ដោយ វ៉ា សំណព្វ
28/06/2019
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
@SPM page
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៨ មិថុនា នេះ បានរៀបចំមិទ្ទីងអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើរការរស់ឡើងវិញរបស់ប្រជាជាតិ ពុំមែនស្ថិតនៅលើពាក្យសំដីវាយតម្លៃណាមួយនោះឡើយ។
គឺនៅចំពោះមុខអ្នកគាំទ្រគណបក្សកាន់អំណាចជាង៣ម៉ឺននាក់ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើរការរស់ឡើងវិញរបស់ប្រជាជាតិ។ វាក៏ស្ថិតនៅលើជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតនៅលើពាក្យសំដីវាយតម្លៃរបស់បុគ្គល ឬ មជ្ឈដ្ឋានណានោះឡើយ។
ការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះ បានធ្វើឡើងក្នុងពេលលោកកំពុងដឹកនាំសមាជិកគណបក្សកាន់អំណាចជាង៣ម៉ឺននាក់ ដើម្បីអបអរសាទរខួបលើកទី ៦៨ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ២២ មិថុនានេះ។ ប្រមុខបក្សកាន់អំណាច បានបន្ថែមទៀតថា កម្ពុជានឹងមិនត្រូវឱនក្បាលចំពោះការគាបសង្កត់ ឬការគំរាមកំហែងណាមួយ ពីសំណាក់បរទេសឡើយ។
ការគូសបញ្ជាក់របស់ប្រមុខបក្សកាន់អំណាចនេះ គឺជាការឆ្លើយតបដោយប្រយោល ទៅនឹងមជ្ឈដ្ឋាននានាដែលរួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម ដែលបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈ ការដោះលែងប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងការបើកឲ្យដំណើរការអតីតគណបក្សសង្គ្រោះជាតិឡើងវិញ។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងពិចារណាថា តើនឹងត្រូវព្យួឬបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA ឬ GSP ដែលជាប្រព័ន្ធអនុគ្រោះពន្ធដ៏ចាំបាច់ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការបើកផ្លូវឲ្យកម្ពុជានាំផលិតផលសម្លៀកបំពាក់ កាបូប និងស្បែកជើង និងផលិតផលផ្សេងៗទៀតលើកលែងតែអាវុធ ចូលទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដោយមិនយកពន្ធ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមរយៈមីទ្ទីងអបអរសាទរខួប៦៨ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ប្រមុខបក្សកាន់អំណាច បានអះអាងជាថ្មីថា កម្ពុជានឹងមិនត្រូវឱនក្បាលចំពោះការគាបសង្កត់ ឬការគំរាមកំហែងណាមួយ ពីសំណាក់បរទេសឡើយ៕
លោក ហ៊ុនសែន គួរតែយល់ឲ្យច្បាស់អ្វីទៅជាសិទ្ធិសេរីភាពពិតប្រាកដដែលប្រជារាស្ត្រខ្មែរត្រូវបានទទួលពីរបបលិទ្ធិប្រជាធិបតេយ្យ មិនមែនសេរីភាពដើរចាប់ក្ដាមចាប់ខ្យងបោចត្រកួនដូចអ្វីដែលពួកផ្ដាច់ការបានលើកឡើងរាល់ថ្ងៃនោះទេ គឺជាសិទ្ធក្នុងការបញ្ចេញមតិសិទ្ធធ្វើនយោបាយសេរីភាពក្នុងការជួបជុំនេះហើយជាសិទ្ធិសេរីភាពក្នុងរបបលិទ្ធិប្រជាធិបតេយ្យដែលពិភពលោកគេចង់ឃើញ។ក្រុមលោក ហ៊ុនសែន កុំនាំគ្នាភ្លើថាលិទ្ធិប្រជាធិបតេយ្យស្រុកខ្មែរធ្វើផ្សេងស្រុកដ៏ទៃធ្វើផ្សឹងអោយសោះ លោក ហ៊ុនសែន គួរតែឱនក្បាលដើម្បីជាតិខ្មែរទាំងមូលរស់រានមានជីវិតទៅថ្ងៃអនាគតទើបជាអ្នកទទួលខុសត្រូវខ្ពស់សម្រាប់ប្រទេសជាតិ។
of cause democracy can not just saying . HUN SEN said Cambodia and it’s people have democracy, freedom and full sovereignty . my question is?? are you kidding me ??sorry I did not see any kind of those. according to what I see is >> Cambodian are having more then enough sadness from the war and all those politician did to them and still continuous doing it. it is shameful to say Cambodia is having democracy, peace ,freedom , prosperity, full sovereignty . according to what I’m studying and did a lot of research I found out>> the sadness of Cambodian was start from 1970 and continuous up to this day. even right now Cambodian is still at war. you can ask me what kind of war did I mean >> please take a look around you and check the situation every day. the war of word and policy from all these politician is fighting each other every day. my big question to all Cambodian is >>do you see what I see?? HUN SEN the new dictator of this century is hiding his true color even world community is seeing that. I do not have to describe for too long you can judge it yourself to see if I’m I right. my last massage to all Cambodian >> please be strong to get your peace and freedom back and saving this nation for century to come.