លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា កម្ពុជាគ្រោងបញ្ជាទិញសព្វាវុធបន្ថែមទៀតពីប្រទេសចិន ដែលលោកថា ដើម្បីបំពាក់ដល់កងទ័ពដែលប្រើប្រាស់អាវុធចាស់ៗ។
លោក ហ៊ុន សែន បានថ្លែងឲ្យដឹងជាសាធារណៈបែបនេះនៅក្នុងពិធីពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រី ថ្លែងថា លោកបានបង្កើនកញ្ចប់ថវិកា ៤០លានដុល្លារបន្ថែមទៀត ទៅដល់ក្រសួងការពារជាតិ សម្រាប់បញ្ជាទិញសព្វាវុធពីប្រទេសចិន សម្រាប់បំពាក់ឲ្យកងទ័ពកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «កាំភ្លើងនៅកម្ពុជា វាចាស់ៗបន្តិចហើយ អញ្ចឹង ខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងថា កម្ពុជាពិតជាត្រូវការសព្វាវុធថ្មីៗបន្ថែមទៀតបំពាក់ដល់កងទ័ព ដូចទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃនេះមែន ប៉ុន្តែលោកបដិសេធបកស្រាយបន្ថែមជុំវិញប្រភេទសព្វាវុធដែលកម្ពុជាត្រូវការបញ្ជាទិញនាពេលខាងមុខ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងប្រាប់មិនបានទេបង ហើយយើងលាក់ការណ៍ ដោយសាររឿងជាតិ ខ្ញុំប្រាប់មិនបានទេ គ្រាន់តែដឹងថា ទុកការពារជាតិប៉ុណ្ណឹងទៅបានហើយ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មិនគាំទ្រការបង្កើនកញ្ចប់ថវិកាសម្រាប់ទិញសព្វាវុធបន្ថែមនោះឡើយនៅក្នុងដំណាក់កាលនេះ ដោយសារកន្លងមករដ្ឋាភិបាល និងមន្ត្រីរបស់លោកធ្លាប់អះអាងថា កម្ពុជាជាប្រទេសមានសន្តិភាពស្ថិរភាព។
លោក សន ជ័យ ជំរុញទៅរដ្ឋាភិបាលគួរតែយកកញ្ចប់ថវិកានោះទៅជួយផ្គត់ផ្គង់ផ្នែកសេវាកសិកម្ម និងសុខាភិបាល ជូនប្រជាពលរដ្ឋប្រសើរជាងយកទៅទិញសព្វាវុធ។
លោកផ្តល់ជាអនុសាសន៍ថា៖ «ពេលនេះ យើងមិនលើកទឹកចិត្តឲ្យមានការចំណាយថវិកាជាតិ សំរាប់ទៅប្រើប្រាស់ទិញអាវុធនោះទេ យើងចង់ឃើញការអភិវឌ្ឍ ដើម្បីឲ្យដើរស្របតាមសម័យកត្តវិទ្យា ជាពិសេសត្រូវការភ្ជាប់វិស័យសុខាភិបាល ការភ្ជាប់វិស័យកសិកម្ម ទៅនឹងបច្ចេកវិទ្យា ដើម្បីបង្កើននូវការផលិត ហើយនិងគុណភាពនៃសេវាទាំងអស់នោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ទៀតថា លោកបានសម្រេចបន្ថែមថវិកា ៤០លានដុល្លារនេះ ទៅលើកញ្ចប់ថវិកា ២៩០លានដុល្លារ ដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ជាទិញសព្វាវុធពីចិនកាលពីឆ្នាំកន្លងទៅ៕
ហាស ! ហាស
ខ្លាចមិនច្បាស់ អញឲ្យអ្ហែងមើលខ្លឹមសារម្តងទៀត អាពូជលាងក្ត ជុន ចាន់បុត្រ
————
សម្ដេចតេជោ ប្រាប់អាមេរិកឲ្យរឹបអូស ទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុន ដោយមិនចាំបាច់មានច្បាប់ បើរកឃើញទុកនៅអាមេរិក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុនដោយ មិនចាំបាច់មានច្បាប់ អនុម័តនោះទេ ប្រសិនបើរកឃើញទុក នៅអាមេរិកមែន ។
ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអាមេរិករឹបអូស ទ្រព្យសម្បត្តិពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រសិនបើមានលុយទុក នៅធនាគារអាមេរិក ។ សម្ដេចថា បើតាមសម្ដេចដឹង មានតែកូនលោក អ៊ិត ប្រាំង ទេដែលមានចំការទំពាំងបាយជូ នៅរដ្ឋមួយក្នុងទឹកដីអាមេរិក ហើយកូនលោក អ៊ិត ប្រាំង ប្រហែលជាមានសញ្ជាតិអាមេរិក បើអាមេរិករឹបអូសទ្រព្យសម្បត្តិជាតិសាសន៍ខ្លួនឯង ក៏រឹបអូសទៅ ។
សម្ដេចតេជោបញ្ជាក់ថា “ហើយសុំរឹបអូសទៅ ថាគ្រាន់តែទ្រព្យសម្បត្តិត្រកូលហ៊ុន នេះមានជាង ២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ” ។
សម្ដេចបន្តថា សម័យនេះជាសម័យខ្មែរ នាំដើមទុនពីក្រៅស្រុកមករកស៊ី មិនមែនដូចសម័យមុនខ្មែរបញ្ជូនលុយ ទៅក្រៅស្រុក ទាំងដែលខ្លួនឯងក្រហើយ នាំលុយទៅទុកនៅធនាគារក្រៅប្រទេសទៀត រាប់ទាំង លន់ នល់ យកលុយទៅក្រៅប្រទេសផងដែរ ។ សម្ដេចថា មានបងប្អូនខ្មែរ នៅក្រៅប្រទេសច្រើនណាស់ បានមកទិញដីនៅក្នុងស្រុក ជាពិសេសដីនៅខេត្តកំពត គឺបងប្អូនមកពីអាមេរិក និងបារាំងជាអ្នកទិញ ។
ហើយបើមានមន្ត្រីណា សល់លុយច្រើនចាយមិនអស់ យកទៅទុកនៅធនាគារអាមរិក ហើយត្រូវអាមេរិក រឹបអូសខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពី អំពើពុករលួយ អាហ្នឹងដើម្បីឲ្យសម្ដេចបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។
សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំអង្វរកអាមេរិក កុំនិយាយច្រើនពេក ដកតែម្ដងទៅថា ហ៊ុន មានី មានប៉ុន្មានរយលាន ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន ដកទាំងអស់ទៅបើកូន ហ៊ុន សែន មានលុយច្រើនដល់ម្ល៉ឹងៗដកទាំងអស់ទៅ បើខ្ញុំមានលុយប៉ុណ្ណេះមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំស្លាប់ទៅ ខ្ញុំអត់យកទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ ។ កីឡដ្ឋានសាងសង់រួច អស់ត្រឹម ៣០០លានដុល្លារ ហើយគេថាខ្ញុំមានលុយ ២ពាន់លានដុល្លារ ។ បើខ្ញុំមានលុយប៉ុននេះមែន ខ្ញុំសុខចិត្តចំណាយទាំងអស់ មួយចប់ស៊ីហ្គេមឆ្នាំ២០២៣” ។
ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅកាន់ក្រុមប្រឆាំងថា ទោះបីគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ លើសពី ១ឆ្នាំដែរ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា “ខ្លះវាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកលុយបើកប្រាក់ខែឲ្យមិនបាន ផ្ដាំទៅអញសូមផ្ដាំ យើងសូមផ្ដាំ ខ្ញុំបាទសូមផ្ដាំជូន អស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ហ៊ុនសែន មានលទ្ធភាពបើប្រាក់ខែ លើសពី១ឆ្នាំ” ។
សម្ដេចបន្ថែមថា ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត ១៤លានលានរៀល (១លានលានរៀល ស្មើនឹងជិត ២៥០លានដុល្លារ) ៕