ដោយ វ៉ែន សុមេធ
2019-07-20
RFA

ភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី នៅប្រទេសអូស្ត្រាលី។ រូបថតខែកុម្ភៈ ឆ្នាំ២០១៨ (រូបថត៖ ម៉ាលី ម៉ាលី)
សហព័ន្ធខ្មែរ និងសមាគមខ្មែរ នៅក្រុងម៉ែលប៊ន (Melbourne) រដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី រំពឹងថា យ៉ាងហោចណាស់អ្នកគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ប្រមាណ៣០០នាក់ ចូលរួមពិធីបុណ្យរម្លឹកខួប ៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ។ ភរិយាបណ្ឌិត កែម ឡី អំពាវនាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសនេះ និងពលរដ្ឋខ្មែររស់នៅប្រទេសផ្សេងៗ ទៀតចូលរួមប្រារព្ធបុណ្យនេះឱ្យបានកុះករ។
អ្នករៀបចំពិធីបុណ្យរម្លឹកខួប ៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលជាកន្លែងគ្រួសារបណ្ឌិត កែម ឡី រស់នៅ អះអាងថា ពិធីបុណ្យឆ្នាំនេះគ្រោងនឹងរៀបចំឱ្យបានល្អ ដូចឆ្នាំមុនៗដែរ។
អ្នករៀបចំពិធីបុណ្យម្នាក់ លោក ជា យូហន ជាអតីតអភិបាលក្រុងស្ព្រីងវែល (Springvale) ឱ្យអាស៊ីសេរីដឹងថា ពិធីនេះចាប់ផ្ដើមពីម៉ោង ៩ព្រឹកដល់ម៉ោង១រសៀល ម៉ោងនៅប្រទេសអូស្ត្រាលី ក្នុងវត្តពុទ្ធរង្សី ហៅវត្តធំ ដែលទីធ្លាវត្តអាចផ្ទុកអ្នកចូលរួមបានជាងមួយពាន់នាក់។ លោកបន្តថា ពិធីនេះនិមន្តព្រះសង្ឃចំនួន ១៥អង្គ ដើម្បីធ្វើពិធីសាសនា ហើយក៏មានការថ្លែងសាររបស់សមាជិកសហព័ន្ធ និងសមាជិកសភានៅរដ្ឋវ៉ិកតូរីយ៉ាជាច្រើនរូបផងដែរ៖ «ក្នុងពេលបុណ្យលោក កែម ឡី មានសមាជិកសភាសហព័ន្ធបីនាក់ចូលរួម និងសមាជិកសភាខាងរដ្ឋវ៉ិកតូរីយ៉ាពីរនាក់ទៀតចូលរួមហើយជាពិសេសវត្តមានក្មួយវត្តមាន ប៊ូ រចនា និងកូនទាំងប្រាំនាក់ចូលរួម ដូច្នេះយើងបងប្អូនដែលចង់ជួបអ្នកស្រី ប៊ូ រចនា និងកូនគាត់អាចជួបសំណេះសំណាល ជាពិសេសអ្នកដែលមកពីរដ្ឋផ្សេងៗទៀត»។
សម្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលីដែលគោរពស្រលាញ់បណ្ឌិត កែម ឡី ថាពិធីបុណ្យដែលគ្រោងធ្វើនៅទីក្រុងម៉ែលប៊ន ថ្ងៃទី២១ កក្កដា ខាងមុខនេះ មិនមែនជាលើកទី១នោះទេ ជាទីតាំងទីបីហើយដែលពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីធ្វើដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក កែម ឡី នៅឆ្នាំនេះ។
ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា អំពាវនាវដល់អ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ទាំងអស់ចូលរួមក្នុងពិធីបុណ្យនេះ។ អ្នកស្រីក៏ឆ្លៀតថ្លែងអំណរគុណដល់អ្នកគោរពស្រលាញ់ស្វាមីអ្នកស្រីទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពលរដ្ឋក្នុងប្រទេសកម្ពុជាដែលបានរៀបចំពិធីដោយមិនខ្លាចញញើតការគំរាមកំហែង និងការតាមដានឃ្លាំមើលពីក្រុមសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ៖ «គោរពអញ្ជើញដល់ អ៊ំ ពុកម៉ែ បងប្អូន ពូមីង ទាំងអស់ចូលរួមក្នុងកម្មវិធីបុណ្យ៣ឆ្នាំស្វាមីខ្ញុំ ជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេស និងក្នុងប្រទេសទាំងអស់ដែលបានចូលរួមក្នុងថ្ងៃរម្លឹកខួប៣ឆ្នាំដល់ស្វាមីខ្ញុំ ទោះបីនៅកម្ពុជាយើងប្រឈមមុខនឹងអាជ្ញាធរយ៉ាងណាក៏ពុកម៉ែបងប្អូនជម្នះគ្រប់ឧបសគ្គ ដើម្បីគោរពវិញ្ញាណក្ខន្ធស្វាមីនាងខ្ញុំ»។
ពលរដ្ឋខ្មែរនៅអូស្ត្រាលីបានប្រារព្ធពិធីរម្លឹកខួប ៣ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅទីក្រុងស៊ីដនី កាលពីថ្ងៃទី១៣ ខែកក្កដា ចំណែក ពលរដ្ឋខ្មែរនៅទីក្រុងអាដឌឺលេឌ បានធ្វើពិធីនេះកាលថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។
ក្រៅពីនេះពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាស្ទើរគ្រប់ទីកន្លែង រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង ត្បូងឃ្មុំ និងខេត្តតាកែវជាដើម បានរៀបចំធ្វើពិធីបុណ្យ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា គឺជាថ្ងៃឃាតកបាញ់សម្លាប់លោក កែម ឡី។
ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនោះ សមត្ថកិច្ច និងតុលាការ នៃរបបក្រុងភ្នំពេញបានចាប់ខ្លួន និងចោទប្រកាន់យុវជនពីរនាក់ឈ្មោះ គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ។
ការចោទប្រកាន់នេះរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថា ជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងជាការរំលោភសិទ្ធិមនុស្ស។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារ ម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។
អង្គការសិទ្ធិមនុស្សចំនួន ២៤ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយក្នុងការធ្វើឃាតលោក កែម ឡីនេះ។ ពួកគេសង្កេតឃើញថា រយៈពេល ៣ឆ្នាំហើយនៅតែមិនទាន់មានកាស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពចំពោះឃាតកម្មនេះទេ។
ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា ចោទប្រកាន់ថា ឃាតកម្មលើស្វាមីអ្នកស្រី គឺជាការរៀបចំគម្រោងទុកជាមុនរបស់របបក្រុងភ្នំពេញ ហេតុដូច្នេះហើយទើបអាជ្ញាធរព្យាយាមបំបាត់ភស្តុតាង និងរកឃាតកពិតមិនឃើញ៕
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕