
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ) @REUTERS
@REUTERS
ទោះគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ លើសពី១ឆ្នាំដែរ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាថ្ងៃទី២៩ ខែកក្កដានេះ ខណៈមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិអះអាងថាកម្ពុជាអាចរស់បានជិតកន្លះឆ្នាំ បើមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា បើទោះបីជាគ្មានប្រាក់ចំណូលបន្ថែម ក៏កម្ពុជាមានលទ្ធភាពបើកប្រាក់ខែឲ្យ មន្ត្រីរាជការ ឬកម្លាំងប្រដាប់អាវុធលើសពីមួយឆ្នាំដែរ។ ជាការលើកឡើងក្នុងឱកាសពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែកក្កដា។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ជាការឆ្លើយតបនឹងការលើកឡើងថាការអនុម័តច្បាប់ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលមានឈ្មោះថា (Cambodia Democracy Act) ឬ H.R. 526 របស់សភាជាន់ទាបអាមេរិកកាលពីពាក់កណ្តាលខែកក្កដា បានធ្វើឲ្យកម្ពុជាខ្វះខាតថវិកាសម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរាជការ និងយោធា។
ដោយមិនគិតប្រាក់បម្រុងអន្តរជាតិប្រមាណ១៥ពាន់លានដុល្លារ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានសាច់ប្រាក់សុទ្ធ ដែលតម្កល់នៅរតនាគារជាតិ និងផ្ញើនៅធនាគារជាតិឡើងជិត១៤លានលានរៀល (១លានលានរៀលស្មើ២៥០លានដុល្លារ) ហើយមួយខែចំណាយប្រមាណ៣០០លានដុល្លារប៉ុណ្ណោះ ខណៈប្រាក់ចំណូលរបស់កម្ពុជាមានលើសពី៤០០លានដុល្លារក្នុងមួយខែ។ លោកបន្ថែមថា កម្ពុជាអាចដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការ ហើយបើកប្រាក់ទាំងនោះ២សប្តាហ៍ម្តងថែមទៀតក៏បាន។
សូមជម្រាបជូនថាសម្រាប់រយៈពេល១ឆមាសឆ្នាំ២០១៩នេះ ធនាគារជាតិកម្ពុជាបានបង្កើនទុនបម្រុងអន្តរជាតិដុលកើនដល់ប្រមាណ១១,១ពាន់លានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ ដែលដកស្រង់សំដីដោយសារព័ត៌មានអនឡាញថ្មីៗ កាលពីថ្ងៃទី ២៨ ខែកក្កដា។ លោកស្រី ជា សិរី អះអាងថា ប្រសិនបើមានការហ៊ុមព័ទ្ធសេដ្ឋកិច្ចណាមួយ កម្ពុជានឹងមានលទ្ធភាពទប់ទល់បញ្ហាទាំងនោះបានរយៈពេល ៥ខែ តាមរយៈទុនបម្រុងអន្តរជាតិ ដែលកម្ពុជាមានស្រាប់៕
So what happen after that 1 month or 5 months?
ហាស ! ហាស
ខ្លាចមិនច្បាស់ អញឲ្យអ្ហែងមើលខ្លឹមសារម្តងទៀត អាពូជលាងក្ត ជុន ចាន់បុត្រ
————
សម្ដេចតេជោ ប្រាប់អាមេរិកឲ្យរឹបអូស ទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុន ដោយមិនចាំបាច់មានច្បាប់ បើរកឃើញទុកនៅអាមេរិក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុនដោយ មិនចាំបាច់មានច្បាប់ អនុម័តនោះទេ ប្រសិនបើរកឃើញទុក នៅអាមេរិកមែន ។
ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអាមេរិករឹបអូស ទ្រព្យសម្បត្តិពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រសិនបើមានលុយទុក នៅធនាគារអាមេរិក ។ សម្ដេចថា បើតាមសម្ដេចដឹង មានតែកូនលោក អ៊ិត ប្រាំង ទេដែលមានចំការទំពាំងបាយជូ នៅរដ្ឋមួយក្នុងទឹកដីអាមេរិក ហើយកូនលោក អ៊ិត ប្រាំង ប្រហែលជាមានសញ្ជាតិអាមេរិក បើអាមេរិករឹបអូសទ្រព្យសម្បត្តិជាតិសាសន៍ខ្លួនឯង ក៏រឹបអូសទៅ ។
សម្ដេចតេជោបញ្ជាក់ថា “ហើយសុំរឹបអូសទៅ ថាគ្រាន់តែទ្រព្យសម្បត្តិត្រកូលហ៊ុន នេះមានជាង ២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ” ។
សម្ដេចបន្តថា សម័យនេះជាសម័យខ្មែរ នាំដើមទុនពីក្រៅស្រុកមករកស៊ី មិនមែនដូចសម័យមុនខ្មែរបញ្ជូនលុយ ទៅក្រៅស្រុក ទាំងដែលខ្លួនឯងក្រហើយ នាំលុយទៅទុកនៅធនាគារក្រៅប្រទេសទៀត រាប់ទាំង លន់ នល់ យកលុយទៅក្រៅប្រទេសផងដែរ ។ សម្ដេចថា មានបងប្អូនខ្មែរ នៅក្រៅប្រទេសច្រើនណាស់ បានមកទិញដីនៅក្នុងស្រុក ជាពិសេសដីនៅខេត្តកំពត គឺបងប្អូនមកពីអាមេរិក និងបារាំងជាអ្នកទិញ ។
ហើយបើមានមន្ត្រីណា សល់លុយច្រើនចាយមិនអស់ យកទៅទុកនៅធនាគារអាមរិក ហើយត្រូវអាមេរិក រឹបអូសខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពី អំពើពុករលួយ អាហ្នឹងដើម្បីឲ្យសម្ដេចបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។
សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំអង្វរកអាមេរិក កុំនិយាយច្រើនពេក ដកតែម្ដងទៅថា ហ៊ុន មានី មានប៉ុន្មានរយលាន ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន ដកទាំងអស់ទៅបើកូន ហ៊ុន សែន មានលុយច្រើនដល់ម្ល៉ឹងៗដកទាំងអស់ទៅ បើខ្ញុំមានលុយប៉ុណ្ណេះមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំស្លាប់ទៅ ខ្ញុំអត់យកទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ ។ កីឡដ្ឋានសាងសង់រួច អស់ត្រឹម ៣០០លានដុល្លារ ហើយគេថាខ្ញុំមានលុយ ២ពាន់លានដុល្លារ ។ បើខ្ញុំមានលុយប៉ុននេះមែន ខ្ញុំសុខចិត្តចំណាយទាំងអស់ មួយចប់ស៊ីហ្គេមឆ្នាំ២០២៣” ។
ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅកាន់ក្រុមប្រឆាំងថា ទោះបីគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ លើសពី ១ឆ្នាំដែរ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា “ខ្លះវាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកលុយបើកប្រាក់ខែឲ្យមិនបាន ផ្ដាំទៅអញសូមផ្ដាំ យើងសូមផ្ដាំ ខ្ញុំបាទសូមផ្ដាំជូន អស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ហ៊ុនសែន មានលទ្ធភាពបើប្រាក់ខែ លើសពី១ឆ្នាំ” ។
សម្ដេចបន្ថែមថា ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត ១៤លានលានរៀល (១លានលានរៀល ស្មើនឹងជិត ២៥០លានដុល្លារ) ៕