ដោយ អ៊ឹង ប៊ុនថន
29/07/2019
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅទស្សនកិច្ចពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»
@SPM page
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានជំរុញឲ្យសហរដ្ឋអាមេរិកពន្លឿនការរឹបអូសយកប្រាក់របស់កូនៗលោក និងប្រាក់របស់មន្រ្តីរដ្ឋាភិបាលកម្ពុជាមួយចំនួន ប្រសិនបើពួកគេមានលុយចាយមិនអស់ហើយយកទៅផ្ញើទុកនៅក្រៅប្រទេសនោះ។ ការថ្លែងបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃចន្ទនេះគឺជាការឆ្លើយតបនឹងការអនុម័តច្បាប់នាពេលថ្មីៗនេះ របស់រដ្ឋសភាអាមេរិក ក្នុងគោលដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជាដែលធ្វើខូចលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិថ្មីនៅខណ្ឌជ្រោយចង្វារនៅព្រឹកថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាឧទាហរណ៍ថា ប្រសិនបើច្បាប់ស្តីពី«ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»ត្រូវបានឆ្លងផុតព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិកមែន ក៏វាមិនប៉ះពាល់អ្វីដល់ប្រជាជនខ្មែរជិត១៦លាននាក់ឡើយ។
បើតាមលោក ហ៊ុន សែន ច្បាប់នេះ នឹងប៉ះពាល់តែលើមន្រ្តីរបស់លោកយ៉ាងច្រើនណាស់១០០នាក់តែប៉ុណ្ណោះ។ តែលោកមិនជឿថា មន្រ្តីរបស់លោក និងកូនៗរបស់លោក គឺលោកស្រី ហ៊ុន ម៉ាលី និងលោក ហ៊ុន ម៉ានិត មានលុយរាប់រយលានដុល្លាររក្សាទុកនៅក្រៅប្រទេសឡើយ ខណៈដែលលោកបង្ហើបថា គឺមានតែកូនរបស់លោក អ៊ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ប៉ុណ្ណោះ ដែលមានចំការទំពាំងបាយជូនៅអាមេរិក។
នៅខណៈដែលច្បាប់នេះមិនទាន់អាចប្រើប្រាស់បាននៅឡើយ តែលោក ហ៊ុន សែន បានជំរុញឲ្យអាមេរិកពន្លឿនការរឹបអូសប្រាក់របស់កូនៗលោក និងប្រាក់របស់មន្រ្តីរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ប្រសិនបើពួកគេមានលុយចាយមិនអស់ ហើយយកទៅផ្ញើទុកនៅក្រៅប្រទេសមែននោះ។
សូមរំឭកថា សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ឬសភាជាន់ទាប កាលពីថ្ងៃទី១៦កក្កដា បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ឬH.R. 526។ ខ្លឹមសារនៃច្បាប់នេះ នឹងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅកម្ពុជាដែលស្និទនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលគេសំដៅដល់ការរំលាយគណបក្សសង្រ្គោះជាតិ។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿថា ច្បាប់នេះនឹងមិនអាចចេញរួចឡើយ ដោយលោកអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនល្ងង់រុញកម្ពុជាចេញទំនាក់ទំនងរបស់ខ្លួនទេ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះ ត្រូវបានខកខានអនុម័តម្តងហើយ កាលពីចុងឆ្នាំ២០១៨ ដោយសារតែសភាអាមេរិកឈប់សម្រាក។ យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់ដែលមានខ្លឹមសារដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺត្រូវឆ្លងកាត់សភាជាន់ខ្ពស់ឬព្រឹទ្ធសភាអាមេរិកមួយជំហានទៀត មុននឹងបញ្ជូនទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការចុះហត្ថលេខាដាក់ឲ្យប្រើជាផ្លូវការ៕
ហាស ! ហាស
ខ្លាចមិនច្បាស់ អញឲ្យអ្ហែងមើលខ្លឹមសារម្តងទៀត អាពូជលាងក្ត ជុន ចាន់បុត្រ
————
សម្ដេចតេជោ ប្រាប់អាមេរិកឲ្យរឹបអូស ទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុន ដោយមិនចាំបាច់មានច្បាប់ បើរកឃើញទុកនៅអាមេរិក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុនដោយ មិនចាំបាច់មានច្បាប់ អនុម័តនោះទេ ប្រសិនបើរកឃើញទុក នៅអាមេរិកមែន ។
ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអាមេរិករឹបអូស ទ្រព្យសម្បត្តិពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រសិនបើមានលុយទុក នៅធនាគារអាមេរិក ។ សម្ដេចថា បើតាមសម្ដេចដឹង មានតែកូនលោក អ៊ិត ប្រាំង ទេដែលមានចំការទំពាំងបាយជូ នៅរដ្ឋមួយក្នុងទឹកដីអាមេរិក ហើយកូនលោក អ៊ិត ប្រាំង ប្រហែលជាមានសញ្ជាតិអាមេរិក បើអាមេរិករឹបអូសទ្រព្យសម្បត្តិជាតិសាសន៍ខ្លួនឯង ក៏រឹបអូសទៅ ។
សម្ដេចតេជោបញ្ជាក់ថា “ហើយសុំរឹបអូសទៅ ថាគ្រាន់តែទ្រព្យសម្បត្តិត្រកូលហ៊ុន នេះមានជាង ២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ” ។
សម្ដេចបន្តថា សម័យនេះជាសម័យខ្មែរ នាំដើមទុនពីក្រៅស្រុកមករកស៊ី មិនមែនដូចសម័យមុនខ្មែរបញ្ជូនលុយ ទៅក្រៅស្រុក ទាំងដែលខ្លួនឯងក្រហើយ នាំលុយទៅទុកនៅធនាគារក្រៅប្រទេសទៀត រាប់ទាំង លន់ នល់ យកលុយទៅក្រៅប្រទេសផងដែរ ។ សម្ដេចថា មានបងប្អូនខ្មែរ នៅក្រៅប្រទេសច្រើនណាស់ បានមកទិញដីនៅក្នុងស្រុក ជាពិសេសដីនៅខេត្តកំពត គឺបងប្អូនមកពីអាមេរិក និងបារាំងជាអ្នកទិញ ។
ហើយបើមានមន្ត្រីណា សល់លុយច្រើនចាយមិនអស់ យកទៅទុកនៅធនាគារអាមរិក ហើយត្រូវអាមេរិក រឹបអូសខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពី អំពើពុករលួយ អាហ្នឹងដើម្បីឲ្យសម្ដេចបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។
សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំអង្វរកអាមេរិក កុំនិយាយច្រើនពេក ដកតែម្ដងទៅថា ហ៊ុន មានី មានប៉ុន្មានរយលាន ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន ដកទាំងអស់ទៅបើកូន ហ៊ុន សែន មានលុយច្រើនដល់ម្ល៉ឹងៗដកទាំងអស់ទៅ បើខ្ញុំមានលុយប៉ុណ្ណេះមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំស្លាប់ទៅ ខ្ញុំអត់យកទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ ។ កីឡដ្ឋានសាងសង់រួច អស់ត្រឹម ៣០០លានដុល្លារ ហើយគេថាខ្ញុំមានលុយ ២ពាន់លានដុល្លារ ។ បើខ្ញុំមានលុយប៉ុននេះមែន ខ្ញុំសុខចិត្តចំណាយទាំងអស់ មួយចប់ស៊ីហ្គេមឆ្នាំ២០២៣” ។
ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅកាន់ក្រុមប្រឆាំងថា ទោះបីគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ លើសពី ១ឆ្នាំដែរ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា “ខ្លះវាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកលុយបើកប្រាក់ខែឲ្យមិនបាន ផ្ដាំទៅអញសូមផ្ដាំ យើងសូមផ្ដាំ ខ្ញុំបាទសូមផ្ដាំជូន អស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ហ៊ុនសែន មានលទ្ធភាពបើប្រាក់ខែ លើសពី១ឆ្នាំ” ។
សម្ដេចបន្ថែមថា ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត ១៤លានលានរៀល (១លានលានរៀល ស្មើនឹងជិត ២៥០លានដុល្លារ) ៕