ដោយ មួង ណារ៉េត
2019-07-20
RFA

រូបភាពកម្មកររោងចក្រ ហ្វឹស ហ្គាវ័ន្ត (First Gawon) កំពុងតវ៉ាទាមទារប្រាក់ខែ នៅមុខរោងចក្រ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។ Photo Provided
កម្មកររោងចក្រកាត់ដេររំពឹងថា ពួកគេនឹងទទួលបានការដំឡើងប្រាក់ឈ្នួលគោល នៅឆ្នាំ២០២០ នឹងខ្ពស់ជាងរាល់ឆ្នាំ។ ការរំពឹងទុកនេះ គឺក្រោយពេលរដ្ឋមន្ត្រីក្រសួងការងារ ជូនដំណឹងដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចាប់ផ្ដើមពិភាក្សាផ្ទៃក្នុង ដើម្បីរកគន្លឹះដំឡើងប្រាក់ឈ្នួលឱ្យកម្មករសម្រាប់ឆ្នាំ២០២០។
កម្មករ និងសហជីពនៅតែរំពឹងថា នឹងទទួលបានការដំឡើងប្រាក់ឈ្នួលគោលខ្ពស់ សម្រាប់ឆ្នាំ២០២០ បើទោះជាពួកគាត់ដឹងថា វិស័យរោងចក្រនឹងប្រឈមបញ្ហា នៅពេលរបបក្រុងភ្នំពេញ នឹងមិនព្រមរក្សាប្រព័ន្ធអនុគ្រោះពន្ធ (EBA)។
កម្មកររោងចក្រ ប៊ូវឃ័រ ហ្គាមិន ហ្វេកតូរី (Bowker Garment Factory) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡឹក សុភ័គ ចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលគោលឱ្យកម្មករ ដល់កម្រិតជាង ៣០០ដុល្លារក្នុងខែ សម្រាប់ឆ្នាំ២០២០ ដើម្បីឱ្យកម្មករអាចរស់ក្នុងជីវភាពសមរម្យបាន។ លោកថា ការដំឡើងប្រាក់ឈ្នួលគោល កន្លងមក មិនបានធ្វើឱ្យកម្មកររស់ក្នុងជីវភាពសមរម្យឡើយ។
ទោះជាយ៉ាងនេះក្ដី លោក ឡឹក សុភ័គ បារម្ភថា បញ្ហាបាត់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) នឹងអាចឱ្យថៅកែរោងចក្រមានលេស មិនដំឡើងប្រាក់ឈ្នួលគោលសមរម្យឱ្យកម្មករ។ តែលោកយល់ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវ បើមានករណីនេះកើតឡើង ព្រោះរដ្ឋាភិបាល មិនព្រមស្ដារប្រព័ន្ធអនុគ្រោះពន្ធតាមការចង់បានរបស់សហភាពអឺរ៉ុប៖ «ព្រោះដោយសារការចរចាប្រាក់ឈ្នួលអាស្រ័យលើរដ្ឋាភិបាល។ អ៊ីចឹងបើរដ្ឋាភិបាល គាត់បើកចិត្តឱ្យទូលាយ យកចិត្តទុកដាក់ជាមួយកម្មករ បែបអាចបាន ក៏ប៉ុន្តែបើគាត់យកតែអារឿងហ្នុង (EBA) មកបូករួមជាមួយគ្នាតែរហូត ខ្ញុំគិតមើលទៅ វាមិនអាចទេបង ព្រោះអ្នកចូលរួមប្រជុំហ្នឹង ខាងដែលឯករាជ្យវាតិចពេកណាបង ហើយអ៊ីចឹងមើលទៅខាងគេទាំងអស់។ ដល់អ៊ីចឹង ខ្ញុំថាភាគរយតិចណាស់បង ព្រោះបើនិយាយថា ប្រាក់ខែគោលតែម្ដងបើត្រឹម៣០០(ដុល្លារ) ឬ៣០០ជាងអី បែបអាចទ្រទ្រង់បាន ព្រោះអាតួលេខដែលអង្គការមួយចំនួន ដែលគាត់ចុះមក ធ្វើtest តាមក្រុមហ៊ុន តាមមុខរោងចក្រ ដូចជាចុះមកសួរកម្មករម្នាក់ៗណាមក។ គ្រាន់តែចំណូលចំណាយរបស់គាត់ (កម្មករ) បើខំថែមម៉ោងបានត្រឹម២៥០ ឬ២៦០ទេ»។
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានជូនដំណឹងកាលពីថ្ងៃទី១៧ កក្កដាថា ក្រសួងកំណត់យកខែកក្កដា ឱ្យភាគីពាក់ព័ន្ធចាប់ផ្ដើមប្រជុំផ្ទៃក្នុង ដើម្បីចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០។ ខែសីហា នឹងត្រូវប្រជុំលក្ខណៈទ្វេភាគី គឺកិច្ចប្រជុំរវាងខាងសហជីពតំណាងឱ្យកម្មករ ជាមួយភាគីសមាគមថៅកែរោងចក្រ។ ខែកញ្ញា ជាកិច្ចប្រជុំត្រីភាគី ដោយបន្ថែមភាគីក្រសួងការងារ ហើយកំណត់យកខែតុលា សម្រាប់បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០២០។ ក្រសួងកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជាថ្ងៃចូលជាធរមាននៃប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំនោះ។
ការប្រជុំចរចាដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២០ លោក អ៊ិត សំហេង តម្រូវឱ្យគ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម គឺតាមស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
លោក អ៊ិត សំហេង ក៏បានប្រាប់ឱ្យគ្រប់ភាគីទាំងអស់ ត្រូវផ្ដោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងតាមច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។
ការដាក់ចេញគោលនយោបាយចរចាដំឡើងប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យកាត់ដេរប្រចាំឆ្នាំនេះ ត្រូវបានរបបក្រុងភ្នំពេញអនុវត្តរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក គឺក្រោយពេលកម្មករនាំគ្នាដើរតវ៉ាទ្រង់ទ្រាយធំ ពេញក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០១៣ ដោយទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករឱ្យជាក់លាក់ និងសមរម្យឡើងវិញ។
ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ២០១៩ ដែលកម្មករទទួលបាន គឺចំនួន ១៨២ដុល្លារ ក្នុងមួយខែ។ កម្មករឱ្យដឹងថា ពួកគេត្រូវដេរបន្ថែមម៉ោងខ្លះទៀត ទើបអាចទទួលបានប្រាក់ឈ្នួលជាង ២០០ដុល្លារ ប៉ុន្តែ នៅតែមិនអាចទូទាត់ថ្លៃចំណាយ និងចិញ្ចឹមកូនបានសមរម្យឡើយ។
កម្មការិនីម្នាក់ កាត់ដេរនៅរោងចក្រ សេឌូណូ (Seduno Investment Cambodia) នៅខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នកស្រី យ៉ង់ ស្រ៊ុន ត្អូញថា ប្រាក់ឈ្នួលគោលដែលក្រសួងដំឡើងឱ្យកម្មកររាល់ឆ្នាំនោះ មានកម្រិតតិចតួចណាស់ មិនស្មើនឹងការឡើងថ្លៃម្ហូបអាហារ ថ្លៃសាលារៀនកូន និងបន្ទប់ជួលឡើយ។ អ្នកស្រីរំពឹងថា នៅឆ្នាំ២០២០ ក្រសួងការងារនឹងសម្របសម្រួលឱ្យកម្មករទទួលបានប្រាក់ឈ្នួលគោលខ្ពស់ជាងរាល់ឆ្នាំ៖ «សម្រាប់កម្មករចង់តែច្រើន។ កម្មករទាមទារឱ្យឡើងច្រើនក៏ថៅកែប្រហែលជាមិនអាចឡើងសរុបម្ដងបានច្រើនអ៊ីចឹងដែរ។ ប្រហែលខ្ទង់ឡើងបានតាមដំណាក់កាល។ និយាយរួមទៅ ទោះឡើងបានកម្រិតណា ក៏វានៅមានកម្រិត ព្រោះថា ឥវ៉ាន់ហូបចុកស្នាក់នៅអ្វី ឡើងថ្លៃតាមហ្នឹងទាំងអស់ណាពូ។ អ៊ីចឹងកម្មករនៅតែមានគំនាបតែរហូត ដូចជាការហូបចុកអ៊ីចឹង បន្លែ ត្រី សាច់ ក៏វាឡើងថ្លៃរហូតអ៊ីចឹង។ បន្ទប់ជួល ទឹកភ្លើង ម្ចាស់ផ្ទះខ្លះ អត់មានតពីរដ្ឋឱ្យទេ។ អ៊ីចឹងវានៅមានកម្រិតរហូត»។
បើទោះជាក្រុមកម្មកររំពឹងបែបនេះ តែខាងភាគីថៅកែរោងចក្រវិញ ទំនងមិនចង់ដំឡើងឱ្យខ្ពស់ទេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬគេស្គាល់ថា ជាសមាគមថៅកែរោងចក្រ ហៅកាត់ថា GMAC បានដាក់លិខិតជូនដំណឹងទៅក្រសួងការងារ ២ដងហើយថា ក្រុមថៅកែរោងចក្រ សម្រេចផ្អាកការចរចាស្វែងរកលទ្ធភាពផ្ដល់ប្រាក់ឈ្នួលសមរម្យបន្ថែមសម្រាប់ក្រុមកម្មកររោងចក្រ។ ប្រាក់ឈ្នួលនេះ ជាយន្តការការចរចាដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលមិនពាក់ព័ន្ធប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ឈ្នួលគោលកម្មករឡើយ។
រីឯលិខិតចុះថ្ងៃទី១៥ កក្កដា ភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រាប់ក្រសួងការងារថា ការផ្អាកចរចានេះ គឺដោយសារស្ថានភាពប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប នៅមិនទាន់ច្បាស់លាស់។ សមាគមថៅកែរោងចក្របញ្ជាក់ថា នឹងចូលរួមការចរចាប្រាក់អត្ថប្រយោជន៍ឡើងវិញ នៅពេលណា ប្រព័ន្ធអនុគ្រោះពន្ធ EBA មានភាពច្បាស់លាស់។ ទន្ទឹមគ្នានេះ រឿងដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២០ ក៏សមាគមថៅកែរោងចក្រ នៅមិនទាន់បង្ហាញជំហរជាក់លាក់ដែរ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គលេខាធិការសមាគមថៅកែរោងចក្រ លោក ខេន លូ បានទេ នៅថ្ងៃទី២០ កក្កដា ដោយសារលោកមិនទទួលទូរស័ព្ទ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា លោក ម៉ៃ សុភក្ត្រា យល់ថា សមាគមថៅកែ ឬក្រសួងការងារមិនអាចប្រើលេស EBA មកពាក់ព័ន្ធនឹងការទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករបានឡើយ ព្រោះរដ្ឋាភិបាលត្រូវទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ។
លោក ម៉ៃ សុភក្ត្រា ឱ្យដឹងថា សហជីពភាគច្រើន បានប្រជុំផ្ទៃក្នុងជាមួយសមាជិកខ្លួនរួចរាល់ហើយ និងបានកំណត់ចំនួនទឹកប្រាក់ ដែលត្រូវទាមទារដំឡើងរួចហើយដែរ។ សហជីពរូបនេះថ្លែងដែរថា កម្មករទទួលបានការដំឡើងប្រាក់ឈ្នួលខ្ពស់ ទើបពួកគេរួចផុតពីជីវភាពលំបាក ដូចសព្វថ្ងៃ៖ «ហើយសម្រាប់យើងជាអ្នកដឹកនាំសហជីព គឺយើងមើលឃើញថា រាជរដ្ឋាភិបាលគួរតែផ្ដល់អ្វីដែលបងប្អូនកម្មករត្រូវការ ជាពិសេសលក្ខខណ្ឌការងារហើយនឹងប្រាក់ឈ្នួល ហើយនឹងការបញ្ជាទិញពីប្រទេស ដែលប្រកាន់របរប្រជាធិបតេយ្យ ហើយគោរពសិទ្ធិមនុស្សនេះ»។
ចំណែកប្រធានសហភាពការងារកម្ពុជា និងជាអនុប្រធានសហព័ន្ធស៊ីខៅឌូ លោក អាត់ ធន់ យល់ថា កម្មករនៅកម្ពុជា ត្រូវទទួលបានប្រាក់ឈ្នួលក្នុងរង្វង់ ៣០០ដុល្លារ ទើបអាចឆ្លើយតបការប្រែប្រួលនៃតម្រូវការលើទីផ្សារបាន៕
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕
សញ្ជឹង ថ្ងៃអាទឹត្យ
………….
នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
ការនឿយហត់ ។
ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
អ្នកនយោបាយ ទៅកេីត ។
អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
រត់ចោលស្រុក ។
មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
ដុល្លារ។
តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ