ដោយ អាស៊ីសេរី
2019-07-28
RFA

លោក សម រង្ស៊ី និងលោក កឹម សុខា ថតរូបជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារលើ ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៤។ Photo: RFA
សកម្មជនបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស នៅតែរក្សាជំហរទៅទទួល លោក សម រង្ស៊ី បើទោះបីជារងការគំរាមពីអគ្គស្នងការនគរបាលជាតិ ថា នឹងចាប់ខ្លួន ឬបង្ក្រាបជាថ្មីទៀតក៏ដោយ ។ ពួកគេនិយាយថា ការទៅទទួលលោក សម រង្ស៊ី គ្មានអ្វីខុសច្បាប់ទេ ។ តើសកម្មជនបក្សប្រឆាំង មានទស្សនៈបែបណា ក្រោយពេលសមត្ថកិច្ចព្រមានចាត់វិធានការ អ្នករារាំងការអនុវត្តសាលដីកាតុលាការកំពូល?
សកម្មជនប្រឆាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ លោក ផាន់ សុភី ប្រាប់ថា ក្រុមយុវជននៅតែទៅទទួលលោក សម រង្ស៊ី ដដែល ដោយមិនខ្លាចការគំរាមកំហែងឡើយ ។ លោកចាត់ទុកការគំរាមរបស់អគ្គស្នងការនគរបាលជាតិថា ជាការបន្លាចពលរដ្ឋ ។ លោកថា ការទៅទទួល លោក សម រង្ស៊ី កើតចេញពីទឹកចិត្តស្មោះស្ម័គ្រ ស្រលាញ់ និងឱ្យតម្លៃ ដូច្នេះការព្រមាននេះ មិនអាចបំភ័យ ឬបំបាក់ទឹកចិត្តពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានឡើយ ។
អគ្គស្នងការនគរបាលជាតិ បានព្រមានជាថ្មីទៀតថា នឹងចាប់ខ្លួនពលរដ្ឋ ណាដែលធ្វើសកម្មភាពរារាំងការអនុវត្តសាលដីកាតុលាការ ។ អគ្គស្នងការនគរបាលជាតិបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៧ កក្កដាថា សមត្ថកិច្ចនឹងតាមចាប់ខ្លួន លោក សម រង្ស៊ី និងបក្ខពួក តាមគ្រប់មធ្យោបាយ ពីក្រៅប្រទេសឱ្យទាល់តែបាន ដើម្បីពង្រឹងប្រសិទ្ធភាពតុលាការ ។
ទន្ទឹមនឹងការព្រមាននេះអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឱ្យពលរដ្ឋ និងសហគមន៍អន្តរជាតិ ជួយចាប់ខ្លួន លោក សម រង្ស៊ី បញ្ជូនទៅដាក់ពន្ធនាគារនៅកម្ពុជាវិញ ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក ឋាន សុរិទ្ធិ អះអាងថា ពលរដ្ឋមិនខ្លាចការព្រមានរបស់សមត្ថកិច្ចទេ ។ លោកបន្តថា បច្ចុប្បន្នមិនចាំបាច់មានហេដ្ឋារចនាសម្ព័ន្ធបក្សប្រឆាំងដឹកនាំ ក៏ពលរដ្ឋអាចយល់ និងត្រៀមខ្លួនចាំទទួលលោក សម រង្ស៊ី ដែរ ។ លោក ឋាន សុរិទ្ធិ យល់ថា ការព្រមានពលរដ្ឋនេះ ជាភាពខ្សោយរបស់គណបក្សកាន់អំណាច និងជាការរំលោភបំពានសិទ្ធិពលរដ្ឋ ។
ចំណែកសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ស្រុកកំរៀង ខេត្តបាត់ដំបង លោក គ្រុយ គឹមសាំង វិញថ្លែងថា ពលរដ្ឋនៅស្រុកកំរៀងជាច្រើនរយនាក់ កំពុងអន្ទះសាត្រៀមទៅទទួលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំង ។ សមាជិកក្រុមប្រឹក្សាស្រុកជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ រូបនេះ យល់ឃើញស្រដៀងនឹងមន្ត្រីបក្សប្រឆាំងផ្សេងទៀតដែរថា ការព្រមានរបស់ស្ថាប័នប៉ូលិស នេះ ព្រោះគណបក្សកាន់អំណាច ខ្លាចប្រជាប្រិយភាពលោក សម រង្ស៊ី ។ «»
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ត្រៀមខ្លួនចាំទទួលលោកវិលត្រលប់ចូលប្រទេសកម្ពុជា នៅខែកញ្ញា ខាងមុខនេះ។ ក្រោយការប្រកាសនេះ មន្ត្រីគណបក្សប្រឆាំងនៅតាមបណ្ដាប្រទេសនានា កំពុងធ្វើយុទ្ធនាការ កៀរគរអ្នកស្រលាញ់ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក ឱ្យចូលរួមអមដំណើរ លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ជាមួយពលរដ្ឋ និងពលករកំពុងធ្វើការនៅក្រៅប្រទេស ។
បន្ថែមពីនេះ ពលរដ្ឋខ្មែរកំពុងរស់នៅតាមបណ្ដាប្រទេសនានា ក៏កំពុងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលបរទេស បន្ថែមទណ្ឌកម្មលើរបបក្រុងភ្នំពេញដែរ ។ តួយ៉ាងដូចជា សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ទាមទារឱ្យរដ្ឋសភា អនុម័តច្បាប់ដាក់ទណ្ឌកម្មបក្ខពួក និងគ្រួសារ លោក ហ៊ុន សែន សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី និងពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន កំពុងត្រៀមធ្វើបាតុកម្ម នៅខែសីហា ទាមទារឱ្យរដ្ឋាភិបាលជប៉ុន ជួយឃ្លាំមើលដំណើរវិលត្រលប់របស់ លោក សម រង្ស៊ី និងដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញជាដើម ។
សកម្មជនចលនាសង្គ្រោះជាតិ នៅប្រទេសជប៉ុន អ្នកស្រី ស៊ៀ ណៃគួយ ឱ្យអាស៊ីសេរីដឹងថា ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានប្រជុំគ្នារួចហើយ ថា នឹងអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ នៅខែកញ្ញា ។ អ្នកស្រីថា ខ្មែរនៅជប៉ុន ទាំងជនភៀសខ្លួននយោបាយ និងពលករ មិនខ្លាចការគំរាមរបស់អគ្គស្នងការនគរបាលជាតិឡើយ ព្រោះពួកគេស៊ាំនឹងការគំរាមនេះហើយ ។ អ្នកស្រីបន្ថែមថា ពលរដ្ឋខ្មែរនៅជប៉ុន ក៏កំពុងធ្វើយុទ្ធនាការកៀរគរ ថ្នាក់ដឹកនាំប្រទេសជប៉ុន ឱ្យចូលរួមវិលត្រលប់ចូលកម្ពុជា ជាមួយពលរដ្ឋខ្មែរ និងលោក សម រង្ស៊ី ផងដែរ ។ «»
គម្រោងវិលត្រឡប់ចូលកម្ពុជាវិញរបស់ លោក សម រង្ស៊ី នេះ ក៏ទទួលបានការគាំទ្រ ពីសមាជិកសភាអឺរ៉ុបមួយចំនួនផងដែរ ដោយពួកគេបញ្ជាក់ថា ពួកគេនឹងអមដំណើរមេបក្សប្រឆាំងរូបនេះ ត្រលប់ចូលកម្ពុជាវិញ ។ ទោះជាយ៉ាងណា ក្រសួងការបរទេសនៃរបបលោក ហ៊ុន សែន បានបញ្ជាឱ្យស្ថានឯកអគ្គរាជទូតកម្ពុជា ដាក់ឈ្មោះសមាជិកសភាអឺរ៉ុបទាំង នោះចូលបញ្ជីខ្មៅ និងហាមចេញទិដ្ឋាការ ឱ្យចូលកម្ពុជា ដាច់ខាត ។ បន្ថែមពីនេះ លោក ហ៊ុន សែន បានគំរាមបាញ់កាំភ្លើងយន្ត ពីក្នុងលេណដ្ឋានកងទ័ព បើលោក សម រង្ស៊ី ហ៊ានដឹកនាំអ្នកគាំទ្រ ចូលតាមច្រកព្រំដែនគោក ប្រទេសថៃ ។
មន្ត្រីបក្សប្រឆាំង អះអាងថា យុទ្ធសាស្ត្របន្លាច របស់របបក្រុងភ្នំពេញ មិនអាចឃាត់ដំណើរវិលចូលកម្ពុជាវិញ របស់ លោក សម រង្ស៊ី បានឡើយ ។
អ្នកសម្របសម្រួលគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក ម៉ោញ សារ៉ាត់ អះអាងថា លោក ហ៊ុន សែន នឹងគ្មានឱកាសបានប្រើកាំភ្លើងយន្តបាញ់សម្លាប់ លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ នោះទេ ព្រោះការវិលចូលស្រុករបស់ លោក សម រង្ស៊ី គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ មិនមែនទៅធ្វើសង្គ្រាមជាមួយបុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះឡើយ៕
ហាស ! ហាស
ចម្រៀងបទ: កុហក
***
l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
អ្នកជឿកុហក ។
R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ីលុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី ហាក់ដូចជឿឆ្កែ អត់បានការទេ
ត្បឹតវាកុហក៕
អត្ថបទ : ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕
the Khmer are poor workers unfortunately their successive rulers are shameless, crass, traitor peoples
Sihanouk made a watch to complete the disappearance of the Khmer people This former criminal monster under the regime of KHMERE ROUGE continued his work of destruction Corrupted trafficants cocaine oligasy feignants he sold the heritages of the Khmer I talk about the land to Vietnamese Chinese
We must congratulate these countries they have patriotic leaders and they find in hun sen a perfect crin eager for blood power of dollars
The Khmer evidence came out about the same time as the Vietnamese war
Hun sen continues to beg infrastructure is in the primary state while viets come out their car made in vietnam
Why do the Khmer deserve this ssouffrance?
ចន្លួញ !
……..
កសិករគ្រប់រូប បេីនៅអឺរ៉ុប ពេលគេបរគោដោយទឹមវាជា
មួយរទេះ គេប្រេីខ្សែតី ដេីម្បីវាយដេញជម្រុញវា ឲ្យប្រឹងដេីរ
ទៅមុខ ។
នៅប្រទេសអាសុី កសិករ ប្រេីចន្លួញ ដែលធ្វេីពីឫស្សី បោះ
បញ្ចូលដែកគោល កាល់ក្បាលដែកគោល ហេីយសំលៀង
មុខដែកគោលដែលកាត់នោះ ឡេីងមុតស្រួច សម្រាប់ចាក់
គូថគោ ដេីម្បីដេញជម្រុញវាឲ្យប្រឹងដេីរទៅ ឬចាក់ដេញ
បំបោល ឲ្យគោរត់លឿនទៅមុខ ឆាប់ដលទីដៅដែលគេ
ចង់ទៅ ។
គោពិតជាចេះស្តាប់បញ្ជារ ជាងអាពូជឆ្កែសមរង្សុី ។
អាពូជឆ្កែនេះ ប្រមូលលុយ៣០មុឺនដុល្លារ ពីពួកអាល្ងង់
មីល្ងង់នៅក្រៅស្រុក ជាមួយការវិលចូលកម្ពុជា ដេីម្បីមកជាប់
ខ្នោះច្រវ៉ាក់តាមទោសកំហុសដែលវាបានប្រព្រឹត្ត គឺជាគំនឹត
ផ្តួចផ្តេីមរបស់វា ។
តែឥឡូវយ៉ាងម៉េច ទោះយកចន្លួញ ទៅចាក់គូថវា ក៏វាមិន
ហ៊ានមកដែរ ជាមួយភាសាថា ហ៊ុន សែន ខ្លាចវាទេីបទប់ស្កាត់
មិនឲ្យវាមក ?
វាថាហ៊ុន សែន ខ្លាចវា តែបែរជាអាពូជឆ្កែសមរង្សុី
វាមិនហ៊ានមកទៅវិញតេីសម្តីនេះ មានន័យថាម៉េច ?
តេីវាមិនមែនជាសម្តីភូតភរ បោកប្រាស យ៉ាងត្រឡប់
ត្រឡិន របស់អាពូជឆ្កែសមរង្សុី ទេឬ ?
ឱ! លោក អ្នកដ៏ល្ងង់ខ្លៅ តែស្រេកឃ្លានអំណាច តាមរយៈ
ពាក្យសន្យាខ្យល់ខ្ចប់ របស់អាថោកជាងឆ្កែ សមរង្សុី+កឹមសុខា
ទាំងឡាយអេីយ !
លោកអ្នកល្មមភ្ញាក់ ពីការយល់សប្តិ៍ដ៏អពមង្គលនេះហេីយ។
អាថោកជាងឆ្កែពីរក្បាលនេះ វាធ្វេីនយោបាយ បោកលោកអ្នក
សុី យកលុយធ្វេីមានបាន នឹងខ្ចីកម្លាំងលោកអ្នកប្លន់យក
អំណាច ដែលមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
អាថោកជាងឆ្កែពីរក្បាលនេះ គ្មានវាសនា បានធ្វេីនយោបាយ
បោកប្រាសបានទៀតទេ ព្រោះពួកវាគឺជាជនក្បត់ជាតិ។
សុំកុំមេីលស្រាលលុយ១០,២០,១០០,២០០ដុល្លារយក
ទៅឲ្យវាបោកប្រាសចាយលេងឲ្យសោះ ។
លុយទាំងនេះ មានតម្លៃណាស់ បេីលោកអ្នកប្រេីវាចំគោលដៅ
នោះគឺជាកិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកជាក់ជា
មិនខាន ៕