
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា ឆ្នាំ២០១៨ (រូបភាពឯកសារ)
@Chan Chen’s Facebook
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរសារនៅលើទំព័រហ្វេសប៊ុក ដោយប្រាថ្នាសុំសេចក្ដីសុខ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ សេចក្ដីប្រាថ្នារបស់លោក កឹម សុខា ដូច្នេះ ធ្វើឡើងនាឱកាសដែលលោកចម្រើនវ័យគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំនៅថ្ងៃទី២៧មិថុនានេះ និងខណៈដែលលោកកំពុងបន្តជាប់ឃុំនៅក្នុងផ្ទះតាមអំណាចសាលដីការបស់តុលាការ។
ឆ្លើយតបទៅកាន់ពលរដ្ឋដែលផ្ញើសារជូនពរខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ លោក កឹម សុខា បានគូសបញ្ជាក់ថា ទឹកចិត្តនិងសេចក្ដីនឹករឭករបស់ជនរួមជាតិ បានផ្ដល់ជាកម្លាំងចិត្តនិងថាមពលដល់រូបលោក។ កម្លាំងចិត្តនិងថាមពលនេះ បានជំរុញឲ្យលោកបន្តនូវស្មារតីស្នេហាជាតិ បើទោះបីជារូបកាយរបស់លោកបានបាត់បង់សេរីភាពអស់ជិត២ឆ្នាំមកហើយក្ដី។
សូមជម្រាបថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំអស់រយៈពេលមួយឆ្នាំ មុននឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់មកស្នាក់នៅក្នុងគេហដ្ឋានរបស់លោក កាលពីថ្ងៃទី១០កញ្ញាឆ្នាំ២០១៨។ តុលាការចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ថ្វីដ្បិតតែត្រូវឃុំក្នុងផ្ទះក្រោមការត្រួតពិនិត្យរបស់តុលាការ ប៉ុន្តែលោក កឹម សុខា អះអាងថា មនោសញ្ចេតនារបស់លោកចំពោះប្រជាជាតិកម្ពុជា គឺមិនមានអ្វីអាចរារាំងបានឡើយ។ សម្រាប់លោក កឹម សុខា ដរាបណាព្រះអាទិត្យនៅតែរះ លោកនៅតែទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំនិងបម្រើប្រជាជាតិខ្មែរតទៅទៀត។ និងថា មិនថារងទុក្ខឬការធ្វើបាបតាមរូបភាពណា លោក កឹម សុខា មិនស្ដាយក្រោយឡើយដែលបានបូជាជូនជាតិ និងប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យ និងការផ្សះផ្សាជាតិ។
រងការចោទប្រកាន់ពីបទក្បត់ជាតិនិងកំពុងជាប់ឃុំនៅក្នុងផ្ទះ លោក កឹម សុខា បានប្រាថ្នាសុំសិទ្ធិសេរីភាព និងយុត្តិធម៌ សម្រាប់ឱកាសថ្ងៃខួបកំណើតរបស់លោក នៅថ្ងៃទី២៧មិថុនានេះ។ ប្រធានអតីតគណបក្សប្រឆាំងរូបនេះ ក៏បានបួងសួងសុំសេចក្ដីសុខ សន្តិភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈផងដែរ៕
this wishing and blessing from KIM SOKHA is the words that Cambodian should think of. for me I believe in what was his action as a Cambodian’s politician. there are some true Cambodian nationalist that all Cambodian knew and keep as their hero. let put it this way >>gold still be gold no matters what . and the fake gold is starting to turn his color to make Cambodian see it was not a real gold. I noted it is very hard to deal whit the person who did not know and pretending he know every thing, most of time those person will not hesitated to used force and manipulated every action to suit his interest. I believe in those word that said >> what going up it have to come down sooner or later it will. in the study said human being can change but in another expression said >> it is very hard to teach an old dog a new trick. let see if the person change we will see from his action. one more I believe in an expression said >> you can not fighting the willing of GOD.