មួង ណារ៉េត
2019-07-20
RFA
ស្ដាប់ ឬទាញយកសំឡេង
![]()
![]()
ស្ដាប់បទសម្ភាសន៍អ្នកស្រី មូរ សុខហួរ ប្រតិកម្មចំពោះករណីនេះដូចតទៅ
![]()
![]()

រូបពីឆ្វេងទៅស្ដាំ៖ លោក ហាវ្យែរ ណាត (Javier Nart), អ្នកស្រី អាណា ហ្គោម៉េស (Ana Gomes), ហ្វៀល បិននៀន (Phil Bennion), អ្នកស្រី អាបៀ អាល់សាឡានី (Abir Al Sahlani), លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន (Johannes Cornelis van BAALEN), លោក អៀលហាន យូឈុក (Ilhan Kyuchyuk) (European Parliament and Liberal International Websites)
![]()
ស្ដាប់សំឡេង
ស្ដាប់បទសម្ភាសន៍អ្នកស្រី មូរ សុខហួរ ប្រតិកម្មចំពោះករណីនេះដូចតទៅ
ប្រធានចលនាសេរីនិយមអន្តរជាតិ ឬ Liberal International ថារបបលោក ហ៊ុន សែន កាន់តែងាកចេញឆ្ងាយទាំងស្រុង ពីគន្លងនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និង ការគោរពសិទ្ធិមនុស្ស។
ប្រធានចលនានេះ គឺអ្នកស្រី ហាគីម៉ា អែល ហៃតេ (Hakima el Haité) ថ្លែងនៅក្នុងញត្តិថ្កោលទោសរបបលោក ហ៊ុន សែន កាលពីថ្ងៃទី ១៩ ខែ កក្កដា ថាការដាក់សមាជិកសភាអឺរ៉ុប ០៦ រូបក្នុងបញ្ជីខ្មៅ ដោយគ្រាន់តែពួកគាត់ប្រកាសជំហរ ថាពួកគាត់ត្រៀមខ្លួនរួចជាស្រេច ដើម្បីអមដំណើរប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលត្រឡប់ទៅប្រទេសកម្ពុជាវិញនោះ ថាជាសក្ខីកម្ម បង្ហាញឲ្យឃើញកាន់តែច្បាស់ថារបបលោក ហ៊ុន សែន កាន់តែលើកប្រទេសកម្ពុជា ដាក់លើជើងពាន នៃប្រទេសដែលអន្តរជាតិមិនស្វាគមន៍។
ប្រតិកម្មរបស់ស្ថាប័នចលនាសេរីនិយមអន្តរជាតិនេះ ធ្វើឡើងក្រោយពីរបបលោក ហ៊ុន សែន តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែ កក្កដា បានដាក់ជនបរទេសប្រាំមួយរូបក្នុងបញ្ជីខ្មៅ និង ណែនាំឲ្យស្ថានទូខ្មែរទាំងអស់ នៅក្រៅប្រទេស កុំចេញទិដ្ឋាការឲ្យជនបរទេសទាំងនោះ។ ក្នុងលិខិតដដែលនោះ ក្រសួងបង្គាប់ឲ្យបដិសេធការផ្តល់ទិដ្ឋាការ ដល់ជនបរទេសឯទៀតដែរ ដែលមានបំណងគាំទ្រ ឬ ការពារលោក សម រង្ស៊ី និង មន្រ្តីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការនៃរបបនេះ ផ្តន្ទាទោស ឬ កំពុងជាប់ទោសដោយសាលដីកាតុលាការ។
ជនបរទេសទាំងប្រាំមួយរូប ដែលស្ថិតក្នុងបញ្ជីខ្មៅនោះ គឺសុទ្ធតែជាសមាជិកសភាអឺរ៉ុបទាំងអស់ រួមមានលោក ហ្វៀល ប៊ិននៀន (Phil Bennion) ជនជាតិអង់គ្លេស, អ្នកស្រី អាណា ហ្គោម៉េស (Ana Gomes) ជនជាតិព័រទុយហ្គាល់ (Portugal) លោក អៀលហាន យូឈុក (Ilhan Kyuchyuk) ជនជាតិប៊ុកហ្គារី (Bulgaria) លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន (Johannes Cornelis van BAALEN) ជនជាតិហុល្លង់ (Netherlands) អ្នកស្រី អាបៀ អាល់សាឡានី (Abir Al Sahlani) ជនជាតិស៊ុយអែត និង លោក ហាវ្យែរ ណាត (Javier Nart) ជនជាតិអេស្ប៉ាញ។ អ្នកទាំងនេះ កាលពីសប្តាហ៍មុន សុទ្ធតែបានប្រកាសជាសាធារណៈ ថាត្រៀមខ្លួនជាស្រេច ដើម្បីអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។
មន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី ២០ ខែ កក្កដា នេះ ដោយបញ្ជាក់ការគាំទ្រខ្លឹមសារលិខិតនោះ និងថាកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដាក់សមាជិកសភាអឺរ៉ុបទាំងនោះ ទៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់ការធ្វើដំណើរទៅកម្ពុជា ព្រោះបុគ្គលទាំងនោះ ត្រូវចាត់ទុកថា ជាជនដែលមិនត្រូវបានទទួលស្វាគមន៍ ឬ ភាសាឡាតាំងថា Persona non grata <<ក្នុងច្បាប់អន្តរជាតិ គេមាននិយាយ អាហ្នឹង non grata។ សាមញ្ញបំផុត កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិគ្រប់គ្រាន់ ចង់ឲ្យអ្នកណាមក៍ ទទួលស្វាគម៍ ហើយក៏ មានសិទ្ធិមិនស្វាគមន៍បុគ្គលណាមួយដែរ>>។
ទោះជាយ៉ាងនេះក្តី សមាជិកសភាអឺរ៉ុប ដែលត្រូវរបបលោក ហ៊ុន សែន ដាក់ក្នុងបញ្ជីខ្មៅទាំងនោះ មិនយល់ស្របដូច្នេះឡើយ។ សមាជិកសភាអឺរ៉ុបមកពីចក្រភពអង់គ្លេសលោក ហ្វីល ប៊ែននៀន (Phil Bennion) ដែលធ្លាប់សន្យាជាសាធារណៈថា លោកនឹងអមដំណើរលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញ ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៧ កក្កដា ថា ករណីរបបលោក ហ៊ុន សែន ដាក់បញ្ចូលឈ្មោះលោកទៅក្នុងបញ្ជីបដិសេធផ្ដល់ទិដ្ឋាការឱ្យចូលកម្ពុជានោះ រឹតតែស្ដែងឱ្យឃើញថា កម្ពុជាគ្មានប្រជាធិបតេយ្យ និង មិនគោរពសិទ្ធិមនុស្សឡើយ។ លោកសង្កត់ធ្ងន់ៗថា ការធ្វើដូច្នេះ នឹងរឹតតែពង្រឹង ឱ្យមាននូវការអំពាវនាវកាន់តែខ្លាំងឡើងថែមទៀត ឱ្យមានចំណាត់ការប្រឆាំងនឹងកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសមួយនេះ ដែលបានធ្វើទង្វើអកុសលទាំងនេះ។
ចំណែកឯអ្នកស្រី អាណា ហ្គោម៉េស (Ana Gomes) ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅនោះដែរ ដោយសារតែអ្នកស្រីគាំទ្រលោក សម រង្ស៊ី ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី ១៨ ខែ កក្កដាថា ចំណាត់ការរបស់របបលោក ហ៊ុន សែន មិនចំណេញអ្វីដល់កម្ពុជានោះទេ គឺមានតែបង្កើនលទ្ធផលអវិជ្ជមានច្រើនទៀតដល់របបនេះតែប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា សមាជិកសភាអឺរ៉ុបទាំងអស់ នឹងរឹតតែបង្កើនសន្ទុះ នៃការគាំទ្រអ្នកនិយមប្រជាធិបតេយ្យ និង ដំណើរវិលត្រឡប់របស់មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទៅកម្ពុជាវិញ និង បកអាក្រាតអំពីអំពើឧក្រិដ្ឋ អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និង ចរិតនៃរបបផ្តាច់ការសព្វថ្ងៃនៃរបបលោក ហ៊ុន សែន ឲ្យកាន់តែក្លាំងក្លាជាងនេះ។
ចលនាសេរីនិយមអន្តរជាតិ ជាសហព័ន្ធពិភពលោកនៃគណបក្សនយោបាយសេរីនិយម និង ប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស និង មានសមាជិកជាង ១០០ ប្រទេស (១០៦ ប្រទេស ត្រឹមខែ ធ្នូ ឆ្នាំ ២០១៨)។ លោក សម រង្ស៊ី ជាអនុប្រធានមួយរូបរបស់ស្ថាប័នអន្តរជាតិនេះ។ ចលនានេះ កាលពីថ្ងៃទី ១៩ ខែ កក្កដា បានរៀបចំញត្តិមួយ ថ្កោលទោសរបបលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និង ការហាមឃាត់សិទ្ធិធ្វើដំណើររបស់មន្រ្តីបរទេស ដែលនិយមប្រជាធិបតេយ្យ និង បានអំពាវនាវឲ្យរបបលោក ហ៊ុន សែន ងាកមករកគន្លងប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សឡើងវិញ៕
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕
សញ្ជឹង ថ្ងៃអាទឹត្យ
………….
នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
ការនឿយហត់ ។
ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
អ្នកនយោបាយ ទៅកេីត ។
អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
រត់ចោលស្រុក ។
មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
ដុល្លារ។
តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ