខដោយផ្ទាល់ ជាពិសេសដើម្បីធានាបានថា ពលរដ្ឋទទួលបានសេវាសង្គមពិតប្រាកដពីរាជរដ្ឋាភិបាលរបស់លោក។ អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាមិនជឿការអះអាងរបស់លោក ហ៊ុន សែន នោះទេ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត លើកឡើងថា លោក ហ៊ុន សែន គ្មានឆន្ទៈស្វែងយល់ពីសុខទុក្ខ និងស្វែងរកដំណោះស្រាយជូនប្រជា ពលរដ្ឋនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ុនសែន កំពុងធ្វើយុទ្ធនាការកេងចំណេញនយោបាយពីប្រជាពលរដ្ឋ និងកំពុងបន្លប់ស្ថានការណ៍នយោបាយអាក្រក់នៅក្នុងប្រទេស៖ «ប្រសិនបើគាត់ពិតជាស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដមែន គឺនៅពេលដែលពលរដ្ឋមានបញ្ហាទាំងអស់ឡើងមកភ្នំពេញ មិនចាំបាច់ប្រើអាជ្ញាធរអីទៅចាត់ការពួកគាត់ទេ គឺត្រូវទទួលពួកគាត់ និងដោះស្រាយជូនពួកគាត់ឲ្យបានឆាប់។ លោក ហ៊ុន សែន គួរតែលុបចោលប្រពន្ធយុត្តិធម៌ ដែលមានស្តង់ដារពីរ លុបចោលប្រព័ន្ធនយោបាយ ដែលគាត់បង្កើតឡើងជាប្រជាភិថុតិ ដូចជា បង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បង្កើតមូលនិធិស៊ីក្លូណា ដែលនៅក្រោមស្លាករបស់គណបក្ស ប្រជាជន ទាំងអស់។ មួយទៀត លុបចោលទៅនូវគោលនយោបាយសម្លុតគំរាមកំហែង និងការញុះញង់ផ្សេងៗ លើគណបក្សប្រឆាំង។ពួកគណបក្សប្រឆាំងក៏ជាប្រជាពលរដ្ឋដែរ»។
លោក បុង ដែត សង្កេតឃើញថា លោក ហ៊ុន សែន ហាក់មិនខ្វល់ពីសុខទុក្ខពលរដ្ឋនោះទេ គឺខ្វល់តែពីអំណាចរបស់ខ្លួនប៉ុណ្ណោះ ព្រោះកន្លងមក មានព្រឹត្តិការណ៍សោកសៅធំៗ ជាច្រើន ប៉ុន្តែលោក ហ៊ុន សែន មិនដែលនឹកដើមដង្ហើមដល់នោះទេ ដូចជា ករណីពលរដ្ឋ ១៤នាក់ពុលទឹកស្លាប់ និងជាង ៣០០នាក់ធ្លាក់ខ្លួនឈឺនៅខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ និងករណីអាជ្ញាធរបាញ់បង្ក្រាបលើពលរដ្ឋរងគ្រោះដីធ្លីជាច្រើនករណីទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មិនថាតែអ្នកវិភាគទេដែលយល់ដូច្នោះប្រជាពលរដ្ធខ្មែរ១១០%គាត់យល់ថា ហ៊ុនសែន កំពុងតែស្វែងយល់ចង់ដឹងចង់ឮពីប្រជាពលរដ្ធណាដែលមានមតិឬគំនិតផ្ទុយពីគាត់ គាត់និងបក្សពួករបស់គាត់នឹងតាមធ្វើបាបធ្វើកម្មជាក់ជាមិនខាន។ហើយនេះក៏មិនមានអ្វីដែលប្រជាពលរដ្ធខ្មែរយើងចំឡែកដែរព្រោះជាចរិកតិរច្ឆានរបស់គាត់តាំងពីកំណើត។ជនផ្ដាច់ការគេតែងតែអោយសិទ្ធិយើងក្នុងការរស់នៅតែមួយគត់ គ្មានទេសិទ្ធិក្នុងការនិយាយស្ដីផ្ទុយពីគំនឹតរបស់ក្រុមគេ នេះហើយជារបបផ្ដាច់ការ។
ឱ !លោកប៉ាធាន ដ៏មហិមា
………….
ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
-អ្ហែងភ្លើណាស់ អាភ្លើ !
គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
តែម្តង ។
អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
-វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
-អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
-គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
អ៊ាងនិយាយថា
-សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
-តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
ស្តាប់ចប់អ៊ាងនិយាយតប
-សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
-អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
-អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
ថាសុទ្ធតែពួកល្ងង់ដូចគោ ៕
he he the bad smell in decomposition of sokun chok sokun through the comments copy paste of so socheath
note opinion a Khmer patriot of mondulkiri
He he mùi hôi trong sự phân hủy của sokun chok sokun thông qua các ý kiến sao chép dán của sochunk
lưu ý ý kiến một người yêu nước Khmer của mondulkiri
Veitcong mafia dictator can say or do anything he wanted ‘ no body can oppose him otherwise jail or killed. Dictators in the world at the end will go to hell ‘
ហាស ! អាមូស
Send to facebook
ឱ !លោកប៉ាធាន ដ៏មហិមា
………….
ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
-អ្ហែងភ្លើណាស់ អាភ្លើ !
គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
តែម្តង ។
អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
បើឃើញសភាវៈលោកប៉ាធានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
-វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
-អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
-គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
អ៊ាងនិយាយថា
-សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
-តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
ស្តាប់ចប់អ៊ាងនិយាយតប
-សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
-អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
-អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
ថាសុទ្ធតែពួកល្ងង់ដូចគោ ។
មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
ឬមិនស្អុយហើយ។
ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
បំរាមធ្វើនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
នោះទេ។
ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
យកទាំងអស់ហើយទាន! ។
រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
ទៀតចុះ៕