“ការ​ហាម​ពលរដ្ឋ​ចូល​​កោះពេជ្រ​នៅ​ថ្ងៃ​ខួប​បង្កើត​បក្ស​កាន់​អំណាច​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២”

ដោយ ស្ងួន អមរា
2019-06-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​អាជ្ញាធរ​ក្រុងភ្នំពេញ ករណី​ហាម​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​កោះពេជ្រ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៨​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨​មិថុនា ខាង​មុខ ថា​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២។ ពួកគាត់​លើកឡើង​ថា កន្លងមក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​បាន​សុំច្បាប់​ធ្វើ​ពិធី​សម្ដែង​មតិ​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ជាប្រចាំ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​សេចក្ដីប្រកាស​កាល​ថ្ងៃ​ទី​២៤ មិថុនា ណែ​នាំ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើដំណើរ​ទៅ​កោះពេជ្រ ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ចប់​កម្មវិធី​នៅ​ថ្ងៃ​ទី​២៨ មិថុនា ដើម្បី​រៀបចំ​រំលឹក​ខួប​លើក​ទី​៦៨ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ សាលាក្រុង​បន្ត​ថា ពលរដ្ឋ​ត្រូវ​ផ្អាក​ធ្វើដំណើរ​ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ចប់​កម្មវិធី ហើយ​សូម​បងប្អូន​ទាំងអស់​មេត្តា​យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ទៅ​នឹង​សេចក្ដី​ប្រកាស​នេះ ព្រោះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​និង​ការ​របរ​រកស៊ី​របស់​ពលរដ្ឋ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ មិថុនា ករណី​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ ដែល​ខុស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព​និង​ពលរដ្ឋ ដែល​បាន​សុំ​ច្បាស់​រៀបចំ​ពិធី​សម្ដែង និង​រៀបចំ​ពិធី​រំលឹក​ខួច​ផ្សេង​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​នោះ។ លោក​បន្ត​ថា កន្លងមក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ជ្រើសរើស​រៀបចំ​ប្រារព្ធ​ពិធី​បាន​គ្រប់​ទីកន្លែង​ទាំងអស់ មិន​ថា​នៅ​កន្លែង​ទីក្រុង​ឬក៏​នៅ​កោះ​ពេជ្រ​នោះ​ទេ បើ​ទោះ​បី​ជា​មានការ​រិះគន់​ពី​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ។ «»

ចំណែក​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ហៅថា (IDEA) លោក វ៉ន់ ពៅ សង្កេត​ឃើញ​ថា កន្លងមក​ពួកគាត់​ក៏​ធ្លាប់​បាន​សុំច្បាប់​ធ្វើ​ពិធី​សម្ដែង​មតិ​ដែរ តែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​បដិសេធ ដោយ​យក​លេស​ថា ទីកន្លែង​មិន​អំណោយផល ព្រោះ​នាំ​ឱ្យ​ស្ទះ​ចរាចរ និង​ប៉ះពាល់​សន្តិសុខ​សង្គម​ជាដើម។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព ចំពោះតែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ប្រជាពលរដ្ឋ ចំណែក​គណបក្ស​កាន់អំណាច​អាច​ធ្វើ​បាន​ដោយសារ​សេរី ដែល​ខុស​ពី​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​និង​ការ​បញ្ចេញ​មតិ​ដោយ​ស្មើភាព​គ្នា។ «»

អាជ្ញាធរ​ក្រុងភ្នំពេញ លោក ឃួង ស្រេង រំពឹង​ថា ពិធី​នេះ​និង​មាន​សមាជិក សមាជិកា​គណបក្ស​កាន់អំណាច​ចូលរួម​ប្រមាណ ៣​ម៉ឺន​នាក់ នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "“ការ​ហាម​ពលរដ្ឋ​ចូល​​កោះពេជ្រ​នៅ​ថ្ងៃ​ខួប​បង្កើត​បក្ស​កាន់​អំណាច​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២”"

  1. Anonymous says:

    Khmer people can’t go because this is the party of Youn-hanoi made up and no khmer people allowed to go near there only veitcong dogs ‘