By ឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
អ្នកឃ្លាំមើលសង្គមនិយាយថា សោកនាដកម្មគឺជាសោកនាដកម្ម! នេះគឺជាសម្រែកចូលរួមរំលែកពីមជ្ឈដ្ឋាននានាទាំងក្នុងប្រទេសកម្ពុជា ទាំងពីមជ្ឈដ្ឋានទូទៅពីគ្រប់ទិសទីនៃពិភពលោកដូចដែលដឹងបានតាមរយៈការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ កាសែត វិទ្យុទូរទស្សន៍៖ The New York Times សហរដ្ឋអាមេរិក, AFP និងសាេព័ត៌មានអន្តរជាតិជាច្រើនទៀត។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសហ្វាំងឡង់បានសរសេរនៅលើហ្វេសប៊ុករបស់លោកចោទជាសំណួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើសោកនាដកម្មស្លាប់កម្មករខ្មែរចំនួន២៨នាក់ និងរងរបួស២៦នាក់ ពីការបាក់រលំនៃអាគារកម្ពស់៧ជាន់របស់ក្រុមហ៊ុនចិន ក្នុងក្រុងព្រះសីហនុ ជាទីដែលជនជាតិចិនបានហូរចូលច្រើនសន្ធឹកសន្ធាប់ រាប់ទាំងពួកម៉ាហ៊្វីយ៉ា រហូតដល់ស្ទើរតែលែងឃើញជនជាតិខ្មែរម្ចាស់ស្រុកនោះ?
អ្នកវិភាគរូបនេះរិះគន់ថា វត្តមានជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺជាមោទនភាពដ៏អស្ចារ្យមួយដែលពុំមែនជាការត្រេកអររបស់ពលរដ្ឋខ្មែរម្ចាស់ស្រុកនោះឡើយ ប៉ុន្តែជាការសាទររបស់លោក ហ៊ុន សែន និងអ្នកគាំទ្រហៃអើរបស់គាត់ ក្នុងនាមខ្លួនគាត់ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតក្លែងបន្លំមួយ កាលខែកក្កដាឆ្នាំមុន។
លោកបន្តថា ជាតិខ្មែរទាំងមូលតែងរងគ្រោះដោយសារការដឹកនាំរបស់លោក ហ៊ុន សែន មួយករណីហើយមួយករណីទៀតតាំងពីការបំផ្លាញធនធានធម្មជាតិរបស់ប្រទេសរហូតដល់នយោបាយអំណាចអញនិយម គ្រួសារនិយម សម្លាប់ប្រជាធិបតេយ្យ ធ្វើឲ្យប្រជារាស្ត្រក្ដៅក្រហាយពាសពេញប្រទេស។
លោក គឹម សុខ រិះគន់ថា ការប្រកាសដក ដូរ ផ្លាស់កន្លែង កូនចៅរបស់គាត់តាមរបៀបល្បែងសៀកធ្វើឲ្យតែល្អមើល ដើម្បីបន្ថយការរិះគន់ពីមជ្ឈដ្ឋានទូទៅតែប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា ចំពោះមុខការរិះគន់លើចំណាត់ការគ្រប់គ្រងរបស់អាជ្ញាធរពាក់ព័ន្ធនានាពីលើដល់ថា្នក់ក្រោមនិងពួកថៅកែចិនលោក ហ៊ុន សែន បានប្រកាសដកមនុស្សមួយចំនួននៃរដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជា ក្រោយពីការសុំលាលែងរបស់លោក យន្ត មីន ពីតំណែងអភិបាលខេត្តព្រះសីហនុ ដែលបានឆ្លើយដោះសារមិនទំនងថា បានប្រាប់ពីរដងឲ្យផ្អាកការសាងសង់ ប៉ុន្តែចិនមិនស្ដាប់នោះ,។លោក ហ៊ុន សែន បានដកលោក ញឹម វ៉ាន់ដា ពីតំណែងទេសរដ្ឋមន្ត្រី និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិដោះស្រាយគ្រោះមហន្តរាយដោយសារ ធ្វើការគ្មានការទទួលខុសត្រូវនិងភូតភរ។
ក្រៅពីនេះ មានការផ្លាស់តំណែងពីកន្លែងមួយទៅមួយទៀត។ លោក គួច ចំរើន ដែលជាប់ឈ្មោះគេស្គាល់ថា នៅក្នុងក្រុមដៃក្ដៅ ចិត្តឆៅតាមអែបលោក ហ៊ុន សែនតាំងពីនៅជានិស្សិតនោះ ត្រូវបានដូរកន្លែងពីចៅហ្វាយខេត្តកំពង់ចាមទៅកាន់ខេត្តព្រះសីហនុ។
លោកបន្តថា ការដកដាក់ជាល្បែងឡប់ឡែនោះ ហើយបើថា តាមហេតុផលផ្លូវច្បាប់ អ្នកដែលត្រូវគេដកចេញ ឬដេញចេញគឺលោក ជា សុផារ៉ា រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ទៅវិញទេ ពីព្រោះលោកមានសមត្ថកិច្ចចេញអាជ្ញាប័ណ្ណសាងសង់។
រីឯការដាក់លោក គន់ គីម ដែលមានចំណេះដឹងនិងសមត្ថភាពទាបដែលបានកាន់តំណែងទាត់ខ្យល់តាំងពីត្រូវបានដកចេញពីតួនាទីអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ហើយត្រូវលោក ហ៊ុន សែន លើកបន្តុបឲ្យទៅជំនួសលោក ញឹម វណ្ណដា នោះគឺគ្រាន់តែជាល្បិចសម្រួលកន្លែងឲ្យកូនចៅជំនិតដែលធ្លាប់កាន់កាំភ្លើងកាងអំណាចឲ្យប៉ុណ្ណោះ។ លោក គន់ គីម គឺជាមនុស្សជិតដិតស្និទ្ធស្នាលបំផុតរបស់លោក ហ៊ុន សែន តាំងពីពេលអ្នកទាំងពីរនាក់នៅជាឈ្លបរបស់ ប៉ុល ពត មុនពួកខ្មែរក្រហមបានឡើងត្រួតត្រាប្រទេសតាំងពីឆ្នាំ១៩៧៥ម្ល៉េះ។
តាមផ្លូវច្បាប់និងស្មារតីទទួលខុសត្រូវជាមេភ្លើងបញ្ហា គឺលោក ហ៊ុន សែន ខ្លួនឯង ដែលត្រូវលាលែង មុននរណាៗទាំងអស់ ពីព្រោះគឺជាអ្នកបានសម្រេចបង្ហូរឲ្យហ្វូងជនជាតិចិនចូលស្រុក កើតបញ្ហាពេញទឹកពេញដីដូច្នេះ៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
Cambodian can judge how much knowledge and ability of their leader . politician need some kind of general knowledge in order to lead the nation. to become a strong leadership it require it’s members to have knowledge in every sector . I knew it is not that easy to be a leader but the question is why some one still wanted to be. the answer is >>> all about money sorry every one should think world situation right now. the economic war, and the war in some country right now was all about money. there are some leader in the world love their nation and their people have peace and freedom . how about Cambodia ??? sorry I’m the one who sharing this blood but I do not want to say nothing. the reason why?? I knew every thing is wrong and you can ask me what was wrong?? so sad the century of fragile pot and pan is flooding in Cambodia… if you know what I mean. you can say any thing to me as you wish…sorry
The beast regime and leaded by Veitcong mfia dictator never abandon their men unless their men betray them so they are the groups of mafia never do anything for nation