សង្គមស៊ីវិញ​ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ​អនុវត្ត​ច្បាប់​លើ​ឧកញ៉ា ទ្រី ភាព ដូច​ឧកញ៉ា ស៊ឹង សំអុល

ដោយ សេក បណ្ឌិត
2019-07-28
អាស៊ីសេរី

vស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ឧកញ៉ា ទ្រី ភាព។ Photo/Global Witness
លោក​ឧកញ៉ា ទ្រី ភាព។ Photo/Global Witness


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ទ្រី ភាព និង​ត្រូវ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​ពេញលេញ​ចំពោះ​ឧកញ៉ា​រូប​នេះ ។ ពួកគេ​រក​ឃើញ​ថា លោក ទ្រី ភាព គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អាជីវកម្ម​ឈើ​ខុសច្បាប់ ដែល​ដឹកជញ្ជូន​ចេញ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឋិត​ក្នុង​ចន្លោះ​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ។

អ្នកឃ្លាំមើល​ព្រៃឈើ​រកឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រួម​ចំណែក​បំផ្លាញ​ព្រៃ​អភិរក្ស​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ឆ្នាំ​មក​ហើយ ។ សកម្មភាព​កាប់​ឈើ​ទាំងនោះ ក្រុមហ៊ុន បាន​បើក​ដេប៉ូ​ប្រមូល​ទិញ​ឈើ ៣​ទីតាំង​ផ្សេងគ្នា ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ​ហ៊ាន ដែល​អង្កេត​រឿង​នេះ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ កក្កដា ថា ប្រសិនបើ អាជ្ញាធរ​មិន​ចាប់​ខ្លួន លោក ទ្រី ភាព ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ លោក​គ្មាន​សង្ឃឹមថា ព្រៃឈើ​ដែល​នៅសល់​ចុងក្រោយ នឹង​ឋិតថេរ​គង់វង្ស​នោះ​ឡើយ ។ លោក​រក​ឃើញ​ថា ឧកញ៉ា​រូប​នេះ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ខ្នាត​ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឱរ៉ាល់ ។ លើស​ពី​នេះ​ផ្ទៃដី ដែល​ក្រុមហ៊ុន​ទ្រី ភាព ទទួល​សិទ្ធិ​វិនិយោគ​ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ពុំ​មាន​ឈើ​ធំៗ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ទេ​ ។ រីឯ​ឈើ​ដែល​ធ្វើ​អាជីវកម្ម​កន្លងទៅ ជា​ឈើ​ដឹក​ចេញពី​ព្រៃ​ការពារ​ធម្មជាតិ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ចំណុច​ភ្នំ​ក្បាល​ខ្មោច ជាប់​ព្រំប្រទល់​ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។ «»

សកម្មជន​បរិស្ថាន​រូប​នេះ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​បើក​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​ចំនួន ៣​ទីតាំង​ផ្សេងគ្នា ក្នុងស្រុក​វាលវែង​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​មក​ទល់​ពេល​នេះ សកម្មភាព​កាប់​ផ្តួល​រំលំ​ឈើ​ក្នុង​ព្រៃ​អភិរក្ស នៅតែ​បន្ត​កើតមាន។ «»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ កក្កដា ។ ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា គណៈកម្មការ​ជាតិ​ត្រូវ​ស្រាវជ្រាវ និង​ស៊ើបអង្កេត អាជីវកម្ម​ឈើ របស់ លោក ទ្រី ភាព ឱ្យ​ស៊ីជម្រៅ និង​ត្រូវ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ពេញលេញ ព្រោះ​កន្លងទៅ​ក្រុមហ៊ុន ទ្រី ភាព បាន​រួម​ចំណែក​ធ្វើ​ឱ្យ​បាត់បង់​ទំហំ​ព្រៃឈើ​ធំធេង​ជា​ប្រព័ន្ធ​ដោយ​គ្មាន​ការស៊ើបអង្កេត ។ លោក​ថា ច្បាប់​ស្ដីពី​ព្រៃឈើ បាន​កំណត់​អាជ្ញាយុកាល​នៃ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​មាន​រយៈពេល ១៥​ឆ្នាំ ដែល​ទាមទារ​ឱ្យ​គណៈកម្មការ​ជំនាញ​ត្រូវ​ស្រាវជ្រាវ រឿង​នេះ និង​អនុវត្ត​ច្បាប់​ជា​ធរមាន។ «»

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​កម្មករ​ជាច្រើន​ក្រុម កំពុង​សម្ងំ​កាប់​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។ ក្រុម​កម្មករ​ទាំងនោះ បាន​លួច​អារ​រំលំ​ឈើ រួច​កាត់​ចុង និង​គល់ បំណង​ត្រៀម​ដឹកជញ្ជូន​ចេញ​ក្រៅ​លក់​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ។ ក្រុម​សកម្មជន​អះអាង​ថា ការ​កាប់​ឈើ​ក្រៅ​ក្រុមហ៊ុន គឺជា​ករណី​ខុសច្បាប់ ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់ អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សង្គមស៊ីវិញ​ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ​អនុវត្ត​ច្បាប់​លើ​ឧកញ៉ា ទ្រី ភាព ដូច​ឧកញ៉ា ស៊ឹង សំអុល"

  1. Anonymous says:

    HAS…..HA.. how can SAO SOKHA can stop this TREE PHEAP from deforest in Cambodia??we Cambodian have never been seeing HUN SEN cut his neck off as promising . now it come to Mr SAO SOKHA he promising to end his life if he can not stop any company doing illegal logging in Cambodia. right now we can see SAO SOKHA got some illegal company and took their logging’s equipment burned to ass. we knew this is the action of uneducated Khmer Rough in the pass. just like the old Cambodian word said getting angry whit the cow and destroy the cart instate. it is laughable that Cambodia can not even producing any kind of machinery and this guy destroy it to showing Cambodian their rule of law. sorry you guy I’m not just saying every thing I put in my comment is very true. I’m still here healthy and still watching you every day . you are not alone what you and HUN SEN doing can not hiding from us.