លោក ហ៊ុន សែន ព្រមានតុលាការកុំឲ្យធ្វេសប្រហែសករណីទោសទណ្ឌរបស់លោក គិត ធាង
By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះបានព្រមានថា ទោះបីមានមេទ័ព និងតុលាការចេញការពារលោកឧកញ៉ា គិត ធាង ក៏ដោយក៏លោកមិនលើកលែងឲ្យជាដាច់ខាត។
ការគំរាមរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះក្នុងទីក្រុងភ្នំពេញ។
លោក ហ៊ុន សែន គំរាមថា តុលាការក៏មិនរួចខ្លួនដែរ បើកាត់ក្តីសំណុំរឿងនេះមិនបានហ្មត់ចត់។
លោកអះអាងថា លោកមិនមែនព្រមានតុលាការទេ ប៉ុន្តែលោកមិនសុខចិត្ត ប្រសិនបើតុលាការហ៊ានធ្វេសប្រហែសលើរឿងនេះ។
លោកបន្តថា ទោះកងទ័ពមួយកងពល ឬពីរកងពលក៏លោកវ៉ៃក្រវាត់ចោលទាំងអស់ ប្រសិនបើពួកគេហ៊ានកាងពីក្រោយករណីគ្រឿងញៀននេះ។
លោក ហ៊ុន សែន គំរាមថា ក្រុមគ្រឿងញៀនត្រូវតែមើលឲ្យច្បាប់អំពីចំណុចនេះ។ ក្រុមសង្គមស៊ីវិលបានសាទរចំពោះវិធានការរបស់លោក ហ៊ុន សែន នៅពេលនេះ ហើយពួកគេបានសំណូមពរឲ្យលោក ហ៊ុន សែន បន្តធ្វើកិច្ចការនេះឲ្យមាននិរន្តរភាពយូរអង្វែង៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
The term corruption the psychopath hun sen never used
ppenh is for a very long time
a sexodrome
opium bar
the 2 biggest traffickers that everyone knows about
hun to
moung rithi
At the moment this psychopath targets the whites in particular French Why now is because the negotiations are secret with the French authorities EBA have failed
we know that the two leading countries in the EU are FRANCE and GERMANY? the latter country can no longer stand the nausea smell of hun sen