ដោយ យន់ សាមៀន
2019-07-20
RFA

អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្ត នៅឆ្នាំ២០១៩។ RFA
ក្រសួងទេសចរណ៍ចោទប្រកាន់ថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ទៅទស្សនាតំបន់អង្គរ បណ្តាលមកពីក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ លក់កញ្ចប់ទស្សនកិច្ច (Zero Package Tour) ក្នុងតម្លៃទាប ក៏ប៉ុន្តែបង្គាប់ឱ្យភ្ញៀវទេសចរ ទិញវត្ថុអនុស្សាវរីយ៍ ក្នុងតម្លៃខ្ពស់ ជាមូលហេតុបណ្ដាលឱ្យភោជនីយដ្ឋាន អាហារដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិទទ្វារ។
ក្រសួងទេសចរណ៍ បានបន្ទោស ទង្វើរបស់ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ និងគោលដៅទេសចរណ៍។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ អះអាងថា ក្រសួងនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុន និងក្រុមមគ្គុទ្ទេសក៍ណាមួយ ធ្វើអាជីវកម្ម លក់កញ្ចប់ទស្សនកិច្ចសូន្យ ឬហៅថា Zero Package Tour ជាដាច់ខាត ព្រោះវាធ្វើឱ្យខាតបង់ប្រយោជន៍ជាតិ និងប៉ះពាល់ដល់គោលដៅទេសចរ។ លោកព្រមានថា ប្រសិនបើមានក្រុមហ៊ុនណា ធ្វើអាជីវកម្មបែបនេះ ក្រសួងនឹងចាត់វិធានការតាមច្បាប់៖ «ប្រសិនជាមានក្រុមហ៊ុនណា រកស៊ីរបៀបហ្នឹង នាំភ្ញៀវមករបៀបហ្នឹង គឺវាធ្វើឱ្យកិត្តិយសជាតិ និងប៉ះពាល់ដល់គោលដៅទេសចរណ៍តែម្ដង។ រឿងហ្នឹងធ្លាប់កើតមាននៅសៀមរាប ក្រុមហ៊ុនហ្នឹងយើងព្រមានគាត់ និងដាក់ទោសទណ្ឌ សងលុយឱ្យភ្ញៀវវិញ។ ឯកឧត្ដមរដ្ឋមន្ត្រី លោកព្រមាន ប្រសិនមានក្រុមហ៊ុនណា ធ្វើរៀបហ្នឹងទៀត គឺចាត់វិធានការយ៉ាងម៉ឹងមាត់បំផុតតាមផ្លូវច្បាប់»។
ប៉ុន្តែប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី ឱ្យដឹងនៅថ្ងៃទី២០ កក្កដាថា ការលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ (Zero Packager Tour )មិនមែនជាមូលហេតុ ធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះនោះទេ។ លោកថា ភ្ញៀវទេសចរ ដែលទិញសេវាកម្មនេះ មានតែជនជាតិចិន។ លើសពីនេះ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ភ្ញៀវទេសចរជនជាតិចិន កើនឡើងច្រើន ក៏ប៉ុន្តែភ្ញៀវមកពីប្រទេសលោកខាងលិច ធ្លាក់ចុះយ៉ាងគំហុក។ លោកបន្ថែមថា មានបញ្ហាប្រឈមច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរថយចុះ រួមមាន ការបម្រែបម្រួលអាកាសធាតុ ការរៀបចំសណ្ដាប់ធ្នាប់នៅមានកម្រិត ផ្លូវលំបាកធ្វើដំណើរ និងតម្លៃសំបុត្រយន្តហោះឡើងថ្លៃជាដើម៖ «Zero Costs Tour ពុំមែនជាចំណុច ដែលធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះទេ។ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅមានកម្រិត បញ្ហាអនាម័យ សណ្ដាប់ធ្នាប់ ។ យើងអត់មាន Style walk ឱ្យភ្ញៀវដើរលេងក្នុងក្រុង លំហែកាយដែរ។ យើងយកទីតាំងលក់ដូរចតយានយន្តច្រងេងច្រងាង ចរាចរអត់មានសណ្ដាប់ធ្នាប់។ នេះជាកត្តាមួយធ្វើឱ្យភ្ញៀវទេសចរធ្លាក់ដែរ។ ខ្ញុំគិតថា អ៊ីចឹង»។
RFA
អាជីវកម្មលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬហៅថា Zero Package Tour មានន័យថា ជាអាជីវកម្ម បញ្ចុះតម្លៃកញ្ចប់ទស្សនាតំបន់អង្គរ ក៏ប៉ុន្តែបង្គាប់ឱ្យភ្ញៀវទេសចរបរទេស ទិញវត្ថុអនុស្សាវរីយ៍ ក្នុងហាង ភោជនីយដ្ឋាន និងសណ្ឋាគារក្នុងតម្លៃខ្ពស់។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា វិបត្តិនយោបាយ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យមិនល្អ គឺដើមចម ធ្វើឱ្យប៉ះពាល់ភ្ញៀវទេសចរមកពីប្រទេសលោកសេរី និងប្រទេសដែលនិយមប្រជាធិបតេយ្យ។ លោកថា ផ្លូវលំបាកធ្វើដំណើរ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខពុំមានរបៀបរៀបរយក៏ គឺជាមូលហេតុចម្បង បង្កឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរបរទេសដែរ។ ហេតុនេះទាមទារឱ្យរដ្ឋាភិបាលត្រូវរកមធ្យោបាយស្ដារឡើងវិញ បំណងទាក់ទាញភ្ញៀវទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូល៖ «បញ្ហាផ្លូវថ្នល់ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាកិបកេង បោកប្រាស់ភ្ញៀវទេសចរដែល សមត្ថកិច្ចរកឃើញហ្នឹង គឺនាំគ្នារកមធ្យោបាយដោះស្រាយបញ្ហាហ្នឹងទៅហើយ រៀបចំឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ ដើម្បីស្ដារឱ្យមានជឿទុកចិត្ត។ ការទុកចិត្តនេះជាការទាក់ទាញមួយ ដល់គ្រប់វិស័យ មិនថាឡើង តែវិស័យទេសចរណ៍ទេ។ ការរកស៊ីដោយសុចរិតភាព ជាការរកស៊ីមានថេរភាព និងគុណតម្លៃយូរអង្វែង»។
ក្រុមមគ្គុទ្ទេសក៍សង្កេតឃើញថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ភ្ញៀវទេសចរប្រទេសលោកសេរីធ្លាក់ចុះ ធ្វើឱ្យភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងម៉ាស្សាមួយចំនួនត្រូវបិទទ្វារ។ រីឯប្រជាជនដែលមានការងារ ផ្អែកទាំងស្រុងលើសេវាកម្មបម្រើភ្ញៀវទេសចរ និងក្រុមមគ្គុទ្ទេសក៍ខ្លះបាត់បង់ការងារជាដើម។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ភ្ញៀវទេសចរជនជាតិចិនមកកម្ពុជា បានកើនឡើង ១លាន ១សែននាក់ ក្នុងអំឡុង ៥ខែ ដើមឆ្នាំ២០១៩ ដែលចំនួននេះកើនឡើង៤០% បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។
លោក ថោង ខុន ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចំនួន ជិត ៣លាននាក់ កើនឡើងជាង ១១% បើធៀបអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ កាលពីអំឡុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជា សរុប ៦លាន ២សែននាក់ ក្នុងនោះមានជនជាតិចិន ២លាននាក់ និងរកប្រាក់ចំណូលចំនួនជាង ៤ពាន់លានដុល្លារអាមេរិក។
កម្ពុជាមានកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិល្បីល្បាញរួមមានតំបន់ប្រាសាទអង្គរ នៅខេត្តសៀមរាប ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ប្រាសាទបាណន់ ខេត្តបាត់ដំបង តំបន់ឆ្នេរសមុទ្ទ ក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងតំបន់រ៉ាំសា តាមដងទន្លេមេគង្គនៅភូមិភាគឦសានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ភ្ញៀវទេសចរចិនមកកម្ពុជាលើសជាង១លាននាក់ក្នុង៥ខែ២០១៩
-
ពលរដ្ឋខេត្តសៀមរាប និងភ្ញៀវទេសចរថា វិបត្តិនយោបាយជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ចិនជាភ្ញៀវទេសចរច្រើនបំផុតចូលមកកម្ពុជានាដើមឆ្នាំ២០១៩
-
អាជ្ញាធរអប្សរារងការរិះគន់ករណីចំណតរថយន្តនៅមុខអង្គរវត្ត និងបរិស្ថានតំបន់អង្គរ
-
អាជ្ញាធរនិងអ្នកលក់ដូរមើលឃើញខុសគ្នាពីចំនួនភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ
-
ភ្ញៀវទេសចរទៅកម្សាន្តខេត្តព្រះសីហនុនៅថ្ងៃបុណ្យចូលឆ្នាំចិនថយចុះជាង៣៤ភាគរយ
-
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាអង្គរវត្តមានការថយចុះក្នុងខែមករាដើមឆ្នាំ២០១៩
-
កម្ពុជារំពឹងថានឹងមានអ្នកដំណើរឆ្លងកាត់ដល់១០លាននាក់នៅចុងឆ្នាំ២០១៨
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕