យុវជន​ចង់​ឱ្យ​លោក សម រង្ស៊ី ឆាប់​វិល​មក​កម្ពុជា​ឱ្យ​លឿន​បន្ទាប់​ពី​របប​ភ្នំពេញ​កំពុង​រង​សម្ពាធ

ដោយ យន់ សាមៀន
2019-07-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA


៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​វិល​ចូល​កម្ពុជា​វិញ បន្ទាប់​ពី​និរទេស​ខ្លួន​មួយ​រយៈ​។ ឥឡូវនេះ យុវជន និង​អ្នកគាំទ្រ​លោក ក៏​នៅតែ​បង្ហាញ​បំណង​ចង់​ឱ្យ​លោក សម រង្ស៊ី និង​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប្រញាប់​វិល​ចូល​កម្ពុជា​វិញ ឱ្យ​បាន​លឿន​បំផុត នៅ​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ​។ ក្រុម​អ្នក​រត់​ម៉ូតូឌុប ក៏​ឱ្យ​ដឹង​ថា ពួកគេ​ក៏​នឹង​ទៅ​ទទួល​លោក សម រង្ស៊ី ដែរ បើ​លោក​វិល​ចូល​កម្ពុជា​វិញ នៅ​ខែ​កញ្ញា​ខាងមុខនេះ។

ក្រុម​យុវជន និង​និស្សិត សុទ្ធតែ​ចង់​ឃើញ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ឱ្យ​បាន​លឿន។ ពួកគេ​ថា នេះ​ជា​កាលៈទេសៈ​ល្អ សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​វិល​ត្រលប់​ចូល​ស្រុក ហើយ​សង្ឃឹម​ថា ការ​ចូល​ស្រុក​របស់ លោក សម រង្ស៊ី នឹង​បង្កើត​ឱ្យ​មាន​ការ​ចរចា​នយោបាយ។

យុវជន និង​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត ជំនាញ​ច្បាប់ លោក យឿន ទីនិត យល់ថា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ឆន្ទៈ​ច្បាស់​ហើយ ថា ពួកគេ​នឹង​ដាក់​សម្ពាធ​រដ្ឋាភិបាល តាមរយៈ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​មេដឹកនាំ​កម្ពុជា។

លោក​ថា នេះ​អាច​ជា​ឱកាស​ល្អ សម្រាប់ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ដើម្បី​រក​វិធី​ចរចា​នយោបាយ​ទប់ស្កាត់​ហានិភ័យ​សម្រាប់​ប្រជាជាតិ​ខ្មែរ​។ យុវជន យឿន ទីនិត ជឿជាក់​ថា រដ្ឋាភិបាល​មិន​ហ៊ាន​ចាប់ខ្លួន លោក សម រង្ស៊ី ទេ ព្រោះ​សមាគម​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ យ៉ាងតិច​កន្លះ​ប្រទេស​នឹង​ទៅ​ការពារ​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ។ «»

យុវជន​ម្នាក់ទៀត រស់នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក អ៊ុយ សែន ឱ្យ​ដឹង​ថា ក្រុម​យុវជន​នឹង​ទៅ​ទទួល​លោក សម រង្ស៊ី ហើយ​ប្ដេជ្ញា​ការពារ​មិន​ឱ្យ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ បាន​ឡើយ។ លោក​ថា ក្រុម​យុវជន​នៅ​ជនបទ​ក៏បាន​ដឹង​ពី​ព័ត៌មាន ថា សភា​សហរដ្ឋអាមេរិក អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​ដែរ​។ លោក អ៊ុយ សែន ក៏​មាន​បំណង​ចង់​ឱ្យ លោក សម រង្ស៊ី ចូល​កម្ពុជា ដើម្បី​ចរចា​ដែរ ព្រោះ​លោក​ជឿ​ថា ពលរដ្ឋ​ក្នុងស្រុក​នៅ​តែ​មាន​សង្ឃឹម​លើ លោក សម រង្ស៊ី។ «»

យុវជន​ម្នាក់ទៀត រស់នៅ​រាជធានី​ភ្នំពេញ លោក វ៉ន ចាន់ឡូត យល់ថា លោក សម រង្ស៊ី មានលទ្ធភាព​វិល​ចូល​កម្ពុជា បាន​លឿន ដោយសារ រដ្ឋសភា​សហរដ្ឋអាមេរិក បាន​ពន្លឿន​ទណ្ឌកម្ម​ថ្មី​ហើយ​ទៅ​លើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​។ យុវជន វ៉ន ចាន់ឡូត ថា ការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល នឹង​ជះឥទ្ធិពល​ឱ្យ​លើ​មេដឹកនាំ​កម្ពុជា។ «»

ការ​លើកឡើង​របស់​ក្រុម​យុវជន​ធ្វើឡើង​ក្រោយពេល​ពួកគេ​ដឹង​ថា រដ្ឋសភា​សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​ក្រុងភ្នំពេញ (Cambodia Democracy Act. 2019 H.R ៥២៦ ។ ច្បាប់​នេះ ត្រូវ​បាន​រដ្ឋសភា​អាមេរិក អនុម័ត​កាលពី​ថ្ងៃ​ទី​១៦ កក្កដា និង​បាន​បញ្ជូន​ដល់ដៃ​គណៈកម្មការ​ជំនាញ​នៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ កាលពី​ថ្ងៃ​ទី​១៨ កក្កដា​។ ច្បាប់​នេះ អនុម័ត​ឡើង ដើម្បី​ដាក់​ទណ្ឌកម្ម លោក ហ៊ុន សែន និង​មន្ត្រី​របប​ក្រុងភ្នំពេញ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

បើ​ទោះ​សមាជិក​រដ្ឋសភា បាន​ស្ដីបន្ទោស លោក ហ៊ុន សែន ធ្ងន់ៗ នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ប៉ុន្តែ របប​លោក ហ៊ុន សែន លើក​នេះ​នៅ​មិនទាន់ មិនបាន​តបត​ធ្ងន់ ឬ​បង្ហាញ​អាការៈ​ខឹង​សម្បា ដូច​មុនៗ​ឡើយ​។ តាមរយៈ​ក្រសួងការបរទេស របប​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ភាសា​ការទូត និង​បង្កប់​នូវ​សារ​បែប​ទន់ភ្លន់ ក្នុង​ការ​ពន្យល់​ទៅ​សហរដ្ឋអាមេរិក​។ របប​លោក ហ៊ុន សែន ស្នើ​សុំ​ឱ្យ​សហរដ្ឋអាមេរិក ពិចារណា​ឡើងវិញ ចំពោះ​ការ​បង្កើត​ច្បាប់​នេះ និង​សន្យា​ប្រឹងប្រែង​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន ជាមួយ​សហរដ្ឋអាមេរិក​ឡើងវិញ។

អ្នក​រត់​ម៉ូតូឌុប នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក សេង សុខា ប្រាប់​ថា ក្រុម​អ្នក​រត់​ម៉ូតូឌុប​ក៏បាន​ដឹង​ថា សហរដ្ឋអាមេរិក​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​ដែរ​។ លោក​នៅ​ចាំ ថា កាលពី​៦​ឆ្នាំមុន គឺ​នៅ​ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​វិល​ចូល​កម្ពុជា​ម្ដង​ហើយ​។ លោក​ថា បើ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​ម្ដងទៀត លោក​នឹង​ទៅ​ទទួល ក្នុង​សេចក្ដី​សង្ឃឹមថា លោក សម រង្ស៊ី ចូល​មក​រក​ដំណោះស្រាយ​នៅ​កម្ពុជា។ «»

កាលពី​៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​ធ្វើ​មាតុភូមិនិវត្តន៍​ម្ដង​ហើយ ដើម្បី​មក​ជួប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការបោះឆ្នោត​ឆ្នោត អាណត្តិ​ទី​៥។ កាលណោះ លោក សម រង្ស៊ី អះអាង​ថា ពលរដ្ឋ​មិន​តិច​ជាង​មួយ​លាន​នាក់​ទេ បាន​ទៅ​ទទួល និង​ឈរ​ការពារ​លោក​ពី​ប្រ​លាន​យន្តហោះ​ពោធិចិនតុង រហូតដល់​លោក​ធ្វើដំណើរ​ដល់​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ក្បែរ​ស្ពាន​នាគ​វត្តភ្នំ។

នៅ​ថ្ងៃ​ទី​១៩ កក្កដា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ រំលឹក​ពី​ខួប​៦​ឆ្នាំមុន នៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ដែរ​។ គណបក្ស​ប្រឆាំង យល់ឃើញ​ថា វត្តមាន​របស់​ពលរដ្ឋ​ចាំ​ទទួល​លោក សម រង្ស៊ី កាល​ឆ្នាំ​២០១៣​នោះ បាន​បង្ក​ឱ្យ​របប​ក្រុងភ្នំពេញ ព្រួយបារម្ភ​ជាប់​រហូត ទើប​របប​នេះ រិះរក​គ្រប់​វិធានការ​ដើម្បី​រារាំង​មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ។គណបក្ស​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ទទួល​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ម្ដងទៀត នៅ​ពេល​ឆាប់ៗ ខាងមុខ​នេះ។

បច្ចុប្បន្ន លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ប្រទេស​នានា កំពុង​ដើរ​ធ្វើ​យុទ្ធនាការ កៀរគរ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូលរួម​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ និង​ពលករ​រស់នៅ​តាម​ប្រទេស​នានា សន្យា​ថា នឹង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ខែ​កញ្ញា ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

6 Responses to "យុវជន​ចង់​ឱ្យ​លោក សម រង្ស៊ី ឆាប់​វិល​មក​កម្ពុជា​ឱ្យ​លឿន​បន្ទាប់​ពី​របប​ភ្នំពេញ​កំពុង​រង​សម្ពាធ"

  1. so socheath says:

    ហាស ! ហាស
    តែប៉ុណ្ណេះអាពូជឆ្កែសមរង្ស៊ី បានលេសលែងហ៊ានត្រឡប់មកកម្ពុជា ដូចការអួតអាងខ្យល់
    បោកលុយពួកអាល្ងង់ មីល្ងង់ តាមរយះមូលនិ ៣០ ម៉ឺនដុល្លារ ប្តូរនិងការវិលវិញ យកលុយចាយលេង
    បាត់ ។
    អាពូជឆ្កែ ! មនុស្សខ្លាំង ស្មោះត្រង់ គេហ៊ានស៊ីហ៊ានសង ហ៊ានប្រឈមមុខចំពោះបញ្ហាផ្សេងៗ ដែលគេត្រូវទទួលខុសត្រូវ ។ គេមិនចាំបាច់ត្រូវការអ្នកហែហម ដូចអាពូជឆ្កែអ្ហែងហ្នឹងទេ អាកំសាក !
    ល្បិចនយោបាយអ្ហែង អញស្គាល់ក្រយ៉ៅអ្ហែង តាំងពីអ្ហែងចាប់ផ្តើមបើកឆាកបោកប្រាស យកលុយ៣០ ម៉ឺនដុល្លារ ពីពួកអាល្ងង់ មីល្ងង់ តាំងពីដំបូងម្លេះ ។
    អញបានធ្វើការសនិដ្ឋាន​និងវាយតម្លៃសភាពការណ៍ ចំពោះសកម្មភាព​របស់អ្ហែង ក៍តាំង
    ពីពេលនោះដែរ ។
    ឥឡូវ វាមិនខុសពីការសនិដ្ឋានរបស់អញមែន ។
    អាកំសាកអ្ហែងនេះវាទាល់តែយូរ ហើយយារ ដូចពងក្តអ្ហែង បានអ្ហែង ហ៊ានមកជាប់គុក ។

  2. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
    កុហកបោកប្រាស អត់មានពេលល្ហែ
    បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
    ភូតភរវីវក់ បោកប្រាសយកសុី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
    ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
    ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

  3. so socheath says:

    ដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិសមរង្សុី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្សុី
    រួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណេីរវិល
    ត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំ​បានធ្វេីការរាយការណ៍ជូន
    លោកអ្នកជ្រាប
    ស្តីពីភាពមិនខ្មេះរបស់អាសមរង្សុីដែលវាចាំតែភ្លេីត្រឡប់
    មកដេកសុីបាយគុករួចហេីយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវា
    រក្សា
    ដង្ហេីមចុងក្រោយនេះ ក្រែងលោ
    មានសំណាងបានរស់ឡេីងវិញរួចពីក្តីមរណាបាន ។
    ខ្យល់ដង្ហេីមចុងក្រោយរបស់វាដែលប្រឹងដកនេះ
    គឺវាពឹងផ្អែកលេីក្រុមការងារចំពោះកិច្ចដែលវាខិតខំ
    ប្រឹងប្រែងបង្កេីតឡេីង ដេីម្បីបង្ករឲ្យក្លាយទៅជាកម្លាំង
    អុកឡុក​ រេីបម្រាស់ បង្ករចលាចល ធ្វេីឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមេីលឃេីញថាជាចលនាសម្រាប់ការជួយទ្រ
    ទ្រង់ដំណេីរវិលត្រឡប់របស់វា កាត់ផ្តាច់បាននូវការមន្ទិល
    សង្ស័យពីភាពកំសាករបស់អាថោកជាងឆ្កែនេះ ក្នុងពេលដែល
    រាជរដ្ឋាភិបាល
    ប្រេីការបង្ក្រាបទៅលេីក្រុមការងារ
    នេះវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផង
    និងបានក្តោបលុយមូលនិធិ៣០មុឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់ តែស្រេកឃ្លានអំណាច ចាយដោយ
    សមហេតុផលផងដែរ។
    ទំនងទេរឿងហ្នឹង។គឺពិតជាអញ្ចឹងនេះគឺជាល្បិចព្រួញមួយ
    បាញ់បានសត្វពីររបស់អាក្បត់ជាតិសមរង្សុី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់
    បម្រាមនយោបាយកុំសុំសិទ្ធិធ្វេីនយោបានឡេីងវិញ ដែល
    អាចស្តាយក្រោយព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វេី
    នយោបាយនិងបានមកដោយស្វ័យប្រវត្តិ​ហេីយគណបក្ស
    សង្គ្រោះជាតិនិងរស់ឡេីងវិញនោះ វាសុទ្ធតែចំណងដែល
    ពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលេីនេះ
    ស្រាប់ ហេីយដែលចម្រៀងដែលវាច្រៀងចេញមក
    ទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្សុី វាដឹងខ្លួនឯងយ៉ាងច្បាស់ថា
    វាមិនរស់ទេ ព្រោះនេះជាពេលវេលានៃដង្ហេីមចុងក្រោយ
    របស់វាហេីយ ៕

  4. Anonymous says:

    Cambodia can be in a bad situation at any day be prepare for the worse. I’m now praying to GOD that some thing can solve peacefully . please do not bleed each other blood Cambodian should not be that way. this is my request to all Cambodian living in the country. enough is enough this nation was having enough sadness that the whole world knew all about it. we know some thing have to change but can not choose a bloody way that can make this sad nation even worse. I recommend every one should talk to find out at lease some solution to make the bad situation come down . massage to HUN SEN if you think it is too hart for you to lead the nation please give up and let the other to take over in order to escape any bloody situation. I’m felling so sad that this nation should not be this way. just reminding you it will not looking good right now . please do not fight the willing of GOD you will never win

  5. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕

  6. Fake AI says:

    Do NOT Need Sam Ransi, a politician who is a Rabbit. :D