បទវិភាគ
|
https://www.vodhotnews.com
បើគិតត្រឹមថ្ងៃទី៣ ខែមីនាកន្លងមកនេះ អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវឃុំខ្លួនអស់រយៈពេល១៨ខែរួចមកហើយបូករួមទាំងការឃុំខ្លួននៅក្នុងផ្ទះ ប៉ុន្តែក្រសួងយុត្តិធម៌បានបកស្រាយថា មេដឹកនាំបក្សប្រឆាំងរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំរួចហើយ ប៉ុន្តែ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅក្នុងផ្ទះរបស់លោក។
ទោះជាយ៉ាងណា ស្ថានទូតអាមេរិកប្រចាំកម្ពុជាវិញ បាននិយាយចំៗលើបណ្តាញសង្គមរបស់ខ្លួនថាលោក កឹម សុខា «គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ក្រោមការចោទប្រកាន់មិនពិត»។
*English below*តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។…
Posted by U.S. Embassy Phnom Penh, Cambodia on Friday, February 15, 2019
លោក កឹម សុខា ជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់ចុះពន្យល់ពលរដ្ឋតាមមូលដ្ឋានឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ និងបានរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ពីការរំលោភសិទ្ធិមនុស្ស។
ប៉ុន្តែ ក្រោយពីលោកហក់ចូលធ្វើនយោបាយ ហើយធ្វើជាមេដឹកនាំគណក្សប្រឆាំងផងនោះ លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន។
មកដល់ពេលនេះ អតីតមេដឹកនាំបក្សប្រឆាំងរូបនេះត្រូវបានឃុំខ្លួនទាំងក្នុងពន្ធនាគារ និងនៅក្នុងផ្ទះអស់ជាង ១៨ខែរួចមកហើយ ក្រោយពីការដឹកនាំរបស់លោកធ្វើឲ្យគណបក្សប្រឆាំងបានហក់ឡើងប្រជាប្រិយភាពជាបន្តបន្ទាប់ទាំងនៅក្នុងរដ្ឋសភានិងនៅថ្នាក់ឃុំ-សង្កាត់។
ងាកមកមើលអត្ថប្រយោជន៍វិញ សហរដ្ឋអាមេរិកក្រៅពីផ្តល់ជំនួយផ្នែកអភិវឌ្ឍនិងសេវាសុខភាពសាធារណៈ ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់លោកសេរីមួយនេះក៏ជាផ្សារធំទី២ បន្ទាប់ពីសហភាពអឺរ៉ុប ដែលកម្ពុជានាំផលិតផលកាត់ដេរទៅលក់នៅទីនោះ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP ដែរ។
ការចាប់ឃុំខ្លួនលោក កឹម សុខា នេះ ក៏ជាហេតុផលចំបងមួយក្នុងចំណោមលក្ខខណ្ឌច្រើនទៀត ដែលសហភាពអឺរ៉ុបកំពុងដាក់សម្ពាធទៅរដ្ឋាភិបាលឲ្យដោះលែង ជាថ្នូរទៅនឹងរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា EBA។
ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក និង EBA របស់សហភាពអឺរ៉ុប កម្ពុជាចំណេញបានប្រាក់ប្រហែលជា ១ពាន់លានដុល្លារក្នុង ១ឆ្នាំៗពីការមិនបង់ពន្ធ។
ភាពចម្រូងចម្រាស់នៃជម្លោះនយោបាយនៅកម្ពុជានេះ ជំរុញឲ្យសហភាពអឺរ៉ុប ដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA តែអឺរ៉ុប ទុកពេល ១៨ខែទៀត សម្រាប់បន្តឃ្លាំមើលពីការវិវឌ្ឍនយោបាយ រួមទាំងដោះលែងលោក កឹម សុខា។
ប៉ុន្តែ មកដល់ពេលនេះ ស្ថានការណ៍នយោបាយហាក់មិនទាន់ឆ្លើយតបទៅនឹងការជំរុញរបស់មហាអំណាចលោកសេរីនៅឡើយទេ។
សំនួរត្រង់ថា តើការបន្តឃុំខ្លួនលោក កឹម សុខា ឆ្លុះបញ្ចាំងពីអ្វី?
លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថា ករណីមិនទាន់ដោះលែងលោក កឹម សុខា អាចថា រដ្ឋាភិបាលមិនបានត្រៀមខ្លួនរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបទេ ដោយថា លក្ខខណ្ឌដែលទាមទារឲ្យបោះឆ្នោតឡើងវិញហើយមានគណបក្សប្រឆាំងចូលរួម អាចជាគ្រោះថ្នាក់ដល់យន្តការផ្ទេរអំណាច
បើបក្សប្រជាជនចាញ់ការបោះឆ្នោត។
លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ
លោកថា៖ «គណបក្សកាន់អំណាចចង់រក្សាអំណាចទុកឲ្យអ្នកជំនាន់ក្រោយហ្នឹងច្រើនជាង ការប្រឈមនឹងការបាត់បង់ EBA។ អញ្ចឹង ហើយការរក្សាទុក EBAហ្នឹង វាប្រឈមនឹងការបាត់បង់អំណាចច្រើនជាង។ អញ្ចឹងហើយធ្វើឲ្យកាន់អំណាចមិនរក្សាទុក EBA ទេ»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ការបន្តឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះនេះក៏ជាយុទ្ធសាស្ត្រនយោបាយរបស់បក្សកាន់អំណាច រុញបក្សប្រឆាំងឲ្យបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងរហូតគ្មានលទ្ធភាពទៅប្រកួតការបោះឆ្នោតនៅពេលខាងមុខក៏ថាបានដែរ។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ជ្រុងមួយទៀត ការមិនទាន់ដោះលែងលោក កឹម សុខា អាចថា បក្សកាន់អំណាចកំពុងជួបបញ្ហាប្រឈមធំៗពីរ។ បញ្ហាទី១ លោកថា បើកាត់ទោសមេបក្សប្រឆាំងពីទោសក្បត់ជាតិ កម្ពុជានឹងមានជម្លោះការទូតជាក្រុមប្រទេសលោកសេរី ដោយថា កន្លងទៅរដ្ឋាភិបាលចោទអាមេរិកថា ជាអ្នកនៅពីក្រោយលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល។
បញ្ហាប្រឈមទី២អ្នកវិភាគរូបនេះ វិភាគថា បើដោះលែង លោក កឹម សុខា ឲ្យធ្វើនយោបាយឡើងវិញពេលនេះ បក្សកាន់អំណាចទំនងជាបារម្ភពីការដណ្តើមជ័យជម្នះលើដៃគូប្រកួតបើមានការរៀបចំការបោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។
ប៉ុន្តែ លោកបារម្ភថា ជម្រើសនយោបាយពេលនេះ ហាក់កំពុងជំរុញកម្ពុជាឲ្យជួបវិបត្តិធ្ងន់ធ្ងរនៅថ្ងៃអនាគតបើគ្មានអ្វីប្រែប្រួល។
លោកថា៖ «ខ្ញុំគិតថា នៅពេលដែលកម្ពុជាឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប ខ្ញុំគិតថា លោកខាងលិចគេមិននៅស្ងៀមទេ គេនឹងជំរុញចលនាប្រជាធិបតេយ្យហ្នឹងកាន់តែកក្រើនថែមទៀត។ អញ្ចឹង ចរន្តសង្គមកាន់តែផុយស្រួយ និងប្រះស្រាប់ថែមទៀត»។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការបន្តឃុំខ្លួនលោក កឹម សុខា បង្ហាញពីការបន្តធ្លាក់ចុះនៃប្រព័ន្ធយុត្តិធម៌បើប្រៀបធៀបទៅនឹងបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ
លោកថា៖ «សហគមន៍អឺរ៉ុបដែលបូកសរុបទៅ [មានសមាជិក២៨ប្រទេស] ជាមហាអំណាចមួយដែរ ជាពិសេសអាមេរិកហ្នឹងឯង បើតាមខ្ញុំដឹងពីវប្បធម៌របស់ប្រទេសទាំងនោះ គេមិនដែលទៅទាមទារអ្វីដែលធ្វើមិនបានហើយចោលនោះទេ»។
លោក ឡៅ ម៉ុងហៃ រំឭកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្លាប់ផ្តល់មេរៀនទៅដល់មេដឹកនាំមួយចំនួនរួមហើយ ពីការព្រងើយកន្តើយលើការជំរុញឲ្យគោរសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ ដែលថា ប្រទេសទាំងនោះទទួលរងនូវការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងវិធានការមួយចំនួនទៀត។ លោកវិភាគថា បញ្ហាកម្ពុជាទំនងជាដូចគ្នាដែរ បើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនត្រូវបានស្តារឡើងវិញនោះ។
លោកថា៖ «ព្រោះនៅក្នុងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស គេថា ជនជាប់ចោទហ្នឹងត្រូវកាត់ទោសឲ្យឆាប់រហ័ស។ ដូច្នេះ [ការឃុំខ្លួនលោក កឹម សុខា] ១៨ខែហ្នឹង វាយូណាស់ទៅហើយ។ អាហ្នឹង គេកំណត់អញ្ចឹង។ ដូច្នេះ បើអត់មានការកាត់ទោសក្នុងរយៈពេល ១៨ខែនេះទេ មានន័យថា គេអត់មានទោសទេ ត្រូវដោះលែងគេ ឲ្យក្លាយជាមនុស្សសេរី អត់មានការចោទប្រកាន់អីទៀតទេ»។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីខែមុនបានចេញផ្សាយរបាយការណ៍ស្ដីពី«សន្ទស្សន៍និតិរដ្ឋសម្រាប់ឆ្នាំ២០១៩»។
អង្គការឃ្លាំមើលយុត្តិធម៌ពិភពលោកមួយនេះ បានបន្ដដាក់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្ដិធម៌ទន់ខ្សោយបំផុត ក្នុងចំណោមប្រទេស១២៦។ បើតតាមចំណាត់ថ្នាក់កម្ពុជានៅលេខរៀង១២៥ ល្អជាងប្រទេសវេណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។
របាយការណ៍ផ្ដល់ពិន្ទុផ្អែកលើតម្លាភាពរបស់រដ្ឋាភិបាលអំពើពុករលួយ សិទ្ធិមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។
ជ្រុងមួយទៀតនៃបញ្ហាសង្គមដែលអ្នកវិភាគមើលឃើញនោះ គឺថា ការបន្តឃុំខ្លួនលោក កឹម សុខា ក្រោមសំឡេងរិះគន់របស់សហគមន៍អន្តរជាតិនេះ ជារបត់នយោបាយថ្មីនាសម័យទំនើប នាំកម្ពុជាទៅរកវិបត្តិសង្គមធ្ងន់ដូចពីអតីតកាល៕
ឱ !លោកប៉ាធាន ដ៏មហិមា
………….
ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
-អ្ហែងភ្លើណាស់ អាភ្លើ !
គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
តែម្តង ។
អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
បើឃើញសភាវៈលោកប៉ាធានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
-វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
-អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
-គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
អ៊ាងនិយាយថា
-សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
-តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
ស្តាប់ចប់អ៊ាងនិយាយតប
-សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
-អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
-អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
ថាសុទ្ធតែពួកល្ងង់ដូចគោ ។
មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
ឬមិនស្អុយហើយ។
ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
បំរាមធ្វើនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
នោះទេ។
ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
យកទាំងអស់ហើយទាន! ។
រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
ទៀតចុះ៕
Send to Faceb00k
ភាពអស្តង្គត់នៃលោកប៉ាធានខ្ញុំ
…………..
ប៉ុន្មានថ្ងៃមកនេះ លោកប៉ាធានសមរង្ស៊ីខ្ញុំគួបផ្សំនឹងវ័យ
ចំណាស់របស់គាត់ផងនោះ រាល់សតិបញ្ញារបស់គាត់
ហាក់ធ្លាក់ចូលក្នុងផ្លូវបែកកម្មដ្ឋាន ឬភាសាសាមញ្ញហៅថា
បែកព្រីយ៉ាងម៉េចមិនដឹងទេ ! ។
ការបែកកម្មដ្ឋានរបស់លោកប៉ាធានខ្ញុំ ត្រូវបានកត់សម្គាល់
តាមរយះការនិយាយប៉ប៉ោច ប៉ផ្លោចអត់បានការ និងការ
ជេរប្រទេចផ្តាសារ បន់ស្រន់ដាក់ទំនាយ ដោយគ្មានគូរជម្លោះ។
តាមការសង្កេត ពីអ្នកជំនឹតរបស់គាត់ ខ្លះថាគាត់ឆ្កួត ។
ដល់ខ្ញុំសង្កេតមើលយូរដែរទៅ លោកប៉ាធានសមរង្ស៊ី
ខ្ញុំហាក់ឆ្កួតដូចគេថាមែន។
ជារឿយៗរាល់ថ្ងៃ គាត់តែងជេរមន្រ្តីជំនឹតរបស់គាត់ ដែលខ្លះ
ឥឡូវនេះ ពួកគេហាក់លែងរវីរវល់ទៅជិតក្បែរគាត់ដើម្បី ធ្វើ
ខ្លួនរណេប រណបគាត់ដូចពីមុនទៀតហើយ។
ពួកគេពេលខ្លះ ហ៊ាននិយាយដោយបើកចំហថា ពួកគេចង់
បានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ។ គេថាបើរង់ចាំ
តាមសម្តីលោកប៉ាធានដែលនិយាយក្រឡិចក្រឡុច ម្តងថា
ទៅ ធ្វើការតស៊ូដើម្បីដណ្តើមសិទ្ធិធ្វើនយោបាយមកវិញ
ម្តងថាមិនទៅបែបនេះ តើពេលណាទៅទើបបានសម្រេច
ក្នុងការចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
ពួកគេថាលោកប៉ាធាន មិនដឹងគាត់គឹតយ៉ាងម៉េច ស្ថានភាព
បានវិវត្តន៍មកដល់ដំណាក់កាល ដែលគាត់រួមជាមួយលោក
កឹមសុខា ធ្វើឲ្យរលាយបក្ស ធ្វើឲ្យបែកបាក់ និងជាប់ឈ្មោះ
ជាជនបំផ្លាញជាតិ ជាជនក្បត់ជាតិប៉ុណ្ណឹងហីយ គាត់នៅតែ
ខំប្រឹងប្រើភាសាភូតភរបោកប្រាស ថានៅតែរឹងមាំ នៅតែមាន
សាមគ្គីជាធ្លុងមួយកើតទៀត។
ពួកគេថា ការពិតទៅរឿងរ៉ាវទាំងអម្បាលមាណដែលសមរង្ស៊ី
ខិតខំបង្កើតឡើង វាគ្រាន់តែជាភ្លើងដែលគាត់ខ្លួនឯងបង្កាត់
សម្រាប់ដុតកំឡោចខ្លួនគាត់តែប៉ុណ្ណោះ។ ភាពកំសោយ
ខាងនយោបាយរបស់គាត់ មិនអាចជួយអ្វីគាត់បានទេ។
នោះវាគ្រាន់តែជាពេលវេលានៃនយោបាយអស្តង្គត់របស់
គាត់តែប៉ុណ្ណោះ។ ពួកគេថាពេលវេលា មិនតម្រូវឲ្យពួក
គេរង់ចាំ តាមការចាត់ចែងរបស់លោកប៉ាធានសមរង្ស៊ី
ទៀតទេ ។ពួកគេក៏មានសិទ្ធិសម្រេចជោគវាសនាពួកគេ
ដោយខ្លួនឯងដែរ ។មានន័យថា នោះគឹសក់អ្នកណា
ក្បាលអ្នកហ្នឹង ! អត់មានអ្នកណាជំពាក់អ្នកណាទេ
ពេលនេះ ៕