កម្ពុជា
សមាជិកសភាលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California ថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា
20 កក្កដា 2019
សុខ ខេមរា
វីអូអេខ្មែរ
សមាជិកសភាអាមេរិកាំងដែលមានឥទ្ធិពលគឺលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងសុទិដ្ឋិនិយមរបស់លោកចំពោះការពន្លឿនសេចក្តីស្នើច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហៅថា H.R 526 ដែលអាចដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។ លោកសុខ ខេមរា រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន៕
សមាជិកសភាអាមេរិកាំងដែលមានឥទ្ធិពលគឺលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងសុទិដ្ឋិនិយមរបស់លោកចំពោះការពន្លឿនសេចក្តីស្នើច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហៅថា H.R 526 ដែលអាចដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។
«យើងមានសម្ព័ន្ធមិត្តយើងយ៉ាងច្រើននៅក្នុងព្រឹទ្ធសភា។ យើងមានលោកព្រឹទ្ធសមាជិក Lindsey Graham និង លោកព្រឹទ្ធសមាជិក Ted Cruz នៅក្នុងព្រឹទ្ធសភា ដូច្នេះខ្ញុំគិតថាពេលនេះយើងនឹងត្រូវចាប់ផ្តើមកិច្ចពិភាក្សាអំពីរឿងនេះដើម្បីព្យាយាមធ្វើយ៉ាងណាប្រើមធ្យោបាយដែលគាំទ្រដោយគណបក្សទាំងពីរគឺគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាដើម្បីឲ្យមានការគាំទ្រសេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ហើយយើងគិតថាយើងធ្វើកិច្ចការងារនេះ»។
លោកបានបញ្ជាក់បន្ថែមថាកាលពីឆ្នាំទៅគឺសេចក្តីស្នើច្បាប់នេះមិនត្រូវបានព្រឹទ្ធសភាពិភាក្សាអនុម័តទេ ដោយសារថាជាពេលវេលាចុងឆ្នាំដែលព្រឹទ្ធសភាឈប់សម្រាក តែលោក Alan Lowenthal ថាពេលនេះមិនមែនជាចុងឆ្នាំទៀតទេ ដែលលោកថាលោកនឹងជំរុញឲ្យគណៈកម្មាធិការព្រឹទ្ធសភាធ្វើការពិភាក្សាអនុម័តសេចក្តីស្នើច្បាប់នេះ។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy Act) ឬH.R-526 ដែលបានទៅដល់និងបានទទួលដោយគណៈកម្មាការការបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិកហើយកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ គឺមួយថ្ងៃបន្ទាប់ពីសភាតំណាងរាស្រ្តបានអនុម័តជាឯកច្ឆ័ន។
លោក Alan Lowenthal រំពឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់អំពីបញ្ហានេះ ហើយយល់ព្រមកែប្រែស្ថានការណ៍នយោបាយនិងស្តារលទ្ធិប្រជាធិបតេយ្យដែលលោកកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហាកម្ពុជានិងតំបន់អាស៊ី។
«យើងនឹងមិនដើរចេញទេ យើងនឹងបន្តតស៊ូដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងនៅបន្តធ្វើសេចក្តីថ្លែងការណ៍អំពីបញ្ហានយោបាយតទៅទៀត»។
សេចក្តីស្នើច្បាប់ដែលមានការគាំទ្រទាំងពីរគណបក្សធំៗនៅក្នុងរដ្ឋសភាត្រូវបាន អនុម័តកាលពីថ្ងៃចន្ទ ដើម្បីស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ ដោយរួមមានទាំងការដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា និងមន្ត្រីសន្តិសុខណា ដែលទទួលខុសត្រូវចំពោះការធ្វើឱ្យខូចខាតលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្មនោះមានការបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចេញចូលសហរដ្ឋអាមេរិកនិងមិនឱ្យធ្វើជំនួញបានជាមួយនឹងសហរដ្ឋអាមេរិកជាដើម។
លោក សមាជិកសភា Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃអូបានថ្លែងថាសេចក្តីស្នើច្បាប់ដែលមានការគាំទ្រជាឯកច្ឆ័ននៅសភាសហរដ្ឋអាមេរិកនេះគឺនឹងត្រូវដំណើរការជាជំហ៊ានៗចាប់ផ្តើមពីគណៈកម្មាការកិច្ចការបរទេសព្រឹទ្ធសភា ក្រៅពីការបញ្ជាក់ប្រាប់ក្រុមបាតុករខ្មែរអាមេរិកាំងអំពីការគាំទ្ររបស់លោកនិងក្រុមអ្នកតាក់តែងច្បាប់សំខាន់ៗក្នុងរដ្ឋធានីវ៉ាស៊ីនតោនចំពោះសេចក្តីស្នើច្បាប់នេះ។
«ខ្ញុំចង់បញ្ជាក់ចេញពីបេះដូងរបស់ខ្ញុំថា យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសេរីភាព ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ និងឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងប្រទេសកម្ពុជា។ សូមព្រះជា ម្ចាស់ប្រទានពរដល់ប្រទេសកម្ពុជា ដល់សហរដ្ឋអាមេរិក និងលោក សម រង្ស៊ី»។
ជំនួសឲ្យការប្រើពាក្យ «មិនខ្វល់ខ្វាយ» ចំពោះការដាក់ទណ្ឌកម្ម និងបង្កកឬរឹបអូសទ្រព្យសម្បត្តិ បិទទិដ្ឋាការ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់ថែមទាំងបានជំរុញឲ្យសហរដ្ឋអាមេរិកនិងអឺរ៉ុបពន្លឿនវិធានការប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៀតផង ដោយកក្រុមមន្ត្រីសំអាងថាពួកគេគ្មានទ្រព្យសម្បត្តិនិងមានកិច្ចការអ្វីត្រូវមកកាន់សហរដ្ឋអាមេរិកទេលើកលែងតែការិយា ល័យអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កដែលជាដែនសមត្ថកិច្ចរបស់សហប្រជាជាតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មភ្លាមៗក្រោយពីច្បាប់លទ្ធិប្រជាធិបតេយ្យ ត្រូវបានអនុម័តនៅរដ្ឋសភាអាមេរិក ហើយថាកម្ពុជាមិនអាចទទួលយកសេចក្តីស្នើច្បាប់នេះបានទេដោយសារសេចក្តីស្នើច្បាប់នេះ «បានធ្វើឡើងផ្អែកទៅលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ បង្ហាញតែមហិច្ឆិតានយោបាយជាប្រវត្តិប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ»។
ក្នុងសេចក្តីអត្ថាធិប្បាយតាមបណ្តាញសង្គមហ្វេសប៊ុក អ្នកនាំពាក្យរដ្ឋាភិបាលដដែលបានចាត់ទុកថា សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ «ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។
លោក ផៃ ស៊ីផាន អំពាវនាវទៅកាន់ព្រឹទ្ធសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យពិចារណាឡើងវិញនូវជំហររបស់ខ្លួនសម្រាប់កម្ពុជាដើម្បីជាប្រយោជន៍នៃទំនាក់ទំនងទ្វេភាគី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រទេស លោក សុខ ឥសាន្ត បានចាត់ទុកដំណើរការធ្វើសេចក្តីស្នើច្បាប់ និងគាំទ្រក្រុមជំទាស់គឺជារឿងមិនត្រឹមត្រូវ។
«ខ្ញុំយល់ថាទី១ គាត់ក្តាប់ព័ត៌មានពិតពីកម្ពុជាមិនបាន ទី២ គាត់មានសតិអារម្មណ៍លម្អៀងខាងនយោបាយ គាត់មិនឯករាជ្យទេ ហើយទី៣ ខ្ញុំមើលទៅគាត់អនុវត្តតួនាទី ភារកិច្ចរបស់គាត់ជាតំណាងរាស្ត្រសហរដ្ឋអាមេរិកមកធ្វើការឲ្យកម្ពុជាហ្នឹងដូចជាមិនត្រូវទេ»។
ទោះជាមានការអះអាងពីក្រុមសមាជិកសភាខ្លះដែលរំពឹងថានឹងជួយពន្លឿនសេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យ H R 526នេះក្តី តែសម្រាប់ក្រុមពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនបាននិយាយថាពួកគេនឹងបន្តជំរុញនិងតស៊ូមតិនៅឯព្រឹទ្ធសភាបន្ថែមទៀតដើម្បីឲ្យសេចក្តីស្នើច្បាប់នេះចេញឲ្យបានឆាប់ៗ៕
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕
Veitcong ‘s phoo so socheat your mouth so sting ‘ you are like frog in the well ‘