ដោយ សួង សុខភារី
18/07/2019
RFI

នាយឧត្តមសេនីយ៍ សៅ សុខា
@Internet
លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីយកឈ្នះឲ្យបានលើ អ្នកផ្សំគំនិត និងអ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ។ តាមលោក សៅ សុខា លោកនឹងមិនអន់ឱនដាច់ខាត គ្រប់ជនល្មើស ជនសង្ស័យ និងមន្ត្រីផ្សំគំនិតក្នុងសំណុំរឿងបទល្មើសព្រៃឈើ។ ការលើកឡើងរបស់លោក សៅ សុខា បានធ្វើឡើងស្របពេលដែល សមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន ៩នាក់ទៀត ខណៈដែលឈើខុសច្បាប់ចំនួន ១៧០០ម៉ែត្រគូប ត្រូវបង្ក្រាបបាន និងមានរថយន្តល្មើសជាង ៤០គ្រឿង ត្រូវបានដកហូត ដោយក្នុងនោះ ២៩គ្រឿង ត្រូវបានបំផ្លាញចោល។
«ត្រឹមត្រូវ ការពារដាច់ក្បាលចោល ខុសប្រឆាំងដាច់ខាតកាត់ក្បាលក្រវាត់ចោល! អស់អាយូស ក៏ធ្វើដែរ ដើម្បីព្រៃឈើនៅសេសសល់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល គឺមានតម្លៃ។ សូមគ្រប់ខេត្តទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយបញ្ហានេះឲ្យបានច្បាស់ អាវុធហត្ថណាដែលប្រើឲ្យទៅធ្វើកិច្ចការនេះហើយ បែរជាទៅឆ្លៀតឱកាស ទៅផ្សំគំនិតជាមួយគេ យកលុយ ខ្ញុំរកឃើញគឺមុនគេបំផុត អនុវត្តនីតិវិធីទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ…»។
នេះគឺជាការលើកឡើងយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកសៅ សុខា ដែលព្រមានចាត់វិធានាការលើគ្រប់បុគ្គល ដែលអាងខ្សែរយៈ ដើម្បីប្រព្រឹត្តិបទល្មើសព្រៃឈើ ឬ គ្រប់មន្ត្រីអាវុធហត្ថ ឬ មន្ត្រីរដ្ឋាភិបាលណា ដែលផ្សំគំនិតបង្កើតឲ្យមានការបំផ្លាញព្រៃឈើ ថ្លែងថា ក្រុមការពារល្បាតព្រៃ ត្រូវបានផ្តល់ប្រាក់លើកទឹកចិត្ត ក្នុងមួយថ្ងៃ ២ម៉ឺនរៀល បូករួមនឹងការហូបចុក ថ្លៃសាំងផ្សេងៗ ដើម្បីបង្ការកុំឲ្យទៅទទួលប្រយោជន៍ពីជនល្មើស។ ប៉ុន្តែប្រសិនបើធ្វើបែបនេះហើយ មន្ត្រីទាំងនោះ នៅតែល្មើស នោះលោកនឹងមិនអត់ឱនឲ្យនោះទេ។
ការលើកឡើងរបស់លោក សៅ សុខា បានធ្វើឡើងស្របពេលដែលអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានធ្វើសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើ។ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងដែរថា ក្រោយមានបទបញ្ជា ចេញប្រតិបត្តិការទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០១៩ គឺមានមនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ ហើយកំពុងតែឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់ ខណៈមនុស្ស ៩នាក់ទៀត ជាជនសង្ស័យជាប់ពាក់ព័ន្ធ កំពុងត្រូវបានស្វែងរកចាប់ខ្លួន ហើយ ៣នាក់ទៀត កំពុងកោះហៅបន្តបន្ទាប់។
លោកអេង ហ៊ី បញ្ជាក់ថាសមត្ថកិច្ចបានបំផ្លាញរថយន្ត ដែលជាមធយោបាយប្រព្រឹត្តបទល្មើស មានដូចជានៅខេត្តមណ្ឌលគិរី បំផ្លាញចោលចំនួន ២១គ្រឿង នៅរតនគិរី បំផ្លាញចោល ២គ្រឿង និងខេត្តស្ទឹងត្រែង បំផ្លាញចោលចំនួន ៦គ្រឿង ដោយប្រើម្សៅ TNT។
ជាមួយគ្នានេះ លោក អេង ហ៊ី ក៏បានបង្ហាញថា មានក្រុមហ៊ុនចំនួន៥ អាចត្រូវដកអាជ្ញាប័ណ្ណចោល បើសិនរកឃើញមានបទល្មើសពាក់ព័ន្ធព្រៃឈើ។ ក្រុមហ៊ុនទាំង ៥នោះ មានឈ្មោះដូចជា ក្រុមហ៊ុន ម៉ាស្ទ័រខេសិន, ក្រុមហ៊ុន យ៉ាន់ចាវ, ក្រុមហ៊ុន ថាច់វូដ, ក្រុមហ៊ុនវិជ្ជរី និងក្រុមហ៊ុន ណេងណា៕
sorry SAO SOKHA your action of protecting forest is too late. there was some thing behind those deforest for many decade your leadership keep quite . we just want to ask you why?? OH ..I know your CPP leadership is having too much monies right now. isn’t it. and in another hand the forest in Cambodia is already gone do I get it right??. right now Cambodian can judge your action to some person who was not cooperated whit your top leadership. your prudential action seem to be just the same in POL POT regime by the way we seeing it. what the reason to destroy all those machinery while Cambodian are so poor . we knew right now under your leadership some Cambodian are starting to starving not enough food to fill up their stomach. so sad to see so many CPP high ranging officers are so rich during some Cambodian is starving . I tell you what?? when the US past the HR 526 law to top down your corrupted officers then we will see how dirty your leadership is. your corrupted leader HUN SEN spend Cambodian monies to buy his watch cause over $200,000 that can feed poor Cambodian for a whole town for one years. this is a truth evident that all of us can see in front of our eyes . can you imagine what else can it be more valuable like monies, gold, silver, diamond, ext. sorry after all HUN SEN still think he and his families are still the poorest prime minister in the whole world. soon we will see from a truth history of the word HUN SEN said the nation’s treason . water is just about getting clearer every minute, day, or next month. I knew Cambodian attitude >> when they love they can not see any thing wrong but when they hated you do not know what they are going to do to those person. please trying to change your attitude just do not love too much and also not to hate too much . GOD bless Cambodia and the world also innocent Cambodian
ចម្រៀងបទ: កុហក
***
l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
កុហកបោកប្រាស អត់មានពេលល្ហែ
បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
អ្នកជឿកុហក ។
R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
ភូតភរវីវក់ បោកប្រាសយកសុី
លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
ប្រាកដកុហក ។
lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕